28 C
Phnom Penh

TAG

ដូណាល់ ត្រាំ

លោក ត្រាំ និង​លោក គីម ជុងអ៊ុន អាច​ជួប​គ្នា​នៅ​តាម​ព្រំដែន​កូរ៉េ​ជា​ថ្មី​ម្ដង​ទៀត-នេះ​បើ​តាម​មន្ត្រី​កូរ៉េខាងត្បូង

រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​នៃ​ប្រទេស​កូរ៉េខាងត្បូង និយាយ​ថា លោក​ជឿជាក់​ថា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នឹង​អាច​ជួប​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុង​ទស្សនកិច្ច​របស់​លោក ត្រាំ ទៅ​កាន់​ឧបទ្វីប​កូរ៉េ នា​សប្តាហ៍​ក្រោយ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​បារាំង France 24 ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២៤ តុលា។ លោក ត្រាំ ត្រូវ​បាន​រំពឹង​ថា​នឹង​ទៅ​ដល់​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៩ ខែ​តុលា...

ម្ចាស់​ជ័យលាភី​ណូបែល​សន្តិភាព​វេណេហ្ស៊ុយអេឡា អំពាវនាវ​ឱ្យ​ពិភពលោក​គាំទ្រ​លោក ត្រាំ បញ្ចប់​របប​លោក ម៉ាឌូរ៉ូ

ម្ចាស់ជ័យលាភីណូបែលសន្តិភាពវេណេហ្សូអេឡាអំពាវនាវឱ្យពិភពលោកគាំទ្រលោក Trump បញ្ចប់របបលោកម៉ាឌូរ៉ូ មេដឹកនាំ​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា អ្នកស្រី María Corina Machado ដែល​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ អំពាវនាវ​ឱ្យ​មាន​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា ដើម្បី​បញ្ឈប់​អ្វី​ដែល​អ្នកស្រី​ហៅថា​ជា “សង្គ្រាម” លើ​ប្រទេស​របស់​អ្នកស្រី ដែល​បង្ក​ឡើង​ដោយ​ប្រធានាធិបតី Nicolás Maduro។ ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN កាលពី​ថ្មីៗ​នេះ អ្នកស្រី Machado បាន​សរសើរ​រដ្ឋបាល​លោក ដូណាល់ ត្រាំ (Donald Trump)...

លោក ហ៊ុន ម៉ាណែត ថា​នឹង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ

លោក ហ៊ុន ម៉ាណែត៖ កម្ពុជានឹងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃក្នុងពេលឆាប់ៗខាងមុខ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ ដោយ​ជ្រើសរើស​វិធីសាស្ត្រ​សន្តិភាព​សម្រាប់​ការ​ដោះស្រាយ​ចំពោះ​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​គ្នា ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​កម្លាំង​កងទ័ព​បន្ត​ទៀត។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​តាខ្មៅ ឬ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២៥ នេះ​ថា កម្ពុជា​ថ្លែង​អំណរគុណ​ដល់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ...

លោក ដូណាល់ ត្រាំ អះអាង​ថា​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា យល់ព្រម​ឈប់​ទិញ​ប្រេង​ពី​រុស្ស៊ី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និយាយ​ថា នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi យល់ព្រម​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​ប្រទេស​រុស្ស៊ី ហើយ ខណៈ​សហរដ្ឋ​អាមេរិក​ស្វែងរក​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ខ្លាំង​ទៅ​លើ​រុស្ស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន។ លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​បាន​ទទួល​ការ​ធានា​ពី​លោក Narendra Modi ដែល​ថា ឥណ្ឌា​នឹង​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ។...

លោក ដូណាល់ ត្រាំ នឹង​ទៅ​ចូលរួម​ជំនួប​កំពូល​អាស៊ាន និង​ធ្វើ​ជា​សាក្សី​លើ​កិច្ចព្រមព្រៀង​ខ្មែរ-ថៃ

ប្រធានាធិបតីស.រ.អា នឹងទៅចូលរួមជំនួបកំពូលអាស៊ាន និង ធ្វើសាក្សីលើកិច្ចព្រមព្រៀងខ្មែរ−ថៃ រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ម៉ាឡេស៊ី អះអាង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ចុង​ខែ​តុលា នេះ។ កាសែត South China Morning Post បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាស់សាន...

តើ​អ្នកស្រី Machado បាន​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ទើប​ទទួល​បាន​ពាន​ណូបែល​សន្តិភាព ខណៈ​លោក ម៉ាឌូរ៉ូ ភ័យខ្លាច​អ្នកស្រី​ដណ្ដើម​អំណាច?

នៅ​ឆ្នាំ​២០២៥ នេះ ជ័យលាភី​ណូបែល​សន្តិភាព​បាន​ទៅ​លើ​ស្ត្រី​អ្នក​នយោបាយ​ម្នាក់​មកពី​ប្រទេស​វេណេហ្ស៊ុយអេឡា។ ជ័យជម្នះ​របស់​អ្នកស្រី Maria Corina Machado ត្រូវ​បាន​គេ​វាយតម្លៃ​ក្នុង​កំណត់ត្រា​តស៊ូ​មតិ​ក្នុង​ការ​ប្ដូរ​ការ​ដឹកនាំ​ដោយ​សន្តិវិធី​តាម​បែប​ប្រជាធិបតេយ្យ។ តាម​ប្រវត្តិ​ណូបែល​សន្តិភាព មាន​ស្ត្រី​ចំនួន ២០​រូប​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពាន​ដ៏​មហា​កិត្តិយស​នេះ ក្នុង​នោះ​មាន ១០​រូប​ជា​អ្នក​នយោបាយ និង​ជា​សកម្មជន​សិទ្ធិមនុស្ស រួម​មាន៖ អ្នកស្រី អ៊ុងសាន ស៊ូជី នៃ​ប្រទេស​ភូមា អ្នកស្រី Ellen johnson នៃ​ប្រទេស Liberia ដែល​អ្នកស្រី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​នៃ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក អ្នកស្រី Leymah Gbowee...

អ្នកជំនាញ៖ ការ​ផ្សាយ​ថា​លោក ត្រាំ ស្នើ​ធ្វើ​អធិបតី​ចុះហត្ថលេខា​សន្តិភាព​កម្ពុជា-ថៃ ទំនង​ជា​ការ​ធ្វើ​តេស្ដ​ចិន

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដាក់​ការ​សង្ស័យ​ថា ការ​ផ្សព្វផ្សាយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ដែល​ស្នើ​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទំនង​ជា​ការ​ធ្វើ​តេស្ដ​ចិន ដូច្នេះ​ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​មហាអំណាច​ទាំង​ពីរ កម្ពុជា​គួរតែ​រក្សា​ភាព​ស្ងៀមស្ងាត់។ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ តុលា នេះ​ថា តាម​ការ​សង្កេត​រហូត​ដល់​ពេលនេះ ពុំ​មាន​ប្រភព​ផ្លូវការ​ណា​មួយ​បញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)...

មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា ឈ្នះ​ពាន​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ ខណៈ​បេក្ខភាព​លោក ត្រាំ ត្រូវ​បាន​ទុក​សិន

មេដឹកនាំ​បក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា អ្នកស្រី María Corina Machado បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ប្រចាំ​ឆ្នាំ​២០២៥ ជា​ស្នាដៃ​របស់​អ្នកស្រី​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​របស់​អ្នកស្រី ក្នុង​ការ​ការពារ​សិទ្ធិ ប្រជាធិបតេយ្យ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំណាច​ផ្ដាច់ការ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក នីកូឡាស ម៉ាឌុយរ៉ូ (Nicolas Maduro)។ គណៈកម្មាធិការ​ណូបែល បាន​សម្រេច​ថា អ្នកស្រី Machado គឺជា​គំរូ​ជន​ដ៏​អស្ចារ្យ​នៃ​ភាព​ក្លាហាន​មិន​ប្រកាន់​ហិង្សា​នៅ​អាមេរិក​ឡាទីន ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដែល​អ្នកស្រី​ជា​មេដឹកនាំ​មាន “ការ​ច្នៃប្រឌិត ក្លាហាន សន្តិភាព...

អ៊ុយក្រែន ថា​នឹង​តែងតាំង​លោក ត្រាំ សម្រាប់​ពាន​ណូបែល​សន្តិភាព ប្រសិនបើ​លោក ត្រាំ គាប​រុស្ស៊ី ឱ្យ​ព្រម​ទទួល​បទ​ឈប់​បាញ់

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ តុលា ថា រដ្ឋាភិបាល​របស់​លោក​នឹង​តែងតាំង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក សម្រាប់​ពាន​ណូបែល​សន្តិភាព ប្រសិនបើ​លោក ត្រាំ គាប​រុស្ស៊ី ឱ្យ​ព្រម​ទទួល​បទ​ឈប់​បាញ់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Kyiv Independent នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី​៩ តុលា នេះ។ ប្រធានាធិបតី​អាមេរិក លោក...

នាយករដ្ឋមន្ត្រី​ថៃ បង្ហាញ​លក្ខខណ្ឌ​បួន​ចំណុច​ឱ្យ​កម្ពុជា​អនុវត្ត បន្ទាប់ពី​លោក ត្រាំ ចង់​ឃើញ​ភាគី​ជម្លោះ​ចូល​តុ​ចរចា

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ញើ​លិខិត​មួយ​មក​កាន់​រូបលោក ក្នុង​បំណង​ចង់​ឃើញ​ថៃ និង​កម្ពុជា ដោះស្រាយ​ជម្លោះ​ព្រំដែន​ដែល​កំពុង​មាន​ភាព​តានតឹង​នា​ពេលនេះ។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩ តុលា នេះ ដោយ​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin...

Latest news

© 2021, ដេលី. All rights reserved.