31.7 C
Phnom Penh

TAG

ចិន-រុស្ស៊ី

រុស្ស៊ី និង​ចិន មិន​លើក​ទ័ព​ជួយ​ច្បាំង​អ៊ីរ៉ង់ តើ​មាន​កត្តា​អ្វី​ខ្លះ​នៅ​ចំពោះមុខ​សង្គ្រាម​របស់​អាមេរិក​និង​អ៊ីស្រាអែល​នេះ?

សង្គ្រាម​អាមេរិក និង​អ៊ីស្រាអែល វាយប្រហារ​អ៊ីរ៉ង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិនមែន​គ្រាន់តែ​ជា​សង្គ្រាម​ដណ្តើម​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​តំបន់​មជ្ឈិមបូព៌ា​ក្លាយ​ជា​ទីលាន​នៃ​ការ​សាកល្បង​អាវុធ​នៃ​ប្រទេស​មហា​កម្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ធ្វើ​តេស្ដ​នូវ​ដែន​កំណត់​នៃ​សម្ពន្ធភាព​រវាង​អ៊ីរ៉ង់ និង​សម្ពន្ធមិត្ត​ជិតស្និទ្ធ​របស់​ខ្លួន គឺ​ប្រទេស​រុស្ស៊ី និង​ចិន។ ទីក្រុង​តេហេរ៉ង់ ប្រហែលជា​បាន​សន្មត​ថា ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ដែល​ខ្លួន​បាន​កសាង​ជាមួយ​ទីក្រុង​មូស្គូ និង​ទីក្រុង​ប៉េកាំង កាន់តែ​រឹងមាំ​ថែមទៀត ហើយ​អាច​ជួយ​អន្តរាគមន៍​ដោយ​លើក​ទ័ព​ជួយ​ខ្លួន​ទៀត​ផង។ តែ​មិន​ដូច​ការ​រំពឹង​របស់​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ នោះ​ទេ ខណៈ​នេះ​សង្គ្រាម​ចូល​ដល់​សប្ដាហ៍​ទី​៣ ហើយ ដែល​សម្ពន្ធភាព​របស់​អ៊ីរ៉ង់ គឺ​រុស្ស៊ី និង​ចិន ត្រូវ​គេ​មើល​ឃើញ​ថា​សូម្បីតែ​មិន​បាន​ជួយ​លើក​ទ័ព​មក​ជួយ​ច្បាំង​កងទ័ព​អ៊ីរ៉ង់...

លោក ហ្សេឡេនស្គី រំលឹក​ថា​ពលរដ្ឋ​ចិន​កំពុង​ចូលរួម​ជួយ​ប្រយុទ្ធ​ទ័ព​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន

លោក ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន បន្ត​រំលឹក​ថា ពលរដ្ឋ​ចិន កំពុង​ចូលរួម​ជួយ​ប្រយុទ្ធ​ទ័ព​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន។ ចិន ដែល​តែងតែ​សន្យា​ថា​ខ្លួន​ឈរ​លើ​គោលការណ៍​អព្យាក្រឹត​ក្នុង​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​មិន​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន បាន​កំពុង​រង​ការ​ចោទប្រកាន់​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ថា​មហាអំណាច​មួយ​នេះ​មិន​នៅ​ខាង​ជនរងគ្រោះ និង​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​នោះ​ទេ តែ​បែរជា​បន្ត​ជួយ​អ្នក​ឈ្លានពាន​ទៅវិញ។ កាលពី​ពេល​ថ្មីៗ​នេះ លោក ហ្សេឡេនស្គី បាន​ច្រានចោល​សំណើ​របស់​ទីក្រុង​មូស្គូ ដែល​ស្នើ​ឱ្យ​ចិន មាន​តួនាទី​ចូលរួម​ក្នុង​ចម្រុះ​សុឆន្ទៈ​សន្តិសុខ​អឺរ៉ុប។ លោក...

ចិន​សន្យា​គាំទ្រ​ការពារ​រុស្ស៊ី កាន់តែ​រឹងមាំ ខណៈ​អាមេរិក​ព្រមាន​បន្ថែម​ទណ្ឌកម្ម​លើ​រុស្ស៊ី និង​ប៉ះពាល់​ដល់​ចិន​ដែរ

ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ព្រមាន​ថា ប្រសិនបើ​ប្រទេស​រុស្ស៊ី មិន​ព្រម​ចូលរួម​ចរចា​រក​សន្តិភាព​ជាមួយ​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​រយៈពេល ៥០​ថ្ងៃ​ទៀត​នេះ​ទេ សហរដ្ឋ​អាមេរិក​នឹង​ដាក់​ពន្ធ​ធ្ងន់​លើ​ប្រទេស​ដែល​បង្ក​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ហើយ​និង​ប្រទេស​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​រុស្ស៊ី។ ជាមួយ​គ្នា​នេះ លោក ត្រាំ ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ថ្មីៗ​ដល់​អ៊ុយក្រែន មាន​ដូចជា ប្រព័ន្ធ​ការពារ​ដែនអាកាស និង​អាវុធ​ដែល​អាច​បាញ់​ទៅ​ដល់​ទីក្រុង​មូស្គូ។ វិធានការ​ថ្មី​នេះ បង្ហាញ​អំពី​ការ​ប្រែប្រួល​នយោបាយ​អាមេរិកាំង​ចំពោះ​រុស្ស៊ី និង​ជម្លោះ​នៅ​អ៊ុយក្រែន ប៉ុន្តែ​ការ​ប្រកាស​របស់​លោក ត្រាំ អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ទំហំ​ទណ្ឌកម្ម ៥០០​ភាគរយ​ទៅ​លើ​ប្រទេស​ទិញ​ប្រេង​រុស្ស៊ី...

អគ្គលេខាធិការ​ណាតូ (NATO) ព្យាករ​ថា​សង្គ្រាម​លោក​លើក​ទី​៣ នឹង​ផ្ទុះ​ឡើង​នៅ​ពេល​ចិន វាយ​លុកលុយ​តៃវ៉ាន់

សង្គ្រាម​លោក​លើក​ទី​៣ អាច​នឹង​ផ្ទុះឡើង​នៅ​ពេល​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បញ្ជា​ឱ្យ​ទ័ព​ចិន វាយ​កាន់កាប់​ដែន​កោះ​តៃវ៉ាន់ ហើយ​ពេល​នោះ សម្ព័ន្ធមិត្ត​ចិន គឺ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន នឹង​បញ្ជា​កងទ័ព​រុស្ស៊ី ឱ្យ​វាយ​ចូល​ប្រទេស​នៃ​សមាជិក​ណាតូ (NATO)។ នេះ​ជា​ការ​ព្យាករ​របស់​លោក Mark Rutte អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ ដែល​ត្រូវ​សម្រង់​សម្ដី​ដោយ​សារព័ត៌មាន New York Post ចុះផ្សាយ​នៅ​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៥។ លោក...

ពីរ​ទសវត្ស​កន្លង​មក​នេះ មហាអំណាច​ពីរ​ប្រកាន់​របប​កុម្មុយនីស្ត​ជួយ​ពង្រឹង​របប​ផ្ដាច់ការ​ជា​មិត្ត

រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​ជា​ថ្មី​ម្ដង​ទៀត។ ចិន និង​រុស្ស៊ី ជា​មហា​អំណាច​ដែល​ត្រូវ​មើល​ឃើញ​ថា​ជា​ខ្នងបង្អែក​ដ៏​ខ្លាំង​របស់​ប្រទេស​ដែល​មាន​មេដឹកនាំ​ផ្ដាច់ការ។ ប្រទេស​ពីរ​នេះ​ព្យាយាម​ពង្រីក​ឥទ្ធិពល ដើម្បី​ទប់ទល់​ពួក​បស្ចិម​ប្រទេស​ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ។ ក្នុង​ស្ថានភាព​នេះ ចិន និង​រុស្ស៊ី ទោះ​ជា​ប្រែប្រួល​ការ​ដឹកនាំ​ទៅ​រក​ទីផ្សារ​សេរី និង​គោលការណ៍​ការ​ដឹកនាំ​បង្ក​លក្ខណៈ​ឱ្យ​ប្រជាជន​ជ្រើសរើស​យក​ផ្លូវ​ដើម្បី​ជីវភាព​របស់​ខ្លួន​ក៏ដោយ ក៏​នៅតែ​ប្រើប្រាស់​មធ្យោបាយ​ដែល​គេ​ហៅថា​បង្ក្រាប​ដើម្បី​ពង្រឹង​អំណាច ហើយ​ធ្វើ​អនុត្តរភាព​ទៅ​លើ​ប្រទេស​ដទៃ ដើម្បី​ទាញ​ផល​ប្រយោជន៍​ពី​ប្រទេស​នោះ​ឱ្យ​នៅ​ក្នុង​ប៉ូល​របស់​ខ្លួន ដែល​គេ​ថា​ជា​ការ​ទាញ​ឱ្យ​ឆ្ងាយ​ចេញពី​សម្ព័ន្ធភាព​កម្លាំង​ប្រជាធិបតេយ្យ​បស្ចិម​ប្រទេស។ ប្រទេស​ដែល​ងើប​ឡើង​ពី​របប​សក្ដិភូមិ រាជានិយម​ផ្ដាច់ការ​ទៅ​របប​កុម្មុយនីស្ត។ តែ​ពេលនេះ របប​ដឹកនាំ​ប្រទេស​ទាំងនោះ​បាន​ទៅ​រក​របប​ផ្ដាច់ការ​និយម​គ្រួសារ​និយម គឺ​ដូច​នឹង​របប​រាជា​ផ្ដាច់ការ និង​សក្ដិភូមិ​ទៅវិញ។ ចិន និង​រុស្ស៊ី ទោះ​ជា​ប្រកាន់​យក​របប​ដឹកនាំ​ខុស​គ្នា តែ​គំនិត​គឺ​បង្កើត​របប​ដឹកនាំ​បែប​ផ្ដាច់ការ​ដូច​គ្នា។ រុស្ស៊ី...

រុស្ស៊ី​ឈាន​ជើង​មក​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ពិភពលោក​ប្រឈម​នឹង​ការ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣

តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន TRT World នៃ​ប្រទេស​តួកគី ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ កក្កដា នេះ​បាន​ឱ្យ​ដឹង​ថា ប្រទេស​មហាអំណាច​ពីរ គឺ​រុស្ស៊ី និង​ចិន បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​នាវាចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ការ​ពង្រឹង​កម្លាំង​សមត្ថភាព​ទ័ព​របស់​ប្រទេស​ទាំង​ពីរ​នេះ​ជាមួយ​នឹង​ការ​ទប់ទល់​កម្លាំង​ប្រជែង​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស។ ពិធី​បើក​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​ប្រទេស​ចិន នៅ​ខេត្ត Zhanjiang។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ដែល​គេ​មើល​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Telegram។ ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​នាវាចម្បាំង ៣​គ្រឿង​ដូច​គ្នា​ទៅ​ចូលរួម​សមយុទ្ធ​ដែល​មាន​រយៈពេល ៣​ថ្ងៃ។ ទីភ្នាក់ងារ​សារព័ត៌មាន RIA របស់​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា...

ប្រមុខ​ការពារ​ជាតិ​អង់គ្លេស​ចោទ​ចិន​ជា​ចំហ​ចំពោះ​ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន

នេះ​ជា​លើកដំបូង​ហើយ​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​មួយ​រូប​នៃ​ប្រទេស​អឺរ៉ុប ចោទ​ប្រទេស​ចិន ជា​សាធារណៈ ដែល​ពាក់ព័ន្ធ​កិច្ចសហការ​ដឹក​សម្ភារៈ​សឹក​ទៅ​ឱ្យ​មហាអំណាច​យោធា​រុស្ស៊ី ដែល​កំពុង​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ លោក Grant Shapps ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ចក្រភព​អង់គ្លេស បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​ពុធ ទី​២២ ខែ​ឧសភា ដែល​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​ថា ប្រទេស​ពីរ​នេះ​មាន​គោលការណ៍​ជួយ​គ្នា​ទៅវិញ​ទៅមក គាំទ្រ​គ្នា​ទៅវិញ​ទៅមក សំដៅ​ពង្រឹង​សហប្រតិបត្តិការ​ស៊ីជម្រៅ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា លោក​ប្រមុខ​ការពារ​ជាតិ​អង់គ្លេស​រូប​នេះ បាន​និយាយ​ថា កិច្ច​គាំទ្រ​សម្ភារៈ​សឹក​របស់​ចិន ទៅ​ឱ្យ​រុស្ស៊ី...

លោក ស៊ី និង​លោក ពូទីន រួម​គ្នា​ថ្កោលទោស​អាមេរិក​ថា​ជា​មេខ្លោង​ទាញ​ពិភពលោក​ទៅ​រក​សង្គ្រាម​ត្រជាក់​ជា​ថ្មី

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បាន​ត្រឡប់​ទៅ​ប្រទេស​ចិន ជា​ថ្មី​ទៀត ដែល​អ្នក​សង្កេតការណ៍​ហៅថា​ដំណើរ​ទៅ​ជួប​សមមិត្ត សំដៅ​ពង្រឹង​សម្ពន្ធភាព​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​នៃ​ទំនាក់ទំនង​ទ្វេភាគី ខណៈ​លោក ពូទីន កំពុងតែ​ដឹកនាំ​កម្លាំង​នយោបាយ និង​កងទ័ព​វាយ​ពង្រីក​ទឹកដី​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ទៅ​ដល់​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៦ ឧសភា ក្នុង​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ លោក ពូទីន ទទួល​បាន​ការ​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​រាក់ទាក់​ពី​លោក ស៊ី ជីនពីង...

មុន​ទៅ​ចិន លោក ពូទីន គាំទ្រ​សំណើ​សន្តិភាព​របស់​ចិន​សំដៅ​បញ្ចប់​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន

ប្រធានាធិបតី​ចិន ស៊ី ជីនពីង នឹង​ស្វាគមន៍​លោក ពូទីន ដែល​ទៅ​កាន់​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ឧសភា ក្នុង​សប្ដាហ៍​នេះ​ដែល​ជា​ទស្សនកិច្ច​លើក​ទី​២ របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង រូប​នេះ ធ្វើ​ឡើង​មិន​ដល់​មួយ​ឆ្នាំ​នោះ​ទេ។ លោក ពូទីន ផ្ដើម​ទស្សនកិច្ច​នៅ​ក្រៅ​ដ៏​កម្រ​នេះ បន្ទាប់ពី​លោក​ចូល​កាន់​តំណែង​អាណត្តិ​ទី​៥ របស់​លោក​រយៈពេល ៦​ឆ្នាំ​ទៀត ឋានៈ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃទី​១៧ ខែ​មីនា ដែល​សឹងតែ​គ្មាន​គូប្រកួត ព្រោះ​គូប្រជែង​ដែល​មាន​ថាមពល និង​ប្រជាប្រិយភាព​ខ្លាំង​ត្រូវ​ចាប់​ដាក់​គុក​រហូត​ស្លាប់​ក្នុង​គុក និង​ខ្លះ​ទៀត​រត់ចោល​ប្រទេស។ លោក...

ចិន និង​រុស្ស៊ី រួម​កម្លាំង​គ្នា​កាត់បន្ថយ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ប្រទេស​លោក​សេរី

ក្រសែភ្នែក​របស់​អ្នក​ប្រជាធិបតេយ្យ​នៃ​ប្រទេស​លោក​ខាងលិច កំពុង​សម្លឹង​ទៅ​រក​ចិន ដែល​ប្រទេស​កុម្មុយនីស្ត​ដ៏​ធំ​មួយ​នេះ​កំពុង​ប្រើ​សក្ដានុពល​សេដ្ឋកិច្ច និង​កម្លាំង​យោធា​ទៅ​លើ​ប្រទេស​មួយ​ចំនួន​ជា​កូនបំណុល​ពាន់​លាន​ដុល្លារ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង។ រុស្ស៊ី ជា​មហាអំណាច​ដ៏​ខ្លាំង​មួយ​នៅ​លើ​ពិភពលោក​ដែល​មិន​មាន​ឈ្មោះ​ក្នុង​ចំណោម ២០​ប្រទេស​ជា​ប្រទេស​ជំពាក់​បំណុល​ចិន គរ​ដូច​ភ្នំ​នោះ​ទេ តែ​ទីក្រុង​មូស្គូ ធ្លាក់​ក្នុង​របប​ផ្ដាច់ការ​ជាង ២០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​លោក វ៉្លាឌីមៀរ ពូទីន ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០០ មក​នោះ។ នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​របប​នៅ​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ ចាប់​ដៃ​គ្នា​យ៉ាង​ស្អិតល្មួត​ក្នុង​ការ​កៀរគរ​ប្រទេស​ដែល​កំពុង​ដើរ​លើ​ផ្លូវ​ផ្ដាច់ការ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន។ គេ​ថា​ក្រុង​ប៉េកាំង ប្រើ​ប្រាក់កម្ចី​របស់​ខ្លួន​លើក​ទឹកចិត្ត​ប្រទេស​ដែល​កំពុង​ទៅ​រក​ប្រព័ន្ធ​ផ្ដាច់ការ ឱ្យ​កាន់តែ​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ​ពហុភាព​សេរី​និយម...

Latest news

© 2021, ដេលី. All rights reserved.