28 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

ពលរដ្ឋ​រងគ្រោះ​១៣១​គ្រួសារ​ខេត្ត​ព្រះវិហារ​ដង្ហោយ​សុំ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​រឿង​ដីធ្លី​ដែល​អាជ្ញាធរ​គំរាម​បណ្តេញ​ចេញ​និង​ចាប់​ដាក់​គុក

ប្រជាពលរដ្ឋ​រងគ្រោះ ១៣១​គ្រួសារ​ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ស្រែក​អង្វរ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​រឿង​ដីធ្លី​របស់​ពួក​គាត់​ដែល​អាជ្ញាធរ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាម​បណ្តេញ​ពួកគាត់​ចេញពី​លំនៅឋាន ព្រមទាំង​ព្រមាន​ចាប់​ដាក់​គុក​ថែម​ទៀត ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​រើ​ចេញ​ទេ​នោះ។ ប្រជាពលរដ្ឋ​ទាំង​ជាង ១០០​គ្រួសារ​ខាងលើ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ប្រកាស​ថា ដី​ដែល​ពួកគាត់​បាន​តាំង​ទីលំនៅ​តាំងពី​ឆ្នាំ​២០១២...

អង្គការ​អន្តរជាតិ​ថា​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​គឺ​ស្រដៀង​នឹង​របប​ខ្មែរ​ក្រហម​ដែល​បាន​លុប​ចោល​កម្មសិទ្ធិ​ឯកជន

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) លើកឡើង​ថា កម្ពុជា​កំពុង​ខ្វះ​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​សិទ្ធិ​ដីធ្លី​ច្បាស់លាស់​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ បើ​ទោះបីជា​ប្រទេស​នេះ​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​កាលពី​ជាង ៣០​ឆ្នាំ​មុន​ហើយ​ក៏ដោយ ក៏​ប្រទេស​នេះ​នៅតែ​ដឹកនាំ​ស្រដៀង​គ្នា​ទៅ​នឹង​របប​ខ្មែរក្រហម ដែល​បាន​លុប​ចោល​កម្មសិទ្ធិ​ឯកជន​ក្រោយ​ពួកគេ​កាន់កាប់​ប្រទេស​កម្ពុជា​អំឡុង​ទសវត្សរ៍​១៩៧០ ដូច្នោះ​ដែរ។ អង្គការ​សិទ្ធិមនុស្ស​ខាងលើ​បាន​បញ្ជាក់​ថា ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ​ដោយ​គ្មាន​សំណង​ច្បាស់លាស់ ក្រោម​លេស​ពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់ និង​ការ​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត ខណៈ​អង្គការ​យូណេស្កូ​ក៏​បរាជ័យ​ក្នុង​ការ​ត្រួតពិនិត្យ​លើ​កិច្ចការ​នេះ​ដែរ។ សារព័ត៌មាន​អន្តរជាតិ The Diplomat កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ បាន​ចុះផ្សាយ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ដែល​បាន​រៀបរាប់​ពី​ការ​បណ្ដេញ​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ថា ការ​បណ្ដេញ​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចេញ​ដោយ​បង្ខំ​ដែល​មាន​ចំនួន​ប្រមាណ​ជា ១​ម៉ឺន​គ្រួសារ...

អភិបាល​ស្រុក​គូលែន​ព្រមាន​ពលរដ្ឋ​១៣១​គ្រួសារ​ឱ្យ​ចាកចេញ​ពី​លំនៅឋាន ដោយ​ចោទ​ថា​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន

អភិបាល​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​ជាង ១០០​គ្រួសារ ដោយ​ចោទ​ថា​ពួកគេ​ចូល​ទន្ទ្រាន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សីលាដាម៉ិច ខូអ៊ូលធីឌី ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៦​ពាន់​ហិកតារ ក្នុង​ស្រុក​គូលែន ប្រសិនបើ​ពួកគេ​មិន​រើ​លំនៅឋាន​ចេញ​ឱ្យ​បាន​មុន​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ទេ​នោះ។ អភិបាល​ស្រុក​គូលែន បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ពលរដ្ឋ​ដែល​វ័ណ្ឌក​ដោយ​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ដោយ​ប្រើ​កិច្ចសន្យា​ទិញ​លក់​ជា​មូលដ្ឋាន

ក្រុម​អ្នក​ឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​កំពុង​វ័ណ្ឌក​ដោយសារ​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​ចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ ដោយ​ប្រើ​កិច្ចសន្យា​ទិញ​លក់​របស់​ក្រុមហ៊ុន​ដែល​បាន​ឯកភាព​គ្នា​ជាមួយ​អតិថិជន​ជា​មូលដ្ឋាន។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​រវាង​ពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​ក្នុង​ការ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ទិវា​ទីក្រុង​ពិភពលោក ដើម្បី​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ

អង្គការ​សមាគម​ធាងត្នោត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន តាម​រយៈ​សន្និបាត​ទិវា​ទីក្រុង​ពិភពលោក ដើម្បី​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព ក្នុង​គោលបំណង​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង និង​ស្វែងរក​វិធី​កែលំអ​ទីក្រុង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នា​ថ្ងៃ​អនាគត។ អង្គការ​សមាគម​ធាងត្នោត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​ទិវា​ទីក្រុង​ពិភពលោក កាលពី​ថ្ងៃ​អង្គារ ទី​៣១ តុលា ថា ប្រទេស​កម្ពុជា​បាន​ទទួល​យក​នូវ​របៀបវារៈ​ចំនួន ១៧ ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​គោលបំណង​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព។ ប្រភព​ដដែល​បន្ថែម​ថា ការ​អភិវឌ្ឍ​ទីក្រុង និង​សហគមន៍​ប្រកប​ដោយ​និរន្តរភាព គឺជា​គោលការណ៍​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​គោលការណ៍​ផ្សេង​ទៀត​ដែល​ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​នោះ។ អង្គការ​សមាគម​ខាងលើ​លើកឡើង​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​របៀបវារៈ​ដែល​ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​សម្រាប់​ទិវា​ទីក្រុង​ពិភពលោក ឆ្នាំ​២០២៣ នេះ...

បឹង​តាមោក​នៅ​សល់​ផ្ទៃ​បឹង​ប្រមាណ ២៣% បន្ទាប់ពី​រដ្ឋាភិបាល​ពុះ​ច្រៀក​ចំនួន​៧០​លើក​ឱ្យ​ក្រុមហ៊ុន ស្ថាប័ន​និង​អ្នក​មាន​អំណាច

ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ដែល​មាន​ទំហំ​សរុប​ជាង ៣​ពាន់​ហិកតារ (៣២៣៩,៧​ហិកតារ) ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចិញ្ច្រាំ ពុះ​ច្រៀក និង​កាត់​ឱ្យ​ក្រុមហ៊ុន ស្ថាប័ន និង​បុគ្គល​ឯកជន​ចំនួន ៧០​លើក អស់​ជាង ២​ពាន់​ហិកតារ (២៣៦៩,៨៩១៣​ហិកតារ) ដែល​ធ្វើ​ឱ្យ​បឹង​ដ៏​ធំ​មួយ​នេះ​នៅ​សល់​ផ្ទៃដី​ត្រឹមតែ​ប្រមាណ​ជា ២៣​ភាគរយ​ទៀត​ប៉ុណ្ណោះ។ អង្គការ​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២៣ បឹង​តាមោក ឬ​បឹង​កប់ស្រូវ...

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ប្រមូលផ្ដុំ​គ្នា​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទប្រកាន់​ពី​តំណាង​​ពួកគេ​៩​នាក់

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ជាច្រើន​នាក់ បាន​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទប្រកាន់​តំណាង​របស់​ពួកគេ​ទាំង ៩​នាក់​ឲ្យ​មាន​សេរីភាព​វិញ ស្រប​ពេល​ដែល​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ។ ការ​នាំគ្នា​ឡើង​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ អំឡុង​ពេល​តុលាការ​ជាន់ខ្ពស់​នេះ​បើក​សវនាការ​បណ្ដឹង​សាទុក្ខ​តំណាង​សហគមន៍ ១៩៧​គ្រួសារ ចំនួន ៩​នាក់ ដែល​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣។ បន្ទាប់ពី​បើក​សវនាការ​សួរ​ដេញដោល​ពេញ​មួយ​ព្រឹក​នា​ថ្ងៃទី​២៦ ខែ​តុលា នេះ ចៅក្រម​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ លោក សួន...

សាលា​ឧទ្ធរណ៍​ព្រះសីហនុ​បើក​សវនាការ​សំណុំរឿង​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​ចំនួន​៩​នាក់

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ បើក​សវនាការ​សំណុំរឿង «ញុះញង់ និង​បរិហារកេរ្តិ៍» លើ​សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះកុង ចំនួន ៩​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ទាមទារ​ដំណោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគេ​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​ថ្ងៃទី​២៦ តុលា នេះ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​២៥ ខែ​តុលា នេះ​ថា សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ នឹង​បើក​សវនាការ​សំណុំរឿង​តំណាង​សហគមន៍​ដីធ្លី ១៩៧​គ្រួសារ​នៅ​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ថ្ងៃទី​២៦ ខែ​តុលា...

ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ដោះលែង​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ សម្រេច​ឲ្យ​លោក ឆន ផល្លា សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី រួច​ផុត​បទ​ចោទប្រកាន់ និង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ២​ឆ្នាំ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក ឆន ផល្លា សកម្មជន​ការពារ​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ការពារ​ព្រៃឈើ ធនធាន​ធម្មជាតិ​នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នា​រសៀល​ថ្ងៃទី​៦ តុលា នេះ។ ការ​ដោះលែង​នេះ...

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ដោះលែង​តំណាង​សកម្មជន​ដីធ្លី​ពីរ​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ សម្រេច​ដោះលែង​តំណាង​សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះកុង ពីរ​រូប​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ជាប់​ពន្ធនាគារ​ខេត្ត​នេះ​ជាង ៣​ខែ។ ការ​សម្រេច​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ បាន​បើក​សវនាការ​លើ​បណ្តឹង​សុំ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ករណី​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ដែល​ជា​សកម្មជន​ដីធ្លី និង​តំណាង​សហគមន៍​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៣។ ក្រោយពី​បើក​សវនាការ សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​សម្រេច​ដោះលែង​លោកស្រី ផាវ ញ៉ើង និង​លោកស្រី...

Latest news

© 2021, ដេលី. All rights reserved.