TAG
ទោសប្រហារជីវិត
លោក ហ៊ុន សែន ថាកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានមិនមានភាពជឿនលឿន
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន មិនអាចធ្វើឱ្យកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ានដែលតម្រូវឱ្យរបបសឹកភូមាយកទៅអនុវត្ត ឲ្យមានភាពជឿនលឿនតាមអ្វីដែលប្រទេសជាសមាជិកអាស៊ានចង់បាននោះទេ។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីអគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន ៩រូប លើកលែងតែរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួម។
លោក ហ៊ុន សែន អះអាងថា...
UN ថ្កោលទោសរបបសឹកភូមាករណីប្រហារជីវិតអ្នកទោសនយោបាយ និងជំរុញអាស៊ានបន្តដាក់គំនាបលើពួកយោធា
កាលពីថ្ងៃពុធ ទី២៧ កក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្ដីថ្លែងការណ៍ជាឯកច្ឆន្ទ ដោយថ្កោលទោសរបបសឹកភូមា ដែលបានប្រហារជីវិតអ្នកទោសនយោបាយចំនួន ៤នាក់។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះក៏បានជំរុញទៅពួកយោធាភូមា ឱ្យបញ្ឈប់អំពើហិង្សា និងត្រូវគោរពសិទ្ធិរបស់ពលរដ្ឋ និងសិទ្ធិនយោបាយឱ្យស្របនឹងច្បាប់អន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ដែលបានចុះផ្សាយនៅថ្ងៃទី២៨ កក្កដា នេះ។
តាមប្រភពដដែលនេះ សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលថ្កោលទោសរបបសឹកដូចនេះ គឺធ្វើឡើងដោយ ១៥ប្រទេស គឺពុំមានប្រទេសណាជំទាស់នោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍នេះក៏បានអំពាវនាវទៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឱ្យបន្តដាក់គំនាបឱ្យបានខ្លាំងទៅលើរបបសឹកភូមា គឺឱ្យអនុវត្តនូវគោលការណ៍ឯកច្ឆន្ទ ៥ចំណុចរបស់មេដឹកនាំអាស៊ានដែលបានធ្វើឡើងនៅចំពោះមុខឧត្តមសេនីយ៍ មីន អ៊ុងឡាំង...
អង្គការក្រៅរដ្ឋាភិបាលថ្កោលទោសរបបសឹកភូមាដែលប្រហារជីវិតសកម្មជននយោបាយ៤រូប
អង្គការសមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុក ថ្កោលទោសលើរបបយោធាភូមា ដែលបានប្រហារជីវិតសកម្មជននយោបាយ ៤រូបមកពីគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ ដោយចាត់ទុកការប្រហារជីវិតនេះជាអំពើអមនុស្សធម៌ រំលោភលើសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ព្រមទាំងសិទ្ធិចូលរួមក្នុងវិស័យនយោបាយរបស់ពលរដ្ឋភូមា។
សេចក្ដីថ្លែងការណ៍រួមរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមខ្មែរថាវរៈ ចលនាមាតាធម្មជាតិ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ចេញកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
អង្គការសមាគមមិនមែនរដ្ឋាភិបាលបានបង្ហាញការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចប្រហារជីវិតសកម្មជននយោបាយភូមា ៤រូបពីសំណាក់របបយោធាភូមា ដោយថាការប្រហារជីវិតនេះជាអំពើអមនុស្សធម៌ រំលោភលើសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ព្រមទាំងសិទ្ធិចូលរួមក្នុងវិស័យនយោបាយរបស់ពលរដ្ឋភូមា។
សកម្មជននយោបាយដែលរបបសឹកភូមាប្រហារជីវិតនោះមានលោក ភ្យូ ហ្សេយ៉ា លោក...
ពិភពលោកថ្កោលទោសរបបសឹកភូមា ប៉ុន្តែចិនមិនទាន់ចេញសេចក្ដីថ្លែងការណ៍រឿងភូមាប្រហារជីវិតក្រុមប្រឆាំងនៅឡើយ
ដំណឹងនៃការប្រហារជីវិតអ្នកទោសនយោបាយនៅក្នុងប្រទេសភូមា ដោយរបបសឹក នាំឱ្យពិភពលោកប្រតិកម្ម និងថ្កោលទោសពួកយោធាដោយហៅថាជាអំពើឃោរឃៅបំផុត និងជាការប្រព្រឹត្តនូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប្រទេសដែលចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបបសឹកភូមា គេអាចរាប់ពីប្រទេសនៃសមាគមអាស៊ាន ដែលសេចក្ដីថ្លែងការណ៍របស់សមាគមនេះធ្វើឡើងដោយប្រទេសកម្ពុជា ព្រោះកម្ពុជានៅឆ្នាំ២០២២ ជាប្រធានអាស៊ាន។
គេអាចរាប់បញ្ជូនថែមទៀតនៃសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសមួយចំនួន ដូចជាប្រទេសកាណាដា ន័រវែស ជប៉ុន ញូវហ្សេឡេន កូរ៉េខាងត្បូង អង់គ្លេស និងសហរដ្ឋអាមេរិក។
ចំណែកសហភាពអឺរ៉ុបដែលជាសហគមន៍មួយដ៏ធំមាន ២៧ប្រទេស ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបបសឹកជាខ្លាំងផងដែរ។ ក្រៅពីនេះមានអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន រួមមានអង្គការ Human Rights Watch អង្គការ...
ប្រធានអាស៊ានថាការអនុវត្តទោសប្រហារជីវិតអ្នកប្រឆាំងនឹងរបបខ្លួនជាទង្វើមិនអាចអត់ឱនឱ្យបាន
កម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ នេះ ព្រមានថា ការអនុវត្តទោសប្រហារជីវិតលើអ្នកដែលប្រឆាំងនឹងរបបខ្លួន គឺជាទង្វើមិនអាចអត់ឱនឱ្យបាន និងបង្ខំឲ្យអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងធម្មនុញ្ញរបស់អាស៊ាន ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតមនុស្សកាន់តែច្រើន និងបំបាត់នូវទុក្ខវេទនារបស់ពលរដ្ឋភូមា។
ប្រធានអាស៊ានប្តូរវេន លោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះថា ក្នុងនាមប្រធានអាស៊ានពិតជាមានក្តីតក់ស្លុត និងសោកសៅយ៉ាងក្រៃលែង ដោយសារការប្រហារជីវិតលើអ្នកដែលប្រឆាំងនឹងរបបសឹកភូមាចំនួន ៤រូបនៅពេលនេះ ហើយបញ្ហានេះ គឺជាកិច្ចការដ៏សំខាន់បំផុតមួយដែលអាស៊ានត្រូវតែយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀត។
មេដឹកនាំកម្ពុជា លោក...
របបសឹកភូមាប្រហារជីវិតក្រុមប្រឆាំង ៤នាក់ ក្នុងនោះ២នាក់ជាមន្ត្រីជាន់ខ្ពស់បក្សអ្នកស្រី ស៊ូជី
តុលាការនៃរបបសឹកភូមា បានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានចូលរួមអនុវត្តអំពើភេរវកម្មនៅក្នុងប្រទេស ដែលពួកយោធាប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយមួយនៃប្រទេសភូមា គឺ Myanmar Now បានធ្វើសេចក្ដីរាយការណ៍ថា មនុស្ស ៤នាក់នោះ គឺ ២នាក់ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ដែលអ្នកស្រីក៏រងការកាត់ទោសឱ្យមានទោសជាច្រើនរាប់សិបឆ្នាំជុំវិញសំណុំរឿងច្រើនករណី។
លោក Ko Jimmy អាយុ ៥២ឆ្នាំជាមេដឹកនាំម្នាក់នៃចលនាបះបោរប្រឆាំងពួកយោធា កាលពីឆ្នាំ១៩៨៨...