26.6 C
Phnom Penh

TAG

មូលដ្ឋាន​កងទ័ព​ចិន

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ថា​ពុំ​បាន​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​ទៅ​ចិន​ផ្ដាច់មុខ​នោះ​ទេ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក ថា​កម្ពុជា​បាន​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​ទៅ​ប្រទេស​ចិន ផ្ដាច់មុខ។ លោក​ថា កម្ពុជា​គ្រាន់តែ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​តែប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​បរទេស​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នោះ​ឡើយ។ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ថ្លែង​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​តុមូល​ស្ដីពី សន្តិសុខ និង​ការ​ការពារ​ជាតិ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក្នុង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ប៉ារីស...

IDEA TALK៖ តើ​ហេតុ​អ្វី​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​និយាយ​អំពី​បញ្ហា​តំបន់​ឆ្នេរ​សមុទ្រ​រាម​នៅ​ប្រទេស​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ហេតុ​អ្វី​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​និយាយ​អំពី​បញ្ហា​តំបន់​ឆ្នេរ​សមុទ្រ​រាម​នៅ​ប្រទេស​កម្ពុជា?»។

ចិន​សម្លឹង​ដាក់​មូលដ្ឋាន​ទ័ព​នៅ​តង់ហ្សានី​ដើម្បី​ពង្រីក​ការ​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ មហា​អំណាច​ចិន បាន​ពង្រីក​ការ​វាតទី​ដែនសមុទ្រ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា ខណៈ​ប្រទេស​មហាយក្ស​អាស៊ី​មួយ​នេះ​បាន​ពង្រីក​ការ​គ្រប់គ្រង​របស់​ខ្លួន​ទៅលើ​ដែនទឹក​ប្រទេស​ជិតខាង​ក្នុង​សមាគម​អាស៊ាន​បាន​កាន់តែ​ច្រើន​ទៅ​ហើយ។ ដើម្បី​សម្រេច​ចលនា​នេះ ចិន​បាន​វិនិយោគ​សំណង់​កំពង់ផែ​សំខាន់ៗ​ដូចជា៖ កំពង់ផែ​ហាំបាតូតា នៅ​ស្រីលង្កាកំពង់ផែ Gwadar នៅ​ប៉ាគីស្ថានកំពង់ផែ Doraleh នៅ​ប្រទេស​ដ្យីបូទី​នៃ​ទ្វីប​អាហ្វ្រិក។ សារព័ត៌មាន Nikkie Asia Review ឱ្យ​ដឹង​ថា ប្រទេស​តង់ហ្សានី នៃ​ទ្វីប​អាហ្វ្រិក បាន​សម្រេច​សាងសង់​កំពង់ផែ​ដែល​មាន​ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ​នៅ Bagamoyo។ កំពង់ផែ​នេះ​ស្ថិតនៅ​ក្នុង​ចម្ងាយ​ប្រមាណ ៧៥​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​នៃ​កំពង់ផែ Dares Salaam នៃ​ប្រទេស​តង់ហ្សានី។ កំពង់ផែ...

អនុព័ន្ធយោធា​អាមេរិក៖ មន្ត្រី​កម្ពុជា​រឹតត្បិត​ពួកគេ​ត្រួតពិនិត្យ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

អនុព័ន្ធយោធា​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក​វរសេនីយ៍ឯក Marcus M. Ferrara សម្ដែង​ការ​សោកស្តាយ​ចំពោះ​មន្ត្រី​យោធា​កម្ពុជា ដែល​បាន​រឹតត្បិត​ការ​ត្រួតពិនិត្យ​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ផ្តល់​ជា​ជំនួយ​ក្នុង​ការ​សាងសង់​អគារ​នៅ​មូលដ្ឋាន​នោះ។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១១ មិថុនា បាន​បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​របស់​ខ្លួន​ថា លោក Marcus M. Ferrara បាន​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​កម្ពុជា​នៅ​សមុទ្រ​រាម នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​នេះ តាមរយៈ​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា។ ប៉ុន្តែ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​លោក​អនុព័ន្ធយោធា​ទៅ​មើល​គ្រប់​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នោះ​ឡើយ។ ស្ថានទូត​អាមេរិក...

សំណង់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ស្ថាបនា​យ៉ាង​លឿន ខណៈ​អាមេរិក​សង្ស័យ​ថា​អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន

រូបភាព​ផ្កាយរណប​បាន​បង្ហាញ​អំពី​ការស្ថាបនា​សំណង់​កំពង់ផែ​ជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ យ៉ាង​លឿន​បំផុត ដែល​នៅ​ទីនោះ​សហរដ្ឋ​អាមេរិក​បារម្ភ​អំពី​អនាគត​អាច​ជា​មូលដ្ឋាន​កងទ័ព​នៃ​ប្រទេស​ចិន។ អត្ថបទ​ស្រាវជ្រាវ​របស់​សារព័ត៌មាន Business insider បាន​សរសេរ​យ៉ាង​លម្អិត​ថា អគារ​ថ្មី​ចំនួន​ពីរ​បាន​លេច​ជា​រូបរាង​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​សំណង់​ថ្មី​នោះ​ធ្វើឡើង​ជំនួស​អគារ​គាំទ្រ​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក នាំ​ឱ្យ​មាន​ការ​លើកឡើង​អំពី​វត្តមាន​កងទ័ព​ចិន​អាច​បោះ​ទីតាំង​នៅ​មូលដ្ឋាន​នោះ។ រូបភាព​ផ្កាយរណប​នេះ​បោះពុម្ព​ផ្សាយ​ដោយ​គេហទំព័រ​របស់​អង្គការ​គម្រោង​តម្លាភាព​សមុទ្រ​អាស៊ី ហៅ​កាត់​ថា ATMI និង​អង្គការ Maxar ដោយ​បង្ហាញ​ពី​ការ​សម្អាត​ទីតាំង​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៧ មេសា ហើយ​សំណង់​ថ្មី​នោះ​ចាប់ផ្ដើម​ធ្វើ​នៅ​ដើម​ខែ​ឧសភា ហើយ​ឥឡូវ​នេះ​សំណង់​នោះ​បាន​ស្ថាបនា​ហើយ​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា។ សំណង់​អគារ​ទាំងពីរ​នេះ​មាន​បណ្ដោយ ១១៥​ហ្វីត និង​ទទឹង ២០ហ្វីត។ វា​ស្ថិតនៅ​ក្បែរ​នឹង​សំណង់​ការដ្ឋាន​ដែល​ស្ថាបនា​ដោយ​មូលនិធិ​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឱ្យ​វាយកម្ទេច​អគារ​នេះ​កាលពី​ចុង​ឆ្នាំ​ទៅមិញ។ កន្លងមក...

តើ​សមាគម​អាស៊ាន​ប្រកាន់​ជំហរ​បែប​ណា បើ​សមាជិក​អាច​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន​ធ្វើ​ឱ្យ​អាមេរិក​ផ្ទុះ​កំហឹង?

ក្នុងរយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​មាន​សកម្មភាព​ជា​ខ្លាំង ជាពិសេស​លើ​វិស័យ​សន្តិសុខ ដោយ​អាមេរិក​តែងតែ​ស្នើសុំ​សមាគម​អាស៊ាន​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​ជាមួយ​នឹង​កងទ័ព​អាមេរិក។ តែ​ជាមួយ​គ្នា​នេះ មហា​យក្ស​ចិន​ក៏​ត្រូវ​បាន​មើលឃើញ​ថា​បាន​បង្កើន​សកម្មភាព​យោធា និង​ឥទ្ធិពល​មក​លើ​សមាគម​នេះ​យ៉ាង​ខ្លាំង​ផង​ដែរ។ មហា​អំណាច​ពីរ​នេះ​កំពុង​ប្រជែង​គ្នា​ជា​ខ្លាំង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ាន។ ចិន​វាយលុក​ទាំង​សេដ្ឋកិច្ច និង​វិស័យ​យោធា។ ចំណែក​អាមេរិក​វាយលុក​ខ្លាំង​លើ​កិច្ចការ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​យោធា។ គោលនយោបាយ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​អន្ទាក់​បំណុល គឺ​ប្រទេស​ចិន​កំពុង​ប្រើប្រាស់​ជា​ផែនការ​មួយ​ទាញ​ប្រទេស​ក្រីក្រ​ស្រេកឃ្លាន​ប្រាក់​កម្ចី​ពី​ចិន ចូល​ក្នុង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​ពង្រីក​មាឌ​របស់​ចិន។ ចិន​ពង្រីក​មាឌ​របស់​ខ្លួន​តាមរយៈ​ការប្រាក់​កម្ចី​ពាន់​លាន​ដុល្លារ ជាមួយ​នឹង​ការ​ទាញ​បាន​មក​វិញ​នូវ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នោះ ហើយ​បើ​ពុំនោះទេ ត្រូវ​បាន​ចិន​បង្ខំ​ឱ្យ​សង​ប្រាក់​កម្ចី ហើយ​បើ​សង​មិនទាន់​ពេលវេលា គឺ​ត្រូវ​ទទួល​យក​ផែនការ​មួយ​របស់​ចិន គឺ​ការស្ថាបនា​មូលដ្ឋាន​កងទ័ព​សម្រាប់​កងទ័ព​ចិន។ ករណី​នេះ​មាន​រួច​ហើយ​នៅ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក គឺ​ប្រទេស Djibouti។ ប្រទេស​នេះ​បាន​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​ចិន​ពាន់​លាន​ដុល្លារ។...

Latest news

© 2021, ដេលី. All rights reserved.