TAG
កម្មករ
ក្រុមកូដករណាហ្គាបន្តធ្វើកូដកម្មសុំដំណោះស្រាយពីនាយករដ្ឋមន្ត្រីថ្មីនិងរដ្ឋមន្ត្រីការងារថ្មី
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ជាង ២០នាក់ បន្តចេញធ្វើកូដកម្មដោយស្នើសុំឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងរដ្ឋមន្ត្រីថ្មីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយដោះស្រាយវិវាទការងាររបស់ពួកគេជាមួយក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍ ដែលបានអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំ ដើម្បីបញ្ចប់បញ្ហា។
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនបនល្បែងស៊ីសងណាហ្គាវើលដ៍២ ស្ថិតក្នុងភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឈរលើកបដាដែលមានភ្ជាប់រូបថតនាយករដ្ឋមន្ត្រីថ្មី រូបថតរដ្ឋមន្ត្រីក្រសួងការងារ និងរូបថតថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យពួកគេជួយដោះស្រាយវិវាទការងារដែលបានអូសបន្លាយដោយគ្មានដំណោះស្រាយអស់រយៈពេលជិត ២ឆ្នាំកន្លងមក។
ក្រុមកូដករទាំងនេះ ទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ចេញមុខដោះស្រាយបញ្ចប់វិវាទការងារឲ្យពួកគេ...
សមាគមវាយនភណ្ឌកាត់ដេរកម្ពុជាថាប្រាក់ឈ្នួលសរុបរបស់កម្មករកាត់ដេរជាង៣ពាន់ដុល្លារក្នុង១ឆ្នាំ
សមាគមវាយនភណ្ឌកាត់ដេរកម្ពុជា ដែលហៅកាត់ថា TAFTAC អះអាងថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនៅកម្ពុជាម្នាក់ៗទទួលបានប្រាក់ឈ្នួលសរុបជាមធ្យមចំនួន ២៧៥ដុល្លារអាមេរិកក្នុង ១ខែៗ ឬជាង ៣ពាន់ដុល្លារអាមេរិក (៣៣០០ដុល្លារ) ក្នុង ១ឆ្នាំៗ។
សមាគមវាយនភណ្ឌកាត់ដេរកម្ពុជា ចេញលិខិតបំភ្លឺនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ប្រាក់ឈ្នួលអប្បបរមាមិនមែនជាប្រាក់ឈ្នួលសរុបសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនៅកម្ពុជានោះទេ ព្រោះថាសមាសធាតុនៃប្រាក់ឈ្នួលមានច្រើនបែបច្រើនយ៉ាង ដូចជាប្រាក់ឈ្នួលគោល ប្រាក់រង្វាន់ធ្វើការទៀងទាត់ដែលមានចំនួនទាបបំផុត ១០ដុល្លារ ប្រាក់ឧបត្ថម្ភធ្វើដំណើរ ឬស្នាក់នៅដែលមានចំនួនទាបបំផុត ៧ដុល្លារ។
ជាងនេះទៀត...
កម្មករស្នើសុំដំឡើងប្រាក់ឈ្នួល១៥ដុល្លារបន្ថែមនៅឆ្នាំក្រោយខណៈថៅកែសុំឡើងតែ១ដុល្លារ
កម្មករកម្មការិនីធ្វើការនៅតាមរោងចក្រ នាំគ្នាធ្វើយុទ្ធនាការលើកបដានៅតាមរោងចក្រដែលពួកគេកំពុងបម្រើការងាររៀងៗខ្លួន ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល ២១៥ដុល្លារនៅឆ្នាំ២០២៤ ខាងមុខនេះ។
ការធ្វើយុទ្ធនាការរបស់កម្មករកម្មការិនីនៅតាមរោងចក្រនេះ ធ្វើឡើងបន្ទាប់ពីនិយោជកសុំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៤ ខាងមុខនេះតែ ១ដុល្លារប៉ុណ្ណោះ ខណៈក្រុមសហជីពបានស្នើសុំដំឡើងចំនួន ១៥ដុល្លារបន្ថែមពីលើប្រាក់ខែគោល ២០០ដុល្លារ។
ជុំវិញរឿងនេះ កម្មករកម្មការិនីនៅតាមរោងចក្រមួយចំនួន បានធ្វើយុទ្ធនាការដោយលើកបដាសរសេរពាក្យថា «ពួកគេត្រូវការប្រាក់ឈ្នួល ២១៥ដុល្លារ» ក្នុងមួយខែនៅឆ្នាំ២០២៤ ខាងមុខនេះ។
លោក ហ៊ែល ស៊ីធីន ដែលជាកម្មករបម្រើការនៅរោងចក្រមួយ បានលើកឡើងលើហ្វេសប៊ុកថា រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការធានាប្រាក់ឈ្នួលរស់នៅសមរម្យប្រកបដោយសេចក្ដីថ្លៃថ្នូរសម្រាប់កម្មករនិយោជិត។ លោកថា ការទាមទារប្រាក់ឈ្នួលអប្បបរមានេះ...
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងការងារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឱ្យបានមុនភ្ជុំបិណ្ឌ
នាយករដ្ឋមន្ត្រីរបស់កម្ពុជាដែលត្រូវឪពុកលើកបន្តុបលោក ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យសម្លៀកបំពាក់ ដេរស្បែកជើង និងផលិតផលធ្វើដំណើរឱ្យបានមុនឱកាសបុណ្យភ្ជុំបិណ្ឌ នៅចុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
នាយករដ្ឋមន្ត្រីអាណត្តិថ្មីដែលកំពុងស្នងមរតកអំណាចតត្រកូលលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីជួបជាមួយកម្មករនិយោជិតនៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ត្រូវពិភាក្សាគ្នាដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ...
សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលថ្មីដំទ្បើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករយ៉ាងហោចជាង ៣ដុល្លារក្នុង១ខែនៅឆ្នាំ២០២៤
មន្ត្រីជាន់ខ្ពស់អង្គការដែលធ្វើការលើវិស័យសិទ្ធិការងារ ជំរុញឱ្យរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាដំទ្បើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតយ៉ាងហោចណាស់ឱ្យបាន ៣៧១ដុល្លារក្នុងមួយខែនៅឆ្នាំ២០២៤ ដើម្បីធានាការរស់នៅសមរម្យ និងសេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិតខ្មែរ។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគ្រប់គ្រងផ្នែកការងាររបស់អង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ សីហា នេះថា ដើម្បីឱ្យវិស័យសម្លៀកបំពាក់ ដេរស្បែកជើង និងផលិតផលធ្វើដំណើរអាចធានាលើកកម្ពស់ជីវភាពរស់នៅសមរម្យរបស់កម្មករនិយោជិតកម្ពុជាជាង ១លាននាក់ដែលកំពុងបម្រើការងារនៅក្នុងវិស័យនេះ គឺទាមទារឱ្យរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយវែងឆ្ងាយក្នុងអាណត្តិដឹកនាំរបស់ខ្លួន ដោយធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យនេះជាបន្ទាន់។
លោក ឃុន ថារ៉ូ...
៦ខែដើមឆ្នាំ២០២៣ បុគ្គលិកកម្មករប្រមាណ ២ម៉ឺននាក់ត្រូវបានព្យួរនិងបញ្ឈប់ពីការងារ
ប្រធានគ្រប់គ្រងសិទ្ធិការងាររបស់អង្គការសង់ត្រាល់ (CENTRAL) លើកឡើងថា ក្នុងរយៈពេល ៦ខែនៅដើមឆ្នាំ២០២៣ នេះ សង់ត្រាល់បានរកឃើញថាកម្មកររោងចក្រប្រមាណជា ២ម៉ឺននាក់ ក្នុងចំណោមរោងចក្រចំនួន ២០កន្លែង ត្រូវបានថៅកែព្យួរ និងបញ្ឈប់បុគ្គលិកកម្មករពីការងារជាបន្តបន្ទាប់ ដែលបណ្តាលមកពីភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប និងអាមេរិក។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily ថា រោងចក្រដែលកំពុងបន្តដំណើរការបានកាត់បន្ថយបុគ្គលិកកម្មករជាមធ្យមចន្លោះពី...
តើកម្ពុជាអាចប្រឈមវិបត្តិសង្គម និងសេដ្ឋកិច្ចបែបណាក្រោយការបោះឆ្នោត?
លិខិតមិត្តអ្នកអាន៖ លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)-១៧ សីហា ឆ្នាំ២០២៣
ភាពមិនច្បាស់លាស់ និងជាក្តីបារម្ភធំបំផុត គឺសហភាពអឺរ៉ុបអាចនឹងមានចំណាត់ការបន្ថែមមកលើរដ្ឋាភិបាលកម្ពុជា ខណៈលំហលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាកាន់តែរួមតូចទៅៗ។
ក្នុងករណីបើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មបន្ថែមនោះ ប្រាកដណាស់នឹងបង្កឲ្យមានប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករ ដោយសារតែរោងចក្រមួយចំនួនប្រឈមនឹងការព្យួរការងារកម្មករ ឬក៏ការបិទខ្សែសង្វាក់ផលិតកម្ម និងអាចបញ្ឈប់កម្មករពីការងារទ្រង់ទ្រាយធំដោយសារធ្លាក់ចុះការបញ្ជាទិញក្នុងមូលហេតុរងពីវិបត្តិសេដ្ឋកិច្ចសកល។
តាមរយៈការអង្កេត និងតាមដានរបស់អង្គការសង់ត្រាល់ ចាប់តាំងពីដើមឆ្នាំ២០២៣ ក្នុងចំណោមរោងចក្រជាង ២០ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាបានបង្ហាញថា...
IDEA TALK៖ ស្ថានភាពកម្មករ និងវិស័យកាត់ដេរនៅកម្ពុជាក្រោយការបោះឆ្នោត
កម្មវិធី Idea TalK សម្រាប់រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្តីអំពី៖ «ស្ថានភាពកម្មករ និងវិស័យកាត់ដេរនៅកម្ពុជាក្រោយការបោះឆ្នោត»។
សង្គមស៊ីវិលអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធងាកទៅដោះស្រាយវិវាទការងារណាហ្គាវើលដ៍ដើម្បីកុំឱ្យក្លាយជាជំងឺរ៉ាំរ៉ៃ
មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធងាកទៅដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីកុំឱ្យបញ្ហានេះក្លាយជាជំងឺរ៉ាំរ៉ៃសម្រាប់ប្រទេសកម្ពុជា និងរដ្ឋាភិបាលអាណត្តិថ្មីដែលនឹងកើតឡើងនាពេលដ៏ខ្លីខាងមុខនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ សីហា នេះថា ការបណ្តែតបណ្តោយឱ្យសង្គមដែលស្ថិតក្រោមការដឹកនាំរបស់ខ្លួនមានបញ្ហាបន្តកន្ទុយគ្នា មិនមែនជារឿងល្អសម្រាប់គណបក្សឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនោះទេ ព្រោះថាជំងឺសង្គមទាំងនោះនឹងក្លាយជាវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃក្រោយ ខណៈប្រជាពលរដ្ឋក៏នឹងត្រូវរងនូវឥទ្ធិពលដ៏អាក្រក់ពីវិបត្តិសង្គមទាំងនេះផងដែរ។
លោក ស៊ឹង សែនករុណា លើកឡើងថា វិវាទការងារនៃក្រុមណាហ្គាវើលដ៍នេះ បានធ្វើឱ្យកម្មករនិយោជិតជាង...
សហជីពសម្ដែងការព្រួយបារម្ភនៅពេលរោងចក្របញ្ចប់កិច្ចសន្យានិងព្យួរការងារកម្មករក្រោយការបោះឆ្នោត
បណ្ដាញសហជីពកម្ពុជាដែលការពារផលប្រយោជន៍របស់កម្មករ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនាគតកម្មករនិយោជិតកម្ពុជានៅពេលរោងចក្រដែលកំពុងវិនិយោគនៅក្នុងប្រទេស នាំគ្នាប្រកាសបិទបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនិយោជិត បន្ទាប់ពីដំណើរនៃការបោះឆ្នោតឆ្នាំ២០២៣ នេះកំពុងរងនូវការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មបុគ្គលពីសហគមន៍អន្តរជាតិ។
សហព័ន្ធសហជីពសេរីកម្មករកម្ពុជា (FTUWKC) បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា ពួកគេមានការភ័យព្រួយយ៉ាងខ្លាំងក្រោយទទួលបានព័ត៌មានពីតំណាងសហជីពមូលដ្ឋានដែលជាសមាជិកថា នៅតាមបណ្តាក្រុមហ៊ុននានានៅកម្ពុជា ថៅកែរោងចក្របានបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនិយោជិតជាបន្តបន្ទាប់ហើយនៅពេលនេះ។
ការសម្រេចបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនិយោជិតកម្ពុជានៅពេលនេះ ត្រូវគេរិះគន់ថា មូលហេតុចម្បងគឺបណ្តាលមកពីការបោះឆ្នោតដែលសហគមន៍អន្តរជាតិមិនអាចទទួលយកបាននៅពេលនេះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ កក្កដា...