33.8 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រី​ថា​ប្រសិន​បើ​កម្ពុជា​មិន​បាន​ដក​ខ្លួន​ពី CLV នោះ​នឹង​ត្រូវ​ទទួល​ភារកិច្ច​រៀបចំ​កិច្ចប្រជុំ​ក្នុង​ខែ​ធ្នូ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ថា នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​នេះ ប្រទេស​កម្ពុជា​នឹង​ត្រូវ​ទទួល​ភារកិច្ច​រៀបចំ​កិច្ចប្រជុំ​អំពី «គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA» ប្រសិនបើ​ប្រទេស​កម្ពុជា​មិន​បាន​ដក​ខ្លួន​ចេញពី​ការ​អភិវឌ្ឍ​តំបន់​នេះ​រួម​គ្នា​កាលពី​ប៉ុន្មាន​ខែ​មុន​ទេ​នោះ។ ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទំនប់​អូរតេធិបតី ទំនប់​សែនសុខដុម និង​ទំនប់​សែនមនោរម្យ ក្នុង​ខេត្ត​មណ្ឌលគិរី ថ្ងៃទី​២៤ តុលា នេះ ថា​ការ​បន្ត​បំផុស​រឿង CLV-DTA គឺ​បង្ក​ឱ្យ​ខ្មែរ​បែកបាក់​ផ្ទៃក្នុង ដែល​ជា​ចេតនា​ដ៏​អាក្រក់​ពី​ក្រុម​ប្រឆាំង​ជ្រុលនិយម​នៅ​ក្រៅ​ស្រុក ខណៈ​ដែល​ប្រទេស​កម្ពុជា​ខិតខំ​យ៉ាង​លំបាក​ដើម្បី​ស្វែងរក​សន្តិភាព និង​អភិវឌ្ឍ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ លោក...

លោក សម រង្ស៊ី៖ របប​ផ្ដាច់ការ​នៅ​កម្ពុជា​នឹង​ដួល​រលំ​ដូច​បង់ក្លាដេស ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា របប​ដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​នឹង​ដួល​រលំ​ដូច​របប​ដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​បង់ក្លាដេស ក្នុង​ពេល​ឆាប់ៗ​នេះ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​កម្លាំង​តែ​មួយ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ តុលា នេះ​ថា សាលាក្ដី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បង់ក្លាដេស បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នកស្រី ហាស់ ស៊ីណា នៅ​ពេលនេះ បន្ទាប់ពី​ពលរដ្ឋ​បង់ក្លាដេស បាតុកម្ម​ទម្លាក់​ពី​អំណាច​ក្នុង​ករណី​សម្លាប់​រង្គាល​ក្រោម​អំណាច​ដឹកនាំ​របស់​គាត់ ដូច្នេះ​នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ក៏​អាច​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​សេរីភាព​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ។ លោក...

លោក ហ៊ុន ម៉ាណែត៖ កម្ពុជា​នឹង​មិន​អាច​ស្ថិត​នៅ​ជា​ប្រទេស​ក្រីក្រ​ទៀត​ទេ​នៅ​ឆ្នាំ​២០២៩ ខាង​មុខ​នេះ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​នឹង​មិន​ស្ថិត​នៅ​ជា​ប្រទេស​ក្រីក្រ​អស់​មួយ​ជីវិត​ដោយ​ពឹងផ្អែក​តែ​ទៅ​លើ​ការ​ផ្តល់​ឱ្យ​ពី​ប្រទេស​ជិតខាង​បន្ត​ទៀត​នោះ​ទេ​នៅ​ឆ្នាំ​២០២៩ ខាងមុខ ទោះបីជា​ត្រូវ​បាត់បង់​នូវ​គោលការណ៍​អនុគ្រោះ​មួយ​ចំនួន​ក៏ដោយ។ នៅ​ក្នុង​វីដេអូ​ឃ្លីប​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថ្លែង​នៅ​ក្នុង​ពិធី "អបអរ​សាទរ​ខួប ២០​ឆ្នាំ​ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក" ហើយ​ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ដែល​ជា​ឪពុក យក​ទៅ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ឡើងវិញ​នៅ​ថ្ងៃទី​២២ តុលា នេះ បាន​លើកឡើង​ពី​ការ​ចាកចេញ​របស់​កម្ពុជា​ពី​ប្រទេស​ក្រីក្រ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​ទៀត​នេះ។ លោក ហ៊ុន ម៉ាណែត...

លោក ហ៊ុន ម៉ាណែត លុប​ឈ្មោះ​មេបញ្ជាការ​រង​ខេត្ត​ប៉ៃលិន​ពាក់ព័ន្ធ​ការ​ធ្វើ​ទារុណកម្ម​ជនជាតិ​ចិន​ម្នាក់​ស្លាប់

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​លុប​ឈ្មោះ និង​បញ្ចប់​តួនាទី​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន លោក ស ប៊ុនសឿន ក្រោយពី​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ចិន​ម្នាក់​រហូត​ដល់​ស្លាប់ កាលពី​ខែ​សីហា កន្លង​ទៅ និង​ធ្លាប់​ប្រព្រឹត្ត​ហិង្សា​ជា​បន្តបន្ទាប់។ អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៧ តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​លុប​ឈ្មោះ​វរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ។ ប្រភព​ដដែល​បាន​អះអាង​ថា ការ​សម្រេច​លុប​ឈ្មោះ និង​ការ​បញ្ចប់​តួនាទី​លោក...

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឱ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២​សែន​រៀល​ចាប់ពី​ថ្ងៃ​នេះ​តទៅ

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ឱ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២​សែន​រៀល (២០០០០០​រៀល) ចំនួន ២០​លាន​សន្លឹក ចាប់ពី​ថ្ងៃ​នេះ​តទៅ ដើម្បី​អបអរ​សាទរ​ខួប ២០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៤ នេះ ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ និង​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២០​ម៉ឺន​រៀល (២០០០០០​រៀល)​ដែល​ជា​ក្រដាស​ប្រាក់​ធំ​បំផុត​របស់​កម្ពុជា ខណៈ​ក្រដាស​ប្រាក់​នេះ​ក៏​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​ពេល​នេះ​ដែរ។ លោក ហ៊ុន ម៉ាណែត...

នាយករដ្ឋមន្ត្រី​ប្រកាស​ផ្អាក​បញ្ជូន​និស្សិត​ខ្មែរ​ទៅ​អ៊ីស្រាអែល ប៉ុន្តែ​មិន​មាន​ផែនការ​ជួល​យន្តហោះ​ដឹក​និស្សិត​មក​វិញ​ទេ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត សម្រេច​ផ្អាក​បញ្ជូន​សិស្ស​និស្សិត​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​អ៊ីស្រាអែល ដោយសារ​សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន នៅតែ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​ផែនការ​ជួល​យន្តហោះ​ដឹកនាំ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ពេលនេះ​ទេ។ ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​អនុស្សាវរីយ៍ ៣០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ នៅ​ទីបញ្ជាការ​កងពលតូច​លេខ​៧០ នា​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្អាក​ការ​បញ្ជូន​សិស្ស​និស្សិត​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​អ៊ីស្រាអែល ដោយសារ​តំបន់​មជ្ឈិមបូព៌ា​កំពុង​មាន​ជម្លោះ​យ៉ាង​ក្តៅ​គគុក។ លោក ហ៊ុន...

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ពន្ធនាគារ​ម១ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ជប់លៀង​មួយ​ពី​ក្នុង​ពន្ធនាគារ

លោក ហ៊ុន ម៉ាណែត ឯកភាព​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ដែល​បាន​រៀបចំ​ចាត់​វិធានការ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ពន្ធនាគារ «ម១» ឬ​ហៅថា​គុក​ព្រៃស បន្ទាប់ពី​មាន​ឃ្លីប​វីដេអូ​មួយ​បែកធ្លាយ​តាម​បណ្ដាញ​សង្គម​ដែល​បង្ហាញ​ពី​ឧក្រិដ្ឋជន​ជនជាតិ​ចិន ប្រើប្រាស់​គ្រឿងញៀន​រាំរែក​ជប់លៀង​យ៉ាង​សប្បាយ​នៅ​ក្នុង​ពន្ធនាគារ។ ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​ខួប ៣០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ ព្រឹក​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៤ នេះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឱ្យ​ពិនិត្យ និង​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ករណី​ជនជាតិ​ចិន និង​ខ្មែរ​ជប់លៀង​រាំរែក...

ចក្រភព​អង់គ្លេស​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឈប់​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ

ឯកអគ្គរាជទូត​អង់គ្លេស ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ព្រមទាំង​បើក​លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សារព័ត៌មាន។ ការ​ជំរុញ​នេះ ក្នុង​ជំនួប​រវាង​ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី កាលពី​ថ្ងៃទី​១០ ខែ​តុលា។ ក្នុង​ជំនួប​នេះ លោក Dominic Williams បាន​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​វេទិកា​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស និង​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។...

នាយករដ្ឋមន្ត្រី​ថា​ករណី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គ្មាន​អ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់ តែ​អ្នកវិភាគ​មិន​ជឿ

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ដែល​មាន​លក្ខណៈ​ច្របូកច្របល់​ជុំវិញ​ការ​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គឺជា​សម្ដី​កូនក្មេង​ដែល​មិន​ទាន់​យល់​ពី​ល្បិច​កិច្ចកល​លោក ហ៊ុន សែន។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត លើកឡើង​ផ្ទុយ​គ្នា​ពី​លោក ហ៊ុន...

អ្នកវិភាគ​នយោបាយ​ចាត់ទុក​របៀប​ដឹកនាំ​នៅ​កម្ពុជា​ជា​របប​ដឹកនាំ​គ្រួសារ​កុម្មុយនីស្ត​ផ្ដាច់ការ

អ្នកវិភាគ​នយោបាយ ចាត់ទុក​របៀប​ដឹកនាំ​នៅ​កម្ពុជា​ជា​របប​ដឹកនាំ​គ្រួសារ​កុម្មុយនីស្ត ដែល​មិន​មែន​ជា​ការ​ដឹកនាំ​ដោយ​របប​កុម្មុយនីស្ត​របស់​បក្ស​កុម្មុយនីស្ត​ដូច​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន​ឡើយ។ អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី អ្នកស្រី ឃួន សុដារី ជា​ប្រធាន​រដ្ឋសភា ចំណែក​ព្រះមហាក្សត្រ​ជា​ប្រមុខរដ្ឋ ប៉ុន្តែ​ការ​ដឹកនាំ​ជាក់ស្ដែង គឺ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​បង្គាប់​បញ្ជា​ទៅវិញ រួម​ទាំង​តុលាការ​ផង​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន...

Latest news

© 2021, ដេលី. All rights reserved.