TAG
ប៉ា ងួនទៀង
ក្រសួងមហាផ្ទៃបដិសេធសំណើចុះឈ្មោះគណបក្សបេះដូងជាតិ និងសម្រេចប្ដឹងតំណាងស្ថាបនិកបក្ស
ក្រសួងមហាផ្ទៃ បដិសេធសំណើចុះឈ្មោះរបស់គណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយ ក្រោយរកឃើញស្នាមមេដៃរបស់សមាជិកគណបក្សនេះជាស្នាមមេដៃក្លែងបន្លំ និងសម្រេចប្តឹងតំណាងស្ថាបនិកគណបក្សនេះទៅតុលាការថែមទៀត។
ក្រុមអ្នកឃ្លាំមើលប្រតិកម្មថា លោក ហ៊ុន សែន បិទខ្ទប់មិនឲ្យគណបក្សបេះដូងជាតិ ចេញរួចដោយសារតែដឹងថាលោក សម រង្ស៊ី នៅពីក្រោយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដាក់របាយការណ៍ទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១២ វិច្ឆិកា នេះថា អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ...
អ្នកឃ្លាំមើល៖ ការបដិសេធលើរបាយការណ៍ខេមបូចាពីសំណាក់ក្រសួងព័ត៌មានជាទម្លាប់នៃការគេចវេសពីការទទួលស្គាល់ការពិត
ក្រុមអ្នកឃ្លាំមើលសិទ្ធិពលរដ្ឋ បានច្រានចោលការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ដែលបានបដិសេធលើរបាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានខ្មែរ ខេមបូចា (CamboJA) ដែលថាជារបាយការណ៍គ្មានភាពស្មោះត្រង់ ប៉ុន្តែអ្នកឃ្លាំមើលអះអាងថា ការច្រានចោលនេះជាទម្លាប់នៃការគេចវេសពីការទទួលស្គាល់ការពិតរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ដែលហៅកាត់ថា CCIM លោក ប៉ា ងួនទៀង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ តុលា នេះថា ជាទម្លាប់របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា...
ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឱ្យមន្ត្រីបក្សប្រឆាំងរៀនយកគំរូតាមមេមាន់
អ្នកឃ្លាំមើលខាងផ្នែកសារព័ត៌មាន អះអាងថា ក្រុមប្រឆាំងគួរតែរៀនសូត្រតាមគំរូមេមាន់ខ្លះទៅ ព្រោះយ៉ាងហោចណាស់មេមាន់ក៏មានចរិតចេះបិទបាំងភាពខ្មាសអៀនរបស់ខ្លួនខ្លះដែរ មុននឹងប្រគល់ខ្លួនឱ្យមាន់ឈ្មោល។
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដោយលើកការប្រៀបធៀបហាក់សំដៅការបដិសេធរបស់លោក ហ៊ុន សែន ពីការចរចាជាមួយបក្សប្រឆាំងកាលពីពេលថ្មីៗនេះថា ចរិតពិតរបស់មាន់ឈ្មោលតែងបង្ហាញឫកពាជាអ្នកក្លាហានចេញមកខាងក្រៅឱ្យគេឃើញ ប៉ុន្តែចរិតពិតគឺត្រេកត្រអាលដៀងភ្នែកដាក់គ្នាដើម្បីឱ្យគេជួយបំពេញបំណងខ្លួនឯង។
លោក ប៉ា ងួនទៀង លើកឡើងដោយសំដៅទៅរកបក្សប្រឆាំងថា បើទោះបីខ្លួនចង់ប្រគល់ខ្លួនឲ្យមាន់ឈ្មោលដែលកំពុងតាមកៀងនោះក៏ដោយ...
អ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរិះគន់ថាលំហសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែចង្អៀត
ក្រុមអ្នកឃ្លាំមើលសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា អះអាងថា ពួកគេមិនមានទំនុកចិត្តលើគណៈកម្មាធិការវាយតម្លៃ តាមដាន និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននោះទេ ព្រោះថាអ្នកអង្គភាពនោះ គឺស្ថិតក្រោមឥទ្ធិពលរបស់ក្រសួងព័ត៌មានប៉ុណ្ណោះ ខណៈក្រសួងមួយនេះតែងធ្វើកិច្ចការក្រោមខ្សែញាក់របស់រដ្ឋាភិបាលកម្ពុជារហូតមក។
ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ ខែសីហា ថា គោលបំណងនៃការបង្កើតគណៈកម្មការនេះ គឺជារឿងត្រឹមត្រូវ ប៉ុន្តែលោកនៅតែព្រួយបារម្ភពីឯករាជភាពវិជ្ជាជីវៈរបស់គណៈកម្មការទាំងនោះក្នុងការអនុវត្តជាក់ស្តែង ព្រោះថាសមាសភាពកំពូលនៃគណៈកម្មការនេះ គឺចេញមកតែពីក្រសួងព័ត៌មានតែប៉ុណ្ណោះ។
ក្រសួងព័ត៌មាន...
អ្នកឃ្លាំមើលសង្គម៖ ការតស៊ូត្រូវតែមានការលះបង់ជីវិត ប៉ុន្តែនឹងត្រូវទទួលបានជោគជ័យនៅថ្ងៃណាមួយមិនខាន
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកឡើងថា ការតស៊ូត្រូវតែទទួលបានជោគជ័យនៅថ្ងៃណាមួយមិនខាន បើទោះបីជាការងើបឡើងរើបម្រះពីការគាបសង្កត់របស់រដ្ឋាភិបាលផ្ដាច់ការដែលនឹងមានវាសនាត្រូវគេចាប់ដាក់គុក រត់ចោលស្រុក ឬត្រូវគេសម្លាប់ដូចជាបណ្ឌិត កែម ឡី ក៏ដោយ។
មន្ត្រីជាន់ខ្ពស់ CCIM បានលើកឡើងបែបនេះនៅក្នុងកម្មវិធីបុណ្យខួប ៥ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី ដែលបានធ្វើឡើងនៅវត្តសាមគ្គីរតនារាម ទីក្រុងតាកូម៉ា (Tacoma) ស្ថិតក្នុងរដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៥ កក្កដា។
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ...
ក្រុមអ្នកតស៊ូមតិសង្ស័យពីការធ្វើចត្តាឡីស័ករបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន
បញ្ញវន្តខ្មែរនៅក្រៅស្រុក ដាក់ការសង្ស័យថា ការធ្វើចត្តាឡីស័ករបស់លោក ហ៊ុន សែន ដើម្បីគេចពីប្រមុខការទូតរបស់ប្រទេសអង់គ្លេស ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ដ៏ឆាប់ខាងមុខប៉ុណ្ណោះ។ ពួកគេនិយាយថា ការធ្វើចត្តាឡីស័ករបស់លោក ហ៊ុន សែន មានហេតុផលមិនទំនងច្រើនណាស់។
ការសង្ស័យនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសលុបចោលកម្មវិធីជួបមន្ត្រីការទូតរបស់អង់គ្លេស ក្រោមហេតុផលថា លោកបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺ Covid-19។
អ្នកវិភាគនយោបាយ សង្គម...
សង្គមស៊ីវិលថាចំណុចខ្សោយនៃប្រព័ន្ធយុត្តិធម៌ក្លាយជាឧបសគ្គធ្ងន់ធ្ងរសម្រាប់អ្នកសារព័ត៌មាន
ក្រុមអ្នកឃ្លាំមើលសង្គមត្អូញត្អែរថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានាពេលបច្ចុប្បន្ននេះនៅមានភាពទន់ខ្សោយនៅឡើយ ដែលបានក្លាយជាឧបសគ្គដ៏ធំសម្រាប់ការពារសិទ្ធិ និងយុត្តិធម៌ដល់អ្នកសារព័ត៌មាន។នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានអះអាងថា អ្នកសារព័ត៌មានគឺជាយុទ្ធជនជួរមុខដែលកំពុងប្រយុទ្ធនឹងសង្គមងងឹត ដើម្បីប្រែក្លាយសង្គមនោះឲ្យទៅជាសង្គមបើកចំហ និងមានតម្លាភាពវិញ ដូច្នេះពួកគេនឹងត្រូវរងគ្រោះពីការគ្រប់គ្រងនៃសង្គមងងឹតនេះដោយចៀសមិនផុតនោះទេ។លោកអះអាងថា ដើម្បីប្រែក្លាយសង្គមបែបនេះបាន ការបណ្តុះបណ្តាលសេវាផ្នែកច្បាប់ទៅដល់អ្នកសារព័ត៌មានទាំងនោះ គឺជាកិច្ចការអាទិភាព និងចម្បងបំផុត ដើម្បីជំរុញឲ្យមានការតតាំងដោយចំណេះដឹង និងបច្ចេកទេសផ្លូវច្បាប់ដែលជាយុទ្ធសាស្ត្រដ៏ល្អមួយសម្រាប់ជាភស្តុតាងជាក់ស្តែងក្នុងការបញ្ជាក់ពីការកែទម្រង់ប្រព័ន្ធយុត្តិធម៌សព្វថ្ងៃនេះផងដែរ។លោកបានថ្លែងបែបនេះទៅកាន់ឯកអគ្គរាជទូតប្រទេសអង់គ្លេសប្រចាំនៅកម្ពុជា អ្នកស្រី Tina Redshaw និងតំណាងអង្គការយូណេស្កូ លោក...