TAG
ហង្ស ពុទ្ធា
បក្សកាន់អំណាចទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដែលកំពុងដឹកនាំរដ្ឋាភិបាលដោយឯកបក្ស បានប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ។
គណបក្សកាន់អំណាចដែលដឹកនាំដោយបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២...
លោក មុត ចន្ថា ថាបក្សភ្លើងទៀនបង្កើតឱ្យមានមន្ទិលសង្ស័យចំពោះការចូលរួមបោះឆ្នោតឃុំ-សង្កាត់
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ប្រសិនបើគ្មានវិធានការផ្លូវច្បាប់ណាមួយទៅលើគណបក្សភ្លើងទៀន ដែលបានធ្វើសកម្មភាពរំលោភបំពានដោយបើកចំហទៅលើច្បាប់ស្ដីពីគណបក្សនយោបាយទេ នោះវានឹងបង្កើតឱ្យមានមន្ទិលសង្ស័យជាច្រើននៅពីក្រោយនៃការចូលរួមបោះឆ្នោតរបស់បក្សនេះ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ មិថុនា នេះថា បើផ្អែកតាមសម្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅមុនការបោះឆ្នោត និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សភ្លើងទៀននឹងចៀសមិនផុតពីការប្រឈមនឹងវិធានការច្បាប់នោះឡើយ។
លោក មុត ចន្ថា អះអាងថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាទាំងនោះបានចោទថា គណបក្សភ្លើងទៀនបានធ្វើសកម្មភាពរំលោភបំពានដោយបើកចំហទៅលើច្បាប់វិសោធនកម្មនៃច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសាលដីកាតុលាការកំពូល ជាដើម។
ការអះអាងនេះ...
គ.ជ.ប ព្រមានស៊ើបអង្កេតបក្សភ្លើងទៀនជុំវិញទំនាក់ទំនងនឹងលោក អៀ ចាន់ណា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានស៊ើបអង្កេតគណបក្សភ្លើងទៀន អំពីទំនាក់ទំនងជាមួយតំណាងយុវជនអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសន័រវែស (Norway) លោក អៀ ចាន់ណា បន្ទាប់ពីភ្នាក់ងារមានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ត្រូវបានសារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា Fresh News ស្រង់សម្ដីកាលពីថ្ងៃទី៣១ ឧសភា ថា គ.ជ.ប នឹងពិនិត្យបន្ថែមរវាងទំនាក់ទំនងគណបក្សភ្លើងទៀន និងលោក អៀ ចាន់ណា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣០...
លោក ហ៊ុន សែន ថាបើបក្សលោកឈ្នះឆ្នោត នោះពលរដ្ឋអាចរស់នៅដោយសុខដុមរមនា
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា បើសិនគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបានដឹកនាំប្រទេសបន្តទៀត នោះពលរដ្ឋអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ទោះបីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយមិនឱ្យចូលរួមការបោះឆ្នោតក៏ដោយ។
ថ្លែងក្នុងពិធីដាក់សម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូក្នុងទីក្រុងភ្នំពេញជំហានទី៤ នាថ្ងៃពុធ ទី២០ មេសា នេះ លោក ហ៊ុន សែន បានអំពាវនាវឲ្យមន្ត្រី និងអាជ្ញាធរត្រូវធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដោយសេរី។
លោក ហ៊ុន សែន បញ្ជាក់ថា បើសិនគណបក្សប្រជាជនកម្ពុជាដែលមានរូបលោកកំពុងដឹកនាំបច្ចុប្បន្នឈ្នះឆ្នោតបានដឹកនាំប្រទេសបន្តទៀត នោះអ្នកណាក៏នៅជាមួយគ្នាបានដែរ ខណៈបច្ចុប្បន្ន...
គ.ជ.ប៖ យ៉ាងហោចណាស់មានគណបក្សនយោបាយ១៧ចូលរួមការបោះឆ្នោតឃុំ-សង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញរបាយការណ៍របស់ខ្លួនថា យ៉ាងហោចណាស់មានគណបក្សនយោបាយចំនួន១៧ ដែលនឹងត្រូវចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បាឱ្យដឹងថា ការបោះឆ្នោតឃុំ-សង្កាត់សម្រាប់នីតិកាលទី៥ នេះ មានគណបក្សនយោបាយចំនួន១៧ បានដាក់បញ្ជីបេក្ខភាពមេឃុំ-ចៅសង្កាត់បម្រើឱ្យការបោះឆ្នោតឆ្នាំ២០២២។
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីចំនួនគណបក្សនយោបាយទាំង១៧ ដែលនឹងត្រូវចូលរួមការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ ខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជាមានបេក្ខជនឈរឈ្មោះចំនួន...