TAG
ស្រ៊ុន ស្រ៊ន
សមត្ថកិច្ចដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងសហការីបន្ទាប់ពីឃាត់ខ្លួនប្រហែលពីរម៉ោង
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា សោភា និងអ្នកធ្វើដំណើរជាមួយ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ដោះលែងឲ្យមានសេរីភាពឡើងវិញក្រោយពីមានការឃាត់ខ្លួនកាលពីល្ងាចថ្ងៃពុធ ទី២៤ ឧសភា នេះ អំឡុងពេលដែលពួកគេកំពុងធ្វើការផ្សាយបន្តផ្ទាល់អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅក្រុងក្រចេះ ខេត្តក្រចេះ។
សារព័ត៌មាន The Cambodia daily មិនអាចសុំការបំភ្លឺពាក់ព័ន្ធនឹងមូលហេតុនៃការឃាត់ខ្លួននេះពីសមត្ថកិច្ចខេត្តក្រចេះ បាននៅឡើយទេ។
ការឃាត់ខ្លួននេះ បន្ទាប់ពីពួកគាត់បានធ្វើដំណើរត្រឡប់មកពីផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅកម្ពុជាក្រោមវិញដោយឆ្លងកាត់ខេត្តក្រចេះ។
គិតមកដល់ពេលនេះ សារព័ត៌មាន The Cambodia daily...
លោក សារ៉ូ សុវិជ័យ ប្ដេជ្ញាមិនចុះចូលជាមួយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន
អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សុវិជ័យ ដែលប្រឆាំងដាច់ខាតនឹងការដឹកនាំមិនត្រឹមត្រូវរបស់លោក ហ៊ុន សែន ប្ដេជ្ញាមិនចុះចូលជាមួយបក្សកាន់អំណាចដែលកំពុងដឹកនាំរដ្ឋាភិបាលដោយប្រើអំណាចរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យដាច់ខាត ដោយសុខចិត្តទៅបួសជាព្រះសង្ឃ បើទោះបីជាសាច់ញាតិ និងមិត្តភ័ក្ដិរបស់ខ្លួនសម្រុកចូលដូចហ្វូងគោក៏ដោយ។
លោក សារ៉ូ សុវិជ័យ សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ ឧសភា នេះថា លោកមិនអាចចុះចូលជាមួយបក្សកាន់អំណាចដែលកំពុងធ្វើបាបប្រជាពលរដ្ឋពេញផ្ទៃប្រទេសដូចសព្វថ្ងៃនេះបានទេ។ លោកបន្ថែមថា លោកសុខចិត្តទៅបួសជាព្រះសង្ឃវិញប្រសើរជាង ព្រោះថាបើលោកចុះចូលជាមួយបក្សកាន់អំណាចទាំងដែលបក្សនេះនៅប្រព្រឹត្តអំពើទុច្ចរិតចំពោះជាតិបែបនេះ លោកច្បាស់ជាវេទនាដូចស្លាប់ទាំងរស់អ៊ីចឹង។
លោក សារ៉ូ...
សកម្មជនបក្សប្រឆាំងចាត់ទុកបេះដូងលោក ហ៊ុន សែន ជាបេះដូងក្រដាសដែលកប់ក្នុងដីរលួយ ត្រូវទឹករលាយនិងប៉ើងតាមខ្យល់
សកម្មជនបក្សប្រឆាំងចាត់ទុកបេះដូងមេដឹកនាំខ្មែរ លោក ហ៊ុន សែន ថាជាបេះដូងដែលគ្មានសាច់ គ្មានឈាមដូចបេះដូងក្រដាសដែលគេបានរៀបចំនៅមុខប្រាសាទអង្គរវត្តដូច្នោះដែរ ព្រោះថាបេះដូងក្រដាស គឺជាបេះដូងដែលកប់ក្នុងដីរលួយ ត្រូវទឹករលាយ ហើយត្រូវខ្យល់នឹងប៉ើងតាមខ្យល់ប៉ុណ្ណោះ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ទឹម សុជា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃចន្ទ ទី១៧ មេសា ថា...
ក្រុមអ្នកឃ្លាំមើលថាកម្ពុជានឹងដើរចូលទៅក្នុងដានប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្លួន
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា នៅពេលដែលប្រទេសកម្ពុជាបោះបង់ចោលការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យ នោះកម្ពុជានឹងដើរចូលទៅក្នុងដានប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្លួនដូចដែលធ្លាប់កើតមានមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនឹងឆ្ពោះទៅរកការដឹកនាំតាមរបបនយោបាយផ្ដាច់ការ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៨ មីនា ថា ប្រសិនបើប្រទេសកម្ពុជាបាត់បង់លទ្ធិប្រជាធិបតេយ្យ នោះពិតណាស់កម្ពុជានឹងប្តូរមកនូវរបបផ្ដាច់ការ ហើយរបបនេះនឹងធ្វើការផ្លាស់ប្ដូរច្បាប់ទាំងអស់ ជាពិសេសគឺរដ្ឋធម្មនុញ្ញ ដើម្បីគាបសង្កត់សិទ្ធិរបស់ពលរដ្ឋដែលជាការប្តូរមកវិញនូវការបើកសិទ្ធិកាន់តែធំទូលាយសម្រាប់អ្នកមានអំណាច ដែលពួកគេអាចធ្វើអ្វីៗស្រេចតែនឹងចិត្ត។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរូបនេះព្រមានថា នៅពេលដែលអំណាចរបស់អ្នកដឹកនាំអាចគាបសង្កត់ទៅលើច្បាប់កំពូលរបស់ប្រទេសបានហើយនោះ...
អ្នកឃ្លាំមើលសង្ស័យការដកកម្ពុជាចេញពីបញ្ជីប្រផេះ FATF អាចមានការសម្របសម្រួលនយោបាយជាមួយមហាអំណាច
ក្រុមអ្នកសង្កេតការណ៍សង្ស័យថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសលាងលុយកខ្វក់ អាចមានការសម្របសម្រួលនយោបាយដ៏ធំមួយរវាងលោក ហ៊ុន សែន ជាមួយមេដឹកនាំនៃប្រទេស G20 កាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយ សង្គម និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២៨ កុម្ភៈ ថា ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ...
លោក ហ៊ុន សែន ព្រមានលោក ស្រ៊ុន ស្រ៊ន កុំឱ្យតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
បុរសខ្លាំងលោក ហ៊ុន សែន ព្រមានសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសម្នាក់ថា កុំឲ្យតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះថាលោក ស្រ៊ុន ស្រ៊ន មិនមែនជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងនេះឡើយ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន សែន អះអាងថា នយោបាយឈ្នះឈ្នះ និងការកាត់ទោសខ្មែរក្រហមកន្លងមក មិនមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។
លោកក៏បង្ហាញពីមោទកភាពក្នុងការរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមបាន ដោយមានគេសរសើរទូទាំងពិភពលោក ហើយពលរដ្ឋក៏បានអបអរសាទរដែរ។ លោកបានដាក់ជាសំណួរថា...
ប្រធានាធិបតីបារាំងរម្លឹកឡើងវិញអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងជំនួបជាមួយលោក ហ៊ុន សែន
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងអំឡុងពេលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរម្លឹកឡើងវិញអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្ដីពីសន្តិភាពនៅកម្ពុជា បន្ទាប់ពីអង្គការសង្គមស៊ីវិលលើកឡើងថា លោក ហ៊ុន សែន មិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានពេញលេញ។
ការក្រើនរម្លឹកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឡើងវិញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាពេលនេះ ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលលើកឡើងថា លោក ហ៊ុន...
អ្នកឃ្លាំមើល៖ កិច្ចព្រមព្រៀងក្រុងប៉ារីសអាចជួយកម្ពុជារួចពីបំណុលនិងការត្រួតត្រារបស់បរទេស
សកម្មជនអត្ថាធិប្បាយខ្លឹមសារសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថាបើរដ្ឋាភិបាលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះនៅកម្ពុជា ២៣ ខែតុលា ឆ្នាំ១៩៩១ ឲ្យបានត្រឹមត្រូវ នោះនឹងមិនធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងបំណុលបរទេសវ័ណ្ឌក ថែមទាំងមិនឲ្យរដ្ឋបរទេសណាមួយហ៊ានត្រួតត្រាអធិបតេយ្យកម្ពុជាបានផងដែរ។
សកម្មជនសង្គមដែលតែងតែអត្ថាធិប្បាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានអះអាងកាលពីថ្ងៃទី៨ ខែមិថុនា ថា នៅពេលដែលកម្ពុជាកាន់តែអនុវត្តិកិច្ចព្រមព្រៀងនេះបានល្អ នោះប្រទេសហត្ថលេខីទាំងអស់កាន់តែគាំទ្រពលរដ្ឋខ្មែរឲ្យមានសិទ្ធិ និងអំណាចពេញលេញថែមទៀត។
មាត្រាជាច្រើននៃសន្ធិសញ្ញានេះ និងសេចក្តីថ្លែងការណ៍ស្ដីពីការស្ដារ និងការកសាងប្រទេសកម្ពុជាឡើងវិញទាំង ១៣ចំណុច តម្រូវឲ្យរដ្ឋាភិបាលកម្ពុជាកើតពីការបោះឆ្នោតដោយសេរី...
មន្ត្រីបក្សកាន់អំណាចថាដើម្បីរក្សាសន្តិភាព គឺពលរដ្ឋទៅបោះឆ្នោតជូនបក្សកាន់អំណាច
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ព្រមានថា ដើម្បីរក្សាសន្តិភាពឲ្យបានគង់វង្ស គឺប្រជាពលរដ្ឋត្រូវតែនាំគ្នាទៅបោះឆ្នោតជូនគណបក្សកាន់អំណាចដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃនេះ។
សមាជិកគណៈកម្មាធិការកណ្តាលបក្សកាន់អំណាច និងជាអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងក្នុងពិធីជួបជាមួយយុវជន និងសកម្មជនគណបក្សកាន់អំណាចនៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ថា ពេលប្រជាពលរដ្ឋមានទុក្ខលំបាក គឺមានតែគណបក្សកាន់អំណាចតែមួយគត់ដែលជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
មន្ត្រីបក្សកាន់អំណាចរូបនេះអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងសមាជិកបក្សរបស់ខ្លួនរួមគ្នាថែរក្សាសន្តិភាពដែលមេដឹកនាំខ្មែរ លោក ហ៊ុន សែន រកបានមកដោយលំបាកដោយការលះបង់អាយុជីវិត ដើម្បីបង្កើតឲ្យមានសន្តិភាព។ ដូច្នេះ...
សង្គមស៊ីវិលថាបក្សក្រៅរដ្ឋាភិបាលដែលចូលរួមការបោះឆ្នោតឃុំសង្កាត់ស្មើនឹងក្បត់រដ្ឋធម្មនុញ្ញ
សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកឡើងថា គណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងអស់ដែលចូលរួមការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ គឺស្មើនឹងនាំគ្នាចូលរួមជាមួយបក្សកាន់អំណាចរំលោភរដ្ឋធម្មនុញ្ញ។
សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២០ ខែមេសា ថា ដំណើរនៃការប្រព្រឹត្តិទៅក្នុងការការបោះឆ្នោតខាងមុខនេះ គឺជាដំណើរការមួយដែលពោរពេញទៅដោយភាពមិនប្រក្រតី ព្រោះថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានតួនាទីដឹកនាំកិច្ចការនេះ ត្រូវគេមើលឃើញថាស្ថិតក្រោមការរៀបចំរបស់បក្សកាន់អំណាចទាំងអស់។
លោក ស្រ៊ុន...