TAG
ប្រេងឆៅ
អាមេរិកសម្រេចលើកទណ្ឌកម្មដោយស្នើទិញប្រេងពីវេណេហ្ស៊ុយអេឡា ខណៈរកវិធីព្យួរការនាំប្រេងនិងឧស្ម័នពីរុស្ស៊ី
មន្ត្រីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃចន្ទ ទី៧ ខែមីនា ថា គណៈប្រតិភូសហរដ្ឋអាមេរិកមួយក្រុមបានធ្វើដំណើរទៅកាន់រដ្ឋធានីការ៉ាកាស នៃប្រទេសវេណេហ្ស៊ុយអេឡា ដោយបានជួបពិភាក្សាជាមួយមន្ត្រីរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីសិក្សាអំពីជំហររបស់រដ្ឋាភិបាលក្រុងការ៉ាកាស ថាតើយល់ឃើញដូចម្ដេច ប្រសិនបើអាមេរិកលើកលែងការដាក់ទណ្ឌកម្មទៅលើប្រទេសអាមេរិកខាងត្បូងមួយនេះ ដោយការស្នើទិញប្រេង និងឧស្ម័នពីប្រទេសនេះឡើងវិញ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ក្រុមប្រឆាំងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា បាននិយាយថា ខ្លួនគេក៏បានជួបផងដែរជាមួយគណៈប្រតិភូអាមេរិកដែលមកកាន់រដ្ឋធានីការ៉ាកាស ហើយបានពិភាក្សាអំពីជំហររបស់អាមេរិកដែលបានលើកលែងការដាក់ទណ្ឌកម្មលើរបបលោក ម៉ាឌូរ៉ូ ដោយក្រុមប្រឆាំងសម្ដែងការយល់ព្រមដោយប្រុងប្រយ័ត្ន។
តែបែបនេះ...
ក្រសួងរ៉ែនិងថាមពល៖ អាជ្ញាធរឥណ្ឌូនេស៊ីចាប់ក្រុមនាវិកនិងនាវាពាក់ព័ន្ធនឹងបទល្មើសលួចប្រេងនៅកម្ពុជា
ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា ឲ្យដឹងថា អាជ្ញាធរឥណ្ឌូនេស៊ី បានចាប់ខ្លួនក្រុមនាវិក និងនាវាពាក់ព័ន្ធនឹងបទល្មើសលួចប្រេងនៅកម្ពុជា នៅក្នុងទឹកដីឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះដោយមានការសហការគ្នាល្អ។
ប្រភពដដែលបញ្ជាក់ទៀតថា អាជ្ញាធរឥណ្ឌូនេស៊ី បានចាប់នាវាដឹកប្រេងមួយគ្រឿង និងនាវិកនៅលើកប៉ាល់មួយចំនួនយកទៅរក្សាទុកនៅឆ្នេរសមុទ្រសូម៉ាត្រា ក្រោយពីនាវានេះបានចូលដែនសមុទ្រប្រទេសនេះដោយខុសច្បាប់។ នាវាដឹកប្រេងឈ្មោះ MT Strovolos របស់ក្រុមហ៊ុន Kris Energy ដែលបានរងការចោទប្រកាន់ពីបទលួចប្រេងឆៅជិត...
កម្ពុជាខកខាននាំចេញប្រេងឆៅទៅទីផ្សារអន្តរជាតិនៅដំណាច់ខែឧសភាមិនដូចការគ្រោងទុក
កម្ពុជាបានខកខាន និងបន្តពន្យារពេលនាំប្រេងឆៅរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិដូចតាមការគ្រោងទុក ថានឹងនាំចេញនៅដំណាច់ខែឧសភា ឆ្នាំ២០២១ នេះ ដោយសារក្រុមហ៊ុននាំចេញនៅមិនទាន់បញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅឡើយ។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលនៅថ្ងៃទី០៣ ខែមិថុនា នេះថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Kris Energy កំពុងធ្វើការងារនាំចេញប្រេងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន Kris Energy មិនទាន់បានបញ្ចប់ការងារដែលជាកាតព្វកិច្ចរបស់ខ្លួនមួយចំនួន។ ដូចនេះ ក្រុមហ៊ុននៅមិនទាន់អាចនាំចេញប្រេងបាននៅឡើយទេ។...