ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.5
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ជម្លោះដីធ្លី
ជម្លោះដីធ្លី
រដ្ឋបាលខេត្តសៀមរាបស្នើអាជ្ញាធរអប្សរាផ្អាកសកម្មភាពរុះរើសំណង់ពលរដ្ឋ
ឌឹ ខេមបូឌា ដេលី
-
July 1, 2022
រដ្ឋបាលខេត្តសៀមរាប ស្នើទៅថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពរុះរើសំណង់របស់ពលរដ្ឋក្នុងតំបន់១ និងតំបន់២ ដើម្បីពិភាក្សា និងដោះស្រាយចំពោះសំណង់ខុសច្បាប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ។ អភិបាលរងខេត្តសៀមរាប លោក ប្រាក់ សោភ័ណ្ឌ បានចេញលិខិតស្ដីពីការសុំផ្អាកនូវសកម្មភាពរុះរើសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរទៅកាន់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា កន្លងមកបញ្ហាសំណង់ដែលពលរដ្ឋបានសាងសង់ក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ គឺត្រូវតែពិភាក្សាក្នុងគណៈកម្មាធិការចម្រុះ ដើម្បីសម្របសម្រួល និងដោះស្រាយរវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា។ លោក ប្រាក់ សោភ័ណ្ឌ...
ជម្លោះដីធ្លី
ពលរដ្ឋនៅជាប់បឹងតាមោកស្នើលោក ហ៊ុន សែន ជួយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគេ
ខេមបូឌា ដេលី
-
June 26, 2022
ពលរដ្ឋនៅជាប់បឹងតាមោក ស្នើឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅអាជ្ញាធរថ្នាក់ក្រោមផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឱ្យពួកគេបានរស់នៅលើដីបច្ចុប្បន្នស្របច្បាប់ ដោយមិនបារម្ភពីការបណ្ដេញចេញទាំងបង្ខំ និងការដោះដូរទៅកន្លែងផ្សេងទៀត។ ពលរដ្ឋរស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ មិថុនា បាននាំគ្នាប្រមូលផ្ដុំតវ៉ានៅលើដីដែលកំពុងរស់នៅ ក្រោយពីអាជ្ញាធរបានចោទពួកគេថារស់នៅលើចំណីផ្លូវដោយខុសច្បាប់ និងមិនព្រមចេញប័ណ្ណកម្មសិទ្ធិឱ្យពួកគេ។ ពលរដ្ឋរស់នៅភូមិសំរោងត្បូង លោកស្រី ផន សុខុម បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កន្លងមកពួកគាត់រស់នៅទីនោះដោយអាស្រ័យផលលើផ្ទៃបឹងតាមោក និងលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមគ្រួសារ និងដោះស្រាយបញ្ហាបំណុល ប៉ុន្តែបច្ចុប្បន្ន...
ជម្លោះដីធ្លី
អាជ្ញាធរខេត្តកំពង់ធំព្រមានចាត់វិធានការអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹក
ខេមបូឌា ដេលី
-
June 26, 2022
អភិបាលរងខេត្តកំពង់ធំ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹកបឹងទន្លេសាប ប្រសិនបើក្រុមការងារថ្នាក់ខេត្តពិនិត្យរកឃើញ។ អភិបាលរងខេត្តកំពង់ធំ លោក សុខ ហៃ បានលើកឡើងក្នុងពេលចុះពិនិត្យ និងបោះបង្គោលទីតាំងដីតំបន់៣ ក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាបដែលលោក ហ៊ុន សែន ប្រកាសកាត់ឆ្វៀលជូនពលរដ្ឋ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះថា បើមានជនណាហ៊ានលួចទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលនេះ សូមពលរដ្ឋនាំគ្នារាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ដើម្បីអនុវត្តចំណាត់ការច្បាប់លើបុគ្គលដែលបានប្រព្រឹត្តល្មើសទាំងនោះ។ លោក...
ជម្លោះដីធ្លី
លោក ហ៊ុន សែន កាត់ផ្ទៃដីមេទឹកនិងបឹងចំនួន៤ទំហំជាង២០០ហិកតារឱ្យឯកជនគ្រប់គ្រង
ឌឹ ខេមបូឌា ដេលី
-
June 21, 2022
ផ្ទៃដីមេទឹក និងបឹងដែលមានទំហំជាង ២៣៤ហិកតារស្ថិតនៅស្រុកចំនួន៣ ក្នុងខេត្តកណ្តាល ត្រូវបានលោក ហ៊ុន សែន ធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋទៅជាសម្បត្តិឯកជនរបស់រដ្ឋចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ក្នុងអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ដីមេទឹក និងដីបឹងចំនួន ៤ទីតាំងដែលរដ្ឋាភិបាលធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋមកជាសម្បត្តិឯកជន ស្ថិតនៅក្នុងស្រុកចំនួន៣ នៃខេត្តកណ្ដាល ក្នុងនោះ ផ្ទៃដីមេទឹកប្រមូលខ្លាចំនួន ៥៩ហិកតារ ស្ថិតនៅភូមិអញ្ចែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...
ច្បាប់
តុលាការដាក់ពន្ធនាគារឧកញ៉ា សង ថន និងអតីតអភិបាលរងខេត្តបាត់ដំបងម្នាក់ៗ៧ឆ្នាំ
ខេមបូឌា ដេលី
-
June 11, 2022
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងឧកញ៉ា សង ថន និងអតីតអភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន ៧ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ២ម៉ឺន ៥ពាន់ដុល្លាអាមេរិក ទាក់ទងនឹងករណីជម្លោះដីធ្លីមួយកន្លែងស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ ដែលជាអតីតអភិបាលរងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមិថុនា...
ជម្លោះដីធ្លី
អង្គការសង្គមស៊ីវិលថាក្រុមទាហាន«ង៧០»បន្តឈូសឆាយព្រៃសហគមន៍ឧត្តមស្រែពស់
ឌឹ ខេមបូឌា ដេលី
-
June 11, 2022
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ដែលហៅកាត់ថា CHRAC ថាក្រុមទាហានបន្តប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃសហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ បានប្រហែល ១០០ម៉ែត្របន្តទៀត បន្ទាប់ពីតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងក្រុមអង្គការសង្គមស៊ីវិលបានចុះត្រួតពិនិត្យរួមគ្នាកន្លងមក។ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានអះអាងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ថា ការរុករានកាន់កាប់ព្រៃសហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ ពីសំណាក់ក្រុមទាហានមួយក្រុមដែលអះអាងថា ខ្លួនជាយោធាកងរថក្រោះ «ង៧០» បានឈានដល់ដំណាក់កាលចុះត្រួតពិនិត្យពីតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាងអភិរក្សតំបន់អភិរក្សសត្វព្រៃឱរ៉ាល់ ក្រុមប្រឹក្សាឃុំត្រពាំងជោរ តំណាងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងអង្គការលីកាដូ (Licadho) ខេត្តកំពង់ស្ពឺ...
ជម្លោះដីធ្លី
កុដិលោកនៅអាស្រមព្រៃមេត្តាធម្មជាតិត្រូវបានក្រុមទាហានដុតបំផ្លាញចោលដើម្បីយកដី
ឌឹ ខេមបូឌា ដេលី
-
June 8, 2022
ប្រជាសហគមន៍អះអាងថា កុដិលោកនៅអាស្រមព្រៃមេត្តាធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមទាហានដុតបំផ្លាញរាបដល់ដី ខណៈព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» កំពុងរងការឈូសឆាយ និងកាប់បំផ្លាញពីសំណាក់ក្រុមទាហាន និងពលរដ្ឋមួយចំនួន។ កាលពីខែឧសភា ឆ្នាំ២០២២ ប្រជាសហគមន៍បាននាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឱ្យជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ពីសំណាក់ក្រុមទាហានកងទ័ពជើងគោក និងពលរដ្ឋមួយចំនួនស្ថិតនៅឃុំត្រពាំងជោរ...
ជម្លោះដីធ្លី
អភិបាលខេត្តកំពង់ធំថាប័ណ្ណដីធ្លីមានតម្លៃសម្រាប់ពលរដ្ឋយកទៅខ្ចីប្រាក់ពីធនាគារ
ឌឹ ខេមបូឌា ដេលី
-
May 31, 2022
អភិបាលខេត្តកំពង់ធំ អះអាងថា ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដោយធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាឯកសារគតិយុត្តិ និងជាវត្ថុមានតម្លៃសម្រាប់ពលរដ្ឋយកទៅខ្ចីប្រាក់ពីធនាគារ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានលើកឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួនជិត ៦០០ប័ណ្ណនៅលើទីតាំងដីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលចេញពីតំបន់២ មកតំបន់១ នៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក...
ជម្លោះដីធ្លី
ព្រៃមេត្តាធម្មជាតិនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺកំពុងរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ
ឌឹ ខេមបូឌា ដេលី
-
May 9, 2022
ព្រៃឈើនៅសហគមន៍ ឧត្ដមស្រែពស់ ហៅ ព្រៃមេត្តាធម្មជាតិ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងនូវការកាប់បំផ្លាញស្ទើររាល់ថ្ងៃដោយគ្មានការចូលរួមទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។ នេះបើយោងទៅតាមវីដេអូដែលបង្ហោះដោយប្រជាសហគមន៍។ យោងតាមវីដេអូដែលប្រជាសហគមន៍ផ្ញើមកសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ឧសភា នេះដែលមានរយៈពេល ១នាទី និង ២វិនាទី ដែលមានសង្ឃដីការបស់ព្រះតេជព្រះគុណ ព្រំ សុជាតិ គង់នៅវត្តមេត្តាធម្មជាតិ ថាព្រៃសហគមន៍នៅជុំវិញវត្តមេត្តាធម្មជាតិ ស្ថិតក្នុងភូមិពោធិ៍មាស...
ជម្លោះដីធ្លី
មន្ទីរបរិស្ថាន៖ បុគ្គលម្នាក់ច្រឡំឈូសដីព្រៃដែនជម្រកសត្វភ្នំឱរ៉ាល់ជាង៣០ហិកតារ
ខេមបូឌា ដេលី
-
April 24, 2022
មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង អះអាងថា បុគ្គលម្នាក់ដែលចូលឈូសឆាយដីព្រៃដែនជម្រកសត្វភ្នំឱរ៉ាល់ អស់ជាង ៣០ហិកតារដោយសារតែច្រឡំមិនដឹងថាជាដីដែនជម្រក ហើយក៏បានប្រគល់ដីជូនរដ្ឋវិញ។ សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុនដោយឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកមួយឈ្មោះ សុខ ឧត្ដម បានឱ្យដឹងថា ករណីជនល្មើសលួចឈូសឆាយ និងរំលោភយកដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កើតឡើងតាំងពីខែធ្នូ ឆ្នាំ២០២១ នៅចំណុចអូរចាប់ប្រាំង និងចំណុចថ្មបណ្ដើត នៅក្នុងភូមិដំណាក់ខ្លុង ក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស។ បើតាមមន្ទីរបរិស្ថានដដែលឲ្យដឹងថា ករណីនេះមន្ត្រីបានចុះស្រាវជ្រាវ និងបានកំណត់មុខសញ្ញាជនសង្ស័យ ព្រមទាំងបានសាកសួរដោយជនសង្ស័យឆ្លើយអះអាងថា ខ្លួនមិនបានដឹងថាជាដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ទើបឈូសឆាយច្រឡំ...
1
...
13
14
15
...
24
Page 14 of 24
Latest news
មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម
June 17, 2026
អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក
June 17, 2026
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
© 2021,
ដេលី
. All rights reserved.