26.4 C
Phnom Penh

TAG

ស៊ី ជីនពីង (Xi Jingping)

មេដឹកនាំ​ក្នុង​ពិភពលោក​ជូនពរ​ពលរដ្ឋ​និង​មនុស្ស​ជាតិ មាន​ន័យ​ស្រដៀងៗ​គ្នា​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល

ឆ្នាំ​ថ្មី​ឆ្នាំ​២០២៥ បាន​ចូល​មក​ដល់​ហើយ ជាមួយ​នឹង​ក្ដី​រំពឹង​ថា ពិភពលោក​នឹង​មាន​សន្តិភាព មាន​ការ​យោគយល់​អធ្យាស្រ័យ​នឹង​គ្នា ប៉ុន្តែ​សារ​ពី​មេដឹកនាំ​ខ្លះ​ក៏​រំលឹក​ពី​ការ​ព្រមាន​ទៅ​លើ​គូប្រជែង​របស់​ខ្លួន​ដែរ។ ក្នុង​នោះ គេ​សង្កេត​ឃើញ​សារ​លិខិត​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ចេញ​ទំព័រ​មុខ​មុន​គេ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ធំៗ​ដែល​ដាក់​ចំណងជើង​ថា លោក ស៊ី ជីនពីង បាន​ប្ដេជ្ញា​លើក​កម្ពស់​សន្តិភាព​ពិភពលោក។ សារ​លិខិត​របស់​លោក ស៊ី នា​ឱកាស​អបអរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​១ ខែ​មករា...

លោក ហ៊ុន សែន ស្នើ​មិត្ត​ចិន​បន្ត​ផ្តល់​ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន​បន្ថែម​ទៀត​ដល់​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ស្នើសុំ​មិត្ត​ចិន បន្ត​ផ្តល់​ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន​បន្ថែម​ទៀត​ដល់​កម្ពុជា ព្រោះ​កម្ចី​ឥណទាន​របស់​មិត្ត​ចិន មិន​ត្រឹមតែ​ចូលរួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ពង្រឹង​ឯករាជភាព​នយោបាយ​របស់​កម្ពុជា​ទៀត​ផង។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​យប់​ថ្ងៃទី​៣ ខែ​ធ្នូ ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅតែ​រក្សា​ចំពោះ​ការ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​ដដែល។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​ស្នើ​ឱ្យ​មិត្ត​ចិន...

ការ​ត្រឡប់​មក​វិញ​របស់​លោក ដូណាល់ ត្រាំ ទៅ​កាន់​សេតវិមាន កំពុង​តែ​បំភ័យ​ចិន

នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ លោក ដូណាល់ ត្រាំ (Donald Trump) នឹង​ទៅ​កាន់​សេតវិមាន​វិញ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា។ លោក ដូណាល់ ត្រាំ ដែល​បាន​តាំង​ខ្លួន​ជា​អ្នក​បង្កើត​កិច្ចព្រមព្រៀង ដោយ​ប្ដេជ្ញា​ថា​នឹង​ធានា​បាន​នូវ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ល្អ​បំផុត​សម្រាប់​ទីផ្សារ​អាមេរិក​ម្ដង​ទៀត​នោះ លើក​ឡើង​ថា យុទ្ធសាស្ត្រ​របស់​លោក នឹង​ស្ដារ​ឡើងវិញ​នូវ​ឧត្តមភាព​នៃ​មហាអំណាច​សេដ្ឋកិច្ច​ទី​១ នៃ​ពិភពលោក​ជាមួយ​នឹង​ការ​ប្រឆាំង​របាំង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន។ ក្នុង​អាណត្តិ​ដំបូង​របស់​លោក ត្រាំ ទីក្រុង​ប៉េកាំង បាន​មើល​ឃើញ​ថា គោលនយោបាយ​ការបរទេស​របស់​លោក ត្រាំ ជាមួយ​ចិន ជា​ការ​ផ្តល់​ផ្លូវ​ដ៏​មាន​សក្ដានុពល​មួយ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​អាមេរិក​បាន​ផ្តល់​បណ្ដាញ​ទីប្រឹក្សា​មហាសេដ្ឋី​របស់​ខ្លួន...

មេដឹកនាំ​កំពូល​វៀតណាម​និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន​សន្យា​រួម​គ្នា​ពង្រឹង​ចំណង​មិត្តភាព

ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ស្វាគមន៍​សមភាគី​វៀតណាម លោក To Lam ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅ​កាន់​ទីក្រុង​ប៉េកាំង បន្ទាប់ពី​លោក​ត្រូវ​បាន​ដំឡើង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម។ យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន ស៊ីនហួរ លោក To Lam អាយុ ៦៧​ឆ្នាំ បាន​ទៅ​កាន់​ប្រទេស​ចិន ជា​ថ្មី​ម្ដង​ទៀត បន្ទាប់ពី​លោក​ក្លាយ​ជា​មេដឹកនាំ​កំពូល​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម នៅ​ថ្ងៃទី​៣ សីហា ដែល​ទស្សនកិច្ច​របស់​លោក To Lam គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​សារសំខាន់​ដ៏​ធំធេង​នៃ​ទំនាក់ទំនង​ទ្វេភាគី។ អ្នក​សង្កេតការណ៍​មើល​ឃើញ​បក្ស​កុម្មុយនីស្ត​យៀកណាម...

រុស្ស៊ី​ឈាន​ជើង​មក​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ពិភពលោក​ប្រឈម​នឹង​ការ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣

តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន TRT World នៃ​ប្រទេស​តួកគី ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ កក្កដា នេះ​បាន​ឱ្យ​ដឹង​ថា ប្រទេស​មហាអំណាច​ពីរ គឺ​រុស្ស៊ី និង​ចិន បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​នាវាចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ការ​ពង្រឹង​កម្លាំង​សមត្ថភាព​ទ័ព​របស់​ប្រទេស​ទាំង​ពីរ​នេះ​ជាមួយ​នឹង​ការ​ទប់ទល់​កម្លាំង​ប្រជែង​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស។ ពិធី​បើក​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​ប្រទេស​ចិន នៅ​ខេត្ត Zhanjiang។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ដែល​គេ​មើល​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Telegram។ ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​នាវាចម្បាំង ៣​គ្រឿង​ដូច​គ្នា​ទៅ​ចូលរួម​សមយុទ្ធ​ដែល​មាន​រយៈពេល ៣​ថ្ងៃ។ ទីភ្នាក់ងារ​សារព័ត៌មាន RIA របស់​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា...

ក្រុង​ប៉េកាំង​ទំនង​មិន​ចូលរួម​សន្និសីទ​ពិភពលោក​ស្ដីពី​សន្តិភាព​នៅ​អ៊ុយក្រែន ក្រោម​ហេតុផល​ថា​ខ្លួន​អព្យាក្រឹត្យ

សន្និសីទ​ពិភពលោក​ស្ដីពី​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ហែកហួរ​ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​មហាអំណាច​រុស្ស៊ី នឹង​កំណត់​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ស្វីស ចាប់ពី​ថ្ងៃទី​១៥-១៦ ខែ​មិថុនា។ គេ​រំពឹង​ថា​មាន​ជាង ១០០​ប្រទេស​នឹង​បញ្ជូន​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​មក​ចូលរួម។ ប្រទេស​ស្វីស ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​សន្និសីទ​អន្តរជាតិ​នេះ ដែល​សហការ​ជាមួយ​ប្រទេស​អ៊ុយក្រែន។ តាម​សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters រដ្ឋាភិបាល​ស្វីស បាន​ត្រៀម​លិខិត​អញ្ជើញ​ដល់​ទៅ ១៦០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ដែល​ក្នុង​នោះ​មាន​ប្រធានាធិបតី​ប្រទេស​ចិន ផង​ដែរ តែ​ពុំ​មាន​ការ​អញ្ជើញ​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី នោះ​ទេ។ លោក ពូទីន ត្រូវ​គេ​ចាត់ទុក​ជា​ដើមហេតុ​នៃ​ការ​ធ្វើ​ឱ្យ​មាន​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ព្រោះតែ​បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង...

លោក ស៊ី និង​លោក ពូទីន រួម​គ្នា​ថ្កោលទោស​អាមេរិក​ថា​ជា​មេខ្លោង​ទាញ​ពិភពលោក​ទៅ​រក​សង្គ្រាម​ត្រជាក់​ជា​ថ្មី

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បាន​ត្រឡប់​ទៅ​ប្រទេស​ចិន ជា​ថ្មី​ទៀត ដែល​អ្នក​សង្កេតការណ៍​ហៅថា​ដំណើរ​ទៅ​ជួប​សមមិត្ត សំដៅ​ពង្រឹង​សម្ពន្ធភាព​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​នៃ​ទំនាក់ទំនង​ទ្វេភាគី ខណៈ​លោក ពូទីន កំពុងតែ​ដឹកនាំ​កម្លាំង​នយោបាយ និង​កងទ័ព​វាយ​ពង្រីក​ទឹកដី​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ទៅ​ដល់​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៦ ឧសភា ក្នុង​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ លោក ពូទីន ទទួល​បាន​ការ​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​រាក់ទាក់​ពី​លោក ស៊ី ជីនពីង...

មុន​ទៅ​ចិន លោក ពូទីន គាំទ្រ​សំណើ​សន្តិភាព​របស់​ចិន​សំដៅ​បញ្ចប់​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន

ប្រធានាធិបតី​ចិន ស៊ី ជីនពីង នឹង​ស្វាគមន៍​លោក ពូទីន ដែល​ទៅ​កាន់​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ឧសភា ក្នុង​សប្ដាហ៍​នេះ​ដែល​ជា​ទស្សនកិច្ច​លើក​ទី​២ របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង រូប​នេះ ធ្វើ​ឡើង​មិន​ដល់​មួយ​ឆ្នាំ​នោះ​ទេ។ លោក ពូទីន ផ្ដើម​ទស្សនកិច្ច​នៅ​ក្រៅ​ដ៏​កម្រ​នេះ បន្ទាប់ពី​លោក​ចូល​កាន់​តំណែង​អាណត្តិ​ទី​៥ របស់​លោក​រយៈពេល ៦​ឆ្នាំ​ទៀត ឋានៈ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃទី​១៧ ខែ​មីនា ដែល​សឹងតែ​គ្មាន​គូប្រកួត ព្រោះ​គូប្រជែង​ដែល​មាន​ថាមពល និង​ប្រជាប្រិយភាព​ខ្លាំង​ត្រូវ​ចាប់​ដាក់​គុក​រហូត​ស្លាប់​ក្នុង​គុក និង​ខ្លះ​ទៀត​រត់ចោល​ប្រទេស។ លោក...

មេដឹកនាំ​អឺរ៉ុប​គាប​ចិន​ឱ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​គាប​រុស្ស៊ី​ឱ្យ​ព្រម​បញ្ចប់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ប៉ារីស កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​នៅ​ប្រទេស​បារាំង និង ២​ថ្ងៃ​ទៀត​នៅ​ប្រទេស​ហុងគ្រី និង​ប្រទេស​ហ្សែប៊ី។ នៅ​ទីក្រុង​ប៉ារីស លោក ស៊ី ជីនពីង បាន​ជួប​ប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​អ្នកស្រី Ursula von der Leyen...

លោក ស៊ី ជីនពីង នឹង​ប្រឈម​នឹង​សំណួរ​ទាក់ទង​នឹង​រុស្ស៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប

មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​ទៅ​កាន់​បី​ប្រទេស​នៅ​អឺរ៉ុប គឺ​បារាំង ស៊ែប៊ី និង​ហុងគ្រី ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១០ ឧសភា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ប្រទេស​ចិន។ យោង​តាម​សារព័ត៌មាន The Economic Times ប្រទេស​ទាំង​បី​នេះ​គឺជា​គោលដៅ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន ដែល​លោក ស៊ី ចាប់​យក​ជា​អាទិភាព​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​អឺរ៉ុប។ តែ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បារាំង របស់​មេដឹកនាំ​ចិន ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​លោក Emmanuel Macron។...

Latest news

© 2021, ដេលី. All rights reserved.