34 C
Phnom Penh

TAG

ស៊ឹង សែនករុណា

ក្រុម​សង្គម​ស៊ីវិល​បន្ត​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​នានា​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​បន្ត​ធ្វើ​យុទ្ធនាការ​ក្នុង​សប្តាហ៍​ទី​១៣ ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​នានា​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ បើ​ទោះបីជា​សកម្មជន​ខ្លះ​ត្រូវ​បាន​តុលាការ​ដោះលែង​ហើយ​ក៏ដោយ។ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា នេះ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​លីកាដូ និង​អង្គការ​ដទៃ​ទៀត នាំគ្នា​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន ៦​រូប​ទៀត ដូចជា​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក...

តុលាការ​ថា​ការ​ផ្ដន្ទាទោស​កុមារ កាក់ សុវណ្ណច្ឆ័យ ដែល​មាន​ជំងឺ​អូទីហ្សឹម​ជា​ការ​សម្រេច​ដ៏​ត្រឹមត្រូវ

សាលាដំបូង​រាជធានី​ភ្នំពេញ អះអាង​ថា ករណី​ជន​ជាប់ចោទ កាក់ សុវណ្ណច្ឆ័យ ដែល​តុលាការ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨​ខែ​កាលពី​ពេល​ថ្មីៗ​នេះ គឺ​ធ្វើឡើង​ក្រោម​ការ​វិនិច្ឆ័យ​ដោយ​មាន​ការ​គិតគូរ​ពិចារណា​យ៉ាង​ហ្មត់ចត់​លើ​ផលប្រយោជន៍​អនីតិជន ខណៈ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​លើកឡើង​ថា តុលាការ​គួរតែ​ពិនិត្យ​លើ​ជំងឺ​ខ្សោយ​បញ្ញា​ស្មារតី​របស់​កុមារ​ម្នាក់​នេះ​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ឈាន​ដល់​ការ​ផ្ដន្ទាទោស​លើ​រូបគេ។ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា ជន​ជាប់ចោទ​ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ជេរប្រមាថ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៤៩៤ និង ៤៩៥...

ស្ថានទូត​អាល្លឺម៉ង់៖ ការ​វាយប្រហារ​លើ​អ្នក​សារព័ត៌មាន​គឺ​រំលោភ​សិទ្ធិ​បុគ្គល​និង​សិទ្ធិ​សមូហភាព​សង្គម

ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា អះអាង​ថា នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​រង​ការ​វាយប្រហារ​ដោយសារ​ការងារ​របស់​ខ្លួន មិនមែន​ត្រឹមតែ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ការ​រំលោភ​សិទ្ធិ​សមូហភាព​របស់​សង្គម​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ផង​ដែរ។ ស្ថានទូត​របស់​ប្រទេស​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា នេះ​ថា ការ​បំបិទ​មាត់​អ្នក​សារព័ត៌មាន មិន​ត្រឹមតែ​ជា​កង្វល់​សម្រាប់​បុគ្គល​ម្នាក់ ឬ​អាជីព​អ្នក​សារព័ត៌មាន​តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ដែល​ប៉ះពាល់​ដល់​សង្គម​ដ៏​ធំធេង​នា​ពេល​បច្ចុប្បន្ន និង​អនាគត​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ ប្រភព​ដដែល​បាន​ចាត់ទុក​ការ​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​លើកឡើង​ថា តើ​ហេតុ​អ្វី​បាន​ជា​មាន​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន? ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ពួកគេ​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ឥត​ឈប់ឈរ​នា​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ គឺជា «ទិវា​អន្តរជាតិ​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន» ដែល​តែង​ប្រារព្ធ​ឡើង​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២...

ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​ទំនប់​កប់ស្រូវ​ត្រូវ​សមត្ថកិច្ច​កម្ទេច​ចោល​ដោយ​គ្មាន​សំណង

លំនៅឋាន​របស់​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​ទំនប់​កប់ស្រូវ តាម​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ឬ​មហាវិថី​វិមាន​ឈ្នះៗ​ក្នុង​ភូមិ​ចែងម៉ែង និង​ភូមិ​សំរោងក្រោម សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​កម្ទេច​ដោយ​គ្មាន​សំណង និង​ចាប់​ម្ចាស់​ផ្ទះ​ឃុំ​ខ្លួន​ថែម​ទៀត ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​ចាត់ទុក​ថា​ជា​ទង្វើ​ដ៏​ឃោរឃៅ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ពលរដ្ឋ​រងគ្រោះ​បាន​ថត​វីដេអូ​ផ្ទះ​របស់​ខ្លួន​ដែល​សមត្ថកិច្ច​បាន​វាយកម្ទេច​ចោល​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ ដោយ​រៀបរាប់​ថា សមត្ថកិច្ច​បាន​យក​គ្រឿងចក្រ​មក​បញ្ឈរ​រង់ចាំ​ធ្វើ​សកម្មភាព​តាំងពី​ពេល​ល្ងាច លុះ​ព្រឹក​ឡើង​ប្រហែល​ម៉ោង ៣​ទៀបភ្លឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា សមត្ថកិច្ច​ក៏​បាន​ធ្វើ​សកម្មភាព​វាយកម្ទេច​ផ្ទះ​របស់​ពួកគាត់​តែម្តង។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋ​ស្លូតត្រង់​ដែល​រងគ្រោះ​ទាំងនោះ​បាន​ត្រឹមតែ​ស្រែក​យំ និង​នាំគ្នា​អង្វរ​អាជ្ញាធរ​ទាំងនោះ​តែប៉ុណ្ណោះ ហើយ​ទីបំផុត ផ្ទះ​របស់​ពួកគាត់​ត្រូវ​បាន​វាយកម្ទេច​រាប​ដល់​ដី​ដដែល។ ប្រភព​ដដែល​បាន​លើកឡើង​ថា ក្រោយ​អាជ្ញាធរ​ទាំងនោះ​វាយកម្ទេច​ផ្ទះ​របស់​ពួកគាត់​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​នាំគ្នា​ចាប់​សមាជិក​ប្រុសៗ...

តុលាការ​ផ្ដន្ទាទោស​សកម្មជន​សង្គម​ខ្មែរ​ថាវរៈ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ផ្ដន្ទាទោស​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២​លាន​រៀល ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​លើ​សាលក្រម​របស់​តុលាការ​ចំពោះ​សកម្មជន​សង្គម​ទាំងនោះ។ តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​អង្គារ ទី​២៦ តុលា នេះ ដោយ​សម្រេច​កាត់ទោស​សកម្មជន​សង្គម ដូចជា​អ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​ព្រះតេជព្រះគុណ កើត សារ៉ាយ...

លោក ផៃ ស៊ីផាន៖ មេដឹកនាំ​បក្ស​កាន់​អំណាច​ចេញ​មុខ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​ជូន​ពលរដ្ឋ​ដោយ​ផ្ទាល់

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា លោក ហ៊ុន សែន និង​លោក ស ខេង អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​ដោយ​ផ្ទាល់ ដើម្បី​លើកឡើង​ពី​សេចក្ដី​ត្រូវការ​ជា​ចាំបាច់ ឬ​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ខណៈ​អ្នក​ឃ្លាំមើល​បង្ហាញ​ពី​ការ​មិន​ទុកចិត្ត​លើ​ការ​អះអាង​នេះ។ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ...

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច

ក្រុម​អ្នក​ឃ្លាំមើល​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា រិះគន់​ថា ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ហាក់​មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ដែល​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ខ្លួន​តែ​អ្នក​រិះគន់​រដ្ឋាភិបាល ដូចជា​សកម្មជន​បក្ស​ជំទាស់ និង​សកម្មជន​សង្គម​ជាដើម។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​លើកឡើង និង​ការ​រិះគន់​នានា​របស់​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ជុំវិញ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ដោយសារតែ​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ច្បាប់​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ស្រប​តាម​គោលការណ៍​សិទ្ធិមនុស្ស​ប៉ុណ្ណោះ មិនមែន​ជា​ការ​រិះគន់​ដោយ​គ្មាន​ហេតុផល និង​គ្មាន​ភស្តុតាង​នោះ​ទេ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ហ៊ាន​ប្រឈម​មុខ​ដោះស្រាយ​នឹង​ការ​រិះគន់​នានា​លើ​វិធានការ​ដែល​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន ជាជាង​ចេះ​តែ​បន្ត​គេចវេស​មិន​ទទួល​ខុសត្រូវ និង​ព្យាយាម​ដោះសា​យក​រួច​ខ្លួន ព្រោះថា​ការ​ធ្វើ​បែប​នេះ​មិនមែន​ជា​វិធី​ល្អ​ក្នុង​ការ​ជួយ​ឲ្យ​កម្ពុជា​មាន​នីតិរដ្ឋ​ពេញលេញ​នោះ​ទេ...

អ្នកវិភាគ​និង​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ថា​បញ្ហា​ជម្លោះ​ដីធ្លី​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ

អ្នកវិភាគ និង​អ្នក​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ បើសិនជា​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនព្រម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នោះ​ទេ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ប្រាប់ The Cambodia Daily ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង កាល​ពី​ម្សិលមិញ​បាន​ក្រើន​រំឭក​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ថា ជម្លោះ​ដីធ្លី​នឹង​ប៉ះពាល់​សន្លឹកឆ្នោត បើ​មិន​ព្យាយាម​ដោះស្រាយ​ដោយ​តម្លាភាព​នោះ។ លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល...

ក្រុម​សិទ្ធិមនុស្ស៖ ការ​សហការ​គ្នា​ហាមឃាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ជា​ការ​រំលោភ​ច្បាប់

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រតិកម្ម​ថា ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា និង​រដ្ឋមន្ត្រី​ថៃ ពិតជា​សហការ​គ្នា​ទប់ស្កាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ថៃ មែន​នោះ វា​គឺជា​ទង្វើ​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ជាង​នេះ​ទៀត វា​ក៏​បង្ហាញ​នូវ​រូបភាព​ដ៏​អាក្រក់​ចំពោះ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ផង​ដែរ​ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ថា សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ត្រូវ​បាន​ធ្វើឡើង និង​អនុញ្ញាត​យ៉ាង​ពេញលេញ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​រិះគន់ ឬ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ពួកគេ​គាំទ្រ។ ដោយឡែក​សង្គម​ផ្ដាច់ការ​មិន​អនុញ្ញាត​ឱ្យ​អនុវត្ត​សិទ្ធិ​បែប​នេះ​ទេ...

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឡើងវិញ​លើ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​សង្គម

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​បី​រូប​កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ និង​បញ្ឈប់​ការរិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​យុវជន​បរិស្ថាន ៣​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ក្រោម​ការ​ចោទ​ប្រកាន់​ថា ដោយសារតែ​ពួកគេ​បម្រើ​ការ​ឲ្យ​អង្គការ​ចាត់តាំង​ខុសច្បាប់​មក​ពី​ក្រៅ​ប្រទេស។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនេះ ព្រោះ​ថា​ក្នុង​នោះ​មាន​យុវជន ៣​រូប​ត្រូវ​បាន​ចាប់​ខ្លួន ចំណែក​យុវជន ១​រូប​ផ្សេង​ទៀត​មក​ទល់​នឹង​ពេល​នេះ ខាង​សាច់ញាតិ​មិន​ទាន់​បាន​ទទួល​ដំណឹង​នៅឡើយ​ទេ ក្រោយ​អាជ្ញាធរ​ស្រុក​កោះធំ...

Latest news