27 C
Phnom Penh

TAG

ស្រ៊ុន ស្រ៊ន

មន្ត្រី​បក្ស​កាន់​អំណាច​ថា​ដើម្បី​រក្សា​សន្តិភាព គឺ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជូន​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ព្រមាន​ថា ដើម្បី​រក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស គឺ​ប្រជាពលរដ្ឋ​ត្រូវតែ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​នេះ។ សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​កាន់​អំណាច និង​ជា​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​យុវជន និង​សកម្មជន​គណបក្ស​កាន់​អំណាច​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ថា ពេល​ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​តែ​មួយ​គត់​ដែល​ជួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា។ មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​សមាជិក​បក្ស​របស់​ខ្លួន​រួម​គ្នា​ថែរក្សា​សន្តិភាព​ដែល​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន រក​បាន​មក​ដោយ​លំបាក​ដោយ​ការ​លះបង់​អាយុ​ជីវិត ដើម្បី​បង្កើត​ឲ្យ​មាន​សន្តិភាព។ ដូច្នេះ...

សង្គម​ស៊ីវិល​ថា​បក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ស្មើ​នឹង​ក្បត់​រដ្ឋធម្មនុញ្ញ

សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើកឡើង​ថា គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ដែល​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ស្មើ​នឹង​នាំគ្នា​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច​រំលោភ​រដ្ឋធម្មនុញ្ញ។ សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ថា ដំណើរ​នៃ​ការ​ប្រព្រឹត្តិ​ទៅ​ក្នុង​ការ​ការ​បោះឆ្នោត​ខាងមុខ​នេះ គឺជា​ដំណើរការ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី ព្រោះ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​មាន​តួនាទី​ដឹកនាំ​កិច្ចការ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ស្ថិត​ក្រោម​ការ​រៀបចំ​របស់​បក្ស​កាន់​អំណាច​ទាំងអស់។ លោក ស្រ៊ុន...

កូនប្រុស​បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន ម៉ានី ថា​បដិវត្តន៍​ពណ៌​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​កម្ពុជា​ទេ

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​របស់​មេដឹកនាំ​ក្រាញ​អំណាច លោក ហ៊ុន សែន លើកឡើង​ថា ការ​ខ្វែង​ទស្សនៈ​គ្នា​ដោយ​ការ​តបត​គ្មាន​ក្រមសីលធម៌ គឺជា​ធាតុ​ផ្សំ​មួយ​យ៉ាង​សំខាន់​ដែល​អាច​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​គ្រប់​ពេលវេលា ហើយ​ដែល​នៅ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​ទឹកដី​កម្ពុជា​នៅឡើយ​ទេ។ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា បដិវត្តន៍​ពណ៌​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​ទឹកដី​កម្ពុជា​នៅឡើយ​ទេ ដូច្នេះ​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា គឺ​អាច​កើតមាន​គ្រប់​ពេល។ លោក ហ៊ុន ម៉ានី អះអាង​ថា ការ​ខ្វែង​ទស្សនៈ​គ្នា​ដោយ​ការ​តបត​ដែល​គ្មាន​ក្រមសីលធម៌ គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ពិត​ជា​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​ទឹកដី​កម្ពុជា​នៅឡើយ​ទេ។ ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​បដិវត្តន៍​ពី​ពលរដ្ឋ​ដែល​រង​ភាព​អយុត្តិធម៌

សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ថា​ទម្រង់​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ដែល​ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ និទ្ទណ្ឌភាព និង​អយុត្តិធម៌​សង្គម គឺជា​ហានិភ័យ​មួយ​ដែល​បង្ក​ទៅជា​បដិវត្តន៍​ពី​ពលរដ្ឋ​ខ្លួនឯង​ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌។ សកម្មជន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នៃ​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​១២ មេសា ថា រដ្ឋាភិបាល​មួយ​ដែល​យក​អំណាច ឬ​សម្ដី​មេដឹកនាំ​ទៅ​អនុវត្ត ជាជាង​ការ​អនុវត្ត​ច្បាប់​នៃ​ប្រទេស​របស់​ខ្លួន គឺជា​សញ្ញា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​បដិវត្តន៍​ពី​ពលរដ្ឋ​ខ្លួនឯង។ ជាក់ស្តែង កម្ពុជា​កំពុង​ស្ថិត​ក្នុង​ប្រទេស​ដែល​កំពុង​អនុវត្ត​ក្នុង​ទម្រង់​បែប​នេះ​រហូត​មក។ លោក ស្រ៊ុន...

អ្នក​ឃ្លាំមើល​បារម្ភ​កម្ពុជា​ធ្លាក់​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​និង​ទាសភាព​សេដ្ឋកិច្ច​របស់​ចិន

សកម្មជន​ដែល​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​កម្ពុជា​ពឹង​មហាអំណាច​ណា​មួយ​ផ្ដាច់មុខ នោះ​កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ និង​ទាសភាព​សេដ្ឋកិច្ច​របស់​មហាអំណាច​ជាមិនខាន។ សកម្មជន​កិច្ចព្រមព្រៀង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា ខ្មែរ​នឹង​លែង​មាន​សេដ្ឋកិច្ច​ជា​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​នឹង​ក្លាយ​ជា​កម្មករ​ដាច់ថ្លៃ​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​បរទេស ដូចជា​ទាសករ​លើ​ទឹកដី​របស់​ខ្លួន​ជា​រៀង​រហូត ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​សាង​ភាព​ឯករាជ្យ​ឱ្យ​កម្ពុជា​ដោយ​ខ្លួនឯង​បាន​ទេ​នោះ។ លោក ស្រ៊ុន ស្រ៊ន អះអាង​ថា...

Latest news