33.8 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ពិនិត្យ​ករណី​មន្ត្រី​គយ​បើក​រថយន្ត​បុក​មនុស្ស​ស្លាប់ ៤​នាក់​ជាប់​ពន្ធនាគារ​តែ​៥​ឆ្នាំ​ឡើង​វិញ

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត បញ្ជា​ទៅ​លោក កើត រិទ្ធ ធ្វើ​អធិបញ្ជា​ទៅ​អគ្គព្រះរាជអាជ្ញា ដើម្បី​ប្តឹង​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍ ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​មន្ត្រី​គយ​ដែល​បើក​រថយន្ត​បុក​មនុស្ស​ស្លាប់ ៤​នាក់​ជាប់​ពន្ធនាគារ​តែ ៥​ឆ្នាំ។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ប្រើ​អំណាច​របស់​ខ្លួន​តាម​ច្បាប់​ឱ្យ​គោលការណ៍​ទៅ​អគ្គព្រះរាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍ ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ឱ្យ​ពិនិត្យ​មើល​ឡើងវិញ​ការ​ផ្ដន្ទាទោស​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់​ចំនួន...

នាយករដ្ឋមន្ត្រី​ប្ដេជ្ញា​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន ទោះបី​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន​ដូច​មុន​ដដែល បើ​ទោះបី​រដ្ឋាភិបាល​ប្រកាស​ដក​ខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយ​ក៏ដោយ។ លោក ហ៊ុន ម៉ាណែត ដែល​កំពុង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ត​ពី​ឪពុក ចេញ​សារ​សំឡេង​ពិសេស​ប្រវែង​ជាង ៤​នាទី​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ខ្លាច​រាជរដ្ឋាភិបាល​ឈប់​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន បន្ទាប់ពី​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា...

ខេត្ត​ចំនួន​៤ រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​មិន​បង្ក​គ្រោះ​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អះអាង​ថា ខេត្ត​ចំនួន​៤ កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​ស្ថានភាព​នៃ​ជំនន់​នេះ​មិន​ធ្ងន់ធ្ងរ និង​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​នៅឡើយ​ទេ។ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែ​កញ្ញា នេះ យ៉ាងហោចណាស់​មាន​ខេត្ត​ចំនួន​៤ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង មាន​ដូចជា ខេត្ត​ព្រះសីហនុ ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ត្បូងឃ្មុំ។ លោក​ថា ស្ថានភាព​នៃ​ជំនន់​នេះ​មិន​ធ្ងន់ធ្ងរ និង​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​នៅឡើយ​ទេ។ ប្រភព​ដដែល​បាន​អះអាង​ថា ខេត្ត​ក្រចេះ...

លោក ហ៊ុន សែន សម្រេច​ដក​ខេត្ត​ខ្មែរ​ទាំង​៤​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ហើយ

មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​ដក​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយ​ចាប់ពី​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​តទៅ។ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ទាំង​យប់​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា កន្លង​ទៅ​នេះ...

លោក ហ៊ុន ម៉ាណែត បញ្ជា​អាជ្ញាធរ​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដោយសារ​គ្រោះ​ធម្មជាតិ

លោក ហ៊ុន ម៉ាណែត បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​កងកម្លាំង​ប្រដាប់​អាវុធ​ត្រៀម​ខ្លួន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នៅ​ពេល​ខាងមុខ ខណៈ​តំបន់​មួយ​ចំនួន​កំពុង​ជួប​គ្រោះ​ទឹកជំនន់​ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​វិសម្ពាធ​ទាប។ នៅ​ក្នុង​សារ​សំឡេង​ពិសេស​មួយ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៨ កញ្ញា នេះ លោក ហ៊ុន ម៉ាណែត បាន​ណែនាំ​ដល់​បណ្តា​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន និង​អភិបាល​រាជធានី-ខេត្ត និង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ឲ្យ​ត្រៀម​លក្ខណៈ​សម្រាប់​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្នុង​ករណី​គ្រោះ​ទឹកជំនន់​កើត​មាន​ជាយថាហេតុ។ ប្រភព​ខាងលើ​អះអាង​ថា ដោយសារតែ​ឥទ្ធិពល​ព្យុះ​បាន​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ បង្ក​ការ​លិចលង់​នៅ​បណ្តា​ប្រទេស​ជិតខាង​កម្ពុជា អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា​ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ដោះស្រាយ​ឱ្យ​ទាន់​ពេល ជាពិសេស​ការ​ជួយ​សង្គ្រោះ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ។ បណ្តា​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា កំពុង​ទទួល​រង​ទឹកជំនន់ ដូចជា ខេត្ត​ព្រះសីហនុ...

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដឹក​ទេសចរ​គ្មាន​ជំនាញ​រឿង​ព្រំដែន​ទៅ​ទស្សនា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

ទន្ទឹម​គ្នា​នឹង​ការ​ពុះកញ្ជ្រោល​ជំទាស់​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត បាន​ប្រឹង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​លេង​ខេត្ត​ប៉ែក​ឦសាន​ដោយ​ឥត​គិត​ថ្លៃ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចាត់ទុក​ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​មើល​ខេត្ត​ភាគ​ឦសាន​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ថា​ជា​ឆាកល្ខោន​នយោបាយ​ប្រជាភិថុតិ​របស់​លោក ហ៊ុន សែន ដើម្បី​បង្វែរ​សភាពការណ៍​ពី​ការ​ទាមទារ​របស់​ពលរដ្ឋ​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​នេះ។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា...

ពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ចុង​ខែ​កញ្ញា

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​របស់​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV DTA) នៅ​ចុង​ខែ​កញ្ញា នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​ដែល​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​វៀតណាម នៅ​ថ្ងៃ​អនាគត។ គណៈកម្មាធិការ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា នេះ​ថា បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ នឹង​ប្រារព្ធ​នៅ​ទីក្រុង​កង់ប៊ែរ៉ា នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ខាងមុខ​នេះ នៅ​មុខ​ស្ថានទូត​ខ្មែរ ដែល​ជា​មហា​បាតុកម្ម​ដ៏​ធំ ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​លើ​ទឹកដី​អូស្ត្រាលី...

លោក ហ៊ុន ម៉ាណែត ប្រកាស​បន្ត​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ស្រប​ពេល​លោក​បន្ត​ចាប់​ខ្លួន​អ្នក​មាន​មតិ​ផ្ទុយ​ដាក់​គុក

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​បន្ត​ធ្វើ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ជា​ការងារ​អាទិភាព ដើម្បី​ពង្រឹង និង​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ក្នុង​រដ្ឋាភិបាល​នីតិកាល​ទី​៧។ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​មេធាវី និង​សិក្ខាកាម​មេធាវី នៅ​ថ្ងៃទី​០៥ ខែ​កញ្ញា លោក ហ៊ុន ម៉ាណែត បាន​អួត​ថា ទិសដៅ​ការងារ​កែទម្រង់​វិស័យ​យុត្តិធម៌​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​បន្ត​ចាត់ទុក «ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌» ជា​ការងារ​អាទិភាព និង​បាន​រៀបចំ​ការងារ​កែទម្រង់​នេះ​ជា​មុំ​មួយ​សំខាន់​ក្នុង​ចំណោម​មុំ​ទាំង​៥ ដែល​បង្កើត​បាន​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ...

អ្នក​សង្កេតការណ៍​ថា​របប​គ្រប់គ្រង​ត​វង្ស​ត្រកូល គឺជា​របប​បំផ្លាញ​សង្គម​ជាតិ​រាប់​ជំនាន់​ទៅ​ថ្ងៃ​មុខ

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ សេង វណ្ណលី បាន​អះអាង​ថា សង្គម​ជាតិ​ណា​ដែល​ដឹកនាំ​តាម​បែប​សន្តតិវង្ស សង្គម​ជាតិ​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បំផ្លិចបំផ្លាញ​ត​ជំនាន់ ព្រោះ​របប​ដឹកនាំ​ត​ត្រកូល​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រង​នូវ​ការ​បំផ្លាញ​រាប់​ជំនាន់​ទៅ​ថ្ងៃ​មុខ។ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា នៅ​ពេល​បុគ្គល ឬ​ក្រុម​ណា​មួយ​មាន​អំណាច​លើសលប់ ទំនោរ​នៃ​ការ​ប្រព្រឹត្ត និង​ការ​ការពារ​អំពើពុករលួយ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​របស់​ពួកគេ អាច​នឹង​កើតមាន​ខ្ពស់​ដោយ​ពិតប្រាកដ។ លោក​ថា អំណាច​តែងតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​អាជ្ញា ឥទ្ធិពល និង​ការ​គ្រប់គ្រង​មួយ​ដែល​នាំ​ឱ្យ​អ្នក​កាន់​អំណាច​ទទួល​អារម្មណ៍​ថា...

រដ្ឋាភិបាល​ថា​ពលរដ្ឋ​ចូល​បច្ច័យ​ដល់​មូលនិធិ​ធ្វើ​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​បាន​ជាង​១១​លាន​ដុល្លារ​ត្រឹម​ចុង​ខែ​សីហា

រាជរដ្ឋាភិបាល​អះអាង​ថា ប្រមូល​ថវិកា​បាន​ជាង ១១​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​យុទ្ធនាការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន គិត​ត្រឹម​ថ្ងៃទី​២៨ សីហា ដែល​ថវិកា​ទាំងនោះ​បាន​មកពី​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈ​ការ​ប្រកាស​អំពាវនាវ​ពី​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។ យោង​តាម​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន បាន​ឲ្យ​ដឹង​ថា ត្រឹម​ពេល​មួយ​សប្តាហ៍ រដ្ឋាភិបាល​កៀរគរ​ប្រជាពលរដ្ឋ​បរិច្ចាគ​លុយ​បាន​ជាង ១១​លាន​ដុល្លារ​អាមេរិក ក្នុង​ចំណោម​អ្នក​ចូលរួម​ប្រមាណ ១៨​ម៉ឺន​នាក់។ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល និង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដោយ​បាន​ទទួល​ដំណឹង​ថា មូលនិធិ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ដោយ​ផ្ដោត​លើ​ការ​ស្ថាបនា​ផ្លូវថ្នល់ ត្រូវ​បាន​ចូលរួម​ដោយ​ប្រជាជន​នៅ​តាម​មូលដ្ឋាន។ អ្នក​សង្កេតការណ៍​ខ្មែរ​និយាយ​ថា នេះ​អាច​ចាត់ទុក​ជា​សញ្ញា​នៃ​ការ​ស្រឡាញ់​ជាតិ​មាតុភូមិ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស...

Latest news

© 2021, ដេលី. All rights reserved.