35.9 C
Phnom Penh

TAG

ព្រំដែន

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ចោទ​ទាហាន​ខ្មែរ​ទៅ​បង្ក​រឿង​ជាមួយ​ទាហាន​ថៃ ក្នុង​ទឹកដី​ថៃ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិធម៌ វេជយជ័យ (Phumtham Wechayachai) ថ្លែង​ទៅ​កាន់​អ្នកកាសែត​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​កុម្ភៈ ថា លោក​មាន​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ប៉ុនប៉ង​បញ្ឆេះ​កំហឹង​បង្ក​ដោយ​ទាហាន​ខ្មែរ​ប្រចាំ​ការ​នៅ​បរិវេណ​ប្រាសាទ​តាមាន់ធំ ឬ​តាមឿនធំ ក្នុង​ខេត្ត​សុរិន្ទ ហើយ​ថា​លោក​មិន​ចង់​ឃើញ​ហេតុការណ៍​នេះ​ក្លាយ​ជា​វិបត្តិ​ប្រដាប់​អាវុធ​នោះ​ទេ។ តាម​កាសែត​ថៃ The Nation លោក ភូមិធម៌ វេជយជ័យ (Phumtham Wechayachai) ឆ្លើយតប​ទៅ​នឹង​ឧប្បត្តិហេតុ​នា​ថ្ងៃទី​១៣ ខែ​កុម្ភៈ ដែល​ថា​ទាហាន​ខ្មែរ​បាន​ឆ្លង​ចូល​ទឹកដី​ថៃ...

សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក​ថា​តុលាការ​សម្រេច​ឱ្យ​លោក រ៉ុង ឈុន បង់​លុយ​១០​ម៉ឺន​ដុល្លារ​គឺជា​គំនាប​នយោបាយ

អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ដែល​បង្គាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បង់​លុយ​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក គឺ​ធ្វើ​ឡើង​ក្រោម​គំនាប​នយោបាយ​របស់​បក្ស​កាន់​អំណាច ជាជាង​ការ​ធានា​នូវ​យុត្តិធម៌​តាម​ផ្លូវច្បាប់។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​បាន​ដឹង និង​ទទួលស្គាល់​គ្រប់​គ្នា​ហើយ​ថា​តុលាការ​នៅ​ប្រទេស​កម្ពុជា​គ្មាន​ឯករាជ្យ​សម្រាប់​ធានា​នូវ​យុត្តិធម៌​សង្គម​របស់​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​ធ្វើ​តាម​តែ​បញ្ជា​អ្នក​មាន​អំណាច​ប៉ុណ្ណោះ។ លោក ស៊ឹង សែនករុណា...

អ្នក​ឃ្លាំមើល​ចាត់ទុក​បទបញ្ជា​លោក ស សុខា ស្មើ​នឹង​ក្រដាស​ខ្ចប់​ផេះ បើ​មិន​ហ៊ាន​វះកាត់​សាច់​ស្អុយ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចាត់ទុក​បទបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ជុំវិញ​ការ​រឹត​បន្តឹង​សន្តិសុខ​ព្រំដែន ស្មើ​នឹង​ក្រដាស​ខ្ចប់​ផេះ បើ​មិន​ហ៊ាន​អនុវត្ត​វិធានការ​ច្បាប់​វះកាត់​មន្ត្រី​ពុករលួយ​ក្រោម​ឱវាទ​ទេ​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ដើម្បី​ឲ្យ​បទបញ្ជា​របស់​លោក ស សុខា មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​យូរ​អង្វែង លុះត្រាតែ​គាត់​ហ៊ាន​ដាក់​ពិន័យ​ម៉ឺងម៉ាត់​ទៅ​អភិបាល​រាជធានី-ខេត្ត និង​មន្ត្រី​ក្រោម​ឱវាទ​ដែល​ល្មើស...

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​បន្ទាប់ពី​រៃអង្គាស​បាន​ជិត ២៧​លាន​ដុល្លារ​អាមេរិក

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន បន្ទាប់ពី​រៃអង្គាស​មូលនិធិ​បាន​ជិត ២៧​លាន​ដុល្លារ​អាមេរិក (២៦៩៦៧៦០៩​ដុល្លារ​អាមេរិក)។ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​មួយ​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន កាលពី​ថ្ងៃទី​៣០ ខែ​តុលា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ បាន​តែងតាំង​សមាសភាព​ចំនួន ១០​នាក់ ដែល​ហៅ​កាត់​ថា «ក.គ.ម.» និង​បែងចែក​ទៅ​ជា ៣​ក្រុម គឺ​ក្រុម​ការងារ​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រុម​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ក្រុម​ការងារ​ទំនាក់ទំនង​សាធារណៈ។ ខ្លឹមសារ​ក្នុង​សេចក្តី​សម្រេច​នេះ បញ្ជាក់​ថា ក្រុម​ការងារ​នេះ​មាន​តួនាទី​ជា​សេនាធិការ​របស់​នាយករដ្ឋមន្ត្រី​លើ​ការ​គ្រប់គ្រង...

បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​រឿង​ទឹកដី​ផ្តើម​នៅ​ច្រើន​ប្រទេស

អ្នក​ឃ្លាំមើល​លើកឡើង​ថា យុទ្ធនាការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ប្រឆាំង​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស របស់​ពលរដ្ឋ​ខ្មែរ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ប្រាប់​ទៅ​កាន់​ពិភពលោក​ពី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​បញ្ឈប់​ការ​គាំទ្រ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ឱ្យ​ដឹកនាំ​កម្ពុជា​បន្ត​ទៀត។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ ដើម្បី​លើក​ស្ទួយ​ប្រជាធិបតេយ្យ ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ដើម្បី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​ក្រៅ​ស្រុក គ្មាន​ជម្រើស​ផ្សេង​ណា​ល្អ​ជាង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​ដើរ​ខុស​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ឡើយ។ លោក...

លោក អ៊ុំ សំអាន ជំរុញ​រដ្ឋាភិបាល​ខ្មែរ​ប្តឹង​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ទាមទារ​ទឹកដី ២/៣ នៃ​កោះ​គុត​មក​គ្រប់គ្រង​វិញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ (Permanent Court of Arbitration “PCA”) នៅ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​ទឹកដី ២/៣ នៃ​កោះ​គុត មក​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​វិញ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ផ្ញើ​ឯកសារ​ស្ដីពី​តំបន់​ទឹក​រវាង​កម្ពុជា-ថៃ លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជូន​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ផ្អែក​តាម​សន្ធិសញ្ញា​បារាំង-សៀម...

លោក អ៊ុំ សំអាន ថា​វៀតណាម​នឹង​កាត់​យក​ដី​ខ្មែរ​ទំហំ ៥១​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ខេត្ត​មណ្ឌលគិរី

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា វៀតណាម​នឹង​កាត់​យក​ដី​ខ្មែរ​ទំហំ ៥១​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​ជា​ខេត្ត​ត្រូវ​បាន​រដ្ឋាភិបាល​បាន​ដាក់​ចូល​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) សព្វថ្ងៃ​នេះ ជា​កម្មសិទ្ធិ​របស់​ពួកគេ​ក្រោយពី​បាន​ធ្វើ​ចម្ការ និង​សាងសង់​សំណង់​រឹង​ជា​បន្តបន្ទាប់​យ៉ាង​ច្រើន​ស្អេកស្កះ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​អាច​ចេញ​ចូល​បាន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា នេះ​ថា វៀតណាម​កំពុង​កាន់កាប់​តំបន់​ដាក់ដាំ ដាក់ហ៊ូត ឬ​អូហ៊ុច នោះ​ទាំងស្រុង...

យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ប្រកាស​ធ្វើ​បាតុកម្ម​អំឡុង​ពេល​លោក ហ៊ុន សែន មាន​វត្តមាន​នៅ​ទីនោះ

ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​បាតុកម្ម​អំឡុង​ពេល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មាន​វត្តមាន​ក្នុង​ប្រទេស​នេះ ដើម្បី​បង្ហាញ​ទៅ​លោក ហ៊ុន សែន និង​ពិភពលោក​ថា ពលករ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង មិន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) ដាច់ខាត។ ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាល បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

បុរស​ខ្លាំង​កម្ពុជា​គំរាម​ចាប់​អ្នក​ណា​ដែល​និយាយ​ពី​បញ្ហា​វៀតណាម​ចូល​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ

បុរស​ខ្លាំង​រំលោភ​ច្បាប់​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន គំរាម​ថា អ្នក​រស់នៅ​ក្រៅ​ប្រទេស​អាច​រួច​ខ្លួន ប៉ុន្តែ​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ប្រទេស ប្រាកដ​ជា​មិន​រួច​ខ្លួន​ដាច់ខាត ប្រសិនបើ​រក​ឃើញ​ថា​ពួកគេ​មាន​បទល្មើស​ទាក់ទង​ទៅ​នឹង​ការ​លើកឡើង​ពី​ជនជាតិ​វៀតណាម ថា​បាន​ចូល​ទៅ​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ខ្មែរ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​៨ ខែ​កញ្ញា បែប​នេះ បន្ទាប់ពី​លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ូ រុនអេង ដែល​បាន​លើកឡើង​ពី​ជនជាតិ​វៀតណាម ថា​បាន​ចូល​ទៅ​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ។ លោក ហ៊ុន សែន លើកឡើង​ថា គ្មាន​ការ​លើកលែង​ណា​មួយ​ត្រូវ​បាន​ធ្វើ​សម្រាប់​មនុស្ស​បែប​នេះ​ទេ។...

លោក សម រង្ស៊ី ថា​កម្ពុជា​ត្រូវតែ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន ដើម្បី​កុំ​ឱ្យ​កើត​មាន​អំពើ​ឧក្រិដ្ឋ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន មិន​អាច​កែ​ខ្លួន​ជា​អ្នក​ដឹកនាំ​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ការពារ​ប្រជាជន​បាន​ទេ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ហួសហេតុ ដូច្នេះ​ត្រូវតែ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​នេះ​ចេញ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៥ កញ្ញា នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើន​រាប់​មិន​អស់​ចាប់តាំងពី​កងទ័ព​វៀតណាម បាន​លើក​បន្តុប​គាត់​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា ជា​ថ្នូរ​នឹង​ការ​បម្រើ​មហិច្ឆតា​វៀតណាម...

Latest news

© 2021, ដេលី. All rights reserved.