32 C
Phnom Penh

TAG

ឈឹម ស៊ីថរ

សង្គម​ស៊ីវិល៖ ឫសគល់​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គឺ​ការ​ប៉ុនប៉ង​រំលាយ​សហជីព

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ​នៅ​កម្ពុជា លើកឡើង​ថា ឫសគល់​នៃ​បញ្ហា​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) មិន​ស្ថិត​នៅ​លើ​ការ​ដោះស្រាយ​សំណង​របស់​កម្មករ​និយោជិត​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​នោះ​ទេ គឺ​ការ​ប៉ុនប៉ង​រំលាយ​វត្តមាន​សហជីព​ប៉ុណ្ណោះ។ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ធ្នូ នេះ​ថា កន្លងមក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ដែល​ដោះស្រាយ​ប្រភព​បញ្ហា​ដើម​ដំបូង​ដែល​នាំ​ទៅ​ដល់​ការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​រាប់​ពាន់​នាក់​នោះ​ទេ។ លោក​បន្ថែម​ថា ក្រសួង​បាន​អូស​បន្លាយ​បញ្ហា​នេះ​រហូត​ដោយ​គ្មាន​ដំណោះស្រាយ​មក​ទល់​នឹង​ពេលនេះ។ លោក...

ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ក្រោម​ហេតុផល​រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី

សាលា​ឧទ្ធរណ៍​នៃ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ពី​មេធាវី​នោះ​ទេ ក្រោម​ហេតុផល​ថា រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី ខណៈ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ។ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ស្នើ​ដោយ​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នា​ថ្ងៃ​ពុធ ទី​២៨ ធ្នូ នេះ ហើយ​សម្រេច​ប្រកាស​សាលដីកា​នា​ថ្ងៃ​ដដែល។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន...

សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ក្នុង​យុទ្ធនាការ​សប្តាហ៍​ទី​៤ នេះ ក្រោយ​តុលាការ​សម្រេច​ឃុំ​ខ្លួន​តំណាង​កម្មករ​រូប​នេះ​ទាំង​អយុត្តិធម៌។ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ការ​ចាប់​ខ្លួន​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដោយ​លើក​យក​មូលហេតុ​ថា​កញ្ញា​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ...

អង្គការ​សង្គម​ស៊ីវិល​ប្រកាស​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ រាល់​សប្តាហ៍

ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អះអាង​ថា ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​របស់​អង្គការ​សមាគម​ដែល​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ រាល់​សប្តាហ៍ គឺ​ដើម្បី​ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ឱ្យ​មាន​អព្យាក្រឹតភាព។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ចំពោះ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​តុលាការ​មិន​បាន​ប្រាប់​សាមី​ខ្លួន និង​មេធាវី​ឲ្យ​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​តំណាង​កម្មករ​រូប​នេះ។ លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព...

សមាជិក​សភា​អូស្ត្រាលី​ថា​រដ្ឋាភិបាល​ក្រោម​អំណាច​លោក ហ៊ុន សែន ជា​របប​ក្មេង​ទំនើង

សមាជិក​សភា​អូស្ត្រាលី ចាត់ទុក​រដ្ឋាភិបាល​ក្រោម​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​របប​ក្មេង​ទំនើង បន្ទាប់ពី​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោយ​ត្រឡប់​មកពី​មហាសន្និបាត​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី។ សមាជិក​សភា​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី ABC ស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ការ​តស៊ូ​របស់​កញ្ញា...

ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី​ទាមទារ​ឱ្យ​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់

ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី (Australian Council of Trade Unions=ACTU) ថ្កោលទោស​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ដោយ​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់ ព្រោះ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ នេះ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី ACTU កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ។ ប្រភព​ដដែល​លើកឡើង​ថា ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា...

សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​គ្រោង​ធ្វើ​បុណ្យ​ផ្កាប្រាក់​ប្រមូល​ថវិកា​ជួយ​ក្រុម​កូដករ​ណាហ្គា​ដែល​កំពុង​ដាច់​ស្បៀង

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម ធ្វើ​បុណ្យ​ផ្កាប្រាក់​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ដែល​កំពុង​ដាច់​ស្បៀង​នៅ​ពេលនេះ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ភាគី​ខាង​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ការងារ​បញ្ឈប់​ដោយ​គ្មាន​ដំណោះស្រាយ​អស់​រយៈពេល​ជិត ១​ឆ្នាំ​កន្លងមក។ អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម លោក ហុង លីម បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា សមាគម​ខ្មែរ​វិចតូរីយ៉ា និង​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី នឹង​ប្រារព្ធ​ពិធីបុណ្យ​ផ្កាប្រាក់​ទ្រទ្រង់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ​នេះ។ លោក ហុង លីម...

សហភាព​សហជីព​អន្តរជាតិ​ជំរុញ​ឱ្យ​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ

សហព័ន្ធ​សហភាព​អន្តរជាតិ (ITUC) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ដោយ​សំអាង​ថា​មិន​មាន​ភាព​ស្រប​គ្នា​ជាមួយ​នឹង​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។ សហព័ន្ធ​សហភាព​អន្តរជាតិ (ITUC) តំណាង​ឱ្យ​សមាជិក​ជាង ១២០​ប្រទេស​ទូទាំង​ពិភពលោក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ ធ្នូ នេះ​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ឃុំ​ខ្លួន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បន្ទាប់ពី​រូបគេ​វិល​ត្រឡប់​ពី​ការ​ចូលរួម​មហាសន្និបាត​ពិភពលោក​នៃ​សហភាព​សហជីព​អន្តរជាតិ (ITUC) នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី...

អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ណាហ្គា​កញ្ញា ឈឹម ស៊ីថរ និង​កញ្ញា សេង ធារី

សហរដ្ឋ​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ព្រមទាំង​សមាជិក​សហជីព​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ និង​ត្រូវ​ទម្លាក់​បទ​ចោទប្រកាន់​ពី​ពួកគេ ហើយ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី។ ក្រសួង​ការបរទេស​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា សហជីព​របស់​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ហើយ​កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​ថ្មី​ទៀត​បន្ទាប់ពី​ត្រឡប់​ចូល​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា បន្ទាប់ពី​បាន​ទៅ​ចូលរួម​សន្និសីទ​ការងារ​មួយ​នៅ​ប្រទេស​អូស្ត្រាលី។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ណែត ប្រាយ (Ned Price) ត្រូវ​បាន​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា...

តំណាង​សមាជិក​សភា​អូស្ត្រាលី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ

តំណាង​សមាជិក​សភា​អូស្ត្រាលី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ និង​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ដ៏​គួរ​ឲ្យ​អស់​សំណើច​នេះ។ លោក Julian Hill តំណាង​សមាជិក​សភា​អូស្ត្រាលី បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​តំណាង​សមាជិក​សភា​អូស្ត្រាលី ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ទៅៗ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ដំណើរការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ។ លោក​បាន​បន្ត​ថា ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ចុងក្រោយ​បំផុត គឺ​ករណី​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍។ លោក​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​ផ្ទាល់​នឹង​ករណី​នេះ។ លោក​ថា កញ្ញា ស៊ីថរ គឺជា​នារី​វ័យក្មេង​ដ៏​អស្ចារ្យ​ម្នាក់​ដែល​បាន​មក​ញ៉ាំ​កាហ្វេ​ជាមួយ​លោក​កាលពី...

Latest news