28.4 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

IDEA TALK៖ តើ​អ្នក​នយោបាយ​ត្រូវ​បង្កើត​សម្ពន្ធភាព​បែប​ណា ដើម្បី​ឱ្យ​មាន​សក្ដានុពល​រឹងមាំ និង​ជោគជ័យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្នក​នយោបាយ​ត្រូវ​បង្កើត​សម្ពន្ធភាព​បែប​ណា ដើម្បី​ឱ្យ​មាន​សក្ដានុពល​រឹងមាំ និង​ជោគជ័យ?»។

សម្ពន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​ចម្រូងចម្រាស

ការ​ចង​សម្ពន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល កំពុង​ជួប​បញ្ហា​ចម្រូងចម្រាស​ដោយសារ​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន នៅ​មិន​ទាន់​ទុកចិត្ត​គណបក្ស​ផ្សេងៗ​ទៀត បើ​ទោះជា​មាន​ការ​អំពាវនាវ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​សហការ​គ្នា​ដើម្បី​ឱ្យ​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ច្រើន និង​អាសនៈ​តិច​ក្លាយ​ទៅ​ជា​កម្លាំង​មួយ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​រដ្ឋសភា​ក៏ដោយ។ សកម្មជន​សកម្មៗ​របស់​គណបក្ស​ភ្លើង​ទៀន បេក្ខជន​ចៅសង្កាត់​អូរចារ អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាន​អះអាង​កាលពី​ថ្ងៃទី​២៧ កក្កដា ថា ក្នុង​កាលៈទេសៈ​នេះ​គ្មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​គណបក្ស​ភ្លើង​ទៀន ត្រូវ​ទៅ​រួបរួម​ជាមួយ​បក្ស​ផ្សេង​ឡើយ ព្រោះ​ថា​គណបក្ស​ភ្លើង​ទៀន​មិន​ឆោត​ល្ងង់​ទៅ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ដែល​គ្មាន​ភាព​ស្មោះត្រង់​នោះ​ទេ។ ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ដែល​នៅ​ពេល​នេះ​ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ឡូហ្គូ​គណបក្ស​មួយ​ចំនួន​ក្នុង​ខ្លឹមសារ​ឌឺដង​ផ្លែផ្កា កាលពី​ថ្ងៃទី​២៧ កក្កដា ថា គណបក្ស​ខ្លះ​រក​ផ្លូវ​មិន​ទាន់​ឃើញ...

លោក ហ៊ុន ម៉ាណែត ថា​ដើម្បី​ឱ្យ​ជាតិ​ខ្មែរ​មាន​ឯករាជ្យ ខ្មែរ​មិន​ត្រូវ​ឲ្យ​បរទេស​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ឡើយ

កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លើកឡើង​ថា ដើម្បី​ឱ្យ​ជាតិ​ខ្មែរ​មាន​ឯករាជ្យ និង​ម្ចាស់ការ​លើ​ខ្លួនឯង​ពិតប្រាកដ ខ្មែរ​មិន​ត្រូវ​ឲ្យ​បរទេស​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ជាដាច់ខាត។ លោក ហ៊ុន ម៉ាណែត អះអាង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា ការ​ស្នេហា​ជាតិ និង​ការ​ស្រឡាញ់​ខ្មែរ​ពិតប្រាកដ មិនមែន​ស្ថិត​ត្រឹមតែ​លើ​បបូរមាត់​នោះ​ទេ ប៉ុន្តែ​គឺ​ត្រូវតែ​ចេះ​បង្រួបបង្រួម​គ្នា ពង្រឹង​នូវ​សាមគ្គីភាព ហើយ​ក៏​មិនមែន​ស្រឡាញ់​ជាតិ​ខ្មែរ​ព្រោះ​តែ​ខ្លួនឯង​ត្រូវការ​អំណាច​នោះ​ដែរ។ លោក​អះអាង​ថា ខ្មែរ​ត្រូវតែ​រឹងមាំ ខ្មែរ​ត្រូវតែ​ខ្លាំង និង​មាន​ការ​ឯកភាព​ជាតិ​ខ្លួនឯង...

បក្ស​ភ្លើង​ទៀន​ថា​ការ​បង្ក​ហិង្សា​លើ​មន្ត្រី​របស់​ខ្លួន​គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ

មន្ត្រី​គណបក្ស​ភ្លើង​ទៀន ចាត់ទុក​ថា​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​លើ​មន្ត្រី​គណបក្ស​របស់​ខ្លួន នឹង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ឡើង​ថែម​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ដែល​បែក​ចេញពី​សម្ពន្ធភាព​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​នេះ ត្រូវ​បាន​ជន​បិទ​មុខ​លប​វាយ​ពីក្រោយ​ខ្នង​បណ្តាល​ឲ្យ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ។ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន ខណ្ឌ​ពោធិ៍សែនជ័យ លោក នល់ ពង្សធារិទ្ធ ហៅ កំហែង​ជ័យ ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រមាណ​ជា ៦​នាក់​ជិះ​ម៉ូតូ ៤​គ្រឿង ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួស​ចំ​ក្បាល​ធ្ងន់ធ្ងរ ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ស្ថិត​ក្នុង​ភូមិ​ព្រៃជីសាក់ សង្កាត់​ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា...

អ្នក​ឃ្លាំមើល៖ អ្នក​ប្រជាធិបតេយ្យ​គួរ​រួបរួម​គ្នា​បង្កើត​បក្ស​តែ​មួយ​ឱ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០២៣

អ្នក​ឃ្លាំមើល​សង្គម​មួយ​រូប​ជំរុញ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​គួរតែ​រួបរួម​គ្នា​បង្កើត​សម្ពន្ធភាព​ជា​បក្ស​តែ​មួយ​ឱ្យ​បាន​មុន​ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច នោះ​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ជាជាង​ការ​ប្រជែង​គ្នា​ធ្វើ​ខ្លួន​ជា​អ្នក​ធំ​នៅ​ក្នុង​បក្ស​រៀងៗ​ខ្លួន។ លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១ កក្កដា នេះ​ថា អ្នក​ប្រជាធិបតេយ្យ​គួរ​សហការ​គ្នា​បង្កើត​កម្លាំង​មួយ​ឱ្យ​ធំ រស់នៅ​ជុំ​គ្នា និង​ខិតខំ​ធ្វើ​ការងារ​ឱ្យ​ខ្លាំង​ដូច​សត្វ​កណ្ដៀរ និង​ការពារ​សម្បុក​ដូចជា​សត្វ​ស្រមោច ទើប​គូប្រជែង​ដែល​ជា​បក្ស​កាន់​អំណាច​មិន​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​អនាធិបតេយ្យ​ដូច​ដែល​គេ​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ។ លោក សេក សុជាតិ អះអាង​ថា បើ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​នីមួយៗ​ចូលរួម​ការ​បោះឆ្នោត​រៀងៗ​ខ្លួន គឺ​មាន​តែ​នាំគ្នា​ចាញ់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ពួកគេ​រួបរួម​គ្នា​ជា​បក្ស​តែ​មួយ នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា...

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ស្ត្រី​ចូលរួម​កិច្ចការ​នយោបាយ​ដោយ​គ្មាន​ការ​រើសអើង

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​ស្ត្រី​បាន​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​ដឹកនាំ​នយោបាយ​ឲ្យ​កាន់តែ​ច្រើន ដោយ​គ្មាន​ការ​រើសអើង ខណៈ​វត្តមាន​ស្ត្រី​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​នៅតែ​មាន​តិចតួច​នៅឡើយ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រុម​សង្គម​ស៊ីវិល​ដែល​មាន​អង្គការ​ខុមហ្វ្រែល អង្គការ​សីលការ​កម្ពុជា ហ្គេតស៊ី អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ ថ្លែង​ថា គម្លាត​រវាង​បុរស និង​ស្ត្រី​នៅតែ​មាន​ទំហំ​ធំ ហើយ​រឿង​នេះ​នៅតែ​ជា​កង្វល់​ដែល​ទាមទារ​ឱ្យ​មាន​ការ​គិតគូរ​បន្ថែម។ អ្នកស្រី​ថា រដ្ឋាភិបាល​ក្នុង​នាម​ជា​អ្នក​ដឹកនាំ ត្រូវតែ​មាន​ការ​ប្ដេជ្ញា​ខ្ពស់​បង្កើន​ឆន្ទៈ​នយោបាយ​គាំទ្រ​ស្ត្រី​ឱ្យ​មាន​ប្រសិទ្ធភាព ដូចជា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដើម្បី​ឱ្យ​ស្ត្រី​បាន​ចូលរួម​ក្នុង​កិច្ចការ​ដឹកនាំ និង​បេក្ខភាព​ឈរ​ឈ្មោះ​ក្នុង​បក្ស​នយោបាយ ជាដើម។ ក្រៅពី​នោះ ត្រូវតែ​ប្រាកដ​ថា ពួកគេ​ទទួល​បាន​សិទ្ធិ​អំណាច​ពេញលេញ​ក្រោយ​បាន​កាន់​តំណែង...

IDEA TALK៖ តើ​យុវជន​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​បែប​ណា​ក្នុង​ការ​ចូលរួម​ប្រឡូក​ឆាក​នយោបាយ​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​យុវជន​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​បែប​ណា​ក្នុង​ការ​ចូលរួម​ប្រឡូក​ឆាក​នយោបាយ​ជាតិ?»។

សមាជិក​គណបក្ស​ភ្លើង​ទៀន ២​នាក់​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ

សមាជិក​បក្ស​ភ្លើង​ទៀន ២​នាក់​ត្រូវ​បាន​ស្ថាប័ន​ដែល​ខ្លួន​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ បន្ទាប់ពី​អ្នក​ទាំងនោះ​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ។ បេក្ខជន​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី​២ សង្កាត់​ច្បារអំពៅទី១ រាជធានី​ភ្នំពេញ លោក កែវ សុមុនី ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចេញ​សេចក្តី​ប្រកាស​លុប​ឈ្មោះ​ចេញពី​ក្រសួង​សុខាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លុប​ឈ្មោះ​នេះ​ទេ។ លោក កែវ សុមុនី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រសួង​បាន​លុប​ឈ្មោះ​របស់​លោក​ចេញពី​ក្របខ័ណ្ឌ​ភ្លាមៗ ដោយ​មិន​បាន​ហៅ​ទៅ​ណែនាំ និង​បង្ហាញ​ពី​វិន័យ​ដែល​លោក​ធ្វើ​ខុស​នោះ​ឱ្យ​បាន​ច្បាស់លាស់​ឡើយ។...

អ្នកវិភាគ៖ រូបមន្ត ២​ភាគ​៣ ជា​ស្មារតី​ដើម​នៃ​ការ​ថែរក្សា​ផលប្រយោជន៍​ជាតិ​ដែល​ផ្ទុយ​ពី​រូបមន្ត ៥០%​បូក​១

អ្នក​តាមដាន​ខាង​ផ្នែក​កិច្ចការ​សង្គម និង​នយោបាយ​នៅ​កម្ពុជា លើកឡើង​ថា រូបមន្ត ២​ភាគ​៣ គឺជា​ស្មារតី​ដើម​នៃ​ការ​ថែរក្សា​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ដែល​ផ្ទុយ​ពី​រូបមន្ត ៥០% បូក​១ គឺជា​ស្មារតី​ដើម​នៃ​ការ​ចរចា​នយោបាយ​ដើម្បី​រក​ផលប្រយោជន៍​សម្រាប់​មេដឹកនាំ​នយោបាយ​ប៉ុណ្ណោះ។ អ្នក​តាមដាន​ផ្នែក​កិច្ចការ​សង្គម និង​នយោបាយ​នៅ​កម្ពុជា លោក ឌី គន្ធា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២០ មិថុនា ថា...

លោក កឹម សុខា ថា​សហគមន៍​អន្តរជាតិ​ផ្តល់​តម្លៃ​ដល់​លោក​ដោយសារ​មិន​រត់​ចោល​ស្រុក

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា អះអាង​ថា ជំនួប​របស់​លោក​ជាមួយ​តំណាង​ទូត​នៃ​ប្រទេស​ជា​មិត្ត​កម្ពុជា​កន្លងមក គឺ​បណ្តា​ប្រទេស​ទាំងនោះ​បាន​ផ្តល់​តម្លៃ​ដល់​រូបលោក​ដែល​មិន​រត់​ចោល​មាតុភូមិ​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy នៅ​ថ្ងៃ​ទី​១១ ឧសភា ថា ក្នុង​ជំនួប​នេះ លោក​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ជុំវិញ​បច្ចុប្បន្នភាព​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កំពុង​កើតមាន​នៅ​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​នៅ​កម្ពុជា នា​ពេល​ថ្មីៗ​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា...

Latest news

© 2021, ដេលី. All rights reserved.