40.9 C
Phnom Penh

TAG

កាត់​ឆ្វៀល​ដី

នាយករដ្ឋមន្ត្រី​ថ្មី​ជា​កូន​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះសីហនុ​ចែក​គ្នា​ដូច​នាយករដ្ឋមន្ត្រី​ចាស់​ជា​ឪពុក​ដែរ

ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជិត ១០០​ថ្ងៃ (៨៧​ថ្ងៃ) បន្ត​ពី​ឪពុក លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជា​លើកដំបូង​ក្នុង​ខេត្ត​ព្រះសីហនុ ជាង ៣០​ហិកតា (៣១​ហិកតា ២​អា ៥៣​សង់ទីអា) ឱ្យ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឡូ សុគន្ធ។ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​ទើប​នឹង​បែកធ្លាយ​នៅ​ពេលនេះ បាន​សម្រេច​កាត់​ឆ្វៀល​ដី​ក្នុង​ភូមិ​គគីរ...

អ្នក​ឃ្លាំមើល៖ ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ការពារ​ពី​សំណាក់​លោក ហ៊ុន សែន កន្លង​មក​ជា​វប្បធម៌​អាក្រក់​ដែល​ត្រូវ​បំបាត់​ចោល

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​រមណីយដ្ឋាន គម្រប​ព្រៃឈើ និង​តំបន់​អភិរក្ស​នានា​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺជា​វប្បធម៌​អាក្រក់​ដែល​ត្រូវតែ​លុប​បំបាត់​ចោល។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មករា ថា ការ​សម្រេច​កាត់​ឆ្វៀល​ដី​តាម​តំបន់​នានា នាយករដ្ឋមន្ត្រី​ពឹង​តែ​ទៅ​លើ​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ ខណៈ​របាយការណ៍​ទាំងនោះ​ទំនង​ជា​មិន​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ទៅ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​នោះ​ទេ ទើប​បាន​ជា​រាល់​ពេល​ដែល​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ម្តងៗ បើ​មិន​មាន​ការ​រំលោភ​ដីធ្លី ក៏​មាន​ការ​កាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នោះ​ដែរ។ លោក សេក...

លោក ហ៊ុន សែន ជួល​ដី​ឧទ្យាន​ជាតិ​កែប ១២០​ហិកតារ​រយៈពេល​៥០​ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ពីរ​សម្រាប់​គម្រោង​វិនិយោគ

លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​កែប ដែល​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ជាង ១០០​ហិកតារ (១២០​ហិកតារ) ជួល​អចិន្ត្រៃយ៍​រយៈពេល​វែង ៥០​ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន ២ សម្រាប់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ។ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ស្ដីពី​ការ​កំណត់​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​លើ​ផ្ទៃដី​ទំហំ​ជាង ១២០​ហិកតារ (១២០១០៩២​ម៉ែត្រ​ក្រឡា) ក្នុង​ឧទ្យាន​ជាតិ​កែប ស្ថិត​ក្នុង​សង្កាត់​ព្រៃធំ និង​សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប...

កូនស្រី​លោក ហ៊ុន សែន ម្ចាស់​ក្រុមហ៊ុន​អ័រគីដេ​វីឡា​ទទួល​បាន​ដី​តំបន់​បឹង​ជើងឯក​ជិត​៤០​ហិកតារ

ម្ចាស់​ក្រុមហ៊ុន អ័រគីដេ វីឡា អ្នកស្រី ហ៊ុន ម៉ាណា គឺជា​បុគ្គល​ទី​៤ ហើយ​ដែល​បាន​ទទួល​ចំណែក​ដី​រដ្ឋ​ក្នុង​តំបន់​បឹង​ជើងឯក ជិត ៤០​ហិកតារ (៣៧៤៦៧៨​ម៉ែត្រក្រឡា) ធ្វើជា​កម្មសិទ្ធិ​កាលពី​ដើម​ឆ្នាំ​២០១៨ ពី​ឪពុក​របស់​អ្នកស្រី គឺ​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ។ លោក ហ៊ុន សែន ដែល​ពលរដ្ឋ​ខ្មែរ​ចាត់ទុក​ជា​មេដឹកនាំ​លួច​លក់​ទ្រព្យសម្បត្តិ​ជាតិ​ផ្ដាច់មុខ​នៅ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង...

ចលនា​មាតា​ធម្មជាតិ​ថា​ដី​ជិត ១០០​ហិកតារ​ដែល​លោក ហេង សួរ ទទួល​បាន​ជា​គុណសម្បត្តិ​ខំ​យកចិត្ត​ថ្លើម​បក្ស​កាន់​អំណាច ពួក​នាយទុន និង​ធ្វើ​បាប​កម្មករ

ចលនា​មាតា​ធម្មជាតិ លើកឡើង​ថា ការ​ខិតខំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ រហូត​ទទួល​បាន​ដី​សម្បទាន​ជិត ១០០​ហិកតារ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គ្មាន​អ្វី​ក្រៅពី​ប្រឹង​អែបអប​យកចិត្ត​យក​ថ្លើម​ប្រធាន​បក្ស​កាន់​អំណាច រួម​ទាំង​យកចិត្ត​យក​ថ្លើម​ពួក​នាយទុន និង​ធ្វើ​បាប​កម្មករ​នោះ​ទេ។ ចលនា​មាតា​ធម្មជាតិ​ដែល​ជា​ក្រុម​សកម្មជន​ការពារ​បរិស្ថាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ពួកគេ​ពិត​ជា​រក​មិន​ឃើញ​ថា លោក ហេង សួរ មាន​គុណសម្បត្តិ​ជួយ​ប្រទេស​ជាតិ​ដល់​កម្រិត​ទទួល​បាន​ដី​សម្បទាន​ជាង ៩១​ហិកតារ​ពី​រដ្ឋាភិបាល​បែប​នេះ​ឡើយ...

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្រុង​បូកគោ​ឱ្យ​លោក ហេង សួរ ជិត ១០០​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ

លោក ហ៊ុន សែន ដែល​ល្បីល្បាញ​ខាង​រំលោភ​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ បាន​បន្ត​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ក្រុង​បូកគោ ខេត្ត​កំពត ជិត ១០០​ហិកតារ (៩១​ហិកតារ ៥៥​អា ៤០​សង់ទីអា) នៅ​ភូមិ​ចង្ហោន សង្កាត់​ព្រែកត្នោត ផ្តល់​ជា​កម្មសិទ្ធិ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ យក​ទៅ​កាន់កាប់​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន។ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៩ ខែ​សីហា...

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​ដែន​គម្រប​ព្រៃឈើ​ជាង​២០​ហិកតារ​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​អ្នកស្រី ហ៊ុន គឹមឡេង

លោក ហ៊ុន សែន ដែល​ល្បីល្បាញ​ដឹកនាំ​ប្រទេស​ខាង​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ បន្ត​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ខេត្ត​ព្រះសីហនុ ជាង ២០​ហិកតារ ផ្តល់​ជា​កម្មសិទ្ធិ​ឱ្យ​អ្នកស្រី ហ៊ុន គឹមឡេង ដែល​ជា​ភរិយា​របស់​លោក នេត សាវឿន ត្រូវ​ជា​ឧបនាយករដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី។ មេដឹកនាំ​ខ្មែរ​ដែល​ប្រើ​អំណាច​រំលោភ​ដី​រដ្ឋ​ចែក​ជា​កម្មសិទ្ធិ​ឱ្យ​សាច់ញាតិ​ខ្លួនឯង​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​សម្រេច​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ២០​ហិកតារ (២៣​ហិកតារ...

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជាង ៧០​ហិកតារ​ក្នុង​ខេត្ត​ព្រះសីហនុ​ផ្តល់​ឱ្យ​ឧកញ៉ា រតនៈ សម្បត្តិ

មេដឹកនាំ​ដែល​រំលោភ​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​មុន​លាឈប់​ពី​តំណែង​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជាង ៧០​ហិកតារ ផ្តល់​ជា​កម្មសិទ្ធិ​ដល់​ឧកញ៉ា រតនៈ សម្បត្តិ។ មេដឹកនាំ​ខ្មែរ​ដែល​ប្រើ​អំណាច​រំលោភ​ដី​រដ្ឋ​ចែក​ជា​កម្មសិទ្ធិ​ឱ្យ​បក្ខពួក​ខ្លួនឯង​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ៧០​ហិកតារ (៧១​ហិកតារ ១០​អា និង ៣៨​សង់ទីអា) ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់...

អតីត​នាយករដ្ឋមន្ត្រី​បន្ត​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​ជាង ៤០០​ហិកតារ​ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន មុន​លោក​ផ្ទេរ​អំណាច​ឱ្យ​កូន

លោក ហ៊ុន សែន ដែល​ល្បីល្បាញ​ខាង​លក់​ទ្រព្យសម្បត្តិ​ជាតិ​ចុះផ្សាយ​ដោយ​អង្គការ​បរទេស បន្ត​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ដែល​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ ទំហំ​ជាង ៤០០​ហិកតារ​(៤១៤​ហិកតារ) ជួល​អចិន្ត្រៃយ៍​ទៅ​ឱ្យ​ក្រុមហ៊ុន SAMANEA Co., Ltd សម្រាប់​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ និង​រុក្ខ-ទេសចរណ៍។ មេដឹកនាំ​ខ្មែរ​ដែល​មិន​ខ្វល់​នឹង​ការ​ហិនហោច​ភោគទ្រព្យ​ជាតិ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ គឺ​មួយ​ខែ​មុន​ផ្ទេរ​អំណាច​ឲ្យ​កូន ថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ជួល​ដី​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ទំហំ...

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​កែប​ជាង​៣០​ហិកតារ​ជួល​ឱ្យ​ក្រុមហ៊ុន DPLK វិនិយោគ​គម្រោង​ទេសចរណ៍

មេដឹកនាំ​ខ្មែរ​ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​រហូត​ដង្ហើម​ចុងក្រោយ​លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​កែប​ជាង ៣០​ហិកតារ (៣០,៩០​ហិកតារ) ដែល​ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន DPLK Investment Group Co., Ltd សម្រាប់​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ។ លោក ហ៊ុន សែន ដែល​ល្បីល្បាញ​ខាង​លក់​ទ្រព្យសម្បត្តិ​ជាតិ បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ ស្ដីពី​ការ​កំណត់​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​លើ​ផ្ទៃដី​ទំហំ ៣០​ហិកតារ និង ៩០​អា...

Latest news