27 C
Phnom Penh

TAG

ទីប្រឹក្សា ជំនួយការ

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ការ​តែងតាំង​ស្នងការ​រង មេ​ប៉ូលិស​អន្តោប្រវេសន៍​និង​អនុប្រធាន​ច្រើន​លើសលប់

តំណាងរាស្ត្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​មួយ​រូប រិះគន់​ចំពោះ​ការ​តែងតាំង​ស្នងការ​រង​ខេត្ត​មួយ​ចំនួន​រហូត​ទៅ​ដល់​ជិត ៥០​នាក់ និង​មេ​ប៉ូលិស​អន្តោប្រវេសន៍ ហើយ​អនុប្រធាន​នៃ​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន​ច្រើន​លើសលប់​ក្នុង​អាណត្តិ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​រង​នូវ​បន្ទុក​បង់​ពន្ធ​ធ្ងន់ធ្ងរ។ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៧ កញ្ញា ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត មិន​មែន​មាន​តែ​មន្ត្រី​ជាន់ខ្ពស់ ទីប្រឹក្សា និង​ជំនួយការ​រាប់​ពាន់​នាក់​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​លើក​បន្តុប​ថ្មី​នេះ ក៏​បាន​តែងតាំង​ស្នងការ​រង​នគរបាល​ច្រើន​លើសលប់​នៅ​តាម​ខេត្ត​នីមួយៗ ខណៈ​អភិបាល​រង អគ្គនាយករង...

សមាជិក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មាន​ចំនួន​លើស​រដ្ឋាភិបាល​ចាស់​ជិត​១​ពាន់​នាក់

សមាជិក​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត បាន​កើន​ឡើង​ដល់​ជាង ១៥០០​នាក់​ហើយ (១៥៤៦​នាក់) ដោយ​គិត​ត្រឹមតែ​ឋានៈ​ចាប់ពី​អនុរដ្ឋលេខាធិការ​ឡើង​ទៅ​ដល់​នាយករដ្ឋមន្ត្រី ហើយ​ចំនួន​នេះ​កើន​លើស​សមាជិក​រដ្ឋាភិបាល​ចាស់​ជិត ១​ពាន់​នាក់។ កម្ពុជា​មាន​ចំនួន​ប្រជាជន​ប្រមាណ ១៧​លាន​នាក់ ប៉ុន្តែ​ការ​តែងតាំង​សមាជិក​រដ្ឋាភិបាល​អាណត្តិ​ទី​៧ សម្រាប់​ដឹកនាំ​ប្រទេស ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ទំហំ​ច្រើន​លើសលប់ ក្នុង​នោះ​មាន​នាយករដ្ឋមន្ត្រី​ម្នាក់ ឧបនាយករដ្ឋមន្ត្រី ១០​នាក់ ទេសរដ្ឋមន្ត្រី ២១​នាក់ រដ្ឋមន្ត្រី ៣០​នាក់ មន្ត្រី​ខុទ្ទកាល័យ ២៤​នាក់ ក្រុម​អ្នក​ពិធីការ​នាយករដ្ឋមន្ត្រី...

នាយករដ្ឋមន្ត្រី​ថ្មី​ព្រមាន​មន្ត្រី​មិន​ឱ្យ​យក​អំណាច​ទីប្រឹក្សា​ឬ​ជំនួយការ​ទៅ​ប្រើ​ពី​លើ​មុខតំណែង​ជា​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​របស់​ខ្លួន

នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ទីប្រឹក្សា ឬ​ជំនួយការ​ទាំងអស់​មិន​អាច​ប្រើប្រាស់​នូវ​បុព្វសិទ្ធិ ឬ​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា​ទីប្រឹក្សា ឬ​ជា​ជំនួយការ​ពី​លើ​មុខតំណែង​ដែល​ជា​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​បាន​ឡើយ។ ប្រមុខ​រដ្ឋ​ស្តីទី​លោក សាយ ឈុំ បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ស្ដីពី​គោលការណ៍​សម្រាប់​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​នៅ​ក្នុង​អង្គការ​នីតិប្រតិបត្តិ កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣ តាម​ការ​ស្នើសុំ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថា ព្រះរាជក្រឹត្យ​នេះ​បាន​កំណត់​ពី​គោលការណ៍ លក្ខខណ្ឌ និង​បែបបទ​សម្រាប់​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​នៅ​ក្នុង​អង្គការ​នីតិប្រតិបត្តិ ក្នុង​គោលបំណង​ពង្រឹង​គោលការណ៍​ឋានានុក្រម​រដ្ឋបាល​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​ទីប្រឹក្សា និង​ជំនួយការ​ដែល​ត្រូវ​បាន​តែងតាំង​សម្រាប់​អាណត្តិ​ថ្មី​នេះ។ ព្រះរាជក្រឹត្យ​នេះ កំណត់​ថា...

Latest news