38.8 C
Phnom Penh

រដ្ឋាភិបាល​ប្រកាស​ថា​ កម្ពុជា​នឹង​ឡើង​កម្តៅ​ខ្លាំង​ក្នុង​រយៈ​ពេល​១​សប្តាហ៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​លើក​ឡើង​ថា​ ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​២៤​ ខែ​មេសា​កម្ពុជា​នឹង​បន្ត​ឡើង​កំដៅ​​សីតុណ្ហភាព​អតិបរិមា ​ក្នុង​វង្វង់​៣៧​ទៅ​៤០​អង្សា​សេ។​

សេចក្តី​ជូន​ដំណឹង​ស្តីពី​ស្ថាន​ភាព​អាកាស​ធាតុ​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​លើក​ឡើង​ថា​  ភ្លៀង​កក់​ខែ​នៅ​បណ្តា​រាជធានី ខេត្ត​មួយ​ចំនួន​នឹង​ចុះ​ខ្សោយ​ហើយ​កន្លែង​ខ្លះ​ទៀត​ ស្ទើរ​តែ​គ្មាន​ទឹក​ភ្លៀង​ធា្លក់​តែ​ម្តង។ ​លិខិត​ដដែល​បញ្ជាក់​ថា​ កម្ពុជា​នឹង​រង​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​​អូស​បន្លាយ​ ដែល​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធា្លក់​ស្ទើរ​ទូទាំង​ប្រទេស​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​ប៉ុណ្ណោះ។​ ដោយ​ឡែក​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ ​ ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​នេះ​នឹង​ចុះ​ខ្សោយ​ ហើយ​ធ្វើ​ឱ្យ​មាន​ធាតុ​អាកាស​ក្តៅ​កើត​ឡើង​នៅ​កម្ពុជា​ក្នុង​​រយៈ​ពេល​ប្រមាណ​១​សប្តាហ៍​ទៅ​មុខ​នេះ។​

ជាមួយ​គ្នា​នេះ​ ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុភូត​ផ្គរ​ រន្ទះ ​និង​ខ្យល់​កន្ត្រាក់ ​ព្រោះ​ជា​រយៈ​ពេល​អន្តរកាល​ ដែល​មិន​ទាន់​ឆ្លង​ផុត​ ដោយ​នាំឱ្យ​អាកាស​ធាតុ​នៅ​កម្ពុជា​មិន​ទាន់​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​នៅ​ឡើយ​ទេ។​

កន្លង​មក​ក្រសួង​ធនធាន​ទឹក​ធ្លាប់​បាន​ជូន​ដំណឹង​ថា ​កម្ពុជា​បាន​រង​នូវ​បាតុភូត​El Nino​ដែល​ធ្វើ​ឱ្យ​ជួប​គ្រោះ​ហួត​ហែង​ខ្លាំង​ ​ ពិសេស​ក្នុង​អំឡុង​ខែ​មេសា ​និង​ឧសភា ​ដោយ​កម្តៅ​នឹង​ហក់​ឡើង​រហូត​ដល់​៤០​ទៅ​៤២​អង្សា​សេ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស