TAG
ភ្ញៀវទេសចរ
ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង១៣លាននាក់ដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំបីថ្ងៃ
ក្រសួងទេសចរណ៍កម្ពុជា អះអាងថា កម្ពុជាទទួលបានភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទាំងជាតិ និងអន្តរជាតិជាង ១៣លាន ១សែននាក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃ។
ក្រសួងទេសចរណ៍កម្ពុជា បានចេញរបាយការណ៍របស់ខ្លួននៅថ្ងៃទី១៧ មេសា នេះថា សម្រាប់រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានានៅទូទាំងប្រទេសសរុប ១៣លាន ១សែន ៨ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិជាង ១៣លាន ១សែន ៣ម៉ឺននាក់ ខណៈភ្ញៀវអន្តរជាតិមានចំនួនជាង ៥ម៉ឺន ៥ពាន់នាក់ប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា គោលដៅទេសចរណ៍សំខាន់ៗសម្រាប់លេងកម្សាន្តអំឡុងពេលចូលឆ្នាំថ្មីខ្មែរមានចំនួន...
មនុស្សជាង៥លាននាក់ដើរលេងចូលឆ្នាំ ខណៈជាង១០០នាក់ស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍
ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាង ៥លាននាក់បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ខណៈមនុស្សជាង ១០០នាក់បានស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងមានអគ្គិភ័យកើតឡើង ៧ករណីអំឡុងថ្ងៃបុណ្យចូលឆ្នាំ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានដកស្រង់របាយការណ៍មកផ្សព្វផ្សាយក្នុងហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២...
ភ្ញៀវទេសចរក្នុងស្រុកជាង ៦៦ម៉ឺននាក់ចេញដើរកម្សាន្តអំឡុង៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ
ក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍នៅថ្ងៃទី៨ តុលា នេះថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ គឺមានភ្ញៀវទេសចរក្នុងស្រុកជាង ៦៦ម៉ឺននាក់បានចេញដើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស។
ក្រសួងទេសចរណ៍ បានផ្សាយព័ត៌មានថា ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ គឺមានភ្ញៀវទេសចរក្នុងស្រុកជាង ៦៦ម៉ឺននាក់បានចេញដើរកម្សាន្តតាមរមណីយដ្ឋានទូទាំងប្រទេស។ តាមរយៈបណ្ដាញសង្គម Facebook របស់ខ្លួន នៅថ្ងៃទី០៨ ខែតុលា នេះ ក្រសួងទេសចរណ៍ឱ្យដឹងថា តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ គឺថ្ងៃទី៥ ដល់ថ្ងៃទី៧...
ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុម្នាក់ស្លាប់និង៣នាក់កំពុងបាត់ខ្លួន ខណៈភ្ញៀវទេសចរខ្លះមិនបានអនុវត្តវិធានសុខាភិបាល
សមត្ថកិច្ចនគរបាលទេសចរណ៍ខេត្តព្រះសីហនុ ឲ្យដឹងនៅថ្ងៃទី៧ តុលា ថា មានភ្ញៀវទេសចរចំនួន ៣នាក់កំពុងបាត់ខ្លួន និងម្នាក់ស្លាប់ ហើយម្នាក់ទៀតត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា ក្នុងអំឡុងពលរដ្ឋឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ហើយបានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលទេសចរណ៍ខេត្តព្រះសីហនុ ឲ្យដឹងថា មានភ្ញៀវទេសចរចំនួន ៥នាក់បានលង់ទឹកសមុទ្រនៅចំណុចខាងក្រោមដើមឈើចាំស្នេហ៍ នៅម៉ោង ៣រសៀលថ្ងៃទី៧ ខែតុលា នេះ។ ភ្លាមៗនោះមានមនុស្សចំនួន ២នាក់ត្រូវបានគេជួយស្រង់ចេញពីក្នុងទឹកសមុទ្រ និងមនុស្ស ៣នាក់ទៀតកំពុងបាត់ខ្លួន។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចដែលយើងខ្ញុំទើបទទួលបានថ្មីៗនេះ ឲ្យដឹងបន្ថែមថា ក្នុងចំណោមមនុស្ស ២នាក់ដែលស្រង់បានពីទឹកសមុទ្រ...
សមត្ថកិច្ចខេត្តព្រះសីហនុ អំពាវនាវដល់ភ្ញៀវទេសចរឲ្យប្រុងប្រយ័ត្នពីសុវត្ថិភាពពេលចុះលេងទឹកសមុទ្រព្រោះមានរលកធំៗ
សមត្ថកិច្ចនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានក្រើនរំឭកដល់ពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិដែលទៅលេងកម្សាន្ត និងចុះមុជទឹកសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពឲ្យបានខ្ពស់ ឬមិនត្រូវចុះមុជទឹកសមុទ្រនៅក្នុងអំឡុងពេលកំពុងមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រធំៗ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។
សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងអំឡុងពេលនេះ អាកាសធាតុនៅលើលំហសមុទ្រក៏ដូចជានៅតាមឆ្នេរនានានៅក្រុងព្រះសីហនុ គឺមានខ្យល់បោកបក់ខ្លាំង និងមានរលកសមុទ្រធំៗ ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ពិសេសកុមារតូចៗដែលចុះមុជទឹកសមុទ្រ ហើយខ្វះការប្រុងប្រយ័ត្ន។
សារអំពាវនាវរបស់មន្ត្រីនគរបាលទេសចរណ៍ខាងលើនេះ បានកើតមានជាថ្មីទៀតបន្ទាប់ពីមានបុរសជាភ្ញៀវទេសចរម្នាក់មកពីរាជធានីភ្នំពេញ បានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ពេលចុះមុជទឹកសមុទ្រនៅឆ្នេរអូរត្រេះ១ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយការបាត់ខ្លួន...
រដ្ឋមន្ត្រីទេសចរណ៍ថាខែឧសភាឆ្នាំ២០២១កម្ពុជាទទួលបានភ្ញៀវទេសចរជិត២០ម៉ឺននាក់
ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយថា ក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទៅប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជិត ២០ម៉ឺននាក់ ដែលចំនួននេះកើនឡើងជិត ៧០០% បើធៀបនឹងខែមេសា ឆ្នាំ២០២០។ ការធៀបទៅនឹងខែមេសា ឆ្នាំ២០២០ គឺដោយសារតែខែមេសា ឆ្នាំ២០២១ ត្រូវបានរដ្ឋាភិបាលប្រកាសឲ្យផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ និងសេវាកម្មទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺមានភ្ញៀវទេសចរក្នុងស្រុក ឬភ្ញៀវជាតិចំនួនជាង...