28.4 C
Phnom Penh

TAG

នុយក្លេអ៊ែរ

មូលហេតុ​ពី​ក្រោយ​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន មិន​ប្រើ​អាវុធ​បរមាណូ​បាញ់​ដាក់​ប្រទេស​អ៊ុយក្រែន

សារព័ត៌មាន 19Fortyfive បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​វិភាគ​មួយ អំពី​គោលជំហរ​ទីក្រុង​មូស្គូ ដែល​មិន​បាន​ចាប់​យក​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​ទីក្រុង​មូស្គូ ប្រកាស​ថ្កោលទោស​អ៊ុយក្រែន ដែល​បាន​លួច​វាយប្រហារ​លើ​មូលដ្ឋាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-160 Tu-95 និង Tu-22 ដោយ​ដ្រូន​របស់​អ៊ុយក្រែន កម្ទេច​យន្តហោះ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ដល់​ទៅ ៤១​គ្រឿង បង្ក​ឱ្យ​រុស្ស៊ី បាត់បង់​ទ្រព្យសម្បត្តិ​យោធា​ដ៏​មហាសាល​ក្នុង​ទំហំ​សាច់ប្រាក់​ជាង ៧​ពាន់​លាន​ដុល្លារ​អាមេរិក។ ការ​វាយប្រហារ​របស់​កងទ័ព​ដ្រូន​អ៊ុយក្រែន កាលពី​ខែ​មុន​នេះ​ទៅ​លើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ធ្វើឡើង​ក្នុង​គម្រោង​ប្រតិបត្តិការ​សំណាញ់​ពីងពាង ដែល​កម្លាំង​ចារកម្ម​អ៊ុយក្រែន បាន​លួចលាក់​ដ្រូន​ទាំងនោះ​តាម​រថយន្ត​ឈ្នួល ដោយ​រថយន្ត​នោះ​បើកបរ​ពាសពេញ​ប្រទេស​រុស្ស៊ី ហើយ​វាយប្រហារ​លើ​គោលដៅ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី...

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ប្រកាស​ពី​ការ​រៀបចំ​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ម្ដង​ទៀត

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់​ឡើងវិញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​លោក​មិន​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់ មាន​អាវុធ​នុយក្លេអ៊ែរ​ជាដាច់ខាត។ លោក ត្រាំ ព្រមាន​ដូច្នេះ បន្ទាប់ពី​អ៊ីរ៉ង់ មិន​ព្រម​ចូល​ខ្លួន​មក​ចុះ​កិច្ចព្រមព្រៀង​បញ្ឈប់​ផែនការ​ផលិត​សារធាតុ​អ៊ុយរ៉ាញូម ដែល​ជា​ធាតុផ្សំ​ដ៏​សំខាន់​នៃ​ការ​បង្កើត​គ្រាប់បែក​នុយក្លេអ៊ែរ។ ការ​បិទ​បញ្ចប់​សង្គ្រាម ១២​ថ្ងៃ​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ក្រោយពី​អាមេរិក​បាន​ធ្វើ​អន្តរាគមន៍​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​តាមរយៈ​ការ​ស្នើសុំ​របស់​លោក ត្រាំ ឱ្យ​អ៊ីស្រាអែល និង​អ៊ីរ៉ង់ បញ្ឈប់​ការ​វាយប្រហារ​គ្នា។ លោក ត្រាំ បាន​ហៅ​ជា​មហា​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​ទាំង ៣ របស់​អ៊ីរ៉ង់ គឺ​ទីតាំង...

បទ​ឈប់​បាញ់​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល៖ តើ​ភាគី​ទាំង​ពីរ​អស់​ចិត្ត​លែង​សងសឹក​នឹង​គ្នា​ហើយ​ឬ​នៅ?

បន្ទាប់ពី​សហរដ្ឋ​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​ទៅ​លើ​ទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ចំនួន​បី ដោយ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-2 អ៊ីរ៉ង់​ក៏​បាន​ធ្វើការ​ឆ្លើយតប​វិញ​ដោយ​ការ​បាញ់​មីស៊ីល​ផ្លោង​ប៉ាលិស្ទិក​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​កាតារ និង​អ៊ីរ៉ាក់ កាលពី​យប់​ថ្ងៃ​ចន្ទ​ចំនួន ១៤​គ្រាប់។ តែ​យ៉ាងណា ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ ត្រូវ​បាន​គេ​ដឹង​ថា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ជនស៊ីវិល កងទ័ព ឬ​មូលដ្ឋាន​ទ័ព​អាមេរិក​នោះ​ទេ ហើយ​មុន​នឹង​បើក​ការ​វាយប្រហារ​នេះ អ៊ីរ៉ង់​ក៏​បាន​ជូនដំណឹង​ដល់​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ការ​សងសឹក​របស់​អ៊ីរ៉ង់ ដែល​មិន​បង្ក​ការ​ឈឺចាប់​ខ្លាំង​ដល់​អាមេរិក បាន​នាំ​ឱ្យ​លោក ដូណាល់ ត្រាំ សម្រេច​ចូល​ជួយ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ...

ប្រមុខ​ការទូត​អាមេរិក​ថា​ការ​វាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់ បង្ហាញ​ថា​លោក ត្រាំ មិនមែន​លេង​ហ្គេម​នោះ​ទេ

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio កាលពី​ថ្ងៃ​អាទិត្យ បាន​និយាយ​ថា របប​នៅ​ទីក្រុង​តេហេរ៉ង់ បាន​ឆ្លងកាត់​ហើយ​នៅ​ពេលនេះ​នៃ​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​លោក​ថា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មិនមែន​លេង​ហ្គេម (Game) នោះ​ទេ។ លោក Marco Rubio ពន្យល់​ថា​វា​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​ណាស់​ដែល​អាមេរិក​ត្រូវ​សម្រេច​ការ​ចូលរួម​ជាមួយ​អ៊ីស្រាអែល ដើម្បី​បង្ខំ​អ៊ីរ៉ង់ ទៅ​ទទួលយក​កិច្ចព្រមព្រៀង ឬ​ក៏​ទីក្រុង​តេហេរ៉ង់ សម្រេច​សងសឹក។ លោក Marco Rubio...

អ៊ីរ៉ង់​សច្ចា​មិន​លុត​ជង្គង់​ចំពោះ​អ៊ីស្រាអែល និង​អាមេរិក ខណៈ​អ៊ីស្រាអែល​បន្ត​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​និង​យោធា

សង្គ្រាម​សងសឹក​អ៊ីរ៉ង់ និង​អ៊ីស្រាអែល បាន​ឈាន​ដល់​ថ្ងៃទី​៧ ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​១៩ មិថុនា នេះ ដែល​ស្ថានភាព​សង្គ្រាម​កាន់តែ​ខ្លាំង​ឡើង ជាពិសេស​ក្រោយពី​មេដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​អ៊ីស្លាមិកអ៊ីរ៉ង់ មហា​សង្គ្រាជ Ayatollah Ali Khamenei ថ្លែង​ទៅ​កាន់​ជន​រួម​ជាតិ​អ៊ីរ៉ង់ ដោយ​សច្ចា​ថា មិន​លុត​ជង្គង់​ចំពោះ​សត្រូវ​រួម​គ្នា​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ឡើយ។ មហា​សង្គ្រាជ Ali Khamenei ថ្លែង​ច្រានចោល​ការ​ទាមទារ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ...

លោក ដូណាល់ ត្រាំ ព្រមាន​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ ត្រូវ​ចុះចាញ់ ពុំ​នោះ​ទេ​ប្រឈម​នឹង​គ្រោះថ្នាក់​ជីវិត

សង្គ្រាម​លម្ហ​អាកាស​សងសឹក​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ចូល​ដល់​ថ្ងៃទី​៦ ហើយ​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​មិថុនា។ ក្នុង​ស្ថានភាព​នេះ ភាគី​ទាំង​ពីរ​នេះ​នៅតែ​បើក​ការ​វាយប្រហារ​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​ដាក់​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​អ៊ីស្រាអែល ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ប្រៀប​ខ្លាំង​ជាង​អ៊ីរ៉ង់ បន្តិច​ត្រង់​ថា អ៊ីស្រាអែល​គ្រប់គ្រង​លម្ហ​អាកាស​អ៊ីរ៉ង់ បាន​សឹងតែ​ទាំងស្រុង ជាមួយ​នឹង​ការ​បើក​ប្រតិបត្តិការ​កង​យន្តហោះ​ចម្បាំង​ហោះ​ទៅ​វាយ​សន្ធប់​លើ​ដែនដី​អ៊ីរ៉ង់ ផ្ទាល់​តែម្ដង។ ម្យ៉ាង​ទៀត អ៊ីស្រាអែល​មាន​ប្រៀប​ខ្លាំង​ជាង​អ៊ីរ៉ង់ បន្តិច ដោយសារតែ​សហរដ្ឋ​អាមេរិក​រង់ចាំ​អន្តរាគមន៍​ជួយ​អ៊ីស្រាអែល ដូចជា ការ​បំពាក់​អាវុធ​ទំនើបៗ និង​ជាពិសេស​គ្រាប់បែក​ទម្ងន់​រាប់​តោន អាច​នឹង​ផ្ដល់​ឱ្យ​អ៊ីស្រាអែល ដើម្បី​បំពាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​អ៊ីរ៉ង់ ហើយ​ឥទ្ធិពល​នៃ​គ្រាប់បែក​នេះ ទោះបី​ទីតាំង​រូង​ក្រោម​ដី​ក៏​អាច​គាស់​រំលើង​បាន​ដែរ។ ជាមួយ​គ្នា​នេះ...

សង្គ្រាម​សងសឹក​អ៊ីរ៉ង់​និង​អ៊ីស្រាអែល នាំ​ឱ្យ​ចិន​និង​រុស្ស៊ី បារម្ភ​ពី​សង្គ្រាម​ធំ​ផ្ទុះ​ឡើង ខណៈ​អ៊ីស្រាអែល​សន្យា​បញ្ចប់​របប​ផ្ដាច់ការ​នៅ​អ៊ីរ៉ង់

ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា កំពុង​ឡើង​ខ្ពស់​មួយ​កម្រិត​ទៀត ចាប់តាំងពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មិថុនា ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់ រាយការណ៍​អំពី​ការ​ផ្ទុះ​ជាច្រើន​បាន​អង្រួន​រដ្ឋធានី​តេហេរ៉ង់ ហើយ​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Al-Jazeera នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៥។ ស្រប​ពេល​ជាមួយ​គ្នា​នេះ យោធា​អ៊ីស្រាអែល បាន​ប្រកាស​ថា រលក​ថ្មី​នៃ​មីស៊ីល​បាលិស្ទិក​ពី​សំណាក់​អ៊ីរ៉ង់ បាន​បង្ក​ឲ្យ​មាន​សំឡេង​ស៊ីរ៉ែន​បន្លឺ​ឡើង​យ៉ាង​ទ្រហឹង​នៅ​ទូទាំង​ប្រទេស​អ៊ីស្រាអែល ជាពិសេស​តម្រង់​ទៅ​កាន់​ទីក្រុង Tel Aviv ដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​រត់​រក​ទីជម្រក។ សេចក្តី​រាយការណ៍​ពី​ទីក្រុង​តេហេរ៉ង់ បាន​ពិពណ៌នា​អំពី​សំឡេង​ផ្ទុះ​ដ៏​ខ្លាំងក្លា​ជាច្រើន ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​យ៉ាង​ខ្លាំង។ ទោះបីជា​មិន​ទាន់​មាន​ការ​អះអាង​ទទួល​ខុសត្រូវ​ជា​ផ្លូវការ​ភ្លាមៗ​ពី​អ៊ីស្រាអែល...

កង​យន្តហោះ​អ៊ីស្រាអែល ២០០​គ្រឿង​វាយ​លើ ១០០​គោលដៅ កម្ទេច​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់

នៅ​ម៉ោង ៤​ទៀបភ្លឺ​ចូល​ដល់​ថ្ងៃ​សុក្រ ទី​១៣ មិថុនា កង​យន្តហោះ​អ៊ីស្រាអែល បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ដោយ​បញ្ចេញ​យន្តហោះ ២០០​គ្រឿង វាយប្រហារ​លើ ១០០​គោលដៅ​ជាមួយ​នឹង​ការ​ទម្លាក់​គ្រាប់បែក ៣៣០​គ្រាប់ វាយប្រហារ​ពាសពេញ​ប្រទេស​អ៊ីរ៉ង់។ នេះ​បើ​អ្នក​នាំពាក្យ​កងកម្លាំង​អ៊ីស្រាអែល Effie Defrin ដែល​បាន​បញ្ជាក់​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​សេចក្ដី​រាយការណ៍​បន្ត​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN។ ក្នុង​សន្និសីទ​កាសែត លោក Defrin អះអាង​ថា អ៊ីស្រាអែល​បាន​សម្លាប់​ឧត្ដមសេនីយ៍​កំពូលៗ​របស់​អ៊ីរ៉ង់ រួម​មាន​មេទ័ព Mohammad Bagheri មេ​ឆ្មាំ​បដិវត្ត...

តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង​ថ្លៃ​ភ្លាមៗ ខណៈ​អ៊ីស្រាអែល​ត្រៀម​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​និង​ប្រេង​របស់​អ៊ីរ៉ង់

បណ្ដាញ​ផ្សាយ​ព័ត៌មាន MSN បាន​ផ្សាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២១ ឧសភា ថា ខណៈ​នេះ​តម្លៃ​ប្រេង​ឆៅ​បាន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់ពី​ចារកម្ម​សហរដ្ឋ​អាមេរិក​បញ្ចេញ​សេចក្តី​រាយការណ៍​ថា អ៊ីស្រាអែល កំពុង​ត្រៀម​ខ្លួន​រៀបចំ​ផែនការ​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ និង​ទីតាំង​ប្រេង​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ដំណឹង​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច បណ្ដាល​ឱ្យ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើង​ភ្លាម។ តាម​លោក Robert Rennie សេដ្ឋវិទូ និង​ជា​ប្រធាន​ផ្នែក​សាជីវកម្ម Westpac Banking Corp បាន​លើកឡើង​ថា ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេង​ឆៅ​នេះ គឺជា​សញ្ញា​ព្រមាន​យ៉ាង​ច្បាស់​ថា ភាគហ៊ុន​នៅ​លើ​ទីផ្សារ​មាន​អស្ថិរភាព...

សង្គ្រាម​សងសឹក ឥណ្ឌា-ប៉ាគីស្ថាន ផ្ទុះឡើង ខណៈ​ប្រទេស​ទាំង​ពីរ​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ប្រហាក់​ប្រហែល​គ្នា

១៥​ថ្ងៃ​ក្រោយពី​ស្លាប់​អ្នក​ទេសចរ​ឥណ្ឌា ២៦​នាក់ និង​រង​របួស ៣០​នាក់ ដោយ​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ បាន​នាំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ញ៉ូវដេលី ប្រកាស​សងសឹក ហើយ​ចោទ​ថា​ពួក​សកម្ម​ប្រយុទ្ធ​ចូល​ទៅ​បាញ់​រះ​ខាង​ក្នុង​ទឹកដី​នៃ​ព្រំដែន​ឥណ្ឌា។ នាយករដ្ឋមន្ត្រី​ឥណ្ឌា សច្ចា​តាម​សម្លាប់​ក្រុម​ភេរវនិយម​ជ្រក​ក្រោម​ទឹកដី​ប៉ាគីស្ថាន ឬ​ទោះ​នៅ​ទីណា​នៃ​ពិភពលោក​ក៏ដោយ។ ឥឡូវ​នេះ សង្គ្រាម​សងសឹក​បាន​ផ្ទុះ​ហើយ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ធំៗ​បាន​បង្វែរ​ទិស​របស់​ពួកគេ​ឆ្ពោះ​ទៅ​ដែនដី​កាស្មៀរ នៃ​តំបន់​ច្រៀក​ជា​ពីរ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ ដែនដី​ឈ្មោះ​តែ​មួយ តែ​ច្រៀក​ជា​ពីរ បាន​ក្លាយ​ទៅ​ជា​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​តាំងពី​អាណានិគម​អង់គ្លេស ប្រគល់​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៧។ នៅ​ថ្ងៃទី​៧ ខែ​ឧសភា នេះ រដ្ឋាភិបាល​ឥណ្ឌា បាន​សម្រេច​បើក​ការ​វាយប្រហារ​សងសឹក​ក្នុង​ទម្រង់​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​ប្រើប្រាស់​យន្តហោះ​ចម្បាំង និង​ឈាន​ដល់​ការ​ប្រើប្រាស់​កាំភ្លើងធំ​បាញ់​ផ្លោង​ដាក់​គ្នា​ទៅវិញ​ទៅមក​ថែម​ទៀត។ យោង​តាម​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន...

Latest news

© 2021, ដេលី. All rights reserved.