TAG
បណ្ឌិត កែម ឡី
តើក្រុម ឬបក្ស ឬរដ្ឋាភិបាលណានៅកម្ពុជាដែលទទួលបានប្រយោជន៍ពីការប្រហារជីវិតបណ្ឌិត កែម ឡី?
ចម្លើយចំពោះសំណួរថា តើនរណាជាអ្នកសម្លាប់បណ្ឌិត កែម ឡី នៅតែគ្មានពន្លឺ និងនៅតែជាចម្ងល់សម្រាប់មហាជនទូទៅអស់រយៈពេល ៦ឆ្នាំមកហើយ។
ប្រសិនសំណួរនេះនៅតែគ្មានចម្លើយ តើភស្តុតាងអ្វីខ្លះដែលមហាជនអាចធ្វើការវិនិច្ឆ័យ និងធ្វើការវិភាគថា នរណាជាអ្នកនៅពីក្រោយអំពីឃាតកម្មដ៏ល្បីល្បាញមួយនេះ?
មនុស្សជាច្រើនបានដាក់ការសង្ស័យលើក្រុមអ្នកមានអំណាចនៅកម្ពុជា ថាមានជាប់ពាក់ព័ន្ធអំពើឃាតកម្មលើបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ឃាតកម្មខ្នាតធំដ៏កក្រើកមួយនេះ ត្រូវបានក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ស្ថានទូត ឬរដ្ឋាភិបាលបរទេសមួយចំនួនចាត់ទុកថាជាអំពើហិង្សានយោបាយ ឬជាឃាតកម្មក្នុងហេតុផលនយោបាយ។
លោក តាំង សារ៉ាដា...
IDEA TALK៖ ការវាយតម្លៃអំពីខួប ៦ឆ្នាំនៃមរណភាពរបស់បណ្ឌិត កែម ឡី
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពី៖ «ការវាយតម្លៃអំពីខួប ៦ឆ្នាំនៃមរណភាពរបស់បណ្ឌិត កែម ឡី»។
អាមេរិកអំពាវនាវឲ្យកម្ពុជាស៊ើបអង្កេតឃាតកម្មបណ្ឌិត កែម ឡី ប្រកបដោយតម្លាភាព
សហរដ្ឋអាមេរិកអំពាវនាវឲ្យអាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតលើឃាតកម្មបណ្ឌិត កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃក្នុងទីក្រុងភ្នំពេញ ឲ្យបានពេញលេញ និងប្រកបដោយតម្លាភាព។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះថា សហរដ្ឋអាមេរិកសូមចូលរួមជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ក្នុងការចងចាំវីរភាពបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគ និងជាគ្រូពេទ្យព្យាបាលជំងឺសង្គមមួយរូបដែលទទួលបានការគោរពយ៉ាងច្រើនពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលត្រូវបានគេធ្វើឃាតកាលពីឆ្នាំ២០១៦ កន្លងទៅ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានសរសេរថា សហរដ្ឋអាមេរិកសូមអំពាវនាវឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យបានពេញលេញ និងប្រកបដោយតម្លាភាពលើឃាតកម្មនេះ។
បណ្ឌិត កែម...
កិច្ចសម្ភាសន៍ពិសេស៖ ការរំឭកខួប៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ដែលត្រូវបានប្រហារជីវិតទាំងអយុត្តិធម៌
កិច្ចសម្ភាសន៍ពិសេសសម្រាប់រាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ប្រធានបទស្តីអំពី៖ «ការរំឭកខួប៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ដែលត្រូវបានប្រហារជីវិតទាំងអយុត្តិធម៌»។
អ្នកឃ្លាំមើល៖ ការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុននិងបណ្ឌិត កែម ឡី ដូចគ្នាប៉ុន្តែការចាប់ឃាតកខុសគ្នា
ប្រធានវេទិកាពលរដ្ឋអះអាងថា ការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ និងបណ្ឌិត កែម ឡី ធ្វើឡើងនៅកណ្ដាលពន្លឺថ្ងៃដូចគ្នា ប៉ុន្តែការស្វែងរកភស្តុតាងចាប់ឃាតកពិត គឺធ្វើឡើងខុសគ្នាទាំងស្រុង ខណៈក្រុមសិទ្ធិមនុស្សអន្តរជាតិអះអាងថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈស៊ើបអង្កេតលាតត្រដាងរកជននៅពីក្រោយអំពើឃាតកម្មនេះ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងឱកាសប្រារព្ធខួប ៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះថា...
ក្រុមយុវជនខ្មែរថាវរៈប្រារព្ធពិធីកោរសក់នៅស្រុកកំណើតរបស់បណ្ឌិត កែម ឡី
ក្រុមយុវជនខ្មែរថាវរៈដែលគ្រោងធ្វើពិធីរំឭកខួបនៃមរណភាពបណ្ឌិត កែម ឡី នឹងធ្វើពិធីកោរសក់នៅផ្ទះរបស់បណ្ឌិត កែម ឡី នៅខេត្តតាកែវ ចំនួន ៤នាក់ រួមមានកញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក ស្វាយ សំណាង និងកញ្ញា ចំណាប់ ដោយកំណត់យកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
សមាជិកយុវជនខ្មែរថាវរៈ...
IDEA TALK៖ ភាពរងគ្រោះផ្ទួនៗនៃគ្រួសាររបស់បណ្ឌិត កែម ឡី
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ស្តីអំពី៖ «ភាពរងគ្រោះផ្ទួនៗនៃគ្រួសាររបស់បណ្ឌិត កែម ឡី»។
សកម្មជននឹងកោរសក់រំឭកខួប៦ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី ដើម្បីបង្ហាញពីភាពអយុត្តិធម៌
ក្រុមយុវជនខ្មែរថាវរៈដែលសកម្មខាងការការពារព្រៃឈើ បរិស្ថាន និងសិទ្ធិមនុស្សនៅកម្ពុជា ប្រកាសកោរសក់នៅថ្ងៃទី១០ កក្កដា ក្នុងពិធីរម្លឹកខួប ៦ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី ដើម្បីទាមទារឲ្យតុលាការវែកមុខរកឃាតកពិត និងអ្នកនៅពីក្រោយឧក្រិដ្ឋកម្មដ៏កក្រើកមួយនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
សមាជិកយុវជនខ្មែរថាវរៈ កញ្ញា ឈឿន ដារ៉ាវី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ កក្កដា នេះថា ការប្រកាសកោរសក់នេះក៏ជាការសម្ដែងនូវការដឹងគុណចំពោះវីរភាពរបស់បណ្ឌិត កែម ឡី...
IDEA TALK៖ ៦ឆ្នាំកន្លងទៅហើយ តើហេតុអ្វីយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី នៅតែគ្មានពន្លឺ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពី៖ «៦ឆ្នាំកន្លងទៅហើយ តើហេតុអ្វីយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី នៅតែគ្មានពន្លឺ?»។
ចលនាយុវជននៅកូរ៉េខាងត្បូងរៀបចំពិធីបុណ្យរំឭកខួប៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី
ចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង អះអាងថា ខ្លួននឹងរៀបចំកម្មវិធីពិធីបុណ្យរំឭកខួប ៦ឆ្នាំនៃមរណភាពរបស់បណ្ឌិត កែម ឡី ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភព ខណៈអង្គការសង្គមស៊ីវិលមួយចំនួននៅក្នុងស្រុកក៏បានរៀបចំពិធីរំឭកខួបពេញមួយខែកក្កដា នេះ។
សេចក្ដីជូនដំណឹងរបស់យុវជនយុវនារីនៃចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង ឱ្យដឹងថា ការរំឭកខួប ៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះ គឺដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធរបស់លោកទៅកាន់ឋានផុតទុក្ខ។ ប្រភពដដែលឲ្យដឹងថា កម្មវិធីបុណ្យរំឭកខួបនេះចាប់ផ្ដើមជួបជុំគ្នានៅម៉ោង ៩-១០ ហើយនៅម៉ោង ១១...