ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
34.1
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ដែនសមុទ្រចិនខាងត្បូង
ព័ត៌មានអន្តរជាតិ
នាវាចម្បាំងរបស់អង់គ្លេសបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ធ្វើឱ្យចិនថ្កោលទោសយ៉ាងខ្លាំង
ខេមបូឌា ដេលី
-
September 29, 2021
នៅរយៈពេលចុងក្រោយនេះ មហាអំណាចលោកខាងលិចកាន់តែប្រមាថមើលងាយចិន ដោយមិនស្ដាប់ការព្រមានរបស់ចិន ទោះជាចិនចេញច្បាប់សន្តិសុខសមុទ្រ បើកសិទ្ធិឱ្យនាវាចិនតាមចាប់ រាំងខ្ទប់មិនឱ្យនាវាបរទេសចូលដែនសមុទ្រចិនខាងត្បូង ក៏នាវាទាំងនោះនៅតែបើកឆ្លងកាត់ និងធ្វើសមយុទ្ធផ្គើនដាក់ចិន។ ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែកញ្ញា នាវាចម្បាំងដ៏ធំរបស់អង់គ្លេស HMS Richmond បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយមិនខ្ចីស្ដាប់ការព្រមានរបស់ចិន។ ចិនបានហៅទង្វើរបស់អង់គ្លេសថាជាចេតនាបិសាច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានតៃវ៉ាន់ Taiwan News នៅថ្ងៃទី២៨ ខែកញ្ញា។ កងទ័ពនាវាអង់គ្លេសបានបញ្ជាក់នៅលើបណ្ដាញ Twitter ថា នាវា...
ព័ត៌មានអន្តរជាតិ
វៀតណាមចុះហត្ថលេខាពង្រីកវិស័យការពារជាតិជាមួយជប៉ុននៅចំពោះវត្តមានប្រមុខការទូតចិន
ខេមបូឌា ដេលី
-
September 14, 2021
នៅពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មកធ្វើទស្សនកិច្ចនៅក្រុងហាណូយ និងប្រទេសពីរទៀតមិនទាន់បានចាកចេញផុតពីដែនដីអាស៊ានផង ស្រាប់តែវៀតណាម និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការរួមគ្នាក្នុងការសំដៅពង្រឹងសន្តិសុខតំបន់ ដែលមើលទៅជាការទាត់ចោលនូវការស្នើសុំរបស់ចិន សុំឱ្យវៀតណាម ជួយទប់ស្កាត់អ្នកខាងក្រៅចូលពាក់ព័ន្ធក្នុងជម្លោះតំបន់។ តាមទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ គឺជប៉ុន និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសៅរ៍ ទី១១ កញ្ញា។ កិច្ចព្រមព្រៀងនេះផ្ដល់ឱកាសឱ្យមានការបញ្ចេញឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិដែលផលិតដោយជប៉ុន ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន Nobuo Kishi...
ព័ត៌មានអន្តរជាតិ
ឥណ្ឌាបង្ហាញអនុភាពនាវាផ្ទុកយន្តហោះនិងនាវាចម្បាំងរបស់ខ្លួនប្រជែងជាមួយចិន
ខេមបូឌា ដេលី
-
August 8, 2021
ប្រទេសមហាយក្សទីពីរនៅអាស៊ី គឺប្រទេសឥណ្ឌា។ ប្រទេសដ៏ធំនេះកំពុងតែបង្ហាញអនុភាពកងទ័ពរបស់ខ្លួនតាមរយៈការបង្ហាញនាវាចម្បាំង និងនាវាផ្ទុកយន្តហោះក្នុងការប្រជែងនឹងប្រទេសចិន នៅមហាសមុទ្រឥណ្ឌា សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ កាលពីថ្ងៃពុធ ទី៤ សីហា នៅលើសមុទ្រឥណ្ឌា ប្រទេសធំនេះបានបង្ហាញនាវាផ្ទុកយន្តហោះដែលផលិតដោយក្រុមហ៊ុនវិស្វករឥណ្ឌាខ្លួនគេផ្ទាល់ជាលើកដំបូង គឺនាវា INS Vikrant។ នាវានោះត្រូវបានឥណ្ឌាចាត់ចូលថាជានាវាមានសមត្ថភាពដ៏ខ្លាំងក្នុងវិស័យយោធារបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ ឥណ្ឌាក៏បានបញ្ជូនក្រុមនាវាចម្បាំងរបស់ខ្លួនមួយក្រុមទៅធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តដទៃទៀតនៅសមុទ្រចិនខាងត្បូង ដែលនៅទីនោះ ក្រុងប៉េកាំងបានរក្សាវត្តមានកងនាវាចម្បាំង និងនាវាផ្ទុកយន្តហោះរបស់ខ្លួនជាយូរមកហើយ។ ការបង្ហាញអនុភាពផ្នែកយោធាជាប្រវត្តិសាស្ត្រលើផ្ទៃសមុទ្រនេះ គឺជាការបង្ហាញអំពីកម្លាំងយោធាដ៏រឹងមាំរបស់ឥណ្ឌាក្នុងការដើរតួនាទីធំជាងមុន ដើម្បីរក្សាសន្តិភាពតំបន់។ ជាងនេះទៅទៀត គឺដើម្បីកសាងទំនុកចិត្តពីសម្ពន្ធមិត្ត...
ព័ត៌មានអន្តរជាតិ
ជប៉ុនអំពាវនាវសុំឱ្យសហគមន៍អន្តរជាតិជួយតៃវ៉ាន់ប្រឆាំងផែនការរបស់ចិនលើកទ័ពលុកលុយតៃវ៉ាន់
ឌឹ ខេមបូឌា ដេលី
-
August 6, 2021
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន អំពាវនាវទៅសហគមន៍អន្តរជាតិ ឱ្យរួមកម្លាំងគ្នាជួយកោះតៃវ៉ាន់ ខណៈប្រទេសចិន មានផែនការលើកទ័ពចូលលុកលុយដែនកោះនេះដើម្បីកាន់កាប់ឱ្យមកក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ នេះបើតាមសារព័ត៌មាន Financial Times បានចុះផ្សាយកាលពីថ្ងៃទី៣ ខែសីហា។ លោករដ្ឋមន្ត្រីការពារជាតិ Nobuo Kishi ដែលជាប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe បានប្រាប់ប្រភពសារព័ត៌មាននេះថា សហគមន៍អន្តរជាតិត្រូវរួមគ្នាជួយការពារតៃវ៉ាន់ ហើយប្រឆាំងនឹងផែនការរបស់ចិន ដែលលោកថា តៃវ៉ាន់កំពុងប្រឈមនឹងការវាយលុកដោយកងទ័ពចិន។ ការលើកឡើងរបស់ប្រមុខការពារជាតិជប៉ុនរូបនេះ គឺជាការកត់សម្គាល់មួយទៀតថា ប្រទេសជប៉ុនបារម្ភជាខ្លាំងអំពីអនាគតកោះតៃវ៉ាន់ដែលអាចរបូតក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំង។ នៅរយៈពេលចុងក្រោយនេះ ជប៉ុនកាន់តែជិតស្និទ្ធនឹងកោះតៃវ៉ាន់ គឺភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពង្រឹងវិស័យសន្តិសុខទ្វេភាគីទៀតផង...
ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់បញ្ចេញនាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ខណៈនាវាអង់គ្លេសនិងអាមេរិកកំពុងរង់ចាំ
ខេមបូឌា ដេលី
-
August 4, 2021
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចាប់ផ្ដើមបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង នៅថ្ងៃទី៣ កក្កដា ខណៈនាវាចម្បាំងរបស់អង់គ្លេស និងអាមេរិក រង់ចាំនៅទីនោះដើម្បីធ្វើសមយុទ្ធរួមគ្នា។ ក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ សមុទ្រចិនខាងត្បូងបានក្លាយទៅជាទីលានកម្ដៅសាច់ដុំនៃកងកម្លាំងទ័ពជើងទឹកមហាអំណាចធំៗនៅលើពិភពលោក។ សហរដ្ឋអាមេរិកបានសម្រេចបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿងទៅកាន់ទីនោះ គឺរយៈពេលពីរឆ្នាំមកហើយ។ ស្របពេលជាមួយគ្នានេះ ចិនដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនជាមួយនឹងការពង្រាយនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងរបស់ខ្លួនរាប់សិបគ្រឿងនៅទីនោះ ខណៈមហាអំណាចអង់គ្លេសបានបញ្ជូននាវាផ្ទុកយន្តហោះ HMS អមដោយនាវាពិឃាតចំនួន ១៨គ្រឿង គឺកំពុងស្ថិតនៅទីនោះជាស្រេចហើយដែរ ក្នុងការធ្វើសមយុទ្ធជាមួយនឹងក្រុមនាវាទី៧ របស់សហរដ្ឋអាមេរិក។ ក្នុងស្ថានភាពដែលកំពុងតានតឹងស្រាប់ហើយនេះ ស្រាប់តែប្រទេសដែលមានថាមពលខ្លាំងនៅអឺរ៉ុបមួយទៀត គឺអាល្លឺម៉ង់ បានបញ្ជូននាវាពិឃាតដ៏ទំនើបរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូងនៅថ្ងៃនេះ ដែលមើលទៅគឺជាការរៀបចំកម្លាំងសម្ពន្ធភាពជាមួយនឹងអាមេរិក...
ព័ត៌មានអន្តរជាតិ
បុរសខ្លាំងហ្វីលីពីនយល់ព្រមស្ដារកិច្ចព្រមព្រៀងយោធាជាមួយអាមេរិកឡើងវិញខណៈរងការរិះគន់ពីអ្នកនយោបាយបក្សប្រឆាំង
ខេមបូឌា ដេលី
-
July 31, 2021
ទីបំផុត បុរសខ្លាំងគឺប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានសម្រេចស្ដារឡើងវិញទាំងស្រុងនូវកិច្ចព្រមព្រៀងទស្សនកិច្ចយោធា the Visiting Forces Agreement ឬហៅថា VFA ជាមួយសហរដ្ឋអាមេរិក។ បណ្ដាញផ្សាយព័ត៌មានទូរទស្សន៍ CNN បានហៅជំហររបស់ប្រធានាធិបតី Rodrigo Duterte ថាជាជំហានវិជ្ជមានមួយធ្វើឲ្យសហរដ្ឋអាមេរិកងាយស្រួលក្នុងការចូលជួយកងទ័ពហ្វីលីពីន ក្រោមលក្ខខណ្ឌធ្វើសមយុទ្ធសំដៅពង្រឹងសមត្ថភាពរវាងកងទ័ពនៃប្រទេសទាំង២។ តាមប្រភពសារព័ត៌មានរបស់អាមេរិកនេះឲ្យដឹងថា កិច្ចព្រមព្រៀងពង្រឹងវិស័យយោធាជាថ្មីនេះ គឺជាសញ្ញាប្រាប់ទៅប្រទេសចិន ថាសម្ពន្ធភាពអាយុ ៧០ឆ្នាំមកនេះរវាងក្រុងម៉ានីល និងក្រុងវ៉ាស៊ីនតោន...
ព័ត៌មានអន្តរជាតិ
ប្រមុខការពារជាតិអាមេរិកទៅដល់វៀតណាមបើកកិច្ចពិភាក្សាស៊ីជម្រៅអំពីសន្តិសុខតំបន់
ខេមបូឌា ដេលី
-
July 30, 2021
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទៅដល់ទីក្រុងហាណូយ ដោយបានបើកកិច្ចពិភាក្សាភ្លាមៗជាមួយថ្នាក់ដឹកនាំវៀតណាម ហើយរបៀបវារៈសំខាន់ជាងគេ គឺបញ្ហាសន្តិសុខនៅក្នុងតំបន់ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង។ សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA បានចុះផ្សាយថា នៅថ្ងៃទី២៩ កក្កដា ថា លោក Lloyd Austin បានជួបជំហានដំបូងជាមួយនឹងរដ្ឋមន្ត្រីការពារជាតិវៀតណាម ឧត្តមសេនីយ៍ Phan Văn Giang។ ជំនួបនេះ...
បទវិភាគ
វិភាគ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកជាន់ដីអាស៊ានពង្រឹងកម្លាំងសម្ពន្ធភាពទប់ទល់អំណាចវាតទីរបស់ចិន
ឌឹ ខេមបូឌា ដេលី
-
July 29, 2021
ក្នុងរដ្ឋការរបស់លោក ដូណាល់ ត្រាំ អាស៊ានត្រូវគេមើលឃើញថា ហាក់នៅឆ្ងាយពីអាមេរិក ដែលរដ្ឋការនេះពុំសូវលើកកម្លាំងប្រជាធិបតេយ្យនៅអាស៊ានច្រើននោះទេ។ តែដល់ឆ្នាំទី៤ រដ្ឋការលោក ដូណាល់ ត្រាំ គិតច្រើនទាំងការពង្រឹងកម្លាំងប្រជាធិបតេយ្យ និងវិស័យសន្តិសុខតំបន់ ខណៈប្រទេសមហាយក្សចិន ពង្រីកមាឌកាន់តែធំឡើងគ្របដណ្ដប់លើអាស៊ាន។ ចូលមកដល់រដ្ឋការលោក ចូ បៃដិន ក៏បានចាប់ផ្ដើមបើកភ្នែកសម្លឹងមើលអាស៊ានឡើងវិញក្នុងការប្ដូរយុទ្ធសាស្ត្រដោយងាកមកផ្ដោតលើតំបន់អាស៊ាន ដើម្បីប្រមូលផ្ដុំកម្លាំងសម្ពន្ធភាពរាំងខ្ទប់ការកើនឡើងឥទ្ធិពលរបស់ចិន ដែលគេហៅថាការវាតទី។ ស្របពេលនេះ រដ្ឋការលោក បៃដិន បានបញ្ជូនមន្ត្រីអាមេរិកកំពូលៗមកបំពេញទស្សនកិច្ចនៅតំបន់អាស៊ីដោយនាំមកនូវរបៀបវារៈតែមួយប៉ុណ្ណោះ គឺប្រមូលកម្លាំងសម្ពន្ធភាពរាំងខ្ទប់ឥទ្ធិពលចិន ក្នុងតំបន់។ ក្នុងសប្ដាហ៍នេះ...
ព័ត៌មានអន្តរជាតិ
អង់គ្លេសប្រកាសពង្រាយនាវាចម្បាំងពីរគ្រឿងនៅសមុទ្រអាស៊ីទប់ទល់នឹងការវាតទីរបស់ចិន
ខេមបូឌា ដេលី
-
July 24, 2021
មហាអំណាចជើងទឹកដែលត្រូវបានគេស្គាល់ថាជាចក្រភពអង់គ្លេស នៅពេលនេះបានប្រកាសថាខ្លួននឹងដាក់ពង្រាយនាវាចម្បាំងចំនួន ២គ្រឿងដាក់ជាអចិន្ត្រៃយ៍នៅក្នុងដែនទឹកអាស៊ី គឺនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ ការប្រកាសនេះ ធ្វើឡើងខណៈនាវាដឹកយន្តហោះ HMS Queen Elisabeth នឹងមកដល់សមុទ្រប្រទេសជប៉ុន ក្នុងខែកញ្ញា នេះហើយ ក្នុងនោះនាវាចម្បាំងចំនួន ២គ្រឿងរបស់ប្រទេសមហាអំណាចនេះដែលនឹងពង្រាយនៅសមុទ្រអាស៊ី នឹងមកដល់ទន្ទឹមគ្នា។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ធ្លាប់បានទទូចដល់បណ្តាប្រទេសនៅអឺរ៉ុប ឱ្យមានការចូលរួមផ្នែកយោធាកាន់តែសកម្មនៅអាស៊ីប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ គឺលោក Nobuo Kishi។ លោកបានអំពាវនាវដល់សហភាពអឺរ៉ុប ឱ្យពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលោកថា...
នយោបាយ
វិភាគ៖ កម្ពុជាប្រឈមនឹងផលវិបាកក្រោមឥទ្ធិពលចិនក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២
ខេមបូឌា ដេលី
-
July 21, 2021
កម្ពុជាបានចូលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ១៩៩៩។ រាជាណាចក្រនេះធ្លាប់ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១២។ កម្ពុជានៅពេលនោះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងថាលម្អៀងទៅរកចិន ដោយធ្វើឱ្យអាស៊ានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំរបស់សមាគមនេះ គឺនៅពេលនោះ កម្ពុជាត្រូវបានគេរាយការណ៍ថាបានបដិសេធមិនឱ្យបញ្ចូលភាសានូវការរិះគន់ ឬវាយប្រហារអំពីសកម្មភាពរបស់នាវាចិននៅសមុទ្រចិនខាងត្បូងនោះទេ។ ជម្លោះសមុទ្រចិនខាងត្បូងនៅពេលនោះ គឺត្រូវបានកត់សម្គាល់ថាពុំសូវមានភាពក្ដៅគគុកដូចពេលនេះទេ គឺឆ្នាំ២០១២ នោះ ចិនទើបងើបខ្លួនថ្មីថ្មោងជាមហាអំណាចសេដ្ឋកិច្ច ហើយជាមួយគ្នានោះ សហរដ្ឋអាមេរិកក៏ពុំទាន់ចាត់ទុកចិនថាជាគូប្រជែងខ្លាំងក្លាដែរ។ ចំណែកសមុទ្រចិនខាងត្បូងនៅពេលនោះ ក៏សហរដ្ឋអាមេរិកពុំសូវបញ្ជូននាវាចម្បាំងទៅកាន់ទីនោះដូចពេលនេះដែរ។ ក្នុងកាលៈទេសៈនេះហើយ ទំនងនឹងធ្វើឱ្យកម្ពុជាកាន់តែប្រឈមមុខនឹងផលវិបាកថែមទៀតក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ នៅឆ្នាំក្រោយនេះ។ បញ្ហាសមុទ្រចិនខាងត្បូង ត្រូវបានបារម្ភថា អាចបណ្តាលឱ្យមានការបែកបាក់រវាងសមាជិកអាស៊ាន ហើយអាចធ្វើឱ្យអន្តរាយដល់ការសាមគ្គីភាពក្នុងចំណោមសមាជិកនៃសមាគមតំបន់មួយនេះ។ បើទោះបីជាកម្ពុជាបានអះអាងអំពីជំហរអព្យាក្រឹតរបស់ខ្លួនជាប្រទេសដែលមិនទាមទារ និងបានលើកទឹកចិត្តដល់វិធីសាស្ត្រនៃការចរចាទ្វេភាគី ដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងតាមការចង់បានរបស់ភាគីចិន...
1
...
3
4
5
Page 4 of 5
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.