28.4 C
Phnom Penh

TAG

មូលដ្ឋាន​កងទ័ព​ចិន

បទវិភាគ៖ តើ​អ្វី​ទៅ​ជា​សន្តិភាព និង​ឥទ្ធិពល​បរទេស?

ក្នុង​រជ្ជកាល​នៃ​រាជាណាចក្រ​ទី​១ ប្រទេស​កម្ពុជា ខ្មែរ​នាំគ្នា​ប្រសិទ្ធិនាម​តាម​មេដឹកនាំ​សម័យ​សង្គម​រាស្ត្រ​និយម​ថា កោះ​សន្តិភាព។ ពី​ចន្លោះ​ទសវត្ស​១៩៥០ ដល់​១៩៦០ គណៈប្រតិភូ​នៃ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ទេព ផន អម​ដំណើរ​ដោយ​លោក សម សារី បាន​ទៅ​ចរចា​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ជាមួយ​នាយករដ្ឋមន្ត្រី​យៀកណាម​ខាងជើង ផាំ វ៉ាន់ដុង ឲ្យ​ទ័ព​ព្រៃ​យៀកមិញ​ចេញពី​ទឹកដី​ខ្មែរ​ឲ្យ​អស់។ ក្រោយ​មក សម្តេច​ព្រះ​ប្រមុខ​រដ្ឋ នរោត្តម សីហនុ អនុគ្រោះ​ឲ្យ​ទ័ព​ព្រៃ​យៀកណាម​ខាងជើង និង​យៀកកុង​តាំង​មូលដ្ឋាន​ទ័ព​ក្នុង​ទឹកដី​ខ្មែរ​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ក្ដែងៗ​ថា ប្រកាន់​អព្យាក្រឹតភាព​មិន​ចូល​បក្ស​សម្ព័ន្ធ។...

បទវិភាគ៖ តើ​អនាគត​កម្ពុជា​នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដូច​ទសវត្ស​ឆ្នាំ​១៩៦០​ដែរ​ឬ​ទេ?

ពលរដ្ឋ​ខ្មែរ​មិន​សូវ​ដឹង ឬ​ក៏​មិន​ដឹង​សោះ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​ចិន ត្រូវ​បោះ​ទីតាំង​យោធា​បន្លំ​ខ្លួន​ជា​ឯកជន​ក្នុង​មូលដ្ឋាន​កង​នាវាចរណ៍​ខេមរភូមិន្ទ​នៅ​រាម ក្នុង​ខេត្ត​ព្រះសីហនុ។ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​វិភាគ​មួយ​អំពី​ផលវិបាក​ទៅ​អនាគត​សម្រាប់​ប្រទេស​កម្ពុជា ថា​តើ​អនាគត​របស់​កម្ពុជា​នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដូច​ទសវត្ស​ឆ្នាំ​១៩៦០ ដែរ​ឬ​ទេ។ បុគ្គលិក​បច្ចេកទេស​យោធា​ចិន ឬ​ហៅ​ថា​ទាហាន​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន (People’s Liberation Armed Forces of China = PLA or PLAF) តាំង​ទី​ដំឡើង​គ្រឿង​បច្ចេកទេស​ឧបករណ៍​អេឡិចត្រូនិក ស្ថានីយ​បញ្ជូន​សញ្ញា​ទាក់ទង​ផ្កាយរណប ប្រព័ន្ធ​ដី​អាកាស​កំណត់​ទីតាំង​យុទ្ធោបករណ៍​ផ្សេងៗ...

អ្នក​ឃ្លាំមើល៖ បើ​ចិន​មាន​កងទ័ព​លើ​ទឹកដី​កម្ពុជា នោះ​កងទ័ព​អាមេរិក​ក៏​អាច​មាន​លើ​ទឹកដី​ថៃ​និង​វៀតណាម​ដែរ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា អះអាង​ថា កង​នាវា​ជើងទឹក​របស់​អាមេរិក​នឹង​មាន​វត្តមាន​លើ​ទឹកដី​ថៃ ហើយ​កងទ័ព​អាមេរិក​ក៏​នឹង​មាន​នៅ​លើ​ទឹកដី​វៀតណាម ដើម្បី​ពង្រឹង​ការ​ការពារ​ដែន​សមុទ្រ​របស់​ប្រទេស​ទាំងនោះ នៅ​ពេល​ដែល​កងទ័ព​ជើងទឹក​ចិន បង្ហាញ​ខ្លួន​លើ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ អះអាង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ថា ថៃ និង​វៀតណាម ប្រាកដ​ជា​នឹង​ឆ្លើយតប​យ៉ាង​សមស្រប​ចំពោះ​កម្ពុជា នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក...

អាមេរិក​ព្រមាន​កម្ពុជា​ថា​នឹង​ជួប​ផលវិបាក បើ​ទ័ព​ចិន​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​កម្ពុជា

ទីប្រឹក្សា​សន្តិសុខ​នៃ​ក្រសួង​ការបរទេស​អាមេរិក លោក Derek Chollet បាន​ធ្វើការ​ព្រមាន​ថា ប្រសិន​ចិន​ពិត​ជា​មាន​មូលដ្ឋាន​ទ័ព​របស់​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​ពិត​មែន​នោះ គឺ​កម្ពុជា​ជៀស​មិន​រួច​ពី​ការ​ប្រឈម​នឹង​ផលវិបាក​ជា​ពុំ​ខាន​ឡើយ។ លោក Derek Chollet បាន​ផ្ដល់​ការ​ព្រមាន​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ជប៉ុន Nikkei Asia ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា។ លោក Derek Chollet បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អាមេរិក​ក៏​ជា​មិត្ត​នឹង​កម្ពុជា​ដែរ តែ​បើ​មាន​ការ​លាក់លៀម គឺ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។ លោក​បន្ត​ថា ប្រសិនបើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន...

IDEA TALK៖ បើ​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​ចិន​លើ​ទឹកដី​របស់​ខ្លួន តើ​អនាគត​ថៃ​និង​វៀតណាម​អាច​អនុញ្ញាត​ឲ្យ​មាន​នាវា​ចម្បាំង​អាមេរិកាំង​លើ​ទឹកដី​របស់​ពួកគេ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «ប្រសិន​បើ​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​ចិន​លើ​ទឹកដី​របស់​ខ្លួន តើ​អនាគត​ថៃ​អាច​អនុញ្ញាត​ឲ្យ​មាន​នាវា​ចម្បាំង​អាមេរិកាំង​ក្នុង​ឈូង​សមុទ្រ​ថៃ ហើយ​វៀតណាម​អាច​អនុញ្ញាត​ឲ្យ​នាវា​ចម្បាំង​អាមេរិកាំង​ក្នុង​ដែន​ទឹក​វៀតណាម នៅ​ម្តុំ​កោះត្រល់ អតីត​កោះ​ខ្មែរ​ដែរ​ឬ​ទេ?»។

បទវិភាគ៖ តើ​ថៃ​និង​វៀតណាម​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​អាមេរិក​ឬ​ទេ បើ​កម្ពុជា​អនាគត​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន?

ប្រទេស​មហាអំណាច​ពីរ​កំពុង​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​តំបន់​នោះ។ ប្រទេស​មហាអំណាច​នេះ គឺ​ប្រទេស​ចិន ដែល​ជា​ប្រទេស​ដ៏​ធំ​នៅ​ក្នុង​តំបន់ និង​សហរដ្ឋ​អាមេរិក ហើយ​ក៏​ជា​ប្រទេស​មហាអំណាច​ទី​១ ក្នុង​ពិភពលោក​ទាំង​សេដ្ឋកិច្ច និង​យោធា។ ចិន​ជា​ប្រទេស​កុម្មុយនីស្ត ប៉ុន្តែ​ប្រទេស​នេះ​ទើប​មាន​កម្លាំង​អនុត្តរភាព​ខ្លាំង ទាំង​សេដ្ឋកិច្ច នយោបាយ និង​វិស័យ​យោធា​នៅ​ជាង​មួយ​ទសវត្ស​ចុងក្រោយ​នេះ។ ប្រទេស​នេះ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ខ្លាំងក្លា​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ផ្ដល់​កម្ចី​ពាន់​លាន​ដុល្លារ​នៅ​ក្រោម​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ។ តាមរយៈ​ប្រាក់កម្ចី​នេះ បាន​នាំ​ឱ្យ​មេដឹកនាំ​ប្រទេស​ណា​ដែល​ក្រាញ​អំណាច​សម្រុក​ខ្ចី​ប្រាក់​ប្រទេស​ដ៏​ធំ​នេះ ទោះជា​ការប្រាក់​ខ្ពស់​អាច​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ក៏ដោយ គឺ​ឲ្យ​តែ​បាន​លុយ​យក​មក​ស្ថាបនា​អភិវឌ្ឍ​ប្រទេស​ក្នុង​រូបភាព​នៃ​ល្បែង​នយោបាយ​ប្រជាភិថុតិ​ទប់​អំណាច។ ភាព​ស្រេក​ឃ្លាន​ប្រាក់កម្ចី​ពី​ចិន មិន​ខ្វល់​នឹង​ការ​បាត់បង់​ទៅវិញ​នូវ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ឡើយ។ ទីបំផុត បំណុល និង​ការ​បង្វិល​ប្រាក់​សង​វិញ​មិន​រួច...

អ្នក​ឃ្លាំមើល៖ ចិន​ប្រើប្រាស់​ទំនាក់​ទំនង​កម្ពុជា​ដើម្បី​យក​សមុទ្រ​រាម​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា អះអាង​ថា ក្រុម​ចារកិច្ច​សម្ងាត់​បាន​វាយតម្លៃ​ថា ចិន​កំពុង​ប្រើប្រាស់​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឆ្ពោះ​ទៅ​រក​គោលដៅ​ប្រើប្រាស់​តំបន់​រាម និង​ប្រទេស​កម្ពុជា​ទាំងមូល ដើម្បី​បម្រើ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៨ ខែ​មិថុនា ថា ចំណោទ​អំពី​មូលដ្ឋាន​ជើងទឹក​រាម គ្រាន់តែ​ជា​ចំណុច​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ចំណុច​សំខាន់​នោះ​គឺ​នៅ​ត្រង់​ថា ផ្ទៃដី​កម្ពុជា​ទាំងមូល​ទើប​ជា​ចំណុច​ធំ​ដែល​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ចិន​កំពុង​ត្រូវការ​ដើម្បី​ប្រើប្រាស់​ជា​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​របស់​ពួកគេ។ លោក...

លោក ទៀ បាញ់ ថា​បន្ទាប់ពី​ទំនើបកម្ម​មូលដ្ឋាន​ជើងទឹក​រាម នឹង​មិន​ឱ្យ​នរណា​ចូល​មើល​ទៀត​ទេ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ថ្លែង​ថា ក្រោយពី​ធ្វើ​ទំនើបកម្ម «មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម» រួចរាល់ នោះ​នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ចូល​មើល​ទៀត​ទេ ដោយសារ​ទីនោះ​ជា​មូលដ្ឋាន​ទ័ព​ដែល​មិន​អាច​បង្ហាញ​ជា​សាធារណៈ​បាន​ទេ ខណៈ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា អះអាង​ថា មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន ឬ​វត្តមាន​កងទ័ព​បរទេស​ណា​មួយ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ។ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្ដារ​ឃ្លង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​៨ ខែ​មិថុនា​នេះ លោក ទៀ បាញ់ អះអាង​ថា កន្លងមក​មាន​ការ​ចោទប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ការ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ព​នៅ​សមុទ្រ​រាម...

មន្ត្រី​បស្ចិម​ប្រទេស​ថា​មូលដ្ឋាន​ទ័ព​របស់​ចិន​ពិត​ជា​មាន​នៅ​លើ​ទឹកដី​កម្ពុជា

បណ្ដាញ​សារព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​មួយ​រូប​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា វត្តមាន​របស់​កងទ័ព​ចិន នឹង​ស្ថិត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម នៃ​ឆ្នេរសមុទ្រ​កម្ពុជា​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា បាន​ស្ថាបនា​រួចរាល់​ហើយ​នៅ​សប្ដាហ៍​នេះ ហើយ​បាន​ដាក់​ឱ្យ​ដំណើរការ​ទៀត​ផង។ កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៦ មិថុនា ថា ការ​ស្ថាបនា​មូលដ្ឋាន​ទ័ព​ជើងទឹក​នៃ​កងទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា គឺជា​មូលដ្ឋាន​ទី​ពីរ​របស់​ប្រទេស​ចិន​នៅ​បរទេស ប៉ុន្តែ​សម្រាប់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​មាន​តែ​កម្ពុជា​មួយ​គត់​ដែល​ចិន ស្ថាបនា​បាន​នូវ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​ក្នុង​គោលដៅ​របស់​ក្រុង​ប៉េកាំង តភ្ជាប់​បណ្ដាញ​មូលដ្ឋាន​ទ័ព​ចិន​នៅ​លើ​ពិភពលោក ជាពិសេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ​ចិន​មាន​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​តែ​មួយ​គត់​នៅ​ក្រៅ​ប្រទេស គឺ​មាន​នៅ​ប្រទេស Djibouti នៃ​ទ្វីប​អាហ្វ្រិក ដែល​ប្រទេស​នេះ​បាន​សម្រេច​ជួល​ដី​ឲ្យ​ចិន ស្ថាបនា​មូលដ្ឋាន​ទ័ព​ជា​ថ្នូរ​នឹង​ការ​ទូទាត់​ការ​សង​បំណុល​ពាន់​លាន​ដុល្លារ។ ចំពោះ​មូលដ្ឋាន​ទ័ព​ចិន...

អ្នក​ឃ្លាំមើល​ថា​កិច្ចព្រមព្រៀង​កងទ័ព​ជើងគោក​កម្ពុជា-ចិន​គឺ​ដើម្បី​គ្រប់គ្រង​កម្ពុជា​គ្រប់​វិស័យ

ក្រុម​អ្នក​ឃ្លាំមើល សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ផ្នែក​យោធា​រវាង​កងទ័ព​ជើងគោក​កម្ពុជា និង​ចិន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចុះ​សន្ធិសញ្ញា​រវាង​កម្ពុជា និង​វៀតណាម កាលពី​ឆ្នាំ​១៩៧៩។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​មេសា ថា ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ផ្នែក​យោធា​រវាង​កងទ័ព​ជើងគោក​កម្ពុជា និង​កងទ័ព​ជើងគោក​ចិន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចុះ​សន្ធិសញ្ញា​ឧបសម្ពន្ធ​រវាង​កម្ពុជា​ជាមួយ​វៀតណាម។ លោក សុខ សុគន្ធ អះអាង​ថា សន្ធិសញ្ញា​រវាង​កម្ពុជា-វៀតណាម បាន​ផ្តល់​ឱកាស​ឱ្យ​វៀតណាម​បន្ត​ឥទ្ធិពល​គ្រប់គ្រង​កម្ពុជា​ទាំង​ផ្នែក​យោធា...

Latest news

© 2021, ដេលី. All rights reserved.