TAG
ពាណិជ្ជកម្ម
លោក ហ៊ុន សែន ថាមិនគួរដាក់បញ្ហានយោបាយមករាំងខ្ទប់ពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុបឡើយ
លោក ហ៊ុន សែន អះអាងថាកិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប មិនគួរត្រូវបានរំខានដោយសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហានយោបាយ ឬបញ្ហាសិទ្ធិមនុស្សផ្សេងទៀតឡើយ។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងខណៈលោកចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប ៤៥ឆ្នាំនៃដៃគូសន្ទនាអាស៊ាន-អឺរ៉ុប កាលពីថ្ងៃពុធ នៅទីក្រុងប្រ៊ុចសែល ក្នុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ។
នៅក្នុងសន្និសីទរួមនៃកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរ មិនគួរត្រូវបានរំខានដោយសភាពការណ៍នៅមីយ៉ាន់ម៉ា បញ្ហានយោបាយ ឬបញ្ហាសិទ្ធិមនុស្សផ្សេងទៀតឡើយ។ លោកបានចោទជាសំណួរថា...
កម្ពុជា-វៀតណាមប្ដេជ្ញាពន្លឿនចរាចរណ៍ទំនិញនាំចេញនាំចូលដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រទេសទាំងពីរ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម ប្ដេជ្ញាពន្លឿនចរាចរណ៍ទំនិញនាំចេញ និងនាំចូល ដើម្បីលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញនូវការពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការ ទប់ស្កាត់ទំនិញគេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម លោក Nguyen Van Can នៅថ្ងៃពុធ សប្តាហ៍នេះស្ដីពីការប្រមូលចំណូលពន្ធ និងអាករ សម្រួលពាណិជ្ជកម្ម បង្ការ និងបង្ក្រាបបទល្មើសគេចពន្ធ...
អ្នកឃ្លាំមើល៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនខាតបង់ធ្ងន់ធ្ងរ បើធៀបនឹងផលអនុគ្រោះពន្ធពីអឺរ៉ុបនិងអាមេរិក
ក្រុមអ្នកឃ្លាំមើលនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ធ្វើឱ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរ បើធៀបទៅនឹងជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហភាពអឺរ៉ុប និងអាមេរិក ដែលកម្ពុជាទទួលបានក្នុងទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២១ ខែមីនា ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន មិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់ថា កម្ពុជាមិនមានផលិតផលសម្រាប់ការនាំចេញទៅប្រទេសចិនប៉ុណ្ណោះ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថាការនាំចេញរយៈពេល១១ខែឆ្នាំ២០២១ ធ្លាក់ចុះបើធៀបឆ្នាំ២០២០
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែក្នុងឆ្នាំ២០២១ ពេលដែលប្រទេសកម្ពុជាញាំញីដោយហានិភ័យនៃការរីករាលដាលនៃមេរោគ Covid-19 នេះ អត្រានាំចេញប្រចាំឆ្នាំរបស់កម្ពុជា បានធ្លាក់ចុះ ០,១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ នេះថា ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០២១ មានចំនួនជិត...
ក្រុមហ៊ុនទូរស័ព្ទចល័តវៀតណាមមិត្តហ្វូននឹងគ្របដណ្តប់សេវាទូរស័ព្ទនៅកម្ពុជាគ្រប់តំបន់
អគ្គនាយករងទូរស័ព្ទចល័តរបស់វៀតណាម អះអាងថា ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន (Metfone) គ្រោងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធសេវាកម្មជាសកល ដើម្បីគ្របដណ្ដប់សេវាគ្រប់ជ្រុងជ្រោយនៅកម្ពុជា ខណៈអ្នកសង្កេតការណ៍អះអាងថា ក្រុមហ៊ុនមិត្តហ្វូនកំពុងគ្រប់គ្រងទូរគមនាគមន៍ និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាឱ្យរដ្ឋាភិបាលវៀតណាម។
អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូន លោក ញ៉ុង ឌីនថន បានអះអាងដោយភ្ជាប់ជាមួយយុទ្ធសាស្ត្រ ៥ឆ្នាំរបស់ខ្លួនចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនមិត្តហ្វូនបានប្ដេជ្ញាថានឹងមិនទុកអ្នកណាម្នាក់ឱ្យនៅតែឯងក្នុងសង្គមឌីជីថលនោះឡើយ គឺមានន័យថា ពលរដ្ឋខ្មែរគ្រប់តំបន់នឹងមានលទ្ធភាពគ្រប់គ្នាដើម្បីទទួលបានការអភិវឌ្ឍខាងឌីជីថលប្រកបដោយនិរន្តរភាពគ្រប់ពេលវេលា។
ក្រុមហ៊ុនមិត្តហ្វូនរបស់ប្រទេសវៀតណាម បានបើកដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តរបស់ខ្លួនដែលមានសេវាគ្របដណ្តប់ទូទាំង ២៥ខេត្ត-ក្រុងនៅកម្ពុជា តាំងពីឆ្នាំ២០០៩ មកទល់ឆ្នាំ២០២១ នេះ...