31.8 C
Phnom Penh

TAG

ដូណាល់ ត្រាំ

អ្នក​សង្កេតការណ៍​ថា​អាមេរិក​មាន​ចេតនា​បំបាក់​មុខ​ចិន ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​អាស៊ាន

អ្នក​សង្កេតការណ៍​លើកឡើង​ថា សំណើ​ដក​វត្តមាន​គណៈប្រតិភូ​ចិន ពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ចុង​ខែ​តុលា ខាងមុខ​នេះ ទំនង​ជា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មាន​ចេតនា​ចង់​បំបាក់​មុខ​ចិន ចំពោះ​មុខ​សហគមន៍​អាស៊ាន ហើយ​ក៏​ដើម្បី​បង្កើត​ឥទ្ធិពល​ក្នុង​តំបន់​ដែរ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ តុលា នេះ​ថា សំណើ​ដក​វត្តមាន​គណៈប្រតិភូ​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក៏​ជា​សញ្ញា​បង្ហាញ​ពី​ការ​ចង់​បង្កើត​អនុត្តរភាព​ក្នុង​តំបន់​របស់​អាមេរិក​ដែរ ជាជាង​ការ​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា ដែល​ជា​ជនរងគ្រោះ​ពី​ការ​ឈ្លានពាន និង​ការ​ថ្កោលទោស​ថៃ...

IDEA TALK៖ តើ​ការ​ស្វែងរក​សន្តិភាព​រវាង​កម្ពុជា និង​ថៃ របស់​លោក ត្រាំ អាច​ជា​ការ​ធ្វើ​តេស្ដ​សម្រាប់​ឥទ្ធិពល​ចិន នៅ​អាស៊ីអាគ្នេយ៍​ដែរ​ទេ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ការ​ស្វែងរក​សន្តិភាព​រវាង​កម្ពុជា និង​ថៃ របស់​លោក ត្រាំ អាច​ជា​ការ​ធ្វើ​តេស្ដ​សម្រាប់​ឥទ្ធិពល​ចិន នៅ​អាស៊ីអាគ្នេយ៍​ដែរ​ទេ?»។

តើ​កត្តា​អ្វី​ដែល​នាំ​ទៅ​រក​ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋការ​លោក ត្រាំ នៅ​ពេល​នេះ?

អាមេរិកបិទរដ្ឋាភិបាលរបស់ខ្លួន​នៅកណ្ដាល អធ្រាតុ យប់នេះ​ក្រោយពីសភាទាំង២បក្សទាស់គ្នារឿងកញ្ចប់ថវិកា សារព័ត៌មាន​អាមេរិក USA TODAY ចុះផ្សាយ​នៅ​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៥ នេះ​ថា ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​នៃ​រដ្ឋការ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ផ្ដើម​នៅ​កណ្ដាល​អាធ្រាត្រ​យប់​ថ្ងៃទី​១ តុលា ម៉ោង​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ តាម​សារព័ត៌មាន​អាមេរិក USA TODAY ការ​បិទ​រដ្ឋាភិបាល ដោយសារតែ​រដ្ឋការ​លោក ដូណាល់ ត្រាំ សមាជិក​សភា​បក្ស​សាធារណរដ្ឋ ទាស់​គ្នា​យ៉ាង​ខ្លាំង​នៅ​កិច្ចប្រជុំ​សភា​ជាមួយ​នឹង​សភា​បក្ស​ប្រជាធិបតេយ្យ ដោយ​មិន​អាច​ឈាន​ដល់​ការ​អនុម័ត​ថវិកា​សហព័ន្ធ។ កាលពី​ថ្ងៃ​អង្គារ...

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ថា​នឹង​ជួប​ប្រធានាធិបតី ហ្សេឡេនស្គី តែ​ដាក់​កំហិត​ត្រូវ​ជួប​នៅ​ទីក្រុង​មូស្គូ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ជួប​ពិភាក្សា​ជាមួយ​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រសិនបើ​ប្រធានាធិបតី​អ៊ុយក្រែន រូប​នេះ យល់ព្រម​ទៅ​ជួប​លោក​នៅ​ទីក្រុង​មូស្គូ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន MSN នៅ​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៥។ ថ្លែង​ចេញពី​ប្រទេស​ចិន ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក ពូទីន បាន​សង្កត់​ធ្ងន់​ថា៖ ការ​ជួប​ជាមួយ​លោក ហ្សេឡេនស្គី សម្រាប់​រូបលោក​មិន​ដែល​ច្រានចោល​លទ្ធភាព​នៃ​ជំនួប​នេះ​ទេ។ ប៉ុន្តែ​លោក​សួរ​ថា...

កម្ពុជា គ្រោង​ប្តូរ​ឈ្មោះ​ផ្លូវជាតិ​លេខ​៤ ទៅ​ជា​ឈ្មោះ Donald Trump ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

យោង​តាម​ការ​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The European ចុះផ្សាយ​កាលពី​ថ្ងៃទី​២៩ សីហា បាន​ឱ្យ​ដឹង​ថា កម្ពុជា​កំពុង​ពិចារណា​កែប្រែ​ឈ្មោះ​ផ្លូវ Highway មួយ​ខ្សែ​របស់​ខ្លួន ដោយ​ប្តូរ​ទៅ​ជា​ឈ្មោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ វិញ។ គោលបំណង​របស់​កម្ពុជា គឺជា​ការគោរព និង​ផ្តល់​កិត្តិយស​ដល់​តួនាទី​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​សម្របសម្រួល​ដែល​នាំ​មក​នូវ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ។ ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ពិភាក្សា​បន្ទាប់ពី​លោក ត្រាំ...

លោក ហ្សេឡេនស្គី ដឹកនាំ​ពិធី​រំលឹក​ទិវា​ឯករាជ្យ​ជាតិ​ខួប​ទី​៣៤ ដោយ​សច្ចា​វាយ​រុញច្រាន​ទ័ព​រុស្ស៊ី

កាលពី​ថ្ងៃទី​២៤ សីហា គឺជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន គឺជា​ខួប​ទី​៣៤ ដែល​សាធារណរដ្ឋ​អ៊ុយក្រែន សព្វថ្ងៃ​នេះ​បាន​ឯករាជ្យ​ពី​សហភាព​សូវៀត។ ប៉ុន្តែ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ ធ្វើឡើង​ចំ​ពេល​ប្រទេស​អ៊ុយក្រែន ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ដែល​នៅតែ​បន្ត បើ​ទោះបីជា​មាន​ការ​ប្រឹងប្រែង​ពី​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក៏ដោយ ក៏​ភាគី​រុស្ស៊ី នៅតែ​មិន​បាន​ធ្វើ​ឱ្យ​រីកចម្រើន​ទៅ​រក​សន្តិភាព​ឡើយ។ ទីក្រុង​មូស្គូ កំពុង​វាយ​សន្ធប់​កាន់តែ​ខ្លាំង​គាប​សង្កត់​អ៊ុយក្រែន ឱ្យ​ប្រគល់​ទឹកដី​ឲ្យ​ខ្លួន ជាពិសេស​នៅ​តំបន់​ដុនបាស់។ ក្នុង​ខួប​ទី​៣៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន ឆ្នាំ​នេះ ជា​ព្រឹត្តិការណ៍​ពោរពេញ​ទៅ​ដោយ​សេចក្តី​ឈឺចាប់​ជាទីបំផុត ព្រោះតែ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី...

ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់ មាន​ទាំង​ឧត្ដមភេទ ស្នើសុំ​ឱ្យ​មេដឹកនាំ​អាមេរិក​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ-ថៃ

សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ ស្នើសុំ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដាក់​សម្ពាធ​រដ្ឋាភិបាល​ថៃ ឱ្យ​ដោះលែង​វីរ​កងទ័ព​កម្ពុជា ចំនួន ១៨​នាក់ រុះរើ​បន្លា​លួស​ចេញពី​ទឹកដី​ខ្មែរ និង​អនុវត្ត​បទ​ឈប់​បាញ់​ដែល​បាន​ឯកភាព​គ្នា​ឱ្យ​បាន​ត្រឹមត្រូវ។ សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ សីហា នេះ ទទួល​បាន​លិខិត​ពី​សិស្ស និស្សិត...

រុស្ស៊ី​និយាយ​ផ្សេង​ធ្វើ​ផ្សិង ថា​ចង់​បាន​សន្តិភាព ប៉ុន្តែ​បាញ់​ប្រហារ​លើ​អ៊ុយក្រែន និង​ជំទាស់​ការ​ដាក់​ទ័ព​អឺរ៉ុប

ខណៈ​ដែល​មនុស្សម្នា​រំពឹង​ថា​អាច​នឹង​មាន​ជំនួប​ចរចា​ត្រីភាគី​រវាង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និង​សមភាគី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី រួម​នឹង​សមភាគី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ចុង​ខែ​សីហា ឬ​ដើម​ខែ​កញ្ញា ដែល​ផ្ដោត​ការ​ព្រមព្រៀង​នៃ​គម្រោងការ​ធានា​សន្តិសុខ​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​អ៊ុយក្រែន ក្រោយពី​រុស្ស៊ី ព្រម​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​ថ្ងៃទី​២១ សីហា នេះ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov...

តើ​លោក ហ្សេឡេនស្គី អាច​នឹង​ប្រគល់​ទឹកដី​ផ្នែក​ណា​មួយ​ទៅ​រុស្ស៊ី ជា​ថ្នូរ​នឹង​សន្តិភាព​ដែរ​ឬ​ទេ?

នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ អាច​នឹង​មាន​ជំនួប​ត្រីភាគី​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។ លោក ត្រាំ បាន​និយាយ​ថា ការ​ចរចា​ត្រីភាគី​ត្រូវតែ​និយាយ​អំពី​ការ​ធ្វើ​សម្បទាន​ទឹកដី​ណា​មួយ​ទៅ​ឱ្យ​រុស្ស៊ី តែ​លោក ត្រាំ មិន​បាន​បង្ហើប​ពី​ដែនដី​តំបន់ Donbas នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ទេ។ កាលពី​ជំនួប​ជាមួយ​លោក ហ្សេឡេនស្គី នៅ​សេតវិមាន...

លោក ត្រាំ ថា​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន និង​មេដឹកនាំ​អឺរ៉ុប បញ្ចប់​ទៅ​ដោយ​លទ្ធផល​ល្អ ឈាន​ទៅ​រៀបចំ​ជំនួប ពូទីន-ហ្សេឡេនស្គី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​ជាមួយ​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន និង​បណ្តា​មេដឹកនាំ​អឺរ៉ុប នៅ​សេតវិមាន នា​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែ​សីហា បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ជាមួយ​នឹង​ការ​រៀបចំ​សម្រាប់​ជំនួប​រវាង​មេដឹកនាំ​រុស្ស៊ី-អ៊ុយក្រែន អាច​ធ្វើឡើង​រយៈពេល ២​សប្ដាហ៍​ទៀត។ នេះ​បើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Truth Social របស់​លោក ត្រាំ ដែល​ចុះផ្សាយ​បន្ត​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក...

Latest news

© 2021, ដេលី. All rights reserved.