TAG
អ៊ាប សេង
ក្រុមអ្នកតស៊ូមតិទាមទារឱ្យតុលាការកម្ពុជាទម្លាក់ការចោទប្រកាន់ពីលោក គឹម សុខ
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក ទាមទារឱ្យតុលាការកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកវិភាគឯករាជ្យ លោក គឹម សុខ ដោយយកគំរូតាមតុលាការប្រទេសបារាំង។
អគ្គលេខាធិការវេទិកាពលរដ្ឋ លោក អ៊ាប គឹមសេង បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះថា ផ្អែកតាមបណ្ដឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា នៅតុលាការបារាំង ដែលបានប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍...
អ្នកឃ្លាំមើលថាអ្នកនយោបាយប្រឆាំងមិនហ៊ានចេញមុខរកយុត្តិធម៌ឲ្យយុវជន ថែល ធីលែន
ក្រុមអ្នកឃ្លាំមើលរិះគន់ថា អ្នកនយោបាយរបស់បក្សប្រឆាំងគិតតែពីផលប្រយោជន៍ខ្លួនឯង ជាជាងផលប្រយោជន៍ជាតិ ដោយនាំគ្នាលាក់ខ្លួនមិនចេញមុខរកយុត្តិធម៌ឱ្យយុវជន ថែល ធីលែន ដែលហ៊ានចេញមុខទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលគម្រោងផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍នៅកម្ពុជា។
អគ្គលេខាធិការនៃវេទិកាពលរដ្ឋ លោក អ៊ាប គឹមសេង បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៦ ខែតុលា ថា គណបក្សនយោបាយដែលមាននិន្នាការប្រឆាំងបច្ចុប្បន្ននេះគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងគិតគូរ ពីផលប្រយោជន៍ជាតិ ដូច្នេះទាំងសកម្មជន...
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ ប្តូរឈ្មោះទៅជា វេទិកាពលរដ្ឋ
ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) បានសម្រេចប្តូរឈ្មោះរបស់ខ្លួនទៅជា «វេទិកាពលរដ្ឋ (People Forum)» បន្ទាប់ពីផ្លាស់ប្ដូរសមាសភាពអ្នកដឹកនាំ។
អនុប្រធានវេទិកាពលរដ្ឋ (People Forum) ឬហៅកាត់ថា (វ.ព.រ) លោក ម៉ែន ណាត បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ថា ក្រោយកិច្ចប្រជុំរួម ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ បានសម្រេចប្ដូរឈ្មោះជាផ្លូវការពី «ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ...
សិក្ខាសាលាដឹកនាំដោយលោក សម រង្ស៊ី មិនរំលេចឈ្មោះលោក កឹម សុខា ក្នុងការទាមទារឱ្យដោះលែងទេ
សិក្ខាសាលានៅសហរដ្ឋអាមេរិកដែលដឹកនាំដោយអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី កាលពីសប្តាហ៍មុន បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជារៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែមិនបានទាមទារឲ្យលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់លោក កឹម សុខា ដែលកំពុងជាប់បណ្តឹងពីបទក្បត់ជាតិដែលមានអាមេរិកនៅពីក្រោយនោះទេ។
គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បានផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ខ្លួន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ថា គណៈកម្មាធិការអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បានសម្រេចដាក់ចេញនូវផែនការសម្រាប់ឆ្នាំ២០២២ ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទទៅលើអ្នកទោសនយោបាយ...
ក្រុមតស៊ូមតិ៖ លោក ហ៊ុន សែន ប្រៀបដូចចោរម្នាក់ហើយតាំងខ្លួនជាអាជ្ញាកណ្ដាលទៅជួយចោរម្នាក់ទៀតនៅភូមា
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ បានប្រៀបធៀបថា លោក ហ៊ុន សែន ប្រៀបដូចជាចោរម្នាក់ ហើយតាំងខ្លួនជាអាជ្ញាកណ្ដាលទៅជួយដោះស្រាយបញ្ហាឲ្យចោរដូចគ្នាម្នាក់ទៀតនៅប្រទេសភូមា។ ដូច្នេះ តើជនរងគ្រោះដោយសារអំពើលួចប្លន់របស់ចោរម្នាក់នោះ នឹងអាចឱ្យជនរងគ្រោះ គឺពលរដ្ឋភូមា ទទួលបាននូវយុត្តិធម៌ពិតប្រាកដដូចម្តេច។
អនុប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក អ៊ាប សេង បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី១៤ ធ្នូ ដោយប្រតិកម្មទៅនឹងការលើកឡើងរបស់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី។
កាលពីថ្ងៃទី១១...
ក្រុមតស៊ូមតិ៖ ច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាកើតចេញពីសភាអាមេរិក មិនមែនដោយសារលោក សម រង្ស៊ី នោះទេ
ក្រុមអ្នករិះគន់និយាយថា ពួកគេពិតជារអៀសខ្លួនជំនួសអ្នកលេងល្ខោននយោបាយដែលឃោសនាថា ច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាដែលមានការគាំទ្រលើសលប់ពីរដ្ឋសភាអាមេរិក គឺដោយសារតែមេដឹកនាំរបស់ពួកគេទៅជួបជាមួយសមាជិករដ្ឋសភាអាមេរិក ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យគាំទ្រច្បាប់នេះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃនេះថា លោកមិនភ្ញាក់ផ្អើលនោះទេនៅពេលដែលសមាជិករដ្ឋសភាអាមេរិកជំរុញឲ្យមានការអនុម័តច្បាប់ដាក់ទណ្ឌកម្មលើមេដឹកនាំធំៗនៃរដ្ឋាភិបាលក្រុងភ្នំពេញ ដែលរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ព្រោះថាច្បាប់នេះ គឺតែងហើមស្រកៗទៅតាមទំនោរភូមិសាស្ត្រនយោបាយក្នុងតំបន់ជាប្រចាំតែប៉ុណ្ណោះ។
លោកអះអាងថា នៅពេលដែលមេដឹកនាំនយោបាយធំៗរបស់កម្ពុជាទាល់ច្រកនយោបាយរៀងៗខ្លួន ពួកគេកាន់តែបើកឆាកលេងល្ខោននយោបាយដោយឥតអៀនខ្មាស ដើម្បីកុហកពលរដ្ឋខ្លួនឯង ខណៈពលរដ្ឋដែលជឿងុបលើល្ខោនរបស់អ្នកនយោបាយទាំងនោះ បែរជានាំគ្នាមិនអនុវត្តសិទ្ធិ...
សកម្មជនបក្សប្រឆាំងថាមេដឹកនាំនយោបាយភាគីលោក សម រង្ស៊ី មិនមានភាពស្មោះត្រង់បង្ហាញការពិត
សកម្មជនបក្សប្រឆាំងអះអាងថា វាជារឿងគួរឲ្យអាម៉ាស់បំផុតដែលមេដឹកនាំនយោបាយជាន់ខ្ពស់ភាគីលោក សម រង្ស៊ី មិនមានភាពស្មោះត្រង់ក្នុងការបង្ហាញការពិតថា ខ្លួនពិតជាអ្នកនៅពីក្រោយនៃការបង្កើតគណបក្សបេះដូងជាតិ មែន ឬមិនមែន? បើដូច្នេះ តើពួកគេអាចធ្វើជាមេដឹកនាំនយោបាយសុចរិតសម្រាប់ពលរដ្ឋខ្មែរបន្តទៀតបានដោយរបៀបណា?
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែសីហា ថា មន្ត្រីមូលដ្ឋាន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ស្ទើរតែគ្រប់គ្នាទៅហើយដែលអះអាងជាចំហថា គណបក្សបេះដូងជាតិ...
ក្រុមអ្នកតស៊ូមតិថាក្រុមមេដឹកនាំរដ្ឋាភិបាល និងក្រុមលោក សម រង្ស៊ី នាំគ្នាប្រឌិតរឿងទម្លាក់កំហុសលើពួកគេ
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុកព្រមានភាគីស្មោះស្ម័គ្រនឹងលោក សម រង្ស៊ី និងភាគីគាំទ្រលោក ហ៊ុន សែន ត្រូវឈប់នាំគ្នាប្រតិដ្ឋរឿងមួលបង្កាច់ទាំងកម្រោលមកលើថ្នាក់ដឹកនាំចលនានិស្សិតដើម្បីប្រជាធិបតេយ្យដែលជាទង្វើមិនល្អនេះជាបន្ទាន់។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៩ ខែកក្កដា ទាមទារឲ្យក្រុមលោក ហ៊ុន សែន និងក្រុមលោក សម រង្ស៊ី ទម្លាក់ចោលការវាយប្រហារតាមល្បិចល្បែងប្រតិដ្ឋរឿង នោះទើបពួកគេអាចរកឃើញនូវផ្លូវរីកចម្រើនសម្រាប់ប្រជាជាតិខ្មែរក្នុងការដឹកនាំនយោបាយរបស់ពួកគេបាន។
ប្រភពដដែលអះអាងថា សម្ដីអសុរោះរបស់ក្រុមទាំងពីរដែលបានដាក់បណ្ដាសាតាមកំហឹងចិត្តរបស់ពួកគេ បានជះភាពស្អប់ខ្ពើមមកលើក្រុមចលនានិស្សិតបញ្ញវន្តខ្មែរ និងបានក្លាយជាវប្បធម៌នយោបាយដ៏ជក់ចិត្តរបស់ពួកគេ ហើយទង្វើនេះក៏កំពុងតែបំផ្លាញសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិខ្មែរទាំងមូលយ៉ាងធ្ងន់ធ្ងរផងដែរ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD)...