32 C
Phnom Penh

TAG

បណ្ឌិត កែម ឡី

សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​ប្រកាស​ធ្វើ​បុណ្យ​គម្រប់​ខួប​៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី

សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា ប្រកាស​ធ្វើ​បុណ្យ​គម្រប់​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ខាងមុខ​នេះ។ ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា លោក ហុង លីម នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា នេះ​បាន​ប្រកាស​ធ្វើ​បុណ្យ​គម្រប់​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ខាងមុខ​នេះ ដោយ​អញ្ជើញ​ពលរដ្ឋ និង​ជន​រួម​ជាតិ​ខ្មែរ​ទាំងអស់​ឲ្យ​មក​ចូលរួម​ពិធី​បុណ្យ​នេះ​ឲ្យ​បាន​ច្រើន​កុះករ។ ពិធី​បុណ្យ​គម្រប់​ខួប...

មហាជន​នាំគ្នា​រំឭក​អំពី​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​លើ​ឃាតកម្ម​ដ៏​រន្ធត់​មួយ​នេះ

អ្នក កែម ឡី និយម កូនសិស្ស និង​អ្នក​ស្រឡាញ់​គោរព​បណ្ឌិត កែម ឡី មួយ​ចំនួន​បាន​នាំគ្នា​រំឭក​ឡើងវិញ​យ៉ាង​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម Facebook អំពី​ការ​ស្លាប់​ទាំង​អយុត្តិធម៌​របស់​បណ្ឌិត កែម ឡី នៅ​មុន​ថ្ងៃ​ប្រារព្ធ​ខួប ៥​ឆ្នាំ​នៃ​ឃាតកម្ម​ដ៏​រន្ធត់​មក​លើ​រូបលោក​ទាំង​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​នឹង​ខិត​ជិត​ចូល​មកដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ បុរស​ម្នាក់​ដែល​បណ្ឌិត កែម ឡី ធ្លាប់​ចាត់ទុក​ថា​ជា​គ្រូ​ធំ​របស់​លោក គឺ​បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The...

ភរិយា​បណ្ឌិត កែម ឡី ថា​ភាព​អយុត្តិធម៌​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​អណាធិបតេយ្យ

ភរិយា​បណ្ឌិត កែម ឡី លើកឡើង​ថា ភាព​អយុត្តិធម៌​នៅ​កម្ពុជា បាន​ក្លាយ​ទៅ​ជា​ភាព​អណាធិបតេយ្យ​សម្រាប់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន អស់​ទៅ​ហើយ។ ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​អ្នកស្រី​នៅ​ថ្ងៃនេះ​ដោយ​លើកឡើង​ពី​ទស្សនៈ​ពីរ​ដែល​មាន​លក្ខណៈ​ផ្ទុយគ្នា ប៉ុន្តែ​ទស្សនៈ​ទាំង​ពីរ​នេះ​បែរ​ជា​បង្ហាញ​ពី​ស្ថានភាព​អណាធិបតេយ្យ​ដែល​កើតមាន​ព្រោងព្រាត​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នា​ពេល​បច្ចុប្បន្ន​នេះ​បាន​យ៉ាង​ច្បាស់​ទៅវិញ។ អ្នកស្រី​លើកឡើង​ថា មាន​ទស្សនៈ​មួយ​អះអាង​ថា ហេតុ​អ្វី​ក៏​បណ្ឌិត...

លោក គឹម សុខ ថា​បណ្ឌិត កែម ឡី ជាបុគ្គលគំរូ​ដែលអ្នកនយោបាយចាស់ថ្មី គួររៀនសូត្រតាម

អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេសលោក គឹម សុខ បានលើកឡើងថា អ្នកធ្វើនយោបាយចាស់ថ្មី គួរមើលគំរូ និងរៀនសូត្រពីវីរៈភាពរបស់លោកបណ្ឌិត កែម ឡី។   សរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២៨ខែមករា ឆ្នាំ២០២១នេះ លោក គឹម សុខ បញ្ជាក់ថា ក្នុងដំណាក់កាលនយោបាយកម្ពុជាចុងក្រោយ គឺមានតែបណ្ឌិត កែម ឡី ទេ ដែលគួរត្រូវរាប់ជាជនគំរូកំពូល ។ លោកបន្តថា...

ភរិយាលោកបណ្ឌិតកែម ឡី ថា ឃាតកររៀបចំគម្រោងសម្លាប់ប្តីខ្លួនជាអ្នកមានអំណាចនៅកម្ពុជា

ភរិយាលោកបណ្ឌិតកែម ឡី គឺអ្នកស្រី ប៊ូ រចនា បានប្រាប់ទៅដល់យុវជន យុវតី និងកូនខ្មែរជំនាន់ក្រោយៗ ឲ្យដឹងកាន់តែច្បាស់ថា ស្វាមីរបស់អ្នកស្រីត្រូវបានក្រុមឃាតករដែលមានអំណាចនៅក្នុងរបបក្រុងភ្នំពេញបច្ចុប្បន្នជាអ្នករៀបចំគម្រោងសម្លាប់គាត់តែម្តង។ អ្នកស្រី ប៊ូ រចនា សរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីនៅថ្ងៃទី១៧ ខែកក្កដា នេះ ថាលោកបណ្ឌិត កែម ឡី មិនមែនស្លាប់ ព្រោះតែរឿងជំពាក់លុយ ៣ពាន់ ដុល្លារ ដូចការចោទប្រកាន់របស់ អឿត...

IDEA TALK៖ តើលោកបណ្ឌិត កែម ឡី បានធ្វើអ្វីខ្លះក្រោយមរណៈភាពរបស់គាត់?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ស្តីអំពី៖តើលោកបណ្ឌិត កែម ឡី បានធ្វើអ្វីខ្លះក្រោយមរណៈភាពរបស់គាត់?

អាមេរិកបន្តទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស៊ើបអង្កេតដោយតម្លាភាពករណីឃាតកម្មបណ្ឌិត កែម ឡី

រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បើកការស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធនៅក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី កាលពី៤ឆ្នាំមុន ដោយតម្លាភាព។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរនៅថ្ងៃនេះដោយបានចាត់ទុកលោក កែម ឡី គឺជាបុគ្គលគួរឱ្យគោរពជាខ្លាំង ជាអ្នកចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាអ្នកបង្ហាញការពិតដោយគ្មានភាពភ័យខ្លាច។ ទោះបីជាឃាតកម្មលើបណ្ឌិត កែម ឡី បានកន្លងផុតទៅរយៈពេលបួនឆ្នាំក៏ដោយ ប៉ុន្តែអាមេរិកចង់ឃើញរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេត និងស្រាវជ្រាវបទឧក្រិដ្ឋកម្មដ៏កក្រើកនេះប្រកបដោយតម្លាភាព និងមានការទុកចិត្ត។ បណ្ឌិត កែម ឡី...

លិខិតជូនការីនិពន្ធអំពីខួបបួនឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី

លិខិតជូនការីនិពនៈ ខួប៤ឆ្នាំនៃមរណៈភាពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ កក្កដា ២០១៦ - ១០ កក្កដា  ដោយលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រពន្ធ័ផ្សព្សាយឯករាជ្យ (CCIM) ថ្ងៃនេះជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ដែលត្រូវបានឃាតករសំលាប់កាលពី៤ឆ្នាំមុននៅស្តុប កែម ឡី ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែយើងក៏មិនបានបំភ្លេចចោលនូវគុណបំណាច់របស់អ្នកស្នេហាជាតិជាច្រើនរូបទៀតដែលត្រូវបានគេសំលាប់ក្នុងហេតុផល       ស្រដៀងគ្នានឹងលោកបណ្ឌិតកែម ឡី ដែរ។...

ក្រុមយុវជនព្រះសង្ឃ និងសង្គមស៊ីវិល សោកស្តាយដែលអាជ្ញាធររារាំងមិនឱ្យរៀបចំពិធីខួប៤ឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី

ក្រុមយុវជន ព្រះសង្ឃ និងសង្គមស៊ីវិល សោកស្តាយដែលអាជ្ញាធរខណ្ឌចំការមន រាជធានីភ្នំពេញ បានរារាំងមិនឱ្យរៀបចំពិធីខួប៤ឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជាប់ស្តុបបូកគោ រាជធានីភ្នំពេញ នៅថ្ងៃទី ៨ ខែកក្កដានេះ ព្រមទាំងឃាត់ខ្លួនយុវជនម្នាក់ដែលពាក់អាវយឺតមានរូបលោកកែម ឡី ។ នៅព្រឹកនេះ សមត្ថកិច្ចខណ្ឌចំការមន ក៏បានចាប់ខ្លួនបុរសម្នាក់ឈ្មោះខាន់ ចាន់ថន ដែលពាក់អាវយឺតដែលមានរូប និងទស្សនៈលោកបណ្ឌិតកែម ឡី...

IDEA TALK៖ រដ្ឋាភិបាលមានផែនការយ៉ាងណាដើម្បីជួយសម្រួលការធ្វើធម្មយាត្រាព្រះសង្ឃ ទៅផ្ទះបណ្ឌិត កែម ឡី?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ស្តីអំពី៖ តើរដ្ឋាភិបាលត្រូវមានផែនការយ៉ាងណាខ្លះក្នុងការជួយសម្រួលដល់ការធ្វើធម្មយាត្រារបស់ព្រះសង្ឃ និងយុជនពីភ្នំពេញទៅផ្ទះរបស់បណ្ឌិត កែម ឡី ក្នុងខេត្តតាកែវ ក្នុងបំណងគោរពវិញ្ញាណក្ខន្ធនោះ?

Latest news