31 C
Phnom Penh

TAG

ស្រ៊ុន ស្រ៊ន

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​បដិវត្តន៍​ពី​ពលរដ្ឋ​ដែល​រង​ភាព​អយុត្តិធម៌

សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ថា​ទម្រង់​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ដែល​ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ និទ្ទណ្ឌភាព និង​អយុត្តិធម៌​សង្គម គឺជា​ហានិភ័យ​មួយ​ដែល​បង្ក​ទៅជា​បដិវត្តន៍​ពី​ពលរដ្ឋ​ខ្លួនឯង​ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌។ សកម្មជន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នៃ​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​១២ មេសា ថា រដ្ឋាភិបាល​មួយ​ដែល​យក​អំណាច ឬ​សម្ដី​មេដឹកនាំ​ទៅ​អនុវត្ត ជាជាង​ការ​អនុវត្ត​ច្បាប់​នៃ​ប្រទេស​របស់​ខ្លួន គឺជា​សញ្ញា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​បដិវត្តន៍​ពី​ពលរដ្ឋ​ខ្លួនឯង។ ជាក់ស្តែង កម្ពុជា​កំពុង​ស្ថិត​ក្នុង​ប្រទេស​ដែល​កំពុង​អនុវត្ត​ក្នុង​ទម្រង់​បែប​នេះ​រហូត​មក។ លោក ស្រ៊ុន...

អ្នក​ឃ្លាំមើល​បារម្ភ​កម្ពុជា​ធ្លាក់​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​និង​ទាសភាព​សេដ្ឋកិច្ច​របស់​ចិន

សកម្មជន​ដែល​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​កម្ពុជា​ពឹង​មហាអំណាច​ណា​មួយ​ផ្ដាច់មុខ នោះ​កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ និង​ទាសភាព​សេដ្ឋកិច្ច​របស់​មហាអំណាច​ជាមិនខាន។ សកម្មជន​កិច្ចព្រមព្រៀង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា ខ្មែរ​នឹង​លែង​មាន​សេដ្ឋកិច្ច​ជា​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​នឹង​ក្លាយ​ជា​កម្មករ​ដាច់ថ្លៃ​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​បរទេស ដូចជា​ទាសករ​លើ​ទឹកដី​របស់​ខ្លួន​ជា​រៀង​រហូត ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​សាង​ភាព​ឯករាជ្យ​ឱ្យ​កម្ពុជា​ដោយ​ខ្លួនឯង​បាន​ទេ​នោះ។ លោក ស្រ៊ុន ស្រ៊ន អះអាង​ថា...

Latest news