30.7 C
Phnom Penh

TAG

ឆន ផល្លា

ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ដោះលែង​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ សម្រេច​ឲ្យ​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី រួច​ផុត​បទ​ចោទប្រកាន់ និង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ២​ឆ្នាំ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក ឆន ផល្លា សកម្មជន​ការពារ​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ការពារ​ព្រៃឈើ ធនធាន​ធម្មជាតិ​នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នា​រសៀល​ថ្ងៃទី​៦ តុលា នេះ។ ការ​ដោះលែង​នេះ...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​ទម្លាក់​ចោល​បទ​ចោទ​នានា​ពី​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​អាដហុក (Adhoc) អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ ទម្លាក់​ចោល​បទ​ចោទ​នានា​ជុំវិញ​សំណុំរឿង​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ដែល​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​នៅ​ថ្ងៃទី​៣ ខែ​កក្កដា បន្ទាប់ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ចាប់តាំងពី​ឆ្នាំ​២០២១ មក។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ផ្តល់​ជូន​នូវ​មេធាវី​ទៅ​តាម​នីតិវិធី​ផ្លូវ​ច្បាប់ ដើម្បី​ជួយ​ការពារ​ក្តី​ឱ្យ​លោក ឆន...

តុលាការ​ខេត្ត​រតនគិរី​កោះហៅ​សកម្មជន​ព្រៃឈើ ឆន ផល្លា ចូល​សវនាការ​ពី​បទ​បរិហារ​កេរ្តិ៍​និង​ញុះញង់

សាលាដំបូង​ខេត្ត​រតនគិរី កោះហៅ​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ឲ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​១៣ ខែ​តុលា ខាងមុខ​នេះ ក្រោម​បទ​ចោទប្រកាន់ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ ជេរប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។ ក្នុង​លិខិត​ដែល​ចេញ​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី លោក កែវ ភក្ដី ចុះ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ កោះហៅ​លោក សំ ទិត្យសីហា មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន...

សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ​ច្រានចោល​សាលក្រម​សាលា​ដំបូង​រតនគិរី​លើ​សកម្មជន​ព្រៃឈើ

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​ច្រានចោល​សាលក្រម​របស់​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បាន​ផ្ដន្ទាទោស​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ក្រោម​បទ​ចោទ «កាប់​រាន​ដី​ព្រៃ ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ» ប៉ុន្តែ​សកម្មជន​រូប​នេះ​នៅ​ជាប់​ការ​ចោទប្រកាន់​ថ្មី​មួយ​ទៀត។ នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​សាលដីកា​ដោយ​ច្រានចោល​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បាន​កាត់ទោស​ឱ្យ​លោក ឆន ផល្លា ជាប់​ពន្ធនាគារ ៥​ឆ្នាំ។ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ សាលាដំបូង​ខេត្ត​រតនគិរី...

UN៖ នីតិវិធី​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​លោក ឆន ផល្លា គឺជា​ការ​សងសឹក​តាម​ប្រព័ន្ធ​ច្បាប់

ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UN) ចាត់ទុក​ដំណើរការ​របស់​តុលាការ​កម្ពុជា​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា គឺជា​ការ​សងសឹក​របស់​អាជ្ញាធរ​តាម​ប្រព័ន្ធ​ច្បាប់​ដោយ​រំលោភ​បំពាន​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ ឧត្ដមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៤ កក្កដា បាន​អះអាង​ថា អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ព័ត៌មាន​លម្អិត​ប្រកប​ដោយ​ការពិត និង​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​ឃុំ​ខ្លួន​លោក ឆន ផល្លា រួម​ទាំង​ការ​ចាប់​ខ្លួន​លោក​ដោយ​គ្មាន​ដីកា​របស់​តុលាការ​កាលពី​ពេល​កន្លងទៅ។ ឧត្ដមក្រុមប្រឹក្សា​សិទ្ធិមនុស្ស​មួយ​នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ហេតុផល​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លោក ឆន ផល្លា និង​ពន្យល់​ថា​តើ​វិធានការ​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ធានា​ថា លោក ឆន ផល្លា អាច​អនុវត្ត​សិទ្ធិ​របស់​លោក​បាន...

ឧទ្ធរណ៍​ត្បូងឃ្មុំ​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​សកម្មជន​ព្រៃឈើ​លោក ឆន ផល្លា នៅ​សប្តាហ៍​ក្រោយ

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ សម្រេច​ប្រកាស​សាលដីកា​លើ​សំណុំរឿង​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​សកម្ម​នៅ​ខេត្ត​រតនគិរី លោក ឆន ផល្លា នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​បើក​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ សវនាការ​នេះ​ដឹកនាំ​ដោយ​ចៅក្រម​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ លោក ម៉ុង មុនីចរិយា និង​តំណាង​មហាអយ្យការ លោក កុល បុន ប៉ុន្តែ​មិន​មាន​វត្តមាន​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​សាក្សី​ក្នុង​អំឡុង​ពេល​ដំណើរការ​នៃ​សវនាការ​នេះ​ទេ។ អំឡុង​ពេល​សួរ​ដេញដោល​ក្នុង​សវនាការ ម្ចាស់​ដី​ដែល​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​លើ​ដី​ចម្ការ​វិល​ជុំ​របស់​សហគមន៍​ជនជាតិ​ដើម​ទំពួន បាន​អះអាង​ថា ដី​ដែល​ពួកគេ​កាន់កាប់​អាស្រ័យ​ផល​តាំងពី​ដូនតា​មក​បាន​ចុះបញ្ជី​ជា​ដី​សហគមន៍​រួចរាល់​ហើយ មិន​មែន​ជា​ទំហំ​ដី​ជិត ៦០​ហិកតារ​ដូច​ការ​ចោទប្រកាន់​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី​នោះ​ឡើយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ខេត្ត​រតនគិរី បាន​ចោទប្រកាន់​លោក...

អង្គការ​ជាង​១០០ ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឆន ផល្លា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ លោក ឆន ផល្លា ដែល​សាលាដំបូង​ខេត្ត​រតនគិរី បាន​សម្រេច​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងទៅ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព សហគមន៍​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ចំនួន ១១៣​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្តូរ​បទ​ចោទ​លើ​លោក ឆន ផល្លា ពី​បទ «កាប់គាស់​រុករាន...

Latest news