33.4 C
Phnom Penh

TAG

សយ សុភាព

លោក សយ សុភាព ថា​អាមេរិក​អាច​នឹង​បញ្ជូន​ក្រុម​ប្រឆាំង​មក​កម្ពុជា ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ថា​ជា​ចេតនា​ភូត​កុហក

ចាងហ្វាង​កាសែត​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច លើកឡើង​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​បញ្ជូន​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ត្រឡប់​ទៅ​កម្ពុជា​ក្នុង​ពេល​ដែល​គោលជំហរ​នយោបាយ​របស់​អាមេរិក​កំពុង​ផ្លាស់ប្ដូរ​នៅ​ពេលនេះ។ អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព លើកឡើង​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ មីនា នេះ​ថា កន្លង​មក ទឹកដី​អាមេរិក​ជា​ឋានសួគ៌​ឋាន​សុខ​របស់​ក្រុម​ជ្រុល​និយម ដែល​ពួកគេ​អាច​ធ្វើ​អ្វីៗ​ស្រេច​នឹង​ចិត្ត ប៉ុន្តែ​នៅ​ពេលនេះ ក្នុង​ស្ថានភាព​ដែល​ជំហរ​នយោបាយ​របស់​អាមេរិក​កំពុង​ប្រែប្រួល ពួកគេ​មិន​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ណា​មួយ​ពី​មហាអំណាច​នេះ​ទៀត​ទេ។ លោក សយ សុភាព ជំរុញ​ឱ្យ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ទាំង​នៅ​ក្រៅ​ស្រុក និង​នៅ​ក្នុង​ស្រុក គួរតែ​ដល់​ពេល​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​នយោបាយ​របស់​ខ្លួន​ហើយ ព្រោះ​អាមេរិក​មិន​បន្ត​នយោបាយ​គាំទ្រ​ពួកគេ​ដូច​ពេល​មុន​ទៀត​ទេ ទោះ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​មិន​គិត​ថា​អាមេរិក​នឹង​ចាប់​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​កម្ពុជា​វិញ​ក៏ដោយ ប៉ុន្តែ​ការ​ប្រែប្រួល​អាច​នឹង​កើត​មាន​ឡើង​បាន​គ្រប់​ពេល​ទាំងអស់។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ...

លោក សយ សុភាព ចោទ​លោក កឹម សុខា បាន​លុយ​ពី USAID រាប់​លាន​ដុល្លារ​ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌

អគ្គនាយក​កាសែត​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺ​លោក សយ សុភាព ចោទ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​បាន​ទទួល​លុយ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) រាប់​លាន​ដុល្លារ​អាមេរិក មុន​នឹង​បង្កើត​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​ឈាន​ទៅ​ដល់​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល។ លោក សយ សុភាព លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា ដោយសារតែ​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ផ្ដល់​លុយ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​បែប​នេះ​ហើយ ទើប​លោក​ចាត់ទុក​ជំនួយ​របស់​អង្គការ​នេះ​ថា​ជា​ជំនួយ​ស្មោកគ្រោក​នោះ។ លោក សយ...

អ្នកជំនាញ​ថា​លោក សយ សុភាព ដែល​ចាត់ទុក​ជំនួយ​អាមេរិក​ថា​ស្មោកគ្រោក​គឺ​បង្ហាញ​ពី​កម្រិត​មិន​យល់ដឹង​និង​គ្មាន​វិជ្ជាជីវៈ

អ្នកជំនាញ​ការទូត​អន្តរជាតិ ចាត់ទុក​ការ​លើកឡើង​របស់​លោក សយ សុភាព ដែល​ជា​ចាងហ្វាង​កាសែត​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច ជុំវិញ​ជំនួយ​អាមេរិក​នៅ​ក្នុង​ពេលនេះ ថា​គ្រាន់តែ​បង្ហាញ​ពី​កម្រិត​មិន​យល់ដឹង និង​ភាព​គ្មាន​វិជ្ជាជីវៈ​ក្នុង​ចេតនា​បំផ្លាញ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ​របស់​គាត់​ប៉ុណ្ណោះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ មករា នេះ​ថា ការ​ផ្អាក​ជំនួយ​របស់​អាមេរិក នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ជំនួយ​ទាំងនោះ គឺ​ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប មិនមែន​ដើម្បី​ក្រុម​ណា​មួយ...

លោក សយ សុភាព ថា​ជំនួយ​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ឱ្យ​កម្ពុជា​កន្លង​មក​ជា​ជំនួយ​ស្មោកគ្រោក

អគ្គនាយក​អង្គភាព​សារព័ត៌មាន​ដើម​អម្ពិល ដែល​គាំទ្រ​បក្ស​កាន់​អំណាច លោក សយ សុភាព ចាត់ទុក​ជំនួយ​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ឱ្យ​កម្ពុជា​កន្លង​មក ទាំង​ជំនួយ​ដែល​ផ្តល់​ឱ្យ​រដ្ឋាភិបាល និង​ជំនួយ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ផង​នោះ ជា​ជំនួយ​កខ្វក់ ឬ​ជា​ជំនួយ​ស្មោកគ្រោក។ លោក សយ សុភាព សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ មករា នេះ​ថា ពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់​មិន​ត្រូវការ​ជំនួយ​បែប​ស្មោកគ្រោក​របស់​សហរដ្ឋ​អាមេរិក​ទេ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​ត្រូវការ​ជំនួយ​ដែល​ដោះដូរ ឬ​ផ្សារភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​មិន​គ្រប់​ទឹក​របស់​អាមេរិក​ដែល​ធ្លាប់​ផ្តល់​ឱ្យ​កម្ពុជា​នា​ពេល​កន្លង​មក​នោះ​ដែរ។ លោក សយ សុភាព លើកឡើង​ថា ដោយសារតែ​ជំនួយ​កខ្វក់​ទាំងនេះ​ហើយ​បាន​ជា​ក្រុម​សកម្មជន​ខ្លះ...

លោក ហ៊ុន សែន ទម្លាយ​ថា​លោក អាត់ ធន់ គ្រាន់តែ​ធ្វើ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដើម្បី​បាន​លុយ​ពី​បរទេស​ប៉ុណ្ណោះ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អះអាង​ថា សកម្មភាព​របស់​លោក អាត់ ធន់ អតីត​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា គ្រាន់តែ​បង្ហាញ​ឥរិយាបថ​ជា​អ្នក​ប្រឆាំង​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​ពី​ចៅហ្វាយ​បរទេស​ដែល​ផ្តល់​លុយ​ឲ្យ​តែប៉ុណ្ណោះ បន្ទាប់ពី​អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព បាន​ទម្លាយ​ព័ត៌មាន​ថា លោក អាត់ ធន់ បាន​ទៅ​ពឹងពាក់​ឲ្យ​មាន​ការ​ជួយ​ធ្វើជា​មេដឹកនាំ​សហជីព​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤...

លោក សយ សុភាព ព្រមាន​ឧកញ៉ា​រកស៊ី​ឈើ​ខុស​ច្បាប់​ថា​កំពុង​បំផ្លាញ​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ព្រមាន​ឧកញ៉ា​ស្រុក​ខ្មែរ​ដែល​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ថា​ត្រូវ​ប្រយ័ត្ន​សកម្មភាព​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ ព្រោះ​ពួកគេ​កំពុង​នាំគ្នា​បំផ្លាញ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក​ទ្រាំ​យូរ​ហើយ​ចំពោះ​ទង្វើ​ឧកញ៉ា​ខ្លះ​ដែល​បាន​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ព្រោះ​ទង្វើ​ទាំងនោះ​គឺជា​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ​ឱ្យ​វិនាស​ហិនហោច​ទៅ​ថ្ងៃ​មុខ។ លោក សយ សុភាព...

មន្ត្រី CNRP ថា​លោក សយ សុភាព មាន​ចេតនា​បំបាក់​ស្មារតី​អ្នកគាំទ្រ​លោក កឹម សុខា

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង ប្រតិកម្ម​ទៅ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព ដែល​លើកឡើង​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នឹង​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ គ្រាន់តែ​ជា​ចេតនា​ដើម្បី​បំបាក់​ស្មារតី​អ្នកគាំទ្រ​លោក កឹម សុខា ប៉ុណ្ណោះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

លោក សយ សុភាព ថា​លោក កឹម សុខា នឹង​មិន​មាន​សិទ្ធិ​វិល​ចូល​ឆាក​នយោបាយ​មុន​ឆ្នាំ​២០២៣​នោះ​ទេ

អគ្គនាយក​កាសែត​ដើម​អម្ពិល​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា លោក សយ សុភាព អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា នឹង​មិន​អាច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ឡើងវិញ​នោះ​ទេ ហើយ​ក៏​មិន​មាន​សិទ្ធិ​វិល​ចូល​ក្នុង​ឆាក​នយោបាយ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដែរ ខណៈ​បម្រាម​នយោបាយ​របស់​តុលាការ​កំពូល នឹង​ផុត​កំណត់​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។ អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk កាលពី​ថ្ងៃទី​៣០ ខែ​សីហា...

លោក សយ សុភាព ថា​បើ​ជប៉ុន​ចង់​មាន​ឥទ្ធិពល​ដូច​ចិន គឺ​ត្រូវ​ឱ្យ​កម្ពុជា​ខ្ចី​លុយ​ឱ្យ​កាន់តែ​ច្រើន

ប្រធាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មួយ​រូប​អះអាង​ថា ប្រសិនបើ​ជប៉ុន​ចង់​មាន​ឥទ្ធិពល​លើ​កម្ពុជា​ដូច​មហាអំណាច​កុម្មុយនីស្ត​ចិន គឺ​ជប៉ុន​ត្រូវតែ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​លុយ​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត។ លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk របស់​លោក​កាលពី​ថ្ងៃទី​១៥ សីហា ថា ជប៉ុន​ធ្លាប់​ប្រជែង​ជាមួយ​ចិន​ចំពោះ​ការ​សាងសង់​ផែ​មួយ​នៅ​ខេត្ត​កំពត ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​ពី​ខេត្ត​កំពត​ទៅ​កោះត្រល់ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ ការ​សាងសង់​នោះ​មិន​ទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ខណៈ​ការ​អភិវឌ្ឍ​របស់​ចិន​នៅ​កម្ពុជា​មាន​សន្ទុះ​លឿន និង​ឆាប់​រហ័ស។ លោក សយ សុភាព អះអាង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន​នឹង​មិន​ដក​ខ្លួន​ចេញពី​កម្ពុជា​ដាច់ខាត...

លោក សយ សុភាព ថា​រដ្ឋមន្ត្រី​កសិកម្ម​កុហក​នាយករដ្ឋមន្ត្រី​ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ

ចាងហ្វាង​កាសែត​ដើម​អម្ពិល ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន រិះគន់​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន គ្មាន​សុចរិតភាព​ក្នុង​ការ​ផ្តល់​របាយការណ៍​ជូន​លោក ហ៊ុន សែន ឱ្យ​ពិតប្រាកដ​ជុំវិញ​ការ​ស្នើសុំ​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទទួល​សិទ្ធិ​គ្រប់គ្រង​តំបន់​សួនសត្វ​នៅ​ភ្នំ​តាម៉ៅ។ លោក សយ សុភាព អះអាង​ថា ប្រសិនបើ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើ​របាយការណ៍​ដោយ​សុចរិត​ត្រឹមត្រូវ​ជូន​លោក ហ៊ុន សែន...

Latest news

© 2021, ដេលី. All rights reserved.