TAG
សូ ណារ៉ូ
សាខាបក្សប្រឆាំងនៅអាមេរិកថាតុលាការមានចេតនាឱ្យក្រុមលោក សម រង្ស៊ី វាយប្រហារលោក កឹម សុខា
សាខាគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ឬហៅថា CNRP-USA ព្រមានថា សំណួរអយ្យការដែលបានសាកសួរប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺមានចេតនាផ្តល់ឱកាសឱ្យក្រុមអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី មានលេសវាយប្រហារ និងមួលបង្កាច់លើលោក កឹម សុខា ដើម្បីធ្វើឱ្យបាត់បង់ប្រជាប្រិយភាព។
សេចក្តីថ្លែងការណ៍របស់ CNRP-USA កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានកត់សម្គាល់ថា មានហេតុផលមួយចំនួនដែលតំណាងអយ្យការប្រឹងជជីកសួរលោក កឹម...
អ្នកឃ្លាំមើល៖ ចិនប្រើប្រាស់ទំនាក់ទំនងកម្ពុជាដើម្បីយកសមុទ្ររាមពង្រីកឥទ្ធិពលក្នុងតំបន់
អ្នកតាមដានស្ថានការណ៍កម្ពុជា អះអាងថា ក្រុមចារកិច្ចសម្ងាត់បានវាយតម្លៃថា ចិនកំពុងប្រើប្រាស់ទំនាក់ទំនងជាមួយកម្ពុជាឆ្ពោះទៅរកគោលដៅប្រើប្រាស់តំបន់រាម និងប្រទេសកម្ពុជាទាំងមូល ដើម្បីបម្រើភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៨ ខែមិថុនា ថា ចំណោទអំពីមូលដ្ឋានជើងទឹករាម គ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ ប៉ុន្តែចំណុចសំខាន់នោះគឺនៅត្រង់ថា ផ្ទៃដីកម្ពុជាទាំងមូលទើបជាចំណុចធំដែលត្រូវបានគេវាយតម្លៃថា ចិនកំពុងត្រូវការដើម្បីប្រើប្រាស់ជាភូមិសាស្ត្រនយោបាយក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់របស់ពួកគេ។
លោក...
អ្នកឃ្លាំមើល៖ ទំនាក់ទំនងកម្ពុជា-អាមេរិកនឹងគ្មានឧបសគ្គ បើរដ្ឋាភិបាលអនុវត្តតាមរដ្ឋធម្មនុញ្ញ
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា អះអាងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក នឹងគ្មានឧបសគ្គណាមួយកើតឡើងនោះឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជាគោរពអនុវត្តឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃចន្ទ ទី១៦ ឧសភា ដើមសប្តាហ៍នេះថា នៅពេលដែលមេដឹកនាំបក្សកាន់អំណាច លោក...
អ្នកតស៊ូមតិ៖ លោក ហ៊ុន សែន នឹងរងភាពអាម៉ាស់ធ្ងន់ធ្ងរជុំវិញកិច្ចប្រជុំអាស៊ាន-អាមេរិក
ក្រុមអ្នកតស៊ូមតិរស់នៅក្រៅស្រុក លើកឡើងថា លោក ហ៊ុន សែន នឹងរងនូវភាពអាម៉ាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដោយសារសហរដ្ឋអាមេរិកបានទម្លាក់តម្លៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកយ៉ាងធ្ងន់ធ្ងរ ព្រោះមិនបានរៀបចំឱ្យមានជំនួបទ្វេភាគីរវាងសហប្រធានទាំងពីរ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១០ ឧសភា ថា...
អតីតមេដឹកនាំនិស្សិតប្រកាសដឹកនាំធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅអាមេរិក
អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ អំពាវនាវឱ្យពលរដ្ឋខ្មែរអាមេរិកាំងពីតាមបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក នាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ខាងមុខនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមទម្លាក់ចោលការចោទប្រកាន់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យមានសេរីភាព និងសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញទេនោះ។
អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន...
មន្ត្រីក្រសួងយុត្តិធម៌ថាការស្នើសុំឲ្យរដ្ឋបរទេសចូលបំភ្លឺគឺជាល្បិចរបស់ភាគីជនជាប់ចោទ
មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ចោទថា ការស្នើសុំឲ្យរដ្ឋបរទេសចូលបំភ្លឺក្នុងសវនាការជុំវិញសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គ្រាន់តែជាល្បិចរបស់ភាគីជនជាប់ចោទ ដើម្បីរុញឱ្យរដ្ឋបរទេសចូលក្នុងសំណុំរឿងរបស់ខ្លួន ក្នុងចេតនាប្រើប្រាស់ឥទ្ធិពលនៃរដ្ឋបរទេសនោះដើម្បីដាក់សម្ពាធលើកម្ពុជា ក្នុងបំណងជួយដកខ្លួនចេញពីសំណុំរឿងដែលតុលាការបានចោទប្រកាន់ប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា យោងតាមទិដ្ឋភាពច្បាប់ និងអនុសញ្ញាទីក្រុងវីយ៉ែន ស្ដីពីទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ មន្ត្រីទូតបរទេសតែងមានអភ័យឯកសិទ្ធិជានិច្ច មិនចំណុះទៅនឹងអំណាចតុលាការនៃរដ្ឋដែលជាម្ចាស់ប្រទេសនោះឡើយ។
លោក ជិន...
អ្នកតស៊ូមតិ៖ លោក ហ៊ុន សែន បំផ្លាញសន្តិភាពប្រសូតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
បញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា អ្នកបំផ្លាញសន្តិភាពដែលប្រសូតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺមេដឹកនាំបក្សកាន់អំណាចឯកបក្ស លោក ហ៊ុន សែន។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានលើកឡើងក្នុងកិច្ចពិភាក្សា Idea Talk កាលពីថ្ងៃអង្គារ ទី៥ មេសា ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះហើយដែលជាកិច្ចសន្យាអន្តរជាតិបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា និងរៀបចំឱ្យកម្ពុជាអនុវត្តតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីផ្តល់សិទ្ធិ...
អ្នកឃ្លាំមើលថាវត្តមានលោក កឹម សុខា លើវេទិកាអន្តរជាតិគឺលើកមុខមាត់កម្ពុជានិងរដ្ឋាភិបាលខ្មែរ
ក្រុមអ្នកឃ្លាំមើលនិយាយថា ការបង្ហាញវត្តមានរបស់លោក កឹម សុខា ជាមេបក្សប្រឆាំងធំជាងគេដែលកំពុងជាប់បម្រាមតុលាការ នៅលើវេទិកាអន្តរជាតិដ៏ធំ គឺជាការលើកមុខមាត់របស់កម្ពុជា និងរដ្ឋាភិបាលខ្មែរយ៉ាងធំធេង។
អតីតអគ្គទីប្រឹក្សាខ្មែរប្រចាំស្ថានទូតប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៣ ខែមីនា ថា វត្តមានរបស់មេដឹកនាំប្រឆាំង លោក កឹម សុខា នៅលើវេទិកាពិភពលោកនេះ នឹងប្រាប់ពិភពលោកថា ដើម្បីឧត្តមប្រយោជន៍ជាតិ រដ្ឋាភិបាលកម្ពុជាមានចិត្តទូលាយហ៊ានធ្វើនូវអ្វីដែលគេមិនហ៊ាន ក្នុងការអនុញ្ញាតរយៈពេលខ្លីឲ្យលោក កឹម...
ក្រុមតស៊ូមតិ៖ សារឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី អាចជាល្បែងតថ្លៃនយោបាយ
បញ្ញវន្តខ្មែរនៅក្រៅស្រុក បានសម្ដែងការព្រួយបារម្ភថា សារនយោបាយរបស់អតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី និងការដាក់ពាក្យបណ្តឹងលើក្រុមមន្ត្រីគ្រាក់ៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅតុលាការបារាំង អាចគ្រាន់តែជាល្បែងតថ្លៃនយោបាយរបស់គាត់ប៉ុណ្ណោះ មិនមែនដើម្បីយុត្តិធម៌សង្គមនោះទេ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ កុម្ភៈ នេះថា សារឆ្លើយឆ្លងរវាងមេដឹកនាំបក្សកាន់អំណាចលោក...
អ្នកឃ្លាំមើលព្រមានទម្លាយរឿងសម្ងាត់ក្រុមហ៊ុន NAGA រហូតទាល់តែលែងដំណើរការ
អ្នកឃ្លាំមើលព្រមានដោយទុកពេលឱ្យក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍ (NAGA World) រយៈពេល ២សប្ដាហ៍ ដើម្បីឱ្យថៅកែក្រុមហ៊ុននេះរកដំណោះស្រាយដោះលែងកម្មករនិយោជិតដែលអាជ្ញាធរបានចាប់ខ្លួន និងព្រមទទួលយកកម្មករទាំងនោះឱ្យចូលធ្វើការវិញជាបន្ទាន់ដោយឥតលក្ខខណ្ឌ បើមិនដូច្នោះទេ លោកនឹងទម្លាយរឿងសម្ងាត់របស់ក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍មួយនេះរហូតទាល់តែបិទទ្វារ។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ទង្វើរបស់ក្រុមហ៊ុនណាហ្គាវើលដ៍នៅពេលនេះ...