42.2 C
Phnom Penh

TAG

បណ្ឌិត កែម ឡី

លោក ស ខេង អះអាង​ថា​ឃាតកម្ម​កន្លង​មក​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ករណី​ឃាតកម្ម​មួយ​ចំនួន​ដែល​បាន​កើតឡើង​នា​ពេល​កន្លងមក កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ទៅកាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ លោក Vitit Muntarbhorn តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ថា ចំពោះ​ករណី​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​មួយ​ចំនួន អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​នៅឡើយ។ លោក​បញ្ជាក់​ថា ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ មាន​មួយ​ចំនួន​ត្រូវ​បាន​ស្ថាប័ន​តុលាការ​កម្ពុជា​ធ្វើការ​សម្រេច​រួចរាល់​ហើយ ប៉ុន្តែ​ក្នុង​ចំណោម​រឿង​ទាំងនោះ ករណី​ខ្លះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ និង​ករណី​ខ្លះ​ទៀត​កំពុង​ដំណើរ​តាម​នីតិវិធី​របស់​តុលាការ​តាម​លំដាប់លំដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ជាបន្តបន្ទាប់​នូវ​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា...

អ្នក​ឃ្លាំមើល​សង្គម៖ ការ​តស៊ូ​ត្រូវតែ​មាន​ការ​លះបង់​ជីវិត ប៉ុន្តែ​នឹង​ត្រូវ​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​ណា​មួយ​មិនខាន

មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​លើកឡើង​ថា ការ​តស៊ូ​ត្រូវតែ​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​ណា​មួយ​មិនខាន បើ​ទោះបីជា​ការ​ងើប​ឡើង​រើបម្រះ​ពី​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​ដែល​នឹង​មាន​វាសនា​ត្រូវ​គេ​ចាប់​ដាក់​គុក រត់​ចោល​ស្រុក ឬ​ត្រូវ​គេ​សម្លាប់​ដូចជា​បណ្ឌិត កែម ឡី ក៏ដោយ។ មន្ត្រី​ជាន់ខ្ពស់ CCIM បាន​លើកឡើង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​បុណ្យ​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ដែល​បាន​ធ្វើឡើង​នៅ​វត្ត​សាមគ្គីរតនារាម ទីក្រុង​តាកូម៉ា (Tacoma) ស្ថិត​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ កក្កដា។ មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ...

សារ​ចូលរួម​រំឭក​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ពី​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី

ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ រហូត​មកដល់​ពេល​នេះ អស់​រយៈពេល​ប្រាំ​ឆ្នាំ​ហើយ យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​ផ្ដាច់​យក​ជីវិត​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ក្នុង​ទីក្រុង​ភ្នំពេញ ហាក់​ស្ថិតនៅ​ឆ្ងាយ​ដូច​ជើងមេឃ​ហៅ​មិន​ឮ ហើយ​រីឯ​ពន្លឺ​នៃ​ភស្តុតាង​ពី​កាមេរ៉ា​សុវត្ថិភាព ក៏​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​យ៉ាង​ងងឹត​សូន្យសុង​ថែមទៀត​ផង។

GDP៖ ដើម្បី​កសាង​ប្រទេស​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ​គ្រប់​ទីកន្លែង គឺ​ត្រូវ​ចាប់ផ្តើម​ការ​អភិវឌ្ឍ​នៅ​គ្រប់​ភូមិ-ឃុំ​ទាំងអស់ ដែល​ត្រូវ​មាន​មេភូមិ​ល្អ និង​មេឃុំ​ល្អ ដើម្បី​បំពេញ​ការងារ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​បណ្ឌិត កែម ឡី បាន​លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន...

ភរិយា​បណ្ឌិត កែម ឡី ចេញ​មុខ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ

ភរិយា​បណ្ឌិត កែម ឡី បាន​ចេញ​មុខ​សុំ​អភ័យទោស​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​សាធារណជន​ទាំងអស់​ចំពោះ​ការ​និយាយ​របស់​អ្នកស្រី​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ដែល​អ្នកស្រី​មិន​បាន​បញ្ជាក់​ឲ្យ​អស់​សេចក្តី និង​ខ្លឹមសារ​នៃ​ការ​លើកឡើង​ទាំងនោះ ក្រោយ​ពី​មាន​ការ​រិះគន់​ពី​អ្នក​នយោបាយ​មួយ​ចំនួន។ កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ ភរិយា​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​សរសេរ​លើ​គណនី Facebook របស់​អ្នកស្រី​ថា អ្នកស្រី​សូម​អភ័យទោស​ចំពោះ​លោក​យាយ លោកតា...

បទវិភាគ៖ តើ​អ្នកនយោបាយ​ណា​ខ្លះ​ត្រូវ​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ?

អ្នក​សង្កេតការណ៍​រក​ឃើញ​ថា បណ្ឌិត កែម ឡី ត្រូវ​គេ​រៀបចំ​ផែនការ​សម្លាប់​ពីរ​លើក​ធំៗ​កាលពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត ហើយ​អ្នកនយោបាយ​ធំៗ​ពីរ​រូប​ត្រូវ​មាន​សេចក្តី​ក្លាហាន​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ និង​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​រួបរួម​ជាតិ។ មរណភាព​របស់​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ស្ទើរ​មួយ​នគរ សោកស្តាយ និង​ទ្រហោយំ​លាយឡំ​ទៅ​ដោយ​ការ​រៀបរាប់​ពី​សេចក្តី​ក្លាហាន គុណធម៌ និង​ឧត្ដមគតិ​របស់​លោក ដែល​ជា​ការ​បង្ហាញ​នូវ​សមានចិត្ត​របស់​អ្នក​ទាំងនោះ​ថា ពួកគេ​ពិត​ជា​មាន​ការ​សោកស្តាយ​ជាទីបំផុត ដូច្នេះ​ការ​បាត់បង់​បណ្ឌិត កែម ឡី អាច​បញ្ជាក់​បាន​ថា...

IDEA TALK៖ ក្រោយ​មរណភាព​ទាំង​អយុត្តិធម៌​របស់​បណ្ឌិត កែម ឡី តើ​ទ្រឹស្ដី ការ​វិភាគ​បែប​វិទ្យាសាស្ត្រ និង​វីរភាព​របស់​អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​មាន​ឥទ្ធិពល​យ៉ាងណា​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ស្តី​អំពី៖ «ក្រោយ​មរណភាព​ទាំង​អយុត្តិធម៌​របស់​បណ្ឌិត កែម ឡី តើ​ទ្រឹស្ដី ការ​វិភាគ​បែប​វិទ្យាសាស្ត្រ និង​វីរភាព​របស់​អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​មាន​ឥទ្ធិពល​យ៉ាងណា​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន?»។

អ្នក​តាមដាន​សង្គម៖ តុលាការ​កម្ពុជា​បរាជ័យ​ក្នុង​ការ​វែកមុខ​ឃាតក​ពិត​សម្លាប់​បណ្ឌិត កែម ឡី

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMD អះអាង​ថា ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី ៥​ឆ្នាំ​មុន​មិនទាន់​ត្រូវ​បាន​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ ខណៈ​លោក អឿត អាង ឬ​ហៅ ជួប សម្លាប់ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត និង​ជា​ជនរងគ្រោះ​ដែល​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​អំពើ​ឃាតកម្ម​នោះ​តែប៉ុណ្ណោះ។ ការ​លើកឡើង​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​ដើម្បី​រំឭក​ខួប ៥​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ និង​រិះគន់​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន...

បទវិភាគ៖ តើ​នរណា​សម្លាប់​លោក​បណ្ឌិត កែម ឡី?

ចម្លើយ​ចំពោះ​សំណួរ​ថា តើ​នរណា​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ និង​នៅតែ​ជា​ចម្ងល់​សម្រាប់​មហាជន​ទូទៅ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ។ ប្រសិន​សំណួរ​នេះ​នៅតែ​គ្មាន​ចម្លើយ តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​មហាជន​អាច​ធ្វើ​ការ​វិនិច្ឆ័យ និង​ធ្វើ​ការ​វិភាគ​ថា នរណា​ជា​អ្នក​នៅ​ពីក្រោយ​អំពី​ឃាតកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ? មនុស្ស​ជាច្រើន​បាន​ដាក់​ការសង្ស័យ​លើ​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា ថា​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ឃាតកម្ម​ខ្នាត​ធំ​ដ៏​កក្រើក​មួយ​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ស្ថានទូត ឬ​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​ចាត់ទុក​ថា​ជា​អំពើ​ហិង្សា​នយោបាយ ឬ​ជា​ឃាតកម្ម​ក្នុង​ហេតុផល​នយោបាយ។ អំពើ​ឃាតកម្ម ឬ​អំពើ​ហិង្សា​នយោបាយ ធ្វើ​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម...

IDEA TALK៖ តើ​គ្រួសារ​របស់​បណ្ឌិត កែម ឡី ប្រឈម​នឹង​ឧបសគ្គ​ជីវិត​បែប​ណា​ខ្លះ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​ស្វាមី?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​គ្រួសារ​របស់​បណ្ឌិត កែម ឡី ប្រឈម​នឹង​ឧបសគ្គ​ជីវិត​បែប​ណា​ខ្លះ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោយ​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​រូប​នេះ​ត្រូវ​បាន​ប្រហារ​ជីវិត​កាល​ពី​ឆ្នាំ​២០១៦?»។

Latest news