TAG
យ៉េង វីរៈ
ប្រធាន GDP ថាជីវិតនយោបាយរបស់លោកគឺចាប់ផ្តើមនិងបញ្ចប់នៅក្នុងតែគណបក្ស GDP
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ប្រកាសប្រាប់សមាជិករបស់ខ្លួនថា ការធ្វើនយោបាយរបស់លោក គឺចាប់ផ្តើម និងបញ្ចប់នៅក្នុងតែគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយប៉ុណ្ណោះ ព្រោះការបំពេញភារកិច្ចក្នុងកិច្ចការនយោបាយរបស់លោក ធ្វើឡើងប្រកបដោយឆន្ទៈ សុទ្ធចិត្ត និងឧត្តមគតិ មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
លោក យ៉េង វីរៈ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣ មេសា នេះថា ការធ្វើបុរេវិនិច្ឆ័យជាច្រើនពីមជ្ឈដ្ឋាននានាមកលើរូបលោក រួមទាំងការជេរប្រមាថ ការលាបពណ៌ ការសើចចំអក ជាដើម បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សរបស់លោកបានលាឈប់ពីតួនាទី គឺដោយសារតែពួកគេមិនបានបើកចិត្ត និងមិនបានឈ្វេងយល់ពីហេតុផលចំពោះសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ។
ប្រធានគណបក្សដែលកំពុងជួបព្យុះភ្លៀងរូបនេះបានលើកឡើងថា...
លោក ហ៊ុន សែន ស្នើព្រះមហាក្សត្រតែងតាំងលោក សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថានបន្ទាប់ពីចុះចូល CPP
លោក ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រតែងតាំងលោក សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន បន្ទាប់ពីប្រធានគណៈកម្មាធិការនាយកស្ដីទីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) រូបនេះបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
បើតាមលោក សាម អ៊ីន បានសរសេរលើហ្វេសប៊ុករបស់លោកនាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ថា លោកសម្រេចចិត្តលាឈប់ពីតួនាទីប្រធានគណៈកម្មាធិការនាយក (ស្តីទី) និងពីសមាជិកភាពគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាផ្លូវការ បន្ទាប់ពីវាយតម្លៃស្ថានការណ៍គ្រប់ជ្រុងជ្រោយ និងសួរបេះដូងខ្លួនឯងជាច្រើនដងនោះ។
លោក សាម អ៊ីន បញ្ជាក់ថា...
GDP៖ ការរួមកម្លាំងបក្សក្រៅរដ្ឋាភិបាលជាវិធីល្អបំផុតក្នុងការប្រជែងជាមួយបក្សកាន់អំណាច
មេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉េង វីរៈ លើកឡើងថា ក្រៅពីការរួមកម្លាំងរបស់បក្សក្រៅរដ្ឋាភិបាល គ្មានវិធីណាល្អអាចប្រកួតប្រជែងជាមួយបក្សកាន់អំណាចបានឡើយ ដើម្បីចូលរួមការបោះឆ្នោតខាងមុខនេះ ក្នុងការលើកស្ទួយរបបប្រជាធិបតេយ្យសេរីពហុបក្ស និងកសាងតុល្យភាពអំណាចនៅក្នុងសភាជាតិ។
លោក យ៉េង វីរៈ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃព្រហស្បតិ៍នេះថា នៅសល់ពេលតែជាងមួយខែទៀតប៉ុណ្ណោះ បក្សរបស់លោកនឹងធ្វើការសម្រេចចិត្តជាផ្លូវការក្នុងការជ្រើសរើសវិធីសមស្របមួយទាក់ទងនឹងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ខាងមុខ ប៉ុន្តែនៅពេលនេះ ជំហរស្វែងរកការរួបរួមរបស់លោកនៅតែបន្តដដែល ដើម្បីកសាងកម្លាំងជាមួយគណបក្សដទៃទៀត។
លោក...
GDP៖ ក្រសួងមហាផ្ទៃទទួលយកសំណើរួមរបស់បក្សក្រៅរដ្ឋាភិបាលទាំង៤ទៅពិចារណា
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) អះអាងថា ក្រសួងមហាផ្ទៃព្រមទទួលយកសំណើដែលជាគោលជំហររួមរបស់គណបក្សក្រៅរដ្ឋាភិបាលទាំង៤ ទៅពិចារណា ខណៈឯកអគ្គរាជទូតជប៉ុន បង្ហាញជំហរមុតមាំក្នុងការកែលំអប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ កញ្ញា នេះថា គណបក្សទាំង៤ បានលើកឡើងនូវគោលជំហររួមដែលមាន ៧ចំណុចដាក់ជូនក្រសួងមហាផ្ទៃ ដូចជាការស្នើឱ្យបង្កើតយន្តការទំនាក់ទំនងក្រសួងមហាផ្ទៃឱ្យមានភាពងាយស្រួល ដើម្បីឱ្យក្រសួងអាចជួយសម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដូចជាមានការគំរាមកំហែង និងបំភិតបំភ័យលើសកម្មជននយោបាយរបស់បក្សក្រៅរដ្ឋាភិបាលពីសំណាក់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា។
តំណាងគណបក្សទាំងនោះបានស្នើឱ្យក្រសួងមហាផ្ទៃ...
បក្សក្រៅរដ្ឋាភិបាលស្នើ គ.ជ.ប និងស្ថាប័នពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនិងបក្សនយោបាយ
គណបក្សក្រៅរដ្ឋាភិបាលចំនួន ៤ ស្នើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ស្ដីពីគណបក្សនយោបាយដើម្បីធានាការបោះឆ្នោតពេលខាងថ្ងៃមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានលើកឡើងថា ការស្នើបែបនេះក្រោយពីឆ្លងកាត់បទពិសោធន៍ការបោះឆ្នោតកន្លងមក រួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលថ្មីៗផងដែរ។
លោកបន្តថា ការទាមទារឱ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីធានាពីភាពមិនលម្អៀងរបស់គណៈកម្មការឃុំ-សង្កាត់ និងគណៈកម្មការខេត្តរៀបចំការបោះឆ្នោត រួមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ ចំពោះការទាមទារឱ្យច្បាប់ស្ដីពីគណបក្សនយោបាយត្រង់មាត្រា៧ និងមាត្រា៦ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយដែលជាក្ដីបារម្ភសម្រាប់គណបក្សនយោបាយ និងប្រជាពលរដ្ឋអ្នកបោះឆ្នោតផងដែរ។
ចំណែកអនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ក៏លើកឡើងដែរថា...
លោក សុន ឆ័យ ស្នើតុលាការឲ្យតម្កល់ទុកមិនចាត់ការបណ្ដឹងបក្សប្រជាជននិងគ.ជ.ប
អនុប្រធានគណបក្សភ្លើងទៀន ស្នើតុលាការឲ្យតម្កល់ទុកមិនចាត់ការចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងទារប្រាក់ជិត ១លានដុល្លារពីលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយថាអ្វីដែលរូបលោកបាននិយាយជារឿងពិត និងមានភស្តុតាងច្បាស់លាស់។
ការស្នើរបស់លោក សុន ឆ័យ អំឡុងពេលដែលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ក្រោយពីលោក សុន ឆ័យ រិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។
ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ លោក សុន ឆ័យ លើកឡើងថា បណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបណ្ដឹងគណបក្សប្រជាជនកម្ពុជា ដែលប្ដឹងរូបលោកមានលក្ខណៈប្រហាក់ប្រហែលគ្នា។...