30.7 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

អ្នក​ឃ្លាំមើល៖ កម្ពុជា​នឹង​ប្រឈម​ជំងឺ​សេដ្ឋកិច្ច​សង្គម​កាន់តែ​ច្រើន​ថែម​ទៀត បើ​មិន​កាត់​សាច់​ស្អុយ​ចោល

អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ អះអាង​ថា កម្ពុជា​នឹង​ប្រឈម​បញ្ហា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុវត្ត​ច្បាប់​កាត់​សាច់​ស្អុយ​ចោល​តាមរយៈ​ការ​វិនិយោគ​បោកប្រាស់​របស់​ពួកគេ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ កក្កដា នេះ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា​លក់​ដី និង​ផ្ទះ​ខ្យល់​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​ថ្នាក់​ដឹកនាំ​កំពូលៗ កំពុង​ធ្វើ​ឲ្យ​ស្អុយ​ឈ្មោះ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ និង​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ព្រោះ​ថា​ការ​បោកប្រាស់​របស់​ពួកគេ​សព្វថ្ងៃ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគទុន​បរទេស ខ្លាច​ការ​បណ្ដាក់ទុន​នៅ​កម្ពុជា​យ៉ាង​ខ្លាំង។ ប្រភព​ដដែល​ថា​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តង​ទៀត​ពី​ក្រុមហ៊ុន​ឧកញ៉ា...

តំណាង​ពលរដ្ឋ​មកពី​ខេត្ត​ក្រចេះ ស្នើសុំ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ឯកជន​បំផ្លាញ​ផ្ទះ​និង​ដំណាំ​ពួកគេ

ពលរដ្ឋ​ជាច្រើន​នាក់​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ជាង ១​ពាន់​គ្រួសារ​មកពី​ខេត្ត​ក្រចេះ ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​អភិបាលរង​ស្រុក​សំបូរ លោក ចេង គឹមជប់ និង​ក្រុមហ៊ុន​កសិកម្ម​យុវជន​ស្វាយរៀង (ខូអិលធីឌី) ឈូស​ឆាយ​បំផ្លាញ​ផ្ទះសម្បែង និង​ដំណាំ​របស់​ពួកគាត់​បន្ត​ទៀត។ ពលរដ្ឋ​ប្រមាណ​ជា ៦០​នាក់​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ជាង ១​ពាន់​គ្រួសារ (១៣១៨​គ្រួសារ) មកពី​ភូមិ​ចំនួន​៥ នៅ​ថ្ងៃ​ពុធ ទី​១៩ មិថុនា នេះ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ ដោយ​លើកឡើង​ថា ប្រជា​សហគមន៍​រស់នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ...

ក្មេង​ទំនើង​ញៀន​ថ្នាំ​ខ្លះ​អះអាង​ថា​ទទួល​បញ្ជា​ពី​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ រង​ការ​ចោទប្រកាន់​ថា​បាន​បញ្ជា​ឲ្យ​ក្រុម​ក្មេង​ទំនើង និង​ក្រុម​ក្មេង​ញៀន​ថ្នាំ​ប្រមាណ ២០០​នាក់ ដេញ​កាប់ និង​វាយ​ម្ចាស់​ផ្ទះ ព្រមទាំង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​លំនៅឋាន​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់ ស្ថិត​ក្នុង​ភូមិ​ផ្សារតូច សង្កាត់​ទួលសង្កែទី១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា។ ពួកគេ​បាន​ដុត​សម្បក​កង់ឡាន គប់​ដុំ​ថ្ម​ទៅ​លើ​អ្នក​សារព័ត៌មាន និង​ដេញ​កាប់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ផ្ទះ រហូត​មាន​របួស​ស្នាម​ផង​ដែរ ខណៈ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ម្នាក់​ដែល​មាន​វត្តមាន​នៅ​ទីតាំង​កើតហេតុ​នោះ បញ្ជាក់​ថា ខ្លួន​មិន​បាន​ដឹង​ពី​ករណី​នេះ​ទេ ចំណែក​សមត្ថកិច្ច​ដទៃ​ទៀត​បាន​នាំគ្នា​រត់​គេច​ពី​អ្នក​សារព័ត៌មាន​មិន​ព្រម​ផ្តល់​បទសម្ភាសន៍ នៅ​ពេល​ដែល​ពួកគេ​ផ្សាយ​ផ្ទាល់​ពី​ហេតុការណ៍​នោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្រុម​ក្មេង​ទំនើង​ខ្លះ​និយាយ​ថា ការ​ធ្វើ​សកម្មភាព​ដេញ​វាយ​ពលរដ្ឋ​ទាំងនេះ គឺ​ពួកគេ​ធ្វើ​តាម​បញ្ជា​អាជ្ញាធរ​ខណ្ឌ​តែប៉ុណ្ណោះ។ ខណៈ​ការ​ប្រទូសរ៉ាយ​នៅ​កន្លែង​កើតហេតុ​ដោយ​ប្រើ​ដំបង​ដែក...

តំណាង​ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​រាប់​សិប​នាក់​ជាមួយ​ពួក​ឧកញ៉ា តវ៉ា​ដល់​មុខ​សាលា​រាជធានី​ភ្នំពេញ

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​រាប់​សិប​គ្រួសារ មកពី​ភូមិ​ដំណាក់សង្កែ សង្កាត់​ព្រែកកំពិស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​ក្រុមហ៊ុន អេកូ មេហ្គាបូលីស ឌីវេឡុបមិន ខបភើរេហ្សិន ឯ.ក (ECO MEGAPOLIS DEVELOPMENT CORPORATION CO., LTD) របស់​លោក ឃុន សៀ...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់​ជុំវិញ​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច បើក​ការ​ស្រាវជ្រាវ និង​សាកសួរ​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ ជុំវិញ​ការ​ចាប់​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក កើត សារ៉ាយ នៅ​ពេលនេះ ប្រសិនបើ​សមត្ថកិច្ច​ចង់​ដឹង​ការពិត​ថា​បាន​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​មែន​ឬ​ក៏​អត់​នោះ។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ ខែ​មេសា នេះ​ថា ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ដែល​ចាត់ទុក​ជា​ត្រឹមត្រូវ លុះត្រាតែ​អ្នក​ផ្ដើម​គំនិត​បាន​ជំរុញ ឬ​អុជអាល​ឱ្យ​អ្នក​ប្រព្រឹត្ត ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​ផ្តើម​គំនិត​នោះ ខណៈ​លោក កើត សារ៉ាយ មិន​បាន​ប្រព្រឹត្ត​អំពើ​បែប​នេះ​ដូច​ការ​ចោទប្រកាន់​ឡើយ។ លោក...

អ្នក​សង្កេតការណ៍​ថា​នយោបាយ​ធ្វើ​សម្បទាន​ដី​ជា​ល្បិច​ទុច្ចរិត​ប្លន់​ដី​របស់​ពលរដ្ឋ​ខ្មែរ

ប្រធាន​ផ្សាយ​សំឡេង​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា លោក ប៉ា ងួនទៀង ចោទ​ថា គោលនយោបាយ​ធ្វើ​សម្បទាន​ដី​រដ្ឋ​ទៅ​ឱ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន គឺជា​ឧបាយកល​ប្លន់​យក​ដី​របស់​ពលរដ្ឋ​ពី​សំណាក់​ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​ឧកញ៉ា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ ព្រោះ​ពួកគេ​មាន​នាយករដ្ឋមន្ត្រី​ការពារ​ពីក្រោយ​ខ្នង។ លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ មីនា ថា ដី​សម្បទាន​ដែល​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​សិទ្ធិ​លំនៅឋាន​ពលរដ្ឋ​ដែល​កំពុង​រង​ការ​បណ្តេញ​ចេញ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កំពុង​បន្ត​វេន​នៅ​សម្រាប់​អាណត្តិ​ថ្មី លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​បញ្ហា​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ ហើយ​មិន​គួរ​យក​គំរូ​តាម​អតីត​នាយករដ្ឋមន្ត្រី​ចាស់​លោក ហ៊ុន សែន នោះ​ទេ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា បញ្ហា​នៃ​ការ​បណ្តេញ​ពី​លំនៅឋាន​កើត​មាន​ស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ប្រទេស ខណៈ​ការ​តវ៉ា​ក៏​ចេះ​តែ​កើតមាន​ជា​ហូរហែ​ដែរ ដូច្នេះ​នាយករដ្ឋមន្ត្រី​ក៏​គួរតែ​បាន​ឃើញ​បញ្ហា​ទាំងនេះ​ដែរ​ហើយ...

IDEA TALK៖ តើ​ពលរដ្ឋ​ត្រូវ​ចូលរួម​បែប​ណា​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​តស៊ូ​មតិ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដីធ្លី និង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ពលរដ្ឋ​ត្រូវ​ចូលរួម​បែប​ណា​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​តស៊ូ​មតិ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដីធ្លី និង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​នៅ​កម្ពុជា?»។

អ្នកវិភាគ៖ ករណី​ស្ត្រី​ម្នាក់​ធ្វើ​អត្តឃាត​ក្រោយ​អាជ្ញាធរ​ដុត​ផ្ទះសម្បែង​បង្ហាញ​អំពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត តាម​ច្បាប់​ទ័ព​ព្រៃ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ធ្វើ​អត្តឃាត​របស់​ពលរដ្ឋ​ក្នុង​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ក្រោយ​អាជ្ញាធរ​ដុត​ផ្ទះសម្បែង និង​បង្ក្រាប​ដោយ​កាំភ្លើង​ប្លន់​យក​ដីធ្លី បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​ប្រទេស​តាម​ច្បាប់​ឧទ្ទាម​ទ័ព​ព្រៃ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មីនា នេះ​ថា ទង្វើ​របស់​អាជ្ញាធរ​ស្រុក​គូលែន...

អង្គការ​សង្គម​ស៊ីវិល​ចម្រុះ CHRAC ស្នើ​ក្រសួង​មហាផ្ទៃ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា CHRAC ដែល​ជា​អង្គការ​ចម្រុះ​ចំនួន ២២​អង្គការ​សមាគម បង្កើត​នៅ​ឆ្នាំ​១៩៩៤ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ស្នើសុំ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់​ខ្លួន​ទាំង ២៩​នាក់​បាន​រួច​ខ្លួន​ពី​ការ​ឃុំឃាំង​វិញ។ នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ អង្គការ CHRAC បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ធ្វើ​អធិការកិច្ច​លើ​សំណុំរឿង​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ជុំវិញ​វិវាទ​ដីធ្លី​ជាមួយ​ប្រជាជន​ជាង ១០០​គ្រួសារ បន្ទាប់ពី​ពលរដ្ឋ​ចំនួន ២៩​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ...

Latest news

© 2021, ដេលី. All rights reserved.