26.6 C
Phnom Penh

TAG

មូលដ្ឋាន​កងទ័ព​ចិន

សហរដ្ឋ​អាមេរិក​សង្ស័យ​ថា​កង​នាវាចម្បាំង​ចិន​ចាប់ផ្ដើម​មាន​វត្តមាន​នៅ​កម្ពុជា

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចេញ​ព័ត៌មាន​ដោយ​តម្លាភាព​អំពី​ការ​មក​ដល់​នៃ​កង​នាវាចម្បាំង​របស់​ចិន ដែល​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក្នុង​ប្រទេស​កម្ពុជា ខណៈ​ក្រុង​វ៉ាស៊ីនតោន បារម្ភ​អំពី​វត្តមាន​ទ័ព​ចិន​ចាប់ផ្ដើម​មាន​នៅ​កម្ពុជា​ហើយ។ អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Wesley Holzer បាន​លើកឡើង​ថា លោក​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បង្ហាញ​ព័ត៌មាន​អំពី​តម្លាភាព​ពាក់ព័ន្ធ​នឹង​វត្តមាន​នាវាចម្បាំង​របស់​ចិន ដែល​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា ហើយ​ស្នើ​ទៅ​ប្រទេស​ជិតខាង​កម្ពុជា ក៏​ត្រូវ​បញ្ចេញ​ព័ត៌មាន​អំពី​ដំណឹង​នៃ​ការ​មក​ដល់​របស់​កង​នាវាចម្បាំង​ចិន​ផង​ដែរ។ លោក Wesley Holzer បាន​បញ្ជាក់​ដូចនេះ​នៅ​ពេល​លោក​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត Bloomberg News ហើយ​ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​ធ្នូ នេះ។ បើ​តាម​លោក Wesley...

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល​ថ្មី​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជាពិសេស​លើ​ទំនើបកម្ម​សមត្ថភាព​កងទ័ព​ជើងទឹក

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ដែល​កំពុង​ចម្លង​ការ​ដឹកនាំ​តាម​បែប​កុម្មុយនីស្ត​ពី​ឪពុក លើកឡើង​ថា រដ្ឋាភិបាល​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក​នៅ​ពេលនេះ គឺ​កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជាពិសេស​ទៅ​លើ​ការ​ធ្វើ​ទំនើបកម្ម​សមត្ថភាព​កងទ័ព​ជើងទឹក​របស់​កម្ពុជា។ នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​ត្រូវ​ឪពុក​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ​កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជាពិសេស​ទៅ​លើ​ការ​ធ្វើ​ទំនើបកម្ម​សមត្ថភាព​កងទ័ព ដើម្បី​ការពារ​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជាក់ស្តែង កម្ពុជា​កំពុង​តែ​ពង្រឹង​សមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំងក្លា​ចំពោះ​មូលដ្ឋាន​កងទ័ព​ជើងទឹក​របស់​ខ្លួន។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ប្រកាន់​យក​នយោបាយ​ការពារ​ដើម្បី​អភិវឌ្ឍ និង​អភិវឌ្ឍ​ដើម្បី​ការពារ​សម្រាប់​វិស័យ​ការពារ​ជាតិ...

ក្រសួង​ការពារ​ជាតិ​ស្នើ​ពន្យារ​ទិដ្ឋាការ​កងទ័ព​ចិន​៤៩​នាក់​កំពុង​បំពេញ​ការងារ​នៅ​មូលដ្ឋាន​ទ័ព​រាម​ខេត្ត​ព្រះសីហនុ

យ៉ាង​ហោចណាស់​មាន​វត្តមាន​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន ចំនួន ៤៩​នាក់​មាន​តួនាទី​ចាប់ពី​ថ្នាក់​វរនាវីឯក​ពិសេស​ដល់​ចក្របាល​រង​ឯក កំពុង​បំពេញ​ការងារ​ជំនាញ​បច្ចេកទេស​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។ ភស្តុតាង​នៃ​វត្តមាន​កងទ័ព​ចិន ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​លាតត្រដាង​នៅ​ពេលនេះ ធ្វើឡើង​ស្រប​ពេល​ដែល​បុរស​ខ្លាំង លោក ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​របស់​លោក​តែង​បដិសេធ​ថា កម្ពុជា​មិន​ល្ងង់​ក្នុង​ការ​ផ្ដល់​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ខ្លួន​ទៅ​ឲ្យ​ចិន​ក៏ដោយ។ លោក តាំង សារ៉ាដា រាយការណ៍​ពិស្ដារ៖ អគ្គនាយក​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ កាលពី​ចុង​ឆ្នាំ​២០២២ បាន​ស្នើ​ទៅ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​ជា​នាយ​នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​អន្តរជាតិ ដើម្បី​សុំ​ពន្យារ​ពេល​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល ១២​ខែ​បន្ត​ទៀត​ជូន​កងទ័ព​ចិន ចំនួន ៤៩​នាក់​ដោយ​ឥត​គិត​ថ្លៃ។ កងទ័ព​ចិន​ទាំង ៤៩​នាក់​នោះ​មាន​ឋានន្តរសក្តិ​ចាប់ពី​វរនាវីឯក​ពិសេស ដល់​ចក្របាល​រង​ឯក...

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​បរទេស​ឈប់​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​កម្ពុជា​រឿង​កំពង់ផែ​រាម

លោក ហ៊ុន សែន អំពាវនាវ​ទៅ​បរទេស និង​អ្នក​នយោបាយ​មួយ​ចំនួន​ឈប់​ធ្វើ​យុទ្ធនាការ​បង្ខូច​ឈ្មោះ​កម្ពុជា ថា​កម្ពុជា​ផ្ដល់​កំពង់ផែ​រាម​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ចិន​ទៀត ដោយសារ​រឿង​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បង្ហាញ​រួច​អស់​ហើយ។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀលប្រាយ (BBU) នា​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ថ្លែង​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បញ្ជាក់​រួច​ហើយ​ថា មិន​មាន​ការ​ផ្ដល់​មូលដ្ឋាន​ទ័ព​នៅ​កំពង់ផែ​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ...

អ្នក​ឃ្លាំមើល​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក ទៀ បាញ់ ថា​ការ​សង្ស័យ​វត្តមាន​ទ័ព​ចិន​នៅ​រាម​ជា​រឿង​តូចតាច

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រស់នៅ​ក្រៅ​ស្រុក ច្រានចោល​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ដែល​ថា​ក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​ការ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ជា​រឿង​តូចតាច ខណៈ​សហរដ្ឋ​អាមេរិក​ថា​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា គឺជា​ចំណុច​ដែល​បង្ក​ហានិភ័យ​ធំ​ដល់​សន្តិសុខ​ក្នុង​តំបន់​ទាំងមូល។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ វិច្ឆិកា នេះ​ថា ចម្លើយ​របស់​លោក ទៀ បាញ់ ជុំវិញ​កំពង់ផែ​រាម​នេះ​នឹង​ធ្វើ​ឱ្យ​សម្ពន្ធមិត្ត​របស់​ខ្លួន គឺ​សហរដ្ឋ​អាមេរិក​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ព្រោះ​ថា​ការ​ផ្តល់​មូលដ្ឋាន​ជើងទឹក​រាម​របស់​ខ្លួន​ឱ្យ​កងទ័ព​ចិន​ឈរជើង...

អាមេរិក៖ វត្តមាន​កងទ័ព​ចិន​លើ​មូលដ្ឋាន​រាម​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​អាមេរិក​និង​សម្ពន្ធមិត្ត​ក្នុង​តំបន់

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​វត្តមាន​កងទ័ព​ចិន​លើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ដោយ​ចាត់ទុក​ថា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍ សន្តិសុខ​សហរដ្ឋ​អាមេរិក និង​សន្តិសុខ​សម្ពន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក ឡយ អូសស្ទីន បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​អំឡុង​ពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា សហរដ្ឋ​អាមេរិក​នឹង​គាំទ្រ​ជំហរ​របស់​អាស៊ាន ហើយ​នៅ​តែ​ខិតខំ​ចង​សម្ពន្ធមិត្ត​នៅ​ក្នុង​តំបន់​បន្ត​ទៀត។ បន្ថែម​ពី​នេះ សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​គាំទ្រ​ចំពោះ​ការ​ខិតខំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​រក្សា​សន្តិភាព​របស់​ខ្លួន​ផង​ដែរ។ រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប​នេះ​យល់ស្រប​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ដែល​លើកឡើង​ថា...

លោក ទៀ បាញ់ ថា​កម្ពុជា​នឹង​បំពាក់​គ្រាប់​មីស៊ីល​ក្រោយ​មូលដ្ឋាន​ទ័ព​រាម​ធ្វើ​ទំនើបកម្ម​រួចរាល់

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា កម្ពុជា​នឹង​បំពាក់​គ្រាប់​មីស៊ីល​ក្រោយ​ពេល​ដែល​មូលដ្ឋាន​សមុទ្រ​រាម​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​រួចរាល់។ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា នេះ​ជា​សញ្ញា​បង្ហាញ​កាន់តែ​ច្បាស់​ថា មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម​ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​កងទ័ព​ចិន។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​ទទួល​សម្ភារៈ​យោធា​ដែល​ជា​ជំនួយ​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន​នៅ​តំបន់​ហ្វឹកហ្វឺន​ភ្នំ​ជុំរីករាយ ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​កម្ពុជា​ធ្វើ​ទំនើបកម្ម​នៅ​មូលដ្ឋាន​សមុទ្រ​រាម​រួច កម្ពុជា​នៅ​មាន​កិច្ចការ​ដ៏​ស្មុគស្មាញ​ជាច្រើន​ទៀត ដូចជា​បញ្ហា​ជួសជុល​រោង​ជាង បញ្ហា​កាន់កាប់ និង​ប្រើប្រាស់​នាវា​ទំនើបៗ​ដែល​នឹង​ត្រូវ​បាន​បំពាក់​នា​ពេល​ខាងមុខ​នេះ។ លោក ទៀ បាញ់ លើកឡើង​ថា ពាក់ព័ន្ធ​នឹង​អាវុធ​ទំនើបៗ​ទាំងនេះ​មិនមែន​ជា​រឿង​ដែល​ចេះ​តែ​អាច​មើល​នឹង​ភ្នែក ឬ​ចេះ​តែ​ប៉ាន់ស្មាន​បាន​ដោយ​ងាយៗ​នោះ​ទេ...

លោក ទៀ បាញ់ បន្ត​ចោទ​អាមេរិក​ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​កម្ពុជា​ករណី​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាមេរិក​បាន​ចោទ​កម្ពុជា​ជា​បន្តបន្ទាប់​ថា​អនុញ្ញាត​ឲ្យ​ចិន​តាំង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​តំបន់​រាម ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​រថយន្ត ១៥០​គ្រឿង​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ក្រសួង​ការពារ​ជាតិ​ចិន ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​នៅ​ក្នុង​មូលដ្ឋាន​សមុទ្រ​រាម ហើយ​ការ​ចោទប្រកាន់​ថា​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​តាំង​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រទេស គឺជា​អ្នក​ដែល​មាន​ភ្នែក​ល្អ តែ​ធ្វើ​ខ្វាក់​តែប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូប​នេះ​អះអាង​ថា ការ​កសាង​ទំនើបកម្ម​សមុទ្រ​រាម​នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​កងទ័ព​ជើងទឹក​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ប៉ុណ្ណោះ ហើយ​ការ​ចោទប្រកាន់​ថា​មូលដ្ឋាន​ជើងទឹក​រាម​នេះ​បាន​ដាក់​ជា​មូលដ្ឋាន​កងទ័ព​ចិន​នោះ...

កម្ពុជា​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន​ខណៈ​មូលដ្ឋាន​ទ័ព​រាម​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​អំពី​វត្តមាន​ទ័ព​ចិន

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កងទ័ព​កម្ពុជា និង​កងទ័ព​ចិន នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​ជាង​មុន​នា​ពេល​ខាង​មុខ​នេះ ហើយ​កម្ពុជា​នឹង​នៅតែ​បន្ត​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ទៅ​មុខ​ជានិច្ច ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​លើ​កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ ថា សម្រាប់​បញ្ហា​មូលដ្ឋាន​សមុទ្រ​រាម មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​លើកឡើង និង​បាន​ចោទប្រកាន់​កម្ពុជា​ថា​បាន​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​ចិន​ប្រើប្រាស់​ជា​រឿយៗ​នោះ ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​កិច្ចការ​របស់​ខ្លួន​ទៅ​មុខ​ជានិច្ច។ លោក ទៀ បាញ់ អះអាង​ថា ដើម្បី​រៀបចំ​ខឿន​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន កម្ពុជា​ត្រូវតែ​ធ្វើ...

រដ្ឋមន្ត្រី​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ជម្រះ​មន្ទិល​អំពី​វត្តមាន​កងទ័ព​ចិន​និង​សេរីភាព​លោក កឹម សុខា

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ជំរុញ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បង្ហាញ​ពី​តម្លាភាព​ឱ្យ​បាន​ច្បាស់លាស់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម និង​ធានា​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ដោយ​សេរី​ក្នុង​ដំណើរការ​នយោបាយ​នៅ​ឆ្នាំ​២០២៣ ខាងមុខ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក នេត ប្រាយ (Ned Price) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៤ សីហា នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken...

Latest news

© 2021, ដេលី. All rights reserved.