TAG
សម រង្ស៊ី
សមត្ថកិច្ចចាប់ខ្លួនពលរដ្ឋ២នាក់ ករណីតវ៉ាបិទផ្លូវជាតិលេខ៤ជាថ្មីទៀតនៅខេត្តព្រះសីហនុ
សមត្ថកិច្ចខេត្តព្រះសីហនុសម្រេចឃាត់ខ្លួនពលរដ្ឋពីរនាក់ ដោយរកឃើញថា បានប្រើអំពើហិង្សានិងគប់ដុំថ្មលើសមត្ថកិច្ច ក្នុងការតវ៉ាបិទផ្លូវជាតិលេខ៤ក្នុងវិវាទដីធ្លីជាថ្មីទៀតនៅព្រឹកនេះ។
រដ្ឋាភិបាលប្រកាសថា កម្ពុជានឹងឡើងកម្តៅខ្លាំងក្នុងរយៈពេល១សប្តាហ៍
ក្រសួងធនធានទឹកនិងឧតុនិយមបានលើកឡើងថា ចាប់ពីថ្ងៃទី១៩ដល់២៤ ខែមេសាកម្ពុជានឹងបន្តឡើងកំដៅសីតុណ្ហភាពអតិបរិមា ក្នុងវង្វង់៣៧ទៅ៤០អង្សាសេ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់អះអាងថា ខ្លួនគ្មានការពាក់ព័ន្ធនឹងសកម្មភាពរបស់សមាជិកដែលត្រូវបានចាប់ខ្លួនទេ
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ម្នាក់ និងជាអតីតប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យអ្នកស្រីសុខ រ័ត្នសុវណ្ណបច្ចៈសីលាត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជុំវិញករណីញុះញង់ឱ្យពលរដ្ឋចូលទៅកាន់កាប់ដីតំបន់ឧទ្យានកូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ។
កម្មវិធីIdea Talk៖តើព្រឹត្តិការណ៍សំខាន់ៗក្នុងសប្ដាហ៍នេះមានអ្វីខ្លះ?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី១៩មេសាឆ្នាំ២០១៩។
កម្ពុជានៅតែទទួលបានចំណាត់ថ្នាក់អាក្រក់នៃសេរីភាពសារព័ត៌មាន
កម្ពុជានៅតែបន្តធ្លាក់ចុះពិន្ទុនៃសេរីភាពសារព័ត៌មាន ក្រោយពីមានការវាយតម្លៃថា សេរីភាពផ្នែកសារព័ត៌មាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នេះនៅតែស្ថិតក្នុងស្ថានភាពអាក្រក់ជាងមុនទៅទៀត។
ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋជាង១រយខ្នងនៅខេត្តបន្ទាយមានជ័យ
ភ្លៀងលាយលំនិងខ្យល់កន្ត្រាក់មួយមេបានបំផ្លាញផ្ទះពលរដ្ឋជាង ១រយខ្នង នៅតំបន់ខ្លះនៃស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចម្សិលមិញតែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋនោះទេ។នេះបើយោងតាមភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ដែលចុះផ្សាយនៅថ្ងៃនេះ។
លោកហ៊ុន សែនជំរុញឱ្យពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់
លោកហ៊ុន សែននៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញបន្ថែមទៀតឱ្យមានចលនាកៀរគរប្រមូលប្រភពធនធាន ឈានទៅអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ឱ្យកាន់តែមានសកម្មភាពខ្លាំងក្លា ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺនេះឲ្យបានតាមផែនការកំណត់។
ពលរដ្ឋប្រមាណ១០០នាក់នៅខេត្តព្រះសីហនុនាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៤ជុំវិញវិវាទដីធ្លី
ក្រោយពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមិនបានប៉ុន្មានផង ទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមឡើងទៀតហើយ។ យ៉ាងហោចណាស់មានពលរដ្ឋប្រមាណ១០០នាក់ក្នុងចំណោមពលរដ្ឋជាង៣០០គ្រួសារក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ នៅព្រឹកថ្ងៃនេះបាននាំគ្នាយកដើមឈើមកបាំងបិទផ្លូវជាតិលេខ៤នៅចំណុចភូមិចំណោតរាម ដើម្បីប្រឆាំងនឹងការអនុវត្តសាលដីការបស់តុលាការ។
កម្មវិធីIdea Talk៖ តើចលនាស្រ្តីបក្សសង្រ្គោះជាតិកំពុងធ្វើយុទ្ធសាស្រ្តអ្វីខ្លះក្នុងប្រទេសកូរ៉េខាងត្បូង?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី១៨មេសាឆ្នាំ២០១៩។
គ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃអំឡុងពេលចូលឆ្នាំខ្មែរបណ្តាលឱ្យពលរដ្ឋស្លាប់ជាង៥០នាក់
នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ ថ្ងៃពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងជាង១រយលើក(១០៩) បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥២នាក់ របួសធ្ងន់ស្រាលជិត២រយនាក់(១៨៣)និងបណ្តាលខូចម៉ូតូ ព្រមទាំងរថយន្តតូចធំជិត២រយគ្រឿង។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និង សណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ។