28.8 C
Phnom Penh

TAG

ចិន-តៃវ៉ាន់

ចិន ប្រឆាំង​នឹង​អាមេរិក​លក់​អាវុធ​ឱ្យ​កោះ​តៃវ៉ាន់ ដោយ​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក្បែរ​កោះ​តៃវ៉ាន់

កងទ័ព​រំដោះ​ចិន បាន​បន្ត​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​ក្នុង​ថ្ងៃទី​ពីរ​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ក្នុង​គោលដៅ​ហាត់សម​ពី​របៀប​បិទ​ខ្ទប់​កំពង់ផែ​សំខាន់ៗ​ជុំវិញ​កោះ​តៃវ៉ាន់ ហើយ​បើ​កោះ​តៃវ៉ាន់​ប៉ះទង្គិច​ជាយថាហេតុ វា​នឹង​បង្ក​ឱ្យ​ចិន បើក​ការ​វាយប្រហារ​ភ្លាម​ចាប់​យក​ដែន​កោះ​ដ៏​ធំ​បំផុត​នៅ​អាស៊ី​ខាងកើត​នេះ។ រដ្ឋាភិបាល​កោះ​តៃវ៉ាន់ បាន​ហៅ​ប្រទេស​ចិន ថា​កំពុង​បំផ្លាញ​សន្តិភាព​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP។ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មាន​ទាំង​នាវាចម្បាំង យន្តហោះ​ចម្បាំង និង​បាញ់​គ្រាប់​មីស៊ីល និង​កាំភ្លើងធំ​មាន​រយៈពេល ២​ថ្ងៃ ដែល​តាម​គម្រោង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ធ្នូ។ សមយុទ្ធ​នេះ មាន​ឈ្មោះ​ថា បេសកកម្ម​ដើម្បី​យុត្តិធម៌ ២០២៥។ អាជ្ញាធរ​តៃវ៉ាន់...

រដ្ឋបុរស​នៃ​កោះ​តៃវ៉ាន់ ប្រកាស​មិន​ជ្រក​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​ចិន​ដី​គោក​ដាច់ខាត

មេដឹកនាំ​តៃវ៉ាន់ លោក Lai Ching-te នៅ​ថ្ងៃ​សុក្រ ទី​៣១ តុលា នេះ បាន​ប្រកាស​ថា កោះ​តៃវ៉ាន់ មិន​មាន​បំណង​ចង់​គាំទ្រ​គំនិត​របស់​ទីក្រុង​ប៉េកាំង នៅ​ក្នុង​គម្រោង «ប្រទេស​មួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ» នោះ​ទេ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន NBC News លោក​ប្រធានាធិបតី Lai Ching-te ប្ដេជ្ញា​ប្រឹងប្រែង​ថែរក្សា​សេរីភាព ការពារ​អធិបតេយ្យ ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​ចុះផ្សាយ​អត្ថបទ​ជាបន្តបន្ទាប់​ដោយ​លើកឡើង​ថា...

តុលាការ​ផ្ដន្ទាទោស​ជនជាតិ​ចិន​តៃវ៉ាន់ ១០​នាក់​ដាក់​ពន្ធនាគារ​មួយ​ជីវិត​ករណី​ផលិត​និង​រក្សាទុក​សារធាតុ​ញៀន ១៤​តោន

សាលាដំបូង​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​៨ ខែ​មករា បាន​សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ចិនតៃវ៉ាន់ ១០​នាក់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ១០០​លាន​រៀល ពាក់ព័ន្ធ​ករណី​ផលិត និង​រក្សា​ទុក​សារធាតុ​ញៀន​ទម្ងន់ ១៤​តោន។ តាម​សេចក្ដី​ប្រកាស​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ជា​បទ​ប៉ុនប៉ង​ផលិត​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ផលិត រក្សា​ទុក និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​គីមី​ផ្សំ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ តាម​បញ្ញត្តិ​មាត្រា​២៩ មាត្រា​៤៧ និង​មាត្រា​៥៤ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ពី​បទ​សម្អាត​ប្រាក់ តាម​បញ្ញត្តិ​មាត្រា​៣៨ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់...

ទីក្រុង​ប៉េកាំង គំរាម​ដាក់​ទោស​ប្រហារ​ជីវិត​ដល់​ជនជាតិ​ចិន-តៃវ៉ាន់​ដែល​ចង់​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ

ប្រទេស​ចិន បាន​អនុម័ត​នូវ​ច្បាប់​កាត់ទោស​ប្រហារ​ជីវិត ដែល​ក្នុង​នោះ​សំដៅ​ទៅ​លើ​ពលរដ្ឋ​ដែន​កោះ​តៃវ៉ាន់ ទាំងឡាយ​ណា​ដែល​ធ្វើ​ចលនា​បំបែក​ខ្លួន ឬ​ប្រកាស​ដែនដី​តៃវ៉ាន់ ជា​រដ្ឋ​ឯករាជ្យ។ ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែ​មិថុនា ខណៈ​ទីក្រុង​ប៉េកាំង បង្កើន​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង​ទៅ​លើ​ដែន​កោះ​តៃវ៉ាន់ បន្ទាប់ពី​ប្រធានាធិបតី​ដែន​កោះ​តៃវ៉ាន់ ឡៃ ជីនតេ ស្បថ​ចូល​កាន់​តំណែង​កាលពី​ខែ​ឧសភា។ យោង​តាម​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន VOA ជា​ភាសា​អង់គ្លេស ចិន​បាន​ហៅ​លោក ឡៃ ជីនតេ ថា​ជា​ជន​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់​បំផុត ហើយ​កំពុង​ចាប់ផ្ដើម​លេង​ល្បែង​សង្គ្រាម​គំរាម​ប្រទេស​ចិន ក្រោយពី​បុរស​នេះ​ស្បថ​ចូល​កាន់​តំណែង។ ជាមួយ​គ្នា​នេះ ទីក្រុង​ប៉េកាំង...

ចិន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​លើ​ប្រធានាធិបតី​ថ្មី​កោះ​តៃវ៉ាន់ ដោយ​គំរាម​លើក​ទ័ព​វាយ​កាន់កាប់

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ហៅ​លោក Lai Ching-te ឬ​ហៅ​ឈ្មោះ​មួយ​ទៀត​ថា William Lai ប្រធានាធិបតី​កោះ​តៃវ៉ាន់ ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​កាលពី​ថ្ងៃទី​២០ ឧសភា នេះ​ថា ជា​មនុស្ស​បង្ក​រឿង​មិន​ចេះ​ខ្មាសអៀន បង្កើន​វោហារ​វាយប្រហារ​លើ​ប្រទេស​ចិន។ យោង​តាម​សារព័ត៌មាន The Straits Times នៃ​ប្រទេស​សិង្ហបុរី សេចក្ដី​ថ្លែងការណ៍​នៃ​ក្រសួង​ការបរទេស​ចិន បាន​ហៅ​លោក Lai Ching-te...

ចិន​បង្កើន​ការ​គំរាមកំហែង​ខ្លាំង​ទៅ​លើ​តៃវ៉ាន់ ខណៈ​ប្រធានាធិបតី​ថ្មី​ដែន​កោះ​នេះ​ជិត​ចូល​កាន់​តំណែង

គេ​មិន​អាច​ដឹង​ថា ប្រទេស​ចិន នឹង​វាយលុក​ចូល​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា ពិតប្រាកដ​នោះ​ទេ តែ​ក្រុង​ប៉េកាំង កាន់តែ​ជិត​អស់​ពេល​និយាយ​លួង​តៃវ៉ាន់ មក​នៅ​ជាមួយ​ខ្លួន​ក្នុង​ឋានៈ​ជា​សាច់ឈាម​នឹង​គ្នា​ទៀត​ហើយ។ ប្រទេស​ចិន ដែល​ប្រកាន់​របប​ដឹកនាំ​កុម្មុយនីស្ត តែងតែ​ចង់​ឱ្យ​ដែនដី​មួយ​ដែល​មាន​អធិបតេយ្យ​នៃ​ការ​ដឹកនាំ​ប្រកាន់​យក​ប្រព័ន្ធ​ដឹកនាំ​ប្រជាធិបតេយ្យ មក​នៅ​ជាមួយ​គ្នា តែ​មិន​អាច​ទៅ​រួច​ឡើយ។ ចាប់តាំងពី​ចិន លូតលាស់​សេដ្ឋកិច្ច​ខ្លាំង វិស័យ​ការពារ​ជាតិ​កាន់តែ​ខ្លាំង ប្រទេស​ដ៏​ធំ​នេះ​បាន​ព្យាយាម​អូស​តៃវ៉ាន់ មក​នៅ​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​របស់​ខ្លួន ប៉ុន្តែ​ច្រើន​ទសវត្ស​មក​ហើយ​ដែល​ក្រុង​ប៉េកាំង និង​ក្រុង​តៃប៉ិ មិន​អាច​ខិត​ចូល​គ្នា​បាន​ឡើយ។ ជាង ១០​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន...

មេដឹកនាំ​កម្ពុជា​ប្រកាស​ជំហរ​បន្ត​គាំទ្រ​គោលនយោបាយ​ចិន​តែ​មួយ និង​ធានា​មិន​បង្កើត​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់

ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​នរោត្តម សីហមុនី និង​មេដឹកនាំ​កម្ពុជា បាន​ប្រកាស​បញ្ជាក់​ជំហរ​ថា កម្ពុជា​បន្ត​គាំទ្រ​នូវ​គោលនយោបាយ​ចិន​តែ​មួយ ហើយ​កម្ពុជា​ប្រឆាំង​គ្រប់​ទម្រង់​នៃ​ឯករាជភាព​របស់​តៃវ៉ាន់ និង​ធានា​មិន​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ណា​មួយ​ជាមួយ​តៃវ៉ាន់។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហ៊ួរ បាន​ឲ្យ​ដឹង​ថា មហាក្សត្រ​កម្ពុជា​ព្រះបាទ នរោត្តម សីហមុនី និង​ប្រមុខ​ការទូត​កម្ពុជា មាន​បន្ទូល និង​បញ្ជាក់​ជំហរ​ថា កម្ពុជា​បន្ត​គាំទ្រ​នូវ​គោលនយោបាយ​ចិន​តែ​មួយ បន្ទាប់ពី​ព្រះអង្គ​បាន​ទទួល​ជួប​សវនាការ​មួយ​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែ​មេសា។ ប្រភព​ដដែល​បាន​លើកឡើង​ថា...

មហា​អំណាច​ពីរ​គឺ​អាមេរិក​និង​ចិន ឆ្លងឆ្លើយ​គ្នា​រឿង​តៃវ៉ាន់​បោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី

ចិន បាន​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មករា នេះ ឱ្យ​សហរដ្ឋ​អាមេរិក​ឈប់​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​នៅ​កោះ​តៃវ៉ាន់ និង​បាន​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​ទស្សនកិច្ច​ទៅវិញ​ទៅមក​រវាង​មន្ត្រី​អាមេរិកាំង និង​មន្ត្រី​ដែន​កោះ​នេះ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន បាន​បង្ហើប​ថា ខ្លួន​មាន​ផែនការ​បញ្ជូន​គណៈប្រតិភូ​ក្រៅ​ផ្លូវការ​មួយ​ក្រុម​ទៅ​កាន់​ដែន​កោះ​នេះ ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​តៃវ៉ាន់ អាណត្តិ​ថ្មី​រួចរាល់​ហើយ​នោះ។ តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែន​កោះ​តៃវ៉ាន់ នឹង​បោះឆ្នោត​ប្រធានាធិបតី និង​សភា នា​ថ្ងៃទី​១៣ មករា ចុង​សប្ដាហ៍​នេះ ដែល​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជិត ២០​លាន​នាក់។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី...

ចិន​បើក​យុទ្ធនាការ​គំរាម​ប្រជាជន​តៃវ៉ាន់ ខណៈ​ដែន​កោះ​នេះ​បោះឆ្នោត​ប្រធានាធិបតី​នៅ​សប្ដាហ៍​ក្រោយ

នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ ប្រជាជន​តៃវ៉ាន់ ដែល​មាន​សិទ្ធិ​បោះឆ្នោត ១៩​លាន ៥​សែន​នាក់​ក្នុង​ចំនួន​សរុប​ជិត ២៤​លាន​នាក់ ដែល​នឹង​ត្រូវ​ទម្លាក់​សន្លឹកឆ្នោត​របស់​ពួកគេ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី និង​អនុ​ប្រធានាធិបតី រួម​ទាំង​ការ​បោះឆ្នោត​សមាជិក​សភា​ផង​ដែរ។ ស្ថានីយ​បោះឆ្នោត​នឹង​ត្រូវ​បើក​ទ្វារ​ចាប់ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់ ៤​រសៀល ហើយ​លទ្ធផល​នឹង​ត្រូវ​ចេញ​ផ្សាយ​បណ្ដើរៗ​ចាប់ពី​យប់​ថ្ងៃ​បោះឆ្នោត គឺ​ចាប់ពី​ម៉ោង ៨​យប់។ គេ​រំពឹង​ថា រយៈពេល ៣​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ការ​បោះឆ្នោត​បិទ​បញ្ចប់ គេ​នឹង​អាច​ដឹង​ថា​បេក្ខជន​ណា មកពី​បក្ស​ណា ជា​បេក្ខជន​ឈ្នះ​ឆ្នោត។ តាម​ទម្លាប់ ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់...

អាមេរិក​សច្ចា​នៅតែ​ការពារ​ដែន​កោះ​តៃវ៉ាន់​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ

គ្រប់​រដ្ឋការ​នៃ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំងអស់ មិន​ដែល​ចង់​ឱ្យ​តៃវ៉ាន់​បាត់​របូត​ទៅ​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​ចិន​ដាច់ខាត ទោះ​ជា​ដឹង​ថា​ចិន​អាច​វាយ​យក​កោះ​តៃវ៉ាន់​បាន​យ៉ាង​ងាយ​ក៏ដោយ​នោះ។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅតែ​ប្រកាន់​ថា តៃវ៉ាន់​គឺជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ​មួយ​ដ៏​ខ្លាំង និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​ក្រុង​វ៉ាស៊ីនតោន។ ឆ្លងកាត់​ពី​រដ្ឋការ​មួយ​ទៅ​រដ្ឋការ​មួយ​នៃ​មេដឹកនាំ​សហរដ្ឋ​អាមេរិក មិន​ដែល​ទុក​ឱ្យ​ចិន​គំរាម​តៃវ៉ាន់​ងាយៗ​ឡើយ។ ឱ្យ​តែ​ចិន​គំរាម ឬ​បញ្ជូន​នាវាចម្បាំង​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​តៃវ៉ាន់ គេ​សង្កេត​ឃើញ​ប្រធានាធិបតី​អាមេរិក ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស ហើយ​ក៏​សម្រេច​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ទៅ​ការពារ​ដែន​កោះ​តៃវ៉ាន់​ជាបន្ទាន់។ សហរដ្ឋ​អាមេរិក​ធ្វើ​ដូចនេះ ដោយ​យោង​លើ​កិច្ចព្រមព្រៀង​រួម​គ្នា។ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​បង្កើត​តាំងពី​ឆ្នាំ​១៩៥៥ ខណៈ​តៃវ៉ាន់​នៅតែ​ប្រកាន់​របប​សាធារណរដ្ឋ​ចិន។ យោង​តាម​កិច្ចព្រមព្រៀង​នេះ សហរដ្ឋ​អាមេរិក​ប្រៀប​បាន​ជា​អាណាព្យាបាល​កោះ​តៃវ៉ាន់ និង​ការពារ​តៃវ៉ាន់​គ្រប់​កាលៈទេសៈ​ទាំងអស់ ដែល​ដែន​កោះ​មួយ​នេះ​រង​ការ​បំពាន​ពី​សំណាក់​ប្រទេស​ចិន។ តែ​បើ​យោង​តាម​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ លេខ​២៧៥៨ នៅ​ឆ្នាំ​១៩៧១ តៃវ៉ាន់...

Latest news

© 2021, ដេលី. All rights reserved.