30.7 C
Phnom Penh

TAG

អំ សំអាត

តុលាការ​កំពូល​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​សមាជិក​សហគមន៍​ឡពាង​ទាំង​ដែល​សមាជិក​ម្នាក់​បាន​ស្លាប់

តុលាការ​កំពូល​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​លើ​សមាជិក​សហគមន៍​ឡពាង បី​នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស» និង​បទ «ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា» យោង​តាម​មាត្រា​៥០៤ និង​៤១១ នៃ​ក្រមព្រហ្មទណ្ឌ​ដដែល តាម​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ខណៈ​ពលរដ្ឋ​រងគ្រោះ​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ។ យោង​តាម​ការ​ចុះផ្សាយ​ព័ត៌មាន​របស់​អង្គការ​លីកាដូ (Licadho) នៅ​ថ្ងៃទី​២៥ ខែ​មីនា នេះ បាន​ឲ្យ​ដឹង​ថា តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​លើ​សមាជិក​សហគមន៍​ឡពាង ចំនួន​បី​នាក់ មាន​លោក ញឹម ញឿន លោក រាជ សីម៉ា...

កម្ពុជា​មិន​ទាន់​ទទួល​ដំណឹង​ផ្លូវការ​ពី​ការ​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​លឿង​របស់​អាមេរិក​នៅឡើយ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា កម្ពុជា​មិន​ទាន់​ទទួល​បាន​ដំណឹង​ជា​ផ្លូវការ​ណា​មួយ​ពាក់ព័ន្ធ​ការ​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​លឿង​របស់​អាមេរិក ក្នុង​ចំណោម ៤៣​ប្រទេស ដែល​រឹត​បន្តឹង​ប្រជាជន​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​នៅឡើយ​ទេ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា កម្ពុជា​កំពុង​រក​ព័ត៌មាន​បន្ថែម​ជុំវិញ​នឹង​សេចក្ដី​ព្រាង​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​រឹត​បន្តឹង​ប្រជាជន​ប្រមាណ ៤៣​ប្រទេស​ចូល​ទឹកដី​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រូប​នេះ​ថា ជំហរ​កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ពេញលេញ​ជាមួយ​អាមេរិក។ លើស​ពី​នេះ បាន​ជំរុញ​ការ​ពន្លឿន​លើ​កិច្ចការ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​គ្រោង​បញ្ជូន​ចេញ​មក​វិញ​ផង​ដែរ។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​និង​កំពុង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​អាមេរិក។ ទាក់ទិន​នឹង​បញ្ហា​ខាងលើ លោក អំ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ (LICADHO)...

ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ​អន្តរជាតិ៖ ពលរដ្ឋ​កម្ពុជា​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍

ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ​អន្តរជាតិ​មួយ​ឈ្មោះ 60 Decibels បាន​រក​ឃើញ​ថា កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការ​ចំណាយ​លើ​អាហារ។ របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ​អន្តរជាតិ 60 Decibels បាន​ចេញ​នៅ​ខែ​វិច្ឆិកា នេះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំនួន ១៣៩៨​នាក់ ដែល​ក្រុមហ៊ុន​នេះ​បាន​សម្ភាស ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន ៣២% កំពុង​ជួប​បញ្ហា​ធុញថប់​ក្នុង​ការ​បង់ប្រាក់​សង​ត្រឡប់ ខណៈ ៧៥% ទៀត អះអាង​ថា ពួកគេ​ពុំ​មាន​បញ្ហា​បង់ប្រាក់​ឡើយ។ របាយការណ៍​ដដែល​បន្ត​ថា ក្នុង​ឆ្នាំ​២០២៤ នេះ...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​ខេត្ត​ទាំងអស់​យក​តម្រាប់​តាម​ខេត្ត​តាកែវ ទម្លាក់​ផ្ទាំង​ប៉ាណូ​ផ្សាយ​គ្រឿងស្រវឹង​តាម​ទី​សាធារណៈ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ស្នើ​ឲ្យ​គ្រប់​រដ្ឋបាល​ខេត្ត​ទាំងអស់ គួរ​យក​តម្រាប់​តាម​អភិបាល​ថ្មី​ខេត្ត​តាកែវ ដែល​បាន​ប្រកាស​ទម្លាក់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ចោល​ទាំងអស់​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចេញ​វិធានការ​ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​តាម​ទី​សាធារណៈ​នៅ​ទូទាំង​ប្រទេស។ លោក អំ សំអាត នាយក​កិច្ចការ​ទូទៅ​អង្គការ​លីកាដូ បាន​ថ្លែង​ថា គ្រប់​រដ្ឋបាល​ខេត្ត​ទាំងអស់​គួរ​យក​តម្រាប់​តាម​អភិបាល​ថ្មី​ខេត្ត​តាកែវ លោក វ៉ី សំណាង ដែល​បាន​ប្រកាស​ទម្លាក់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ចោល​ទាំងអស់​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​តាកែវ។ ប្រភព​ដដែល​បាន​អះអាង​ថា ជា​ការ​កត់សម្គាល់ ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងស្រវឹង​តាម​ទី​សាធារណៈ និង​តាម​បណ្ដាញ​សង្គម​ហាក់​នៅតែ​មាន​ភាព​គគ្រឹកគគ្រេង និង​មាន​កំណើន​ខ្លាំង​នា​ពេល​សព្វថ្ងៃ​នេះ។ លោក​ថា លោក​សាទរ​ចំពោះ​ការ​សើរើ​ឯកសារ​ដែល​ព្រមព្រៀង​ឱ្យ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​តាម​ទី​សាធារណៈ។ ថ្លែង​នៅ​ក្នុង​ឱកាស​ប្រកាស​ចូល​កាន់​តំណែង​របស់​អភិបាល​ខេត្ត​កំពង់ធំ...

មន្ត្រី​អង្គការ​លីកាដូ​ចាត់ទុក​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ជា​ការ​គំរាមកំហែង​និង​បំភិតបំភ័យ​សកម្មជន​សង្គម

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​សិទ្ធិមនុស្ស (លីកាដូ) លោក អំ សំអាត អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ដោយ​ឥត​លក្ខខណ្ឌ ពីព្រោះ​ការ​ចាប់​ខ្លួន​នេះ​គឺជា​ការ​បំភិតបំភ័យ​ដល់​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម បរិស្ថាន និង​កិច្ចការ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ លោក អំ សំអាត បាន​ចេញ​វីដេអូ​មួយ​នៅ​ថ្ងៃទី​១០ ខែ​ឧសភា នេះ ដោយ​អះអាង​ថា រាល់​សកម្មភាព​របស់​លោក កើត សារ៉ាយ...

តុលាការ​ចាប់ផ្ដើម​ស៊ើប​អង្កេត​បណ្តឹង​របស់​បក្ស​ប្រជាជន​លើ​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​អាដហុក

សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ស៊ើបអង្កេត​លើ​សំណុំរឿង​បណ្តឹង​បរិហារ​កេរ្តិ៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​អាដហុក (Adhoc) ដោយ​កោះហៅ​ភាគី​ទាំង​សងខាង​ចូល​បំភ្លឺ​កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៤។ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល បាន​បញ្ជាក់​នៅ​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​នៃ​ការ​ស៊ើបអង្កេត និង​បាន​កោះហៅ​ភាគី​ទាំងអស់ ដើម្បី​ស្តាប់​ចម្លើយ និង​ប្រមូល​ព័ស្តុតាង​ក្នុង​សំណុំរឿង​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក ស៊ឹង សែនករុណា។ យោង​តាម​ដីកា​កោះ​របស់​លោក ប្លង់ សុផល តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ...

សង្គម​ស៊ីវិល៖ ការ​ទាមទារ​ឱ្យ​លុប​វីដេអូ​ឈាម​បាតុករ​បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​រឹតត្បិត​ធ្ងន់ធ្ងរ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ការ​ទាមទារ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​លុប​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ព្រោងព្រាត​តាម​បណ្ដាញ​ទំនាក់ទំនង​ផ្សេងៗ​នៅ​ក្នុង​ខួប ៩​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កំពុង​រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មករា នេះ​ថា ការ​បង្ហោះ​វីដេអូ​ដែល​មាន​បំណង​ទាមទារ​នូវ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ បាត់​ខ្លួន និង​រង​របួស​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​កាលពី ៩​ឆ្នាំ​មុន មិនមែន​ជា​រឿង​ខុស​ច្បាប់ ឬ​នាំ​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​នោះ​ទេ តែ​បែរ​ជា​សមត្ថកិច្ច​ទាមទារ​ឱ្យ​លុប​វីដេអូ​នេះ​ទៅវិញ ខណៈ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​នៅតែ​ស្ងាត់​សូន្យ​នៅឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ថា ការ​ជំរុញ​ឱ្យ​លុប​វីដេអូ​នេះ​ចេញពី​បណ្ដាញ​សង្គម​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ...

មន្ត្រី​អង្គការ​៤​ប្រកាស​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ចម្រៀង​ឈាម​បាតុករ​និង​ចែកចាយ​បន្ត

ប្រធាន​អង្គការ​សមាគម​ចំនួន ៤ ប្រកាស​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​អញ្ជើញ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការ​បង្ហោះ និង​ចែកចាយ​បន្ត​នូវ​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ»។ ប្រធាន​អង្គការ​សមាគម​ចំនួន​៤ រួម​មាន​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក អំ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ លោក មឿន តុលា នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) និង​លោក វន់ ពៅ...

ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ក្រោម​ហេតុផល​រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី

សាលា​ឧទ្ធរណ៍​នៃ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ពី​មេធាវី​នោះ​ទេ ក្រោម​ហេតុផល​ថា រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី ខណៈ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ។ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ស្នើ​ដោយ​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នា​ថ្ងៃ​ពុធ ទី​២៨ ធ្នូ នេះ ហើយ​សម្រេច​ប្រកាស​សាលដីកា​នា​ថ្ងៃ​ដដែល។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន...

តុលាការ​កំពូល​បដិសេធ​មិន​ឱ្យ​លោក អៀរ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ក្រៅ​ឃុំ

តុលាការ​កំពូល​សម្រេច​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប គឺ​លោក អៀរ ចាន់ណា។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក និល ណុន នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា នេះ បាន​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ដែល​បាន​ឃុំ​ខ្លួន​លោក អៀរ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ពន្ធនាគារ​ព្រៃស។ លោក និល ណុន ចាត់ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឱ្យ​លោក អៀរ ចាន់ណា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ជា​រឿង​ត្រឹមត្រូវ។ លោក អៀរ ចាន់ណា...

Latest news

© 2021, ដេលី. All rights reserved.