34.5 C
Phnom Penh

TAG

នី សុខា

លោក ហ៊ុន ម៉ាណែត អះអាង​ថា​រដ្ឋាភិបាល​នៅតែ​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​សហការ​ដោយ​គ្មាន​ការ​រើសអើង

លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​នៅតែ​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​សហការ និង​បន្ត​ការ​គាំទ្រ​ដោយ​គ្មាន​ការ​រើសអើង​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​ធ្វើ​ការងារ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ផ្កាឈូក នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា រាជរដ្ឋាភិបាល​តែង​ស្វាគមន៍​ជានិច្ច​រាល់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពិតប្រាកដ​ដើម្បី​ជួយ​ពលរដ្ឋ និង​ជួយ​ដល់​គ្រប់​វិស័យ​របស់​កម្ពុជា។ នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ បញ្ជាក់​ថា រាជរដ្ឋាភិបាល​តែង​គាំទ្រ​ចំពោះ​សកម្មភាព​របស់​អង្គការ​ទាំងឡាយ​ណា​ដែល​ធ្វើ​ការងារ​ចេញពី​ចិត្ត ដើម្បី​ជួយ​កម្ពុជា​តាំង​ពី​ដើម​មក ហើយ​រដ្ឋាភិបាល​ក៏​មិន​ដែល​មាន​បញ្ហា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ដែរ។ កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​អង្គការ​សមាគម​រយៈពេល...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​ជាប់​ឃុំ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ

មន្ត្រី​ជាន់ខ្ពស់​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អាដហុក អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌ ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ធានា​នូវ​សុខ​សន្តិភាព និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា លើកឡើង​ក្នុង​ពិធី​ធម្មយាត្រា​នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា លោក​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ដែល​ជា​តួអង្គ​សំខាន់​នៃ​ហត្ថលេខី​របស់​ឧបករណ៍​សិទ្ធិមនុស្ស ត្រូវ​ឈរ​លើ​ស្មារតី​នៃ​ការ​គោរព​សិទ្ធិមនុស្ស ដោយ​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​អំពី​សិទ្ធិមនុស្ស ដូចជា ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ការ​ប្រើ​សិទ្ធិ​របស់​ពួកគេ​កន្លង​មក ជាដើម ដើម្បី​ធានា​នូវ​សុខ​សន្តិភាព និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​មិន​ឱ្យ​តម្លៃ​ទៅ​លើ​សិទ្ធិមនុស្ស គឺជា​មហន្តរាយ​សម្រាប់​មនុស្ស​ជាតិ​ធ្ងន់ធ្ងរ​បំផុត...

អាមេរិក​លើក​ទឹកចិត្ត​ឱ្យ​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​គាំទ្រ​គោលការណ៍​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដូច​ខ្លួន​ដែរ

សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​គាំទ្រ​ដល់​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​លើក​ទឹកចិត្ត​ឱ្យ​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត បន្ត​ប្ដេជ្ញា​ចិត្ត​ដូច​សហរដ្ឋ​អាមេរិក​ដែរ ខណៈ​រយៈពេល ៣៣​ឆ្នាំ​ក្រោយ​នៃ​ការ​ចុះហត្ថលេខា អ្នក​នយោបាយ​របស់​បក្ស​កាន់​អំណាច និង​អ្នក​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល នៅតែ​មាន​ការ​យល់​ឃើញ​ផ្ទុយ​គ្នា​ចំពោះ​ការ​អនុវត្ត​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ។ អនុប្រធាន​បេសកកម្ម​ស្តីទី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក Jason Kalbfleisch បាន​លើកឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួប ៣៣​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ និង​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​នានា​ដែល​មាន​ចែង​ក្នុង​ច្បាប់​កំពូល​មួយ​នេះ។ តំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក​រូប​នេះ​លើកឡើង​ថា រូបលោក​ផ្ទាល់ និង​ស្ថានទូត​អាមេរិក នៅតែ​គាំទ្រ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់បាន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិ​បញ្ចេញមតិ...

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នឹង​ផ្តល់​មេធាវី​ការពារ​ក្តី​ដល់​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ត្រៀម​ដាក់​មេធាវី​ដើម្បី​ការពារ​ក្តី​ឱ្យ​ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ ១០​នាក់ ក្នុង​ការ​រៀបចំ​ពាក្យ​បណ្តឹង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ជំទាស់​នឹង​សាលក្រម​កាត់ទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​លើ​ពួកគេ​ចន្លោះ​ពី ៦ ទៅ ៨​ឆ្នាំ ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ» ដោយសារតែ​សកម្មភាព​ការពារ​បរិស្ថាន។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែ​កក្កដា នេះ​ថា សមាគម​អាដហុក នឹង​ដាក់​មេធាវី​ចុះ​ទៅ​ជួប​កូនក្ដី​ផ្ទាល់​នៅ​តាម​ពន្ធនាគារ​នីមួយៗ បន្ទាប់ពី​រៀបចំ​ឯកសារ​រួចរាល់។ ប្រភព​ដដែល​អះអាង​ថា ការ​ប្ដឹង​ទៅ​ឧទ្ធរណ៍​នេះ អាច​នឹង​មាន​លទ្ធផល​វិជ្ជមាន​ដល់​ក្រុម​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ទាំងអស់​នោះ ប្រសិនបើ​តុលាការ​សម្រេច​ក្តី​ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ...

ក្មេង​ទំនើង​ញៀន​ថ្នាំ​ខ្លះ​អះអាង​ថា​ទទួល​បញ្ជា​ពី​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ រង​ការ​ចោទប្រកាន់​ថា​បាន​បញ្ជា​ឲ្យ​ក្រុម​ក្មេង​ទំនើង និង​ក្រុម​ក្មេង​ញៀន​ថ្នាំ​ប្រមាណ ២០០​នាក់ ដេញ​កាប់ និង​វាយ​ម្ចាស់​ផ្ទះ ព្រមទាំង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​លំនៅឋាន​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់ ស្ថិត​ក្នុង​ភូមិ​ផ្សារតូច សង្កាត់​ទួលសង្កែទី១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា។ ពួកគេ​បាន​ដុត​សម្បក​កង់ឡាន គប់​ដុំ​ថ្ម​ទៅ​លើ​អ្នក​សារព័ត៌មាន និង​ដេញ​កាប់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ផ្ទះ រហូត​មាន​របួស​ស្នាម​ផង​ដែរ ខណៈ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ម្នាក់​ដែល​មាន​វត្តមាន​នៅ​ទីតាំង​កើតហេតុ​នោះ បញ្ជាក់​ថា ខ្លួន​មិន​បាន​ដឹង​ពី​ករណី​នេះ​ទេ ចំណែក​សមត្ថកិច្ច​ដទៃ​ទៀត​បាន​នាំគ្នា​រត់​គេច​ពី​អ្នក​សារព័ត៌មាន​មិន​ព្រម​ផ្តល់​បទសម្ភាសន៍ នៅ​ពេល​ដែល​ពួកគេ​ផ្សាយ​ផ្ទាល់​ពី​ហេតុការណ៍​នោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្រុម​ក្មេង​ទំនើង​ខ្លះ​និយាយ​ថា ការ​ធ្វើ​សកម្មភាព​ដេញ​វាយ​ពលរដ្ឋ​ទាំងនេះ គឺ​ពួកគេ​ធ្វើ​តាម​បញ្ជា​អាជ្ញាធរ​ខណ្ឌ​តែប៉ុណ្ណោះ។ ខណៈ​ការ​ប្រទូសរ៉ាយ​នៅ​កន្លែង​កើតហេតុ​ដោយ​ប្រើ​ដំបង​ដែក...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចាត់ទុក​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ជា​ការ​គំរាម​យុវជន​លែង​ហ៊ាន​ចូលរួម​កិច្ចការ​សង្គម

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា អះអាង​ថា ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា គឺជា​កត្តា​មួយ​នាំ​ឱ្យ​យុវជន​លែង​ហ៊ាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​បន្ត​ទៀត ហើយ​ក៏​ជា​សញ្ញា​នៃ​ការ​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ និង​ជា​ការ​បំបិទ​នូវ​ការ​បញ្ចេញ​ព័ត៌មាន​ពិត​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា លើកឡើង​នៅ​ថ្ងៃទី​២៤ ឧសភា នេះ​ថា លោក កើត សារ៉ាយ ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ ដូច្នេះ​រាល់​សកម្មភាព​របស់​គាត់​ដែល​ធ្លាប់​បាន​ចូលរួម​ទប់ស្កាត់​លើ​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ ការ​រំលោភ​ដីធ្លី...

សង្គម​ស៊ីវិល​អំពាវនាវ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​លក្ខខណ្ឌ​អប្បបរមា​ស្ដីពី​សិទ្ធិ​លំនៅឋាន​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ​ដល់​អាជ្ញាធរ​មូលដ្ឋាន

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) អំពាវនាវ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​សមរម្យ និង​លក្ខខណ្ឌ​អប្បបរមា​ស្ដីពី​សិទ្ធិ​លំនៅឋាន​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ ឱ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ធានា​ការ​រស់នៅ​របស់​ពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក នី សុខា លើកឡើង​ពី​ដំណោះស្រាយ​សិទ្ធិ​លំនៅឋាន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ដែល​បាន​ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​ទៅ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​យល់ដឹង​នោះ​ទេ ដែល​នេះ​គឺជា​បញ្ហា​មួយ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​សមរម្យ ខណៈ​ការ​បណ្តេញ​ពី​លំនៅឋាន​ក្រោម​វិធានការ​របស់​អាជ្ញាធរ តែងតែ​កើត​មាន​ជា​បន្តបន្ទាប់។ លោក នី...

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​និង​ធានា​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់ និង​ធានា​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទទួល​បាន​នូវ​សិទ្ធី​សេរីភាព​ពេញលេញ និង​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការ​រើសអើង​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា​អាដហុក (ADHOC) លោក នី សុខា បាន​លើកឡើង​ក្នុង​កម្មវិធី​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ធ្នូ ថា ទិវា​សិទ្ធិមនុស្ស​តែងតែ​ប្រារព្វ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ​ក៏​ពិត​មែន ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិនមែន​មាន​សិទ្ធិ​តែ​មួយ​ថ្ងៃ​នេះ​ទេ គឺ​មាន​សិទ្ធិ​គ្រប់​ពេល គ្រប់​វេលា​ទាំងអស់ ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រូប​នេះ​លើកឡើង​ថា...

មន្ត្រី​អាដហុក​ថា​ពួកគេ​នឹង​ទទួល​បាន​យុត្តិធម៌ បើ​តុលាការ​សម្រេច​ក្តី​មិន​ពាក់ព័ន្ធ​នយោបាយ

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា លើកឡើង​ថា ពួកគាត់​ទាំង ៥​រូប​នឹង​ទទួល​បាន​យុត្តិធម៌ បើ​តុលាការ​កំពូល​ឈរ​ទៅ​លើ​ឯករាជភាព​ក្នុង​ការ​សម្រេច​សេចក្ដី​ដោយ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ ខណៈ​តុលាការ​នឹង​សម្រេច​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។ តុលាការ​កំពូល នៅ​ថ្ងៃ​សុក្រ ទី​៤ វិច្ឆិកា នេះ បាន​បើក​សវនាការ​ជំនុំជម្រះ​បណ្ដឹង​សាទុក្ខ​មន្ត្រី​ជាន់ខ្ពស់ និង​អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ បាន​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​កាត់ទោស​ឲ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ​ទុក​ជា​បាន​ការ​ដដែល។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក...

សង្គម​ស៊ីវិល​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​ឯក​បក្ស​មិន​ឆ្លុះបញ្ចាំង​ពី​ការ​រួបរួម​ជាតិ

ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន​តែ​សភា​ឯក​បក្ស មិន​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​រួបរួម​ជាតិ​តែ​មួយ និង​ឆន្ទៈ​របស់​ពលរដ្ឋ​ឡើយ ក្រៅ​តែ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ខ្វល់​តែ​រឿង​កែ​រដ្ឋធម្មនុញ្ញ ឬ​ធ្វើ​ច្បាប់​បំពេញ​បំណង​អំណាច​របស់​ខ្លួន។ លោក​យល់​ថា នេះ​ជា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១១ ហើយ ក្នុង​ការ​កែ​រដ្ឋធម្មនុញ្ញ​ជាតិ​កម្ពុជា​ក្នុង​រយៈពេល​តែ​ជាង ២០​ឆ្នាំ និង​ភាគច្រើន​លើសលប់​មាន​គោលដៅ​បញ្ចូល​ខ្លឹមសារ​ថ្មីៗ​ក្នុង​រដ្ឋធម្មនុញ្ញ ព្រមទាំង​ស៊កសៀត​ច្បាប់​ថ្មីៗ​ទៀត​ដើម្បី​បំពេញ​ផែនការ​ផ្ទេរ​អំណាច​គ្រួសារ​ត្រកូល ហ៊ុន តែប៉ុណ្ណោះ។ លោក​អះអាង​ថា...

Latest news

© 2021, ដេលី. All rights reserved.