TAG
ហុង លីម
តុលាការផ្ដន្ទាទោសសកម្មជនសង្គមខ្មែរថាវរៈឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ផ្ដន្ទាទោសសកម្មជនសង្គម និងសកម្មជននយោបាយដែលកំពុងជាប់ឃុំសព្វថ្ងៃនេះឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ២លានរៀល ខណៈក្រុមអ្នកឃ្លាំមើលសង្គមសម្ដែងទស្សនៈទុទ្ទិដ្ឋិនិយមលើសាលក្រមរបស់តុលាការចំពោះសកម្មជនសង្គមទាំងនោះ។
តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមនៅថ្ងៃអង្គារ ទី២៦ តុលា នេះ ដោយសម្រេចកាត់ទោសសកម្មជនសង្គម ដូចជាអ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និងព្រះតេជព្រះគុណ កើត សារ៉ាយ...
បទវិភាគ៖ តើអ្នកនយោបាយណាខ្លះត្រូវចេញមុខសុំទោសបណ្ឌិត កែម ឡី ជាសាធារណៈ?
អ្នកសង្កេតការណ៍រកឃើញថា បណ្ឌិត កែម ឡី ត្រូវគេរៀបចំផែនការសម្លាប់ពីរលើកធំៗកាលពីពេលដែលលោកនៅមានជីវិត ហើយអ្នកនយោបាយធំៗពីររូបត្រូវមានសេចក្តីក្លាហានចេញមុខសុំទោសបណ្ឌិត កែម ឡី ជាសាធារណៈ ដើម្បីធ្វើជាគំរូដល់ក្មេងជំនាន់ក្រោយ និងបង្ហាញពីឆន្ទៈក្នុងការរួបរួមជាតិ។
មរណភាពរបស់បណ្ឌិត កែម ឡី បានធ្វើឲ្យពលរដ្ឋខ្មែរអ្នកស្នេហាជាតិស្ទើរមួយនគរ សោកស្តាយ និងទ្រហោយំលាយឡំទៅដោយការរៀបរាប់ពីសេចក្តីក្លាហាន គុណធម៌ និងឧត្ដមគតិរបស់លោក ដែលជាការបង្ហាញនូវសមានចិត្តរបស់អ្នកទាំងនោះថា ពួកគេពិតជាមានការសោកស្តាយជាទីបំផុត ដូច្នេះការបាត់បង់បណ្ឌិត កែម ឡី អាចបញ្ជាក់បានថា...
សហព័ន្ធខ្មែរអូស្ត្រាលីប្រកាសធ្វើបុណ្យគម្រប់ខួប៥ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី
សហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្មក្នុងរដ្ឋវ៉ិកតូរីយ៉ា ប្រកាសធ្វើបុណ្យគម្រប់ខួប ៥ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។
ប្រធានសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្មក្នុងរដ្ឋវ៉ិកតូរីយ៉ា លោក ហុង លីម នៅថ្ងៃទី៣០ ខែមិថុនា នេះបានប្រកាសធ្វើបុណ្យគម្រប់ខួប ៥ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ដោយអញ្ជើញពលរដ្ឋ និងជនរួមជាតិខ្មែរទាំងអស់ឲ្យមកចូលរួមពិធីបុណ្យនេះឲ្យបានច្រើនកុះករ។
ពិធីបុណ្យគម្រប់ខួប...