36 C
Phnom Penh

TAG

បទអត្ថាធិប្បាយ

បទ​អត្ថាធិប្បាយ៖ ប្រជាជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​រង់ចាំ​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ងាក​មក​ប្រទេស​ភូមា​វិញ

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជា​អង្គការ​សហគមន៍​ដ៏​ធំ​មួយ​នៃ​ពិភពលោក​មាន ១០​ប្រទេស និង​មាន​ប្រជាជន​ជាង ៦៨០​លាន​នាក់។ សមាគម​នេះ​មាន​របប​ដឹកនាំ ៣​ខុស​គ្នា គឺ​វៀតណាម និង​ឡាវ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​សង្គម​និយម។ ចំណែក​ប្រទេស​ប្រ៊ុយណេ ជា​ដែនដី​តូច​ជាងគេ​មាន​ប្រជាជន​តិច​ជាងគេ។ ដែនដី​នេះ​ស្ថិត​នៅ​ក្នុង​របប​រាជា​និយម​ដាច់ដោយឡែក​ពី​គេ។ មាន​ន័យ​ថា ជា​របប​រាជា​និយម​បែប​ពាក់កណ្ដាល​ផ្ដាច់ការ ព្រោះ​មហាក្សត្រ​របស់​ប្រទេស​នេះ​មាន​តួនាទី​ជា​ប្រមុខរដ្ឋ​ផង និង​ជា​ប្រមុខ​រដ្ឋាភិបាល​ផង។ តែ​ក៏​ជា​ប្រទេស​មួយ​ឱ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ការ​លើក​តម្កើង​ជីវភាព​របស់​ប្រជាជន​ជាមួយ​នឹង​គោលនយោបាយ​កាត់បន្ថយ​កម្រិត​ជីវភាព​អ្នក​ក្រីក្រ និង​អ្នក​អត់​ការងារ​ធ្វើ។ របប​ជីវភាព​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​មាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស ៨ ទៀត​នៃ​សមាគម​អាស៊ាន លើកលែងតែ​ប្រទេស​សិង្ហបុរី។ និយាយ​ទៅ ទោះជា​របប​បែប​រាជា​និយម​ពាក់កណ្ដាល​ផ្ដាច់ការ តែ​សង្គម​ជាតិ​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ​មិន​ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌​ពេក​នោះ​ទេ។ ក្នុង​សមាគម​អាស៊ាន​ដែល​មាន...

បទ​អត្ថាធិប្បាយ៖ ពលរដ្ឋ​រស់​ក្រោម​របប​ផ្ដាច់ការ​ភាគច្រើន​ចង់​រើបម្រះ​ប៉ុន្តែ​សេចក្ដី​ស្លាប់​នៅ​ចំពោះ​មុខ

ទោះបី​សង្គ្រាម​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​បញ្ចប់​ហើយ​ក៏ដោយ ក៏​ពលរដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​ខ្លះ​មិនទាន់​មាន​វាសនា ឬ​មាន​ឱកាស​រស់នៅ​ក្នុង​ភាព​សុខដុមរមនា និង​រស់នៅ​ក្នុង​សេរីភាព​ពិតប្រាកដ​នោះ​ឡើយ។ ពួកគេ​កំពុង​រស់នៅ​ក្នុង​សម្ពាធ​នៃ​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ ឬ​ការ​ដឹកនាំ​តាម​បែប​របប​សឹក។ បណ្តា​ប្រទេស​ខ្លះ​បាន​យក​ប្រជាធិបតេយ្យ​ធ្វើ​វាំងនន​បិទ​បាំង​នូវ​ការ​ដឹកនាំ​ដែល​ញាំញី​ទៅ​ដោយ​អំពើពុករលួយ គ្រួសារ​និយម បក្សពួក​និយម ការ​រំលោភ​អំណាច និង​ការ​លាង​លុយ​កខ្វក់​ជា​ប្រព័ន្ធ។ របប​ដឹកនាំ​បែប​នេះ​បើក​ចំហ​ឲ្យ​មាន​កម្លាំង​នយោបាយ ឬ​ពហុបក្ស តែ​បក្ស​ទាំងអស់​ត្រូវតែ​រណប​បក្ស​នៃ​មេដឹកនាំ​ផ្ដាច់ការ​នោះ ទើប​អាច​រស់​បាន ហើយ​បើក​ឱ្យ​ធ្វើ​នយោបាយ​ត្រឹមតែ​កំដរ​បរិយាកាស​ផ្ដាច់ការ​តែប៉ុណ្ណោះ។ ក្រោយពី​ពិភពលោក​បាន​បិទ​បញ្ចប់​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនីស្ត​នៅ​ដើម​ទសវត្ស​១៩៩០ គេ​សង្កេត​ឃើញ​ពិភពលោក​នៅ​មាន​មេដឹកនាំ​ផ្ដាច់ការ​បន្ត​កាន់​អំណាច ដែល​ភាគច្រើន​នៅ​សេសសល់​ពី​ប្រព័ន្ធ​ដឹកនាំ​បែប​យោធា​និយម។ នៅ​ពេល​សហភាព​សូវៀត ដែល​មាន​មេដឹកនាំ​បែប​កុម្មុយនីស្ត​និយម​លើ​ពិភពលោក​ដួល​រលំ​ទៅ ហើយ​រដ្ឋ​រណប​នានា​ក៏​ដូរ​របប ពិភពលោក​នៅតែ​ជួប​ប្រទះ​បន្ត​ទៀត​នូវ​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្ដាច់ការ​ដែល​មាន​ភាព​ខុស​គ្នា​បន្តិច​ពី​មេដឹកនាំ​របប​យោធា​និយម ភាព​ខុស​គ្នា​គឺ​ត្រង់​ប្រទេស​នោះ​ប្រកាស​ថា​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ តែ​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ របប​ដឹកនាំ​នេះ...

បទ​អត្ថាធិប្បាយ៖ ពិភពលោក​សម្រុក​ជួយ​អ៊ុយក្រែន​ដោយ​មើល​រំលង​ទុក្ខ​វេទនា​ប្រជាជន​ភូមា​ដែល​រស់នៅ​ក្រោម​របប​សឹក

នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ គឺជា​ខួប ២​ឆ្នាំ​ដែល​ពួក​យោធា​ភូមា បាន​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី អ៊ុងសាន ស៊ួជី ដែល​ជា​ជើងឯក​ប្រជាធិបតេយ្យ​នៅ​អាស៊ី។ ក្នុង​រយៈពេល ២​ឆ្នាំ​នេះ របប​សឹក​ភូមា បាន​ចាប់​ឃុំ​ខ្លួន​អ្នក​ប្រឆាំង​ជាង ១​ម៉ឺន ៦​ពាន់​នាក់ និង​បាញ់​សម្លាប់​ជាង ៣​ពាន់​នាក់។ នៅ​ពេលនេះ សង្គ្រាម​ស៊ីវិល​កំពុងតែ​ផ្ទុះ​ពេញ​ប្រទេស ដែល​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​ច្រើន​លាន​នាក់។ សង្គ្រាម​ស៊ីវិល​ផ្ទុះឡើង​រវាង​របប​សឹក និង​ក្រុម​កងកម្លាំង​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ ដែល​គាំទ្រ​ដោយ​កងទ័ព​ជនជាតិ​ដើម​ជិត ១០​ក្រុម។...

បទ​អត្ថាធិប្បាយ៖ មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​ក្នុង​អាស៊ាន​ចាត់ទុក​រដ្ឋធម្មនុញ្ញ​ជា​ឧបករណ៍​ពង្រឹង​អំណាច​របស់​ខ្លួន

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មាន ១០​ប្រទេស។ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នេះ មាន​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។ ក្រៅពី​ប្រទេស​ពីរ​នេះ សុទ្ធតែ​ប្រកាស​ប្រកាន់​របប​សេរី​ប្រជាធិបតេយ្យ​ពហុ​បក្ស ដោយ​មាន​រដ្ឋធម្មនុញ្ញ​ជា​ត្រីវិស័យ​ចង្អុល​ផ្លូវ​ឱ្យ​ដើរ។ យ៉ាងណា ប្រទេស​មួយ​ចំនួន​ទោះ​ជា​ប្រកាន់​របប​ប្រជាធិបតេយ្យ​ក៏ដោយ ក៏​ពុំ​មាន​គោលការណ៍​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ពិតៗ​នោះ​ទេ។ មេដឹកនាំ​ប្រទេស​នោះ​ចាត់ទុក​រដ្ឋធម្មនុញ្ញ​គ្រាន់តែ​ឧបករណ៍​នយោបាយ​របស់​ខ្លួន​តែប៉ុណ្ណោះ។ គេ​ថា​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​នីតិរដ្ឋ ត្រូវ​ដើរ​ស្រប​គ្នា តែ​មេដឹកនាំ​ដែល​មាន​ចរិត​ផ្ដាច់ការ ពុំ​ដែល​គិត​ថា​រដ្ឋធម្មនុញ្ញ​ជា​មាគ៌ា​របស់​ខ្លួន​នោះ​ទេ។ គេ​ចង់​កែ គេ​ចង់​រុះរើ​នៅ​ពេល​ណា​ក៏​បាន ទៅ​តាម​កាលៈទេសៈ និង​តម្រូវ​តាម​មហិច្ឆតា​ដើម្បី​អំណាច និង​ដើម្បី​បក្សពួក​របស់​ខ្លួន​មាន​អំណាច​កាន់តែ​រឹងមាំ និង​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត។ បើ​ខ្លួន​គេ​ចុះ​ចេញពី​អំណាច...

Latest news