28 C
Phnom Penh

TAG

សួន សុរីដា

អ្នកវិភាគ៖ ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ដោយ​មិន​កំណត់ គឺ​បង្ហាញ​ពី​ទង្វើ​អយុត្តិធម៌​ធ្ងន់ធ្ងរ

អ្នក​ការពារ​រដ្ឋធម្មនុញ្ញ​ខ្មែរ ព្រមាន​ថា ការ​បន្ត​នីតិវិធី​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយ​មិន​កំណត់​ថ្ងៃ​បើក​សវនាការ​ដូច​បច្ចុប្បន្ន​នេះ គឺ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​នូវ​ភាព​អយុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ អ្នកវិភាគ​នយោបាយ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ បាន​ចោទ​ជា​សំណួរ​នៅ​លើ​គណនី Facebook របស់​លោក នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ហេតុ​អ្វី​មេដឹកនាំ​នយោបាយ​ធំៗ​របស់​ខ្មែរ​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​រហូត​ដល់​ថ្នាក់​យក​សេរីភាព និង​អាយុ​ជីវិត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ធ្វើជា​ល្បែង​ភ្នាល់​ចាញ់​ឈ្នះ​សម្រាប់​ផលប្រយោជន៍​របស់​ខ្លួន​បែប​នេះ។ លោក​លើកឡើង​ថា ប្រសិនបើ​សំណុំរឿង​លោក...

មន្ត្រី​បក្ស​ប្រឆាំង៖ ការ​ផ្អឹប​សំណុំរឿង​លោក កឹម សុខា បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា ការ​ផ្អឹប​សំណុំរឿង​ក្តី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប៉ុន្តែ​បែរជា​បន្ត​បើក​សវនាការ​លើ​ករណី​ផ្សេង​ជំនួស​វិញ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​អយុត្តិធម៌​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង​ផង និង​បង្ហាញ​នូវ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​នៅ​កម្ពុជា​ផង។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ ថា វា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច និង​ហួសចិត្ត​ដោយសារតែ​រឿង​ក្តី​នានា​មាន​តែ​ដើម​បណ្តឹង​ទាមទារ​ឱ្យ​ជំនុំ​ជម្រះ​ក្តី​ដែល​ពួកគេ​បាន​ប្តឹង ប៉ុន្តែ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បែរជា​កូន​ក្តី​ទាមទារ​ឱ្យ​ជំនុំ​ជម្រះ​ដោយ​ខ្លួនឯង​ទៅវិញ ខណៈ​តុលាការ​នៅតែ​អូស​បន្លាយ​ការ​ជំនុំ​ជម្រះ​ក្តី​នេះ​ជាបន្តបន្ទាប់​រហូត​មក​ទល់នឹង​ពេល​នេះ។ លោក​អះអាង​ថា បើ​លោក ហ៊ុន...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​បើក​បក្ស​ថ្មី​ជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​របស់​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អះអាង​ថា បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ទេ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​នាំគ្នា​ទៅ​បង្កើត​គណបក្ស​ថ្មីៗ គ្រាន់តែ​ជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​ខ្លួនឯង​តែប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​នាំគ្នា​ចេញ​ទៅ​បង្កើត​គណបក្ស​ព្រោងព្រាត​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គណបក្ស​នយោបាយ​ចំនួន ២០ បាន​នាំគ្នា​ចូលរួម​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដោយ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នយោបាយ​នៅឡើយ ប៉ុន្តែ​ក្រៅតែ​ពី​បក្ស​កាន់​អំណាច​ដែល​មាន​សមាជិក​ស្រាប់ គ្មាន​គណបក្ស​ណា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​រហូត​មាន​អាសនៈ​ក្នុង​សភា​នោះ​ទេ។ លោក​លើកឡើង​ថា អ្នក​នយោបាយ​ប្រឆាំង​គួរតែ​សិក្សា​ពី​បទពិសោធន៍​នេះ...

តើ​លោក កឹម សុខា អាច​ធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​ពលរដ្ឋ​ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ Covid-19?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អំណោយ​ដែល​ប្រធាន​អតីត​បក្ស​ប្រឆាំង​លោក កឹម សុខា បាន​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះខាត​ស្បៀង​នៅ​ពេលនេះ គឺ​ជា​ថវិកា​ផ្ទាល់​របស់​លោក និង​មាន​ការ​ចូលរួម​ពី​សប្បុរសជន​មួយ​ចំនួន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សួន សុរីដា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ខែ​ឧសភា នេះ​ថា បើ​ទោះបីជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព មិន​មាន​ព្រៃឈើ...

Latest news