TAG
ស៊ី ជីនពីង (Xi Jingping)
អ្នកវិភាគថាទស្សនកិច្ចរបស់ប្រធានសភាអាមេរិកទៅកោះតៃវ៉ាន់ជាការព្រមានដោយផ្ទាល់ទៅចិន
ក្រុមអ្នកឃ្លាំមើលនិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក អ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ គឺជាការបង្ហាញអំពីគោលជំហររបស់អាមេរិកក្នុងការរៀបចំសណ្ដាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី និងជាការព្រមានដោយផ្ទាល់ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់ The Cambodia Daily នៅថ្ងៃទី៣ សីហា នេះថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក អ្នកស្រី Nancy...
ចិនធ្លាក់ក្នុងជំងឺឆ្លង ទីក្រុងប៉េកាំងបន្តបិទខ្ទប់ក្រោយពីក្រុងសៀងហៃធូរស្រាលបន្តិច
ទីក្រុងប៉េកាំង កំពុងធ្លាក់ក្នុងជំងឺឆ្លងផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ គឺមួយផ្នែកធំនៃរដ្ឋធានីនេះត្រូវបានរាំងខ្ទប់។ ដោយប្រកាន់យកគោលការណ៍សូន្យកូវីដ គឺត្រូវបិទមណ្ឌលពាណិជ្ជកម្ម ហាងទំនិញ សាលារៀន កន្លែងកម្សាន្ត និងអគារលំនៅឋានរបស់ប្រជាជន។
ប្រជាជនត្រូវតែពាក់ម៉ាស និងមិនអនុញ្ញាតជួបជុំគ្នាបានឡើយ តាមបណ្ដាញផ្សាយព័ត៌មាន Aljazeera ប្រជាជនជាង ៣លាន ៥សែននាក់ បានធ្វើតេស្ដក្នុងរយៈពេលមួយសប្ដាហ៍មកនេះ។
ទីក្រុងប៉េកាំង មានប្រជាជនជាង ២១លាននាក់ ហើយលំនៅឋានរបស់មន្ត្រីជាន់ខ្ពស់របស់បក្ស និងប្រធានាធិបតី ស៊ី ជីនពីង ក៏មាននៅក្នុងរដ្ឋធានីមួយនេះដែរ។ តាមប្រភពដដែលនេះ...
ចិនរងការព្រមានពីអាមេរិកភ្លាមៗ បន្ទាប់ពីរុស្ស៊ីស្នើសុំជំនួយអាវុធពីចិន
ប្រទេសរុស្ស៊ី ដែលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីបស្ចិមប្រទេស ដោយសារតែលើកទ័ពធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ត្រូវបានរាយការណ៍មកថាបានស្វែងរកជំនួយអាវុធពីប្រទេសចិន។
ដោយទទួលដំណឹងនេះភ្លាម សហរដ្ឋអាមេរិកបានធ្វើការព្រមានចិន កុំឱ្យធ្វើតាមសំណើរបស់រុស្ស៊ី បើពុំដូច្នោះទេ នោះប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញផ្សាយព័ត៌មាន CNN ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា ក្រុងវ៉ាស៊ីនតោនមានជំនឿថា ចិននឹងមិនធ្វើតាមសំណើរបស់រុស្ស៊ីនោះទេ ទោះជារុស្ស៊ីបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ។ បើតាមទីប្រឹក្សារូបនេះឲ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ការឃ្លាំមើលយ៉ាងខ្លាំង ដោយតាមដានសកម្មភាពរបស់ចិន ថាតើធ្វើតាមសំណើរបស់រុស្ស៊ី ឬយ៉ាងណា។
លោក Jake Sullivan...
តៃវ៉ាន់ព្រមានចិនបើហ៊ានលើកទ័ពឈ្លានពាន គឺចិននឹងជួបផលវិបាកធ្ងន់ធ្ងរដូចរុស្ស៊ីឈ្លានពានអ៊ុយក្រែន
នៅរយៈពេលចុងក្រោយនេះ ចិននិងតៃវ៉ាន់ បង្កសង្គ្រាមវោហារសាស្ត្រដាក់គ្នាជាខ្លាំង ដោយដែនដីបងប្អូននឹងគ្នាពីរនេះសម្លឹងទៅមើលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយធ្វើការអង្កេតដូចគ្នា។
ប្រទេសចិនដែលចាត់ទុកតៃវ៉ាន់ជាដែនខេត្តមួយរបស់ខ្លួន បានប្រាប់ទៅសហរដ្ឋអាមេរិកកុំឱ្យប្រៀបធៀបតៃវ៉ាន់នឹងអ៊ុយក្រែន ដោយក្រុងប៉េកាំងអះអាងថា តៃវ៉ាន់ពុំមែនជារដ្ឋអធិបតេយ្យពិតប្រាកដដូចអ៊ុយក្រែននោះទេ។
ក្រុងប៉េកាំងទំនងចង់ប្រាប់ក្រុងវ៉ាស៊ីនតោនថា តៃវ៉ាន់ពុំមែនជាប្រទេសមួយជាសមាជិកអង្គការសហប្រជាជាតិដែលមានតំណាងរបស់ខ្លួននៅស្ថាប័នពិភពលោកនេះទេ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានស្រង់សម្ដីលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី មកចុះផ្សាយថា ក្រុងប៉េកាំងបានព្រមានពួកបស្ចិមប្រទេសកុំប្រៀបធៀបឱ្យសោះរវាងតៃវ៉ាន់ និងអ៊ុយក្រែន ហើយបើចិនលើកទ័ពចូលវាយយកតៃវ៉ាន់ គឺចិនមិនខុសនឹងច្បាប់ឡើយ គឺទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រោះតែពុំមែនជាប្រទេសដែលជារដ្ឋអធិបតេយ្យឡើយ។
នៅពេលក្រុងប៉េកាំងបញ្ចេញសង្គ្រាមពាក្យសម្ដីដូចនេះ បាននាំឱ្យក្រុងតៃប៉ិ គិតថាប្រទេសដ៏ធំមួយនេះអាចនឹងឈ្លានពានតៃវ៉ាន់ដោយសារតែមានហេតុផលថា...
ចិនងាកក្រោយបន្តិចគាំទ្រអាល្លឺម៉ង់និងបារាំងសម្របសម្រួលបន្ថយភាពតានតឹងរុស្ស៊ី-អ៊ុយក្រែន
កាលពីក្នុងជំនួបកំពូលនៅទីក្រុងប៉េកាំង ក្នុងថ្ងៃបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា កាលពីសប្ដាហ៍មុន លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបើកកិច្ចពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង ជុំវិញស្ថានការណ៍យោធានៅអឺរ៉ុបខាងកើត និងបញ្ហាអ៊ុយក្រែន។
ជំនួបកំពូលនោះ ធ្វើឡើងក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍រាប់ពាន់នាក់ ដែលមួយចំនួនមើលឃើញថា មេដឹកនាំវិមានក្រឹមឡាំងចង់ស្វែងរកការគាំទ្រពីក្រុងប៉េកាំង ជុំវិញស្ថានការណ៍យោធាដែលក្រុងមូស្គូ លើកទ័ពឡោមព័ទ្ធអ៊ុយក្រែន ហើយមានផែនការចង់ទន្ទ្រានដែនដីប្រទេសជិតខាងមួយនេះ និងការសម្រេចប្រឈមមុខជាមួយក្រុមបស្ចិមប្រទេស និងអង្គការយោធាណាតូនៅអឺរ៉ុបខាងកើត។
តាមអ្នកសង្កេតការណ៍ គេសង្កេតឃើញមេដឹកនាំចិន លោក ស៊ី...
ទោះជាវិបត្តិអំពីអ៊ុយក្រែននៅតែឡើងកម្ដៅខ្លាំង ក៏ប្រធានាធិបតីរុស្ស៊ីទៅក្រុងប៉េកាំងដើម្បីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vlademir Putin) នៅថ្ងៃសុក្រ ទី៤ កុម្ភៈ នេះ ទៅដល់ទីក្រុងប៉េកាំង ហើយ ដើម្បីបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាអូឡាំពិករដូវរងា និងពិភាក្សាជាមួយសមភាគីចិន ស៊ី ជីនពីង ខណៈមេដឹកនាំទាំងពីររំពឹងរួមកម្លាំងគ្នាប្រឆាំងអាមេរិក និងសម្ពន្ធមិត្តដែលកំពុងអន្តរាគមន៍ជួយរដ្ឋាភិបាលអ៊ុយក្រែន ទប់ទល់នឹងការគំរាមកំហែងពីសំណាក់មហាអំណាចរុស្ស៊ី។
ក្នុងដំណើរទស្សនកិច្ចទៅដល់ទីក្រុងប៉េកាំងភ្លាម មេដឹកនាំរុស្ស៊ីរូបនេះបានសរសើរទំនាក់ទំនងជិតស្និទ្ធដែលមិនធ្លាប់មានពីមុនមករវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ខណៈចិនបង្ហាញការគាំទ្រកាន់តែខ្លាំងឡើងដល់ទីក្រុងមូស្គូ ក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលអាមេរិក និងសម្ពន្ធមិត្តមហាអំណាចនេះនៅពីក្រោយរដ្ឋាភិបាលក្រុងគៀវ។
សារព័ត៌មាន...