TAG
គឹម សុខ
ក្រុមអ្នកសង្កេតការណ៍៖ រដ្ឋាភិបាលកម្ពុជាមានចេតនាលាក់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់
ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកចោទថា រដ្ឋាភិបាលកម្ពុជាបានក្បត់ពលរដ្ឋខ្លួនឯងដោយមានចេតនាលាក់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដោយមិនអនុវត្តច្បាប់អន្តោប្រវេសន៍របស់ប្រទេស។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានថ្លែងទាំងហូរទឹកភ្នែកក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២១ ខែមិថុនា ថា ការរំលោភបំពានព្រំដែនកម្ពុជាពីបរទេសឈ្លានពានមិនអាចធ្វើឲ្យខ្មែរបាត់ប្រទេសនោះទេ ប៉ុន្តែការបង្ហូរជនជាតិវៀតណាមខុសច្បាប់ចូលកម្ពុជា គឺជាគ្រោះថ្នាក់យ៉ាងធំធេងដែលអាចឲ្យកម្ពុជាបាត់ឈ្មោះពីផែនទីពិភពលោកតែម្តង។
លោក គឹម សុខ សម្ដែងការព្រួយបារម្ភថា...
អ្នកឃ្លាំមើលជំរុញរដ្ឋាភិបាលចាត់វិធានការលើជនអន្តោប្រវេសន៍ខុសច្បាប់ដើម្បីកុំឱ្យជាប់ឈ្មោះជាមេដឹកនាំក្បត់ប្រយោជន៍ជាតិខ្មែរ
អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់អន្តោប្រវេសន៍ដើម្បីដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជា ដោយការអនុវត្តនេះត្រូវធ្វើនៅទូទាំងប្រទេស និងមានកិច្ចសហការជាមួយស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធ ដើម្បីកុំឱ្យជាប់ឈ្មោះជាមេដឹកនាំក្បត់ប្រយោជន៍ជាតិខ្មែរ ហើយគិតប្រយោជន៍ជនជាតិវៀតណាមខុសច្បាប់ជាធំ។
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម និងមន្ត្រីគណបក្សប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់អន្តោប្រវេសន៍លើជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីកុំឱ្យជាប់ឈ្មោះជាមេដឹកនាំដែលតែងគិតប្រយោជន៍ជនបរទេសខុសច្បាប់ជាធំ ជាងពលរដ្ឋម្ចាស់ប្រទេស។
ការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើល ធ្វើឡើងបន្ទាប់ពីប្រធានសមាគមវៀតណាម លោក ស៊ឹម ជី បានដាក់លិខិតទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំពន្យារពេល និងសម្របសម្រួលការផ្លាស់ប្ដូរទីតាំង ព្រមទាំងស្នើសុំថវិកាខ្លះដើម្បីជួយផ្គត់ផ្គង់ឱ្យពួកគេមានលទ្ធភាពចិញ្ចឹមជីវិតនៅពេលចេញទៅវិញជាដើម។
ក្រៅពីសុំពន្យារពេល និងផ្ដល់ថវិកា សមាគមវៀតណាមក៏បានសុំសាលារាជធានីភ្នំពេញជួយរកទីតាំងថ្មីឱ្យជនជាតិវៀតណាម អាចចិញ្ចឹមត្រីបន្តទៀតបាន ខណៈមន្ត្រីការបរទេសវៀតណាម ស្នើមករដ្ឋាភិបាលកម្ពុជាឱ្យធានាអត្ថប្រយោជន៍សុខុមាលភាព និងបន្តផ្ដល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាម...
ក្រុមអ្នកតស៊ូមតិសង្ស័យពីការធ្វើចត្តាឡីស័ករបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន
បញ្ញវន្តខ្មែរនៅក្រៅស្រុក ដាក់ការសង្ស័យថា ការធ្វើចត្តាឡីស័ករបស់លោក ហ៊ុន សែន ដើម្បីគេចពីប្រមុខការទូតរបស់ប្រទេសអង់គ្លេស ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ដ៏ឆាប់ខាងមុខប៉ុណ្ណោះ។ ពួកគេនិយាយថា ការធ្វើចត្តាឡីស័ករបស់លោក ហ៊ុន សែន មានហេតុផលមិនទំនងច្រើនណាស់។
ការសង្ស័យនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសលុបចោលកម្មវិធីជួបមន្ត្រីការទូតរបស់អង់គ្លេស ក្រោមហេតុផលថា លោកបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺ Covid-19។
អ្នកវិភាគនយោបាយ សង្គម...
អ្នកវិភាគនៅតែគ្មានជំនឿលើប្រធានថ្មី គ.ជ.ប ដែលទើបត្រូវបានតែងតាំងដោយបក្សកាន់អំណាច
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា លោក ប្រាជ្ញ ចន្ទ ដែលគណបក្សប្រជាជនកម្ពុជា ទើបនឹងចាត់តាំងជាប្រធានថ្មី គ.ជ.ប នៅពេលនេះ គឺជាបុគ្គលមានប្រវត្តិអាស្រូវ ដូចជាកាលនៅជាអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាដើម ហើយនៅពេលនេះគេប្រើគាត់ដើម្បីជាឈ្នាន់ប្លន់អំណាចតាមរយៈគណៈកម្មាធិការនេះតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី ត្រូវបានជ្រើសតាំងដោយគណបក្សកាន់អំណាចឲ្យចូលទៅកាន់តំណែងជំនួសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ចាស់ ដែលទើបនឹងលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយ សង្គម...
ក្រុមតស៊ូមតិថា លោក ហ៊ុន សែន ស្ដាប់វៀតណាមពង្វក់រហូតលែងគិតឃើញថាទឹកដីខ្មែរជួបគ្រោះអាសន្នដ៏ធំ
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា ប្រមុខរដ្ឋាភិបាលកម្ពុជាបើកដៃឲ្យវៀតណាមរាប់លាននាក់ចូលស្រុកខ្មែរ ចូលតាមស្ថាប័នរដ្ឋរបស់កម្ពុជា ព្រោះតែស្ដាប់វៀតណាម ពង្វក់ឡើងស៊ាំត្រចៀករហូតដល់គិតលែងឃើញថា នោះគឺជាគ្រោះអាសន្នដ៏ធំចំពោះទឹកដីខ្មែរទៅហើយ។
អ្នកវិភាគនយោបាយ និងសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៧ ខែមិថុនា ថា សត្វខ្លាចូលចិត្តស៊ីសាច់ឆៅជារៀងរាល់ថ្ងៃ ហើយស៊ីមួយជីវិតដឹងតែពីឆ្ងាញ់ មិនដឹងឆ្អាបនោះទេ ចំណែកមេដឹកនាំខ្មែរ លោក ហ៊ុន សែន...
បញ្ញវន្តខ្មែរនៅក្រៅស្រុកថាបើកម្ពុជាមិនអនុវត្តច្បាប់អន្តោប្រវេសន៍ទេ កម្ពុជាពិបាកនឹងគេចផុតពីគ្រោះមហន្តរាយនៃការឈ្លានពានទឹកដីខ្លាំងណាស់
ក្រុមអ្នកតស៊ូមតិ អះអាងថា បើកម្ពុជាមិនអនុវត្តច្បាប់អន្តោប្រវេសន៍ដើម្បីបញ្ជូនជនបរទេសខុសច្បាប់ដែលកំពុងរស់នៅកកកុញក្នុងប្រទេសកម្ពុជានៅពេលនេះទេ នោះទឹកដីខ្មែរ និងពលរដ្ឋខ្មែរពិបាកគេចផុតពីគ្រោះមហន្តរាយនៃការឈ្លានពានទឹកដីខ្លាំងណាស់ ដែលបញ្ហានេះសូម្បីមេដឹកនាំកម្ពុជាបច្ចុប្បន្ន ក៏ដឹងយ៉ាងច្បាស់ដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបណ្តេញជនជាតិវៀតណាម ដែលកំពុងរស់នៅដោយខុសច្បាប់ចេញពីផ្ទៃទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញកន្លងទៅនេះ មិនពាក់ព័ន្ធនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍នោះទេ។
អ្នកវិភាគនយោបាយ និងសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៦ ខែមិថុនា ថា បើរដ្ឋាភិបាលខ្មែរនៅតែធ្វើមិនដឹងមិនឮពីបញ្ហាឈ្លានពានទឹកដីរបស់បរទេសជិតខាងទេ ចុងក្រោយពាក្យថា...
ក្រុមបញ្ញវន្ត៖ ការផ្ដល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាម ជាហានិភ័យសម្រាប់កម្ពុជា
ជាទូទៅ មេដឹកនាំវៀតណាម តែងតែស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាជួយផ្ដល់សញ្ជាតិដល់ប្រជាជនរបស់ខ្លួនរាល់ពេលដែលមានជំនួបជាមួយមេដឹកនាំកម្ពុជា ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងប្រធានរដ្ឋសភាជាដើម។ ករណីនេះ ក្រុមបញ្ញវន្តខ្មែរលើកឡើងថា រដ្ឋាភិបាលមិនត្រូវផ្ដល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាមឡើយ ព្រោះការផ្ដល់ភាពស្របច្បាប់នេះ ជាហានិភ័យសម្រាប់ប្រទេសកម្ពុជា។
ក្រុមបញ្ញវន្តខ្មែរលើកឡើងថា ការផ្ដល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាមដែលមានប្រទេសជាប់គ្នានោះ វាជាហានិភ័យសម្រាប់ប្រទេស។ ករណីនេះ រដ្ឋាភិបាលកម្ពុជាត្រូវអនុវត្តតាមច្បាប់ ដោយបញ្ជូនជនជាតិវៀតណាមដែលរស់នៅកម្ពុជាទាំងអស់ទៅប្រទេសកំណើតរបស់ពួកគេវិញ។
ការលើកឡើងរបស់ក្រុមបញ្ញវន្តខ្មែរ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son...
អ្នកតស៊ូមតិថាកម្ពុជាគួរបន្ធូរស្ថានការណ៍នយោបាយដើម្បីបញ្ចៀសវិបត្តិការទូតជាមួយសហគមន៍អន្តរជាតិ
បញ្ញវន្តខ្មែរនៅក្រៅស្រុកអះអាងថា ប្រមុខរដ្ឋាភិបាលកម្ពុជា គួរបន្ធូរស្ថានការណ៍នយោបាយដើម្បីបញ្ចៀសវិបត្តិការទូតដែលប្រឈមនឹងសហគមន៍អន្តរជាតិ ហើយអាចទាញទម្លាក់កម្ពុជាទៅក្នុងវិបត្តិយ៉ាងជ្រៅពិបាកស្ដារឡើងវិញ ទាំងអសន្តិសុខ និងសេដ្ឋកិច្ចជាតិនាពេលអនាគត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនូវកង្វល់អំពីការកាត់ទោសសកម្មជនបរិស្ថានមួយចំនួនដាក់ពន្ធនាគារពីសំណាក់រដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ ខែមិថុនា ថា ចរន្តរបស់សហគមន៍អន្តរជាតិ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប...
បណ្ឌិត មាស នី ថាក្រសួងសុខាភិបាលគួរពិនិត្យការបើកប្រាក់បេសកកម្មបុគ្គលិកឱ្យត្រឹមត្រូវ
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រសួងសុខាភិបាលកម្ពុជា គួរមានយន្តការត្រួតពិនិត្យលើការបើកប្រាក់បេសកកម្មដល់បុគ្គលិកសុខាភិបាលដែលកំពុងប្រតិបត្តិការទប់ស្កាត់ការឆ្លងវីរុស Covid-19 និងពិនិត្យគុណភាពម្ហូបអាហារសម្រាប់អ្នកជំងឺផងដែរ ចៀសវាងអំពើពុករលួយកើតមានក្នុងពេលអនុវត្ត។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី បានសរសេរលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៧ ខែមិថុនា ថា ក្នុងអំឡុងពេលដ៏លំបាកនេះ មានត្រីងៀតកំពុងតែឆ្លៀតពងយ៉ាងពេញទំហឹង ដោយសារមានបុគ្គលិកសុខាភិបាលខ្លះកំពុងតែព្យាយាមកេងប្រវ័ញ្ចធ្វើមានធ្វើបាននៅពេលដែលមនុស្សដទៃទៀតកំពុងរងទុក្ខដោយសារវិបត្តិសកលមួយនេះ។
លោកអះអាងថា នៅអង្គភាពខ្លះមានការគាបសង្កត់កើនឡើងដោយមានអ្នកតាមកាត់យកភាគរយពីអ្នកប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក ទោះអ្នកទាំងនោះបានលះបង់គ្រប់បែបយ៉ាងដើម្បីជួយព្យាបាលអ្នកជំងឺ Covid-19 គ្មានពេលសម្រាកក៏ដោយ។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឲ្យក្រសួងសុខាភិបាលកម្ពុជា តាមដាន និងស្រាវជ្រាវមន្ត្រីរបស់ខ្លួនដែលបានប្រព្រឹត្តល្មើសទៅនឹងវិធានការរដ្ឋបាលនានារបស់រដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ...
អ្នកឃ្លាំមើលថាពលរដ្ឋខ្មែរក្រោមបន្តរស់ដោយគ្មានសេរីភាពលើទឹកដីកំណើត ខណៈវៀតណាមរំលោភសិទ្ធិពួកគេក្នុងនាមជាម្ចាស់ទឹកដី
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា ថ្ងៃទី៤ ខែមិថុនា គឺជាខួប ៧២ឆ្នាំដែលខ្មែរក្រោមឈឺចាប់ព្រោះតែទឹកដីកូសាំងស៊ីន ឬទឹកដីកម្ពុជាក្រោម បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម បន្តពីអាណានិគមនិយមបារាំង។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៤ ខែឧសភា ថា មេដឹកនាំកុម្មុយនីស្តវៀតណាម តែងតែចិញ្ចឹមមហិច្ឆតាលេបយកទឹកដីកម្ពុជាទៅគ្រប់គ្រងក្រោមអំណាចរបស់ខ្លួនទៅតាមកាលៈទេសៈនយោបាយជាបន្តបន្ទាប់ឥតឈប់ឈរ។
លោកអះអាងថា អំណាចរដ្ឋការក្រុងហាណូយ ត្រូវបានគេមើលឃើញថា ពួកគេកំពុងតែជ្រៀតជ្រែកកិច្ចការនយោបាយបំបែកបំបាក់ជាតិខ្មែរតាមរយៈនៃការឈ្លានពាន ដោយការប្រឹងព្យាយាមរំលោភយកទឹកដីខ្មែរតាមគ្រប់រូបភាព ដូចជាការរំលោភយកទឹកដីកម្ពុជាក្រោមក្នុងឆ្នាំ១៩៤៩ និងការខ្ចីដីខ្មែរធ្វើទីលានសមរភូមិឈរជើងប្រយុទ្ធជាមួយកងទ័ពអាមេរិក...