TAG
ស៊ុន ចន្ធី
សមាជិកគណបក្សភ្លើងទៀនត្រៀមបង្កើតបក្សថ្មីឈ្មោះថាគណបក្សកម្លាំងជាតិ
សមាជិកក្បាលម៉ាស៊ីនជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី សម្រេចលាឈប់ពីគណបក្សចាស់របស់ខ្លួន និងត្រៀមបង្កើតបក្សថ្មីដោយខ្លួនឯងដែលមានឈ្មោះថា «គណបក្សកម្លាំងជាតិ»។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី បានប្រកាសដើរចេញពីគណបក្សរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ថា ការលាលែងនេះគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែលោកបន្ថែមថា លោកនឹងបន្តសកម្មភាពជាអ្នកនយោបាយទៅមុខទៀតដដែល។
អតីតប្រធានបក្សខេត្តនៃគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ រូបនេះលើកឡើងថា លោកក៏អាចនឹងដឹកនាំគណបក្សនយោបាយណាមួយដែលមានឆន្ទៈពិតប្រាកដក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ និងលើកស្ទួយសិទ្ធិមនុស្ស ព្រមទាំងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរទៅថ្ងៃអនាគតផងដែរ។
បន្ទាប់ពីការប្រកាសលាឈប់ពីសមាជិកគណបក្សភ្លើងទៀន សារព័ត៌មានដែលមាននិន្នាការបម្រើនយោបាយឱ្យបក្សកាន់អំណាច Fresh News...