30.3 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

បក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​គំរាម​កំហែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខ្លួន​ចុះ​ចូល​បក្ស​កាន់​អំណាច

គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ឲ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​គំរាមកំហែង និង​បង្ខិតបង្ខំ​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន ក្នុង​ការ​ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី បន្ត​ទៀត។ បក្ស​មួយ​នេះ​ចាត់ទុក​ការ​គំរាមកំហែង និង​បង្ខិតបង្ខំ​ទាំងឡាយ ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន។ បើ​តាម​សារ​សំឡេង​បាន​បែកធ្លាយ​ដែល​មាន​រយៈពេល​ជិត ១​នាទី លោក ស្រេង សុខា អភិបាល​ស្រុក​បាណន់ ខេត្ត​បាត់ដំបង បាន​បញ្ជា​ឲ្យ​មេឃុំ​ទាំង ៨ នៅ​ក្នុង​ស្រុក​នេះ ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី ដាក់​ក្នុង​ផេក​ហ្វេសប៊ុក​សាលា​ឃុំ​នីមួយៗ​ចាប់ពី​ទទួល​បាន​បទបញ្ជា។ សារ​សំឡេង​ដែល​បែកធ្លាយ​នោះ បាន​ប្រាប់​ទៅ​សមាជិក​ក្រុមប្រឹក្សា​ឃុំ...

IDEA TALK៖ តើ​ជម្លោះ​បុគ្គល​នៃ​អ្នក​នយោបាយ​ខ្មែរ​មាន​ផល​ល្អ និង​ផល​អាក្រក់​បែប​ណា​សម្រាប់​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ជម្លោះ​បុគ្គល​នៃ​អ្នក​នយោបាយ​ខ្មែរ​មាន​ផល​ល្អ និង​ផល​អាក្រក់​បែប​ណា​សម្រាប់​ជាតិ?»។

IDEA TALK៖ តើ​ជម្លោះ​រវាង​អ្នក​នយោបាយ​ខ្មែរ នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​កិច្ចប្រជុំ​អាស៊ាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ជម្លោះ​រវាង​អ្នក​នយោបាយ​ខ្មែរ នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ខែ​វិច្ឆិកា​ខាងមុខ​នេះ?»។

សង្គម​ស៊ីវិល៖ ការ​បោះឆ្នោត​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រក្សា​សន្តិភាព​ពិតប្រាកដ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ជា​ប្រព័ន្ធ​ទប់ស្កាត់​ការ​រំលោភ​អំណាច ហើយ​មាន​ប្រព័ន្ធ​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រក្សា​សន្តិភាព​សម្រាប់​សង្គម​ជាតិ​យ៉ាង​ពិតប្រាកដ មិនមែន​បោះឆ្នោត​ឲ្យ​បក្ស​នេះ ឬ​បក្ស​នោះ ទើប​អាច​រក្សា​សន្តិភាព​បាន​នោះ​ទេ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ថា មាន​តែ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ទើប​អាច​ធានា​នូវ​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស និង​ជា​ម្ចាស់​ឆ្នោត​បាន​ត្រឹមត្រូវ...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ផល​អាក្រក់​នៃ​ជម្លោះ​បែប​បុគ្គល​របស់​មេដឹកនាំ​នយោបាយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ផល​អាក្រក់​នៃ​ជម្លោះ​បែប​បុគ្គល​របស់​មេដឹកនាំ​នយោបាយ?»។

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន បោះបង់​មនោគមវិជ្ជា​ពង្វក់​ពលរដ្ឋ​ឱ្យ​ស្អប់ខ្ពើម​ចង​អាឃាត​គ្នា

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន បោះបង់​មនោគមវិជ្ជា​ពង្វក់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្អប់ខ្ពើម​ចង​អាឃាត​គ្នា ដោយ​ងាក​មក​បំពេញ​កាតព្វកិច្ច​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១។ សេចក្តី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស លោក ហ៊ុន សែន មាន​តួនាទី​សំខាន់​ក្នុង​ការ​នាំមុខ​បំពេញ​កាតព្វកិច្ច​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ប៉ុន្តែ​លោក...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រូវ​ចេញ​មុខ​ជួយ​គ្នា​តតាំង​ជាមួយ​ក្រុម​ជន​ទុច្ចរិត​បំផ្លាញ​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​ស្រឡាញ់​សង្គម​ជាតិ​ពិតប្រាកដ ត្រូវ​ចេញ​មុខ​ជួយ​គ្នា​តតាំង​ជាមួយ​ក្រុម​ជន​ទុច្ចរិត​ដែល​កេងប្រវ័ញ្ច​ញើស​ឈាម​របស់​ពលរដ្ឋ ដើម្បី​ជួយ​លុប​បំបាត់​បញ្ហា​សង្គម បើ​មិន​ដូច្នេះ​ទេ ជន​ទុច្ចរិត​នឹង​មាន​ឱកាស​បំផ្លាញ​សង្គម​ជាតិ​ទាំងមូល​ទៅ​ថ្ងៃ​មុខ​កាន់តែ​ខ្លាំង។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ តុលា នេះ​ថា អ្នក​មាន​គំនិត​ទុច្ចរិត​បំផ្លាញ​ផលប្រយោជន៍​របស់​សង្គម ច្រើន​តែ​ចូលចិត្ត​ប្រើ​វិធីសាស្ត្រ​ហិង្សា​ជា​មធ្យោបាយ ដើម្បី​សម្រេច​គោលដៅ​ទុច្ចរិត​របស់​ខ្លួន និង​ក្រុម​ខ្លួន​ជាទីបំផុត ដើម្បី​បង្ខំ​ឱ្យ​អ្នក​ដទៃ​អនុវត្ត​តាម​ចេតនា​អាក្រក់​របស់​ពួកគេ។ លើស​ពី​នេះ ពួកគេ​នឹង​ប្រើ​ទណ្ឌកម្ម ឬ​វិធីសាស្ត្រ​ឃោរឃៅ​ផ្សេងៗ ប្រសិនបើ​អ្នក​ទាំងឡាយ​ណា​អនុវត្ត​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​ខ្លួន​ថែម​ទៀត។ លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​លុប​បំបាត់​នូវ​ទង្វើ​របស់​ជន​អគតិ​ទាំងនោះ...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ទាមទារ​អំណាច​ក្រោយ​បោះឆ្នោត​គឺ​ជា​ទម្រង់​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ទាមទារ​ឱ្យ​មាន​ការ​បែងចែក​អំណាច​នៅ​ក្រោយ​ការ​បោះឆ្នោត គឺជា​ទម្រង់​នៃ​ការ​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​ផ្ទៃក្នុង​ជាតិ ពុំ​មែន​ជា​សកម្មភាព​នៃ​ការ​ផ្តួល​រំលំ​ដើម្បី​ដណ្តើម​អំណាច​តាមរយៈ​ទម្រង់​រដ្ឋប្រហារ​ឡើយ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​១៧ តុលា នេះ ទំនង​សំដៅ​ដល់​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣ ថា ទិសដៅ និង​គោលបំណង​របស់​គណបក្ស​នយោបាយ​សំខាន់​បំផុត​នោះ គឺ​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​ដោយ​អហិង្សា ឬ​អាច​ចាត់ទុក​ថា​ជា​ការ​ដណ្តើម​អំណាច​តាមរយៈ​សន្លឹកឆ្នោត​ដែល​ពលរដ្ឋ​ប្រើប្រាស់​ឆន្ទៈ និង​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ជាតិ​ទាំងមូល។ លោក មុត...

អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​លោក ហ៊ុន សែន យក​គំរូ​អតីត​ព្រះមហាក្សត្រ​ផ្សះផ្សា​នយោបាយ​ផ្ទៃក្នុង​ជាតិ

អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ប្រតិបត្តិ​តាម​គំរូ​នៃ​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ដោយ​ការ​ផ្សះផ្សា​នយោបាយ​ផ្ទៃក្នុង​ជាតិ ទម្លាក់​បទ​ចោទ​លើ​អ្នកទោស​មនសិការ​គ្រប់​រូប និង​ផ្ដល់​សិទ្ធិ​សេរី​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​អាច​ចូលរួម​សកម្មភាព​នយោបាយ​បាន​ដោយ​សេរី។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា ការ​បង្រួបបង្រួម​ខ្មែរ​គ្រប់​និន្នាការ ការ​បើក​ទូលាយ​ឱ្យ​ខ្មែរ​គ្រប់​រូប​បាន​ចូលរួម​ការពារ​អធិបតេយ្យភាព​ជាតិ ឯករាជ្យ​ជាតិ សន្តិភាព​ជាតិ...

ទូត​អូស្ត្រាលី​លើក​បញ្ហា​អសន្តិសុខ​សង្គម​និង​បញ្ហា​នយោបាយ​ក្នុង​ជំនួប​ជាមួយ​លោក ស ខេង

មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​អូស្ត្រាលី ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា​ករណី​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ ការ​រំលោភ​សិទ្ធិ​កម្មករ​និយោជិត​ណាហ្គា​វើលដ៍ និង​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ។ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Pablo Kang បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ធ្វីតទ័រ (Twitter) របស់​លោក​កាលពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២២ ថា លោក​បាន​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី អំពី​បញ្ហា​ជួញដូរ​មនុស្ស...

Latest news

© 2021, ដេលី. All rights reserved.